Author: Dol Pheakdey
-

ហុងគ្រីថា អ៊ុយក្រែន-អឺរ៉ុបចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចហើយ តែធ្វើពុតថាអាចឈ្នះ
ប៊ុយដាបេស ៖ លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និយាយថា អ៊ុយក្រែន និងសហភាពអឺរ៉ុបបានចាញ់ក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ីរួចទៅហើយ ប៉ុន្តែពួកគេខ្វះភាពក្លាហាន ក្នុងការទទួលយកការបរាជ័យ ហើយធ្វើពុតថា ពួកគេអាចនឹងឈ្នះក្នុងសង្គ្រាម។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំហុងគ្រីរូបនេះ បានប៉ាន់ប្រមាណថា ទាំងអឺរ៉ុប និងអាមេរិកបានជះលុយរួមគ្នាដល់ទៅ ៣៦២ពាន់លានដុល្លារទៅក្នុងសង្គ្រាមអ៊ុយក្រែន ជាអ្វីដែលលោកបានពណ៌នាថា ជាការចំណាយដ៏ធំសម្បើមគួរឱ្យរន្ធត់ទៅលើសង្រ្គាមមិនអាចឈ្នះបាន និងថា ធនធានទាំងនេះគួរតែប្ដូរជាកិច្ចប្រឹងប្រែងការទូត ដើម្បីសន្តិភាពជំនួសវិញ។ បើតាមសារព័ត៌មាន RT, លោក Orban វ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅលើសមរភូមិ គឺជារឿង “មិនអាចទៅរួចទេ” លោកថា ជម្លោះអាចត្រូវបានបញ្ចប់ តែតាមរយៈផ្លូវការទូតតែប៉ុណ្ណោះ ទើបអាចជួយកាត់បន្ថយ ឬទប់ស្កាត់មនុស្សស្លាប់ និងរងរបួសបន្ថែមទៀតទាំងស្រុង។ ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី Orban កើតឡើងនៅពេលដែលប្រទេសមហាអំណាចធំៗក្នុងប្លុកអឺរ៉ុប បានប្តេជ្ញាចិត្តបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ តួយ៉ាង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកឡើងកាលពីថ្ងៃពុធថា ដំណោះស្រាយការទូតទៅមុខលែងរួចហើយ ហើយបានប្តេជ្ញាបន្តបញ្ជូនសព្វាវុធយោធាទៅកាន់អ៊ុយក្រែន។ សម្រាប់រុស្ស៊ីវិញ ជារើយៗតែងតែប្រកាសថ្កោលទោសចំពោះការគាំទ្រផ្នែកយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែន ដោយនិយាយថា ការធ្វើបែបនេះ វាគ្រាន់តែជួយពន្យារពេលសង្រ្គាមប៉ុណ្ណោះ…
-

រុស្ស៊ីចំអកថា លោក Trump កំពុងរស់ក្រោមសម្ពាធពីអឺរ៉ុប និងណាតូ
មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានរិះគន់មេដឹកនាំអាមេរិកចំៗថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរស់រងសម្ពាធដ៏ឆ្គាំឆ្គងពីសហភាពអឺរ៉ុប និងមេដឹកនាំណាតូ ទើបសម្រេចចិត្តប្រកាន់ជំហររឹងរូសដាក់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរូវ បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងធានជីន ប្រទេសចិនថា ច្បាស់ណាស់ លោកប្រធានាធិបតី ត្រាំ កំពុងរស់ក្រោមសម្ពាធដ៏ធំសម្បើម និងឆ្គាំឆ្គងពីសហភាពអឺរ៉ុប និងមេដឹកនាំណាតូបច្ចុប្បន្ន។ លោក ឡាវរូវ បន្តថា របបដឹកនាំអ៊ុយក្រែនរបស់លោកប្រធានាធិបតី ហ្សេលេនស្គី បន្តស្នើសុំការបរិច្ចាគសព្វាវុធថែមទៀត ដែលជំរុញឱ្យកើនឡើងការចំណាយរបស់អ្នកបង់ពន្ធលោកខាងលិច ហើយពីមុនរុស្ស៊ីក៏ទទួលបានឱសានវាទជាច្រើនដែរ ដូច្នេះគ្មានអ្វីប្លែកទេ។ ជើងខ្លាំងការទូតរុស្ស៊ីរូបនេះ បានអះអាងថា ទណ្ឌកម្មថ្មីដែលលោកប្រធានាធិបតី ត្រាំ គំរាមទម្លាក់លើទីក្រុងមូស្គូ ប្រហែលជាប៉ះពាល់សេដ្ឋកិច្ចអឺរ៉ុបច្រើនជាងរុស្ស៊ី ពីព្រោះអ្នកសេដ្ឋកិច្ចអឺរ៉ុប និងអ្នកជំនាញនយោបាយក៏ទទួលស្គាល់ដែរថា សង្គ្រាមដាក់ទណ្ឌកម្មនេះ កំពុងធ្វើឱ្យខូចដល់ប្រទេសដែលផ្តួចផ្តើមវាខ្លួនឯងតែប៉ុណ្ណោះ។ លោក ឡាវរូវ វ័យ ៧៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងកំពុងដោះស្រាយទណ្ឌកម្មជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយលោកប្រាកដថា រុស្ស៊ីអាចដោះស្រាយវាបានច្រើនជាងនេះ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ឡាវរូវ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសនឹងប្រគល់ប្រព័ន្ធសព្វាវុធទំនើបៗនាពេលអនាគតទៅកាន់អ៊ុយក្រែន…
-

រដ្ឋមន្ត្រីក្រសួងការងារ គុយបា អស់តំណែង ព្រោះអះអាងថា គ្មានអ្នកសុំទាន ក្នុងប្រទេស
បរទេស៖ លោកស្រី Marta Elena Feitó-Cabrera រដ្ឋមន្ត្រីក្រសួងការងារ នៃ ប្រទេសគុយបា បានអស់តំណែងភ្លាមៗ បន្ទាប់ពីលោកស្រីបានធ្វើការអត្ថាធិប្បាយ បដិសេធថា មិនមានអ្នកសុំទាន នៅលើប្រទេសជា កោះ គ្រប់គ្រង តាមបែបកុម្មុយនិស្ត មួយនេះ។ លោកស្រី ថែមទាំងបាននិយាយថា ប្រជាជនទាំងនោះ មិនមែនជាអ្នកសុំទានទេ តែ នាំគ្នាធ្វើពុត ជាអ្នកសុំទាន ដើម្បីបានរកប្រាក់ ដោយងាយស្រួល។ លើសពីនេះទៅទៀត លោកស្រី បានចោទអ្នករើសសំរាម តាមផ្លូវថា ជាអ្នកចូលរួមធ្វើសកម្មភាពកែច្នៃដោយខុសច្បាប់ ទៀតផង។ បើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកក្កដា នេះ ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើង នៅក្នុងសម័យប្រជុំសភា ហើយ ត្រូវបានរិះគន់ យ៉ាងទូលំទូលាយ ដោយប្រជាជនគុយបា ក្នុងប្រទេស និងក្រៅប្រទេស។ សកម្មជន និងបញ្ញវន្តគុយបា អំពាវនាវឱ្យដកលោកស្រីចេញ ដោយនិយាយថា ការអត្ថាធិប្បាយនេះគឺ “ជាការប្រមាថ ដល់ប្រជាជនគុយបា”។ លោក…
-

ប្រទេសអង្គការណាតូគ្រោងកែនមន្ត្រីចាស់ៗអាយុ ៧០ ឆ្នាំ ចូលធ្វើទាហានវិញ
បរទេស ៖ ស៊ុយអែត ដែលជាប្រទេស សមាជិកសម្ព័ន្ធយោធាអន្តរជាតិ NATO គ្រោងនឹងប្រមូល អតីតមន្ត្រីចាស់ៗ រាប់ពាន់នាក់ អាយុចាប់ពី ៤៧ រហូតដល់ ៧០ឆ្នាំ ឲ្យចូលធ្វើជាទាហាន វិញ ដើម្បីកែនកងទ័ព ពីចំនួន៦ម៉ឺននាក់ ឲ្យកើនដល់ ចំនួន១១៥,០០០នាក់ នៅត្រឹមឆ្នាំ២០៣០ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋ ស៊ុយអែត SVT។ ទីភ្នាក់ងារព័ត៌មាន RT ដែលបានចុះផ្សាយបន្ត កាលពីថ្ងៃទី១៤ ខែកក្កដា បានឲ្យដឹងថា ក្រៅពីការបង្កើនទ័ពជិតទ្វេដង ប្រទេស ដែលបានក្លាយជាសមាជិក ណាតូ ក្នុងឆ្នាំ២០២៤ មួយនេះ ក៏បានសម្រេចបង្កើនថវិកា លើវិស័យការពារជាតិ ៣១,៤ ពាន់លានដុល្លា ពីលើការកើនឡើងនៃថវិកាជាប្រចាំឆ្នាំ ទៀតផង។ ប្រភពបន្តថា ការវិវឌ្ឍន៍ទាំងនេះ ឆ្លុះបញ្ចាំងពីការជំរុញផ្នែកយោធា កាន់តែទូលំទូលាយ ក្នុងចំណោមប្រទេស ជាសមាជិកណាតូ ដែលនិយាយថា ពួកគេត្រូវតែបង្កើនថវិកាការពារជាតិ ដើម្បីប្រឆាំងនឹងអ្វី ដែលពួកគេពិពណ៌នាថា ជាការគំរាមកំហែង ពីប្រទេសរុស្ស៊ី។ ប៉ុន្តែ…
-

លោក Trump ហាមអ៊ុយក្រែនកុំវាយប្រហារលើទីក្រុងមូស្គូ
បរទេស ៖ លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ុយក្រែនមិនគួរកំណត់គោលដៅ វាយប្រហារ លើទីក្រុងមូស្គូ នោះទេ ហើយអះអាងថា លោកមិនមានគម្រោងផ្គត់ផ្គង់ឲ្យ ទីក្រុង Kyiv នូវមីស៊ីល រយៈចម្ងាយឆ្ងាយ នោះទេ។ ការហាមនេះ បានកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ របស់កាសែត Financial Times ដែលថា មេដឹកនាំសហរដ្ឋអាមេរិក រូបនេះ បានលើកទឹកចិត្ត ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ឱ្យវាយប្រហារ រដ្ឋធានី របស់រុស្ស៊ី។ នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកសារព័ត៌មាន នៅសេតវិមាន ថាតើ លោក Zelensky គួរកំណត់គោលដៅ លើរដ្ឋធានី របស់រុស្ស៊ី ឬ អត់នោះ លោក Trump បានឆ្លើយតបថា «ទេ គាត់មិនគួរកំណត់គោលដៅទីក្រុងម៉ូស្គូទេ»។ លោក ក៏ត្រូវបានសួរផងដែរថា តើលោកមានឆន្ទៈផ្គត់ផ្គង់អ៊ុយក្រែន…
-

យុវជនអាហ្វហ្គានីស្ថានជាង ២.៣០០នាក់ស្ម័គ្រចិត្តចូលបម្រើយោធា
កាប៊ុល ៖ ក្នុងនាមជាសសរទ្រូងប្រទេសជាតិ យុវជនអាហ្វហ្គានីស្ថានសរុបចំនួន ២.៣១៣នាក់បានស្ម័គ្រចិត្តចូលរួមជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺនយោធារយៈពេលពីរថ្ងៃ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែកក្កដា។ បើតាមក្រសួងការពារជាតិអាហ្វហ្គានីស្ថាន, យុវជនទាំងនោះបានទទួលការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈយោធា និងមនោគមវិជ្ជានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមកងវរសេនាធំ Al-Fatah ទី២០៩ នៅភាគខាងជើង អង្គភាព Al-Farooq ទី២០៧ នៅភាគខាងលិច និងអង្គភាព Omari ទី២១៧។ យោងតាមស្ថានការណ៍នាពេលបច្ចុប្បន្ន ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិជ្ជាជីវៈ និងវិន័យក្នុងចំណោមការជ្រើសរើសមន្រ្តីថ្មី ដោយពិពណ៌នាអំពីការជ្រើសរើសកងកម្លាំងថ្មីនេះថា ជាជំហានមួយឆ្ពោះទៅមុខ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសអាហ្វហ្គានីស្ថាន។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថាន មានគោលបំណងបង្កើតកងទ័ពជាតិ ដោយបង្កើនគោលដៅជ្រើសរើសពី ១៥០.០០០ ទៅ ១៧០.០០០នាក់ ជាមួយនឹងគោលដៅសក្តានុពល ២០០.០០០នាក់ អាស្រ័យលើលក្ខខណ្ឌមួយចំនួន៕ ប្រភព ៖ ស៊ីនហួរ
-

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។
-

រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ នេះបើតាមឯកសារបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ បទបញ្ជានេះ បានរៀបរាប់ថា រាជរដ្ឋាភិបាល បានសង្កេតឃើញថា បច្ចុប្បន្ន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាន និងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ ។ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមមាន៖ ១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។…
-

ចិនថ្កោលទោសលោក ត្រាំ យ៉ាងខ្លាំង ក្រោយគំរាមទម្លាក់ទណ្ឌកម្មដ៏ធំលើដៃពាណិជ្ជកម្មរុស្ស៊ី
ប៉េកាំង ៖ ប្រទេសចិនបានចេញមុខថ្កោលទោសយ៉ាងខ្លាំង និងរិះគន់ចំៗលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទើបប្រកាសគំរាមទម្លាក់ពន្ធដល់ទៅ ១០០ភាគរយលើដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដោយនិយាយថា ទង្វើនេះជាការបង្ខិតបង្ខំ និងជាទណ្ឌកម្មឯកតោភាគីខុសច្បាប់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដាថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោការបង្ខិតបង្ខំដោយអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងដៃគូពាណិជ្ជកម្មដែលនៅសេសសល់របស់រុស្ស៊ី បើសិនទីក្រុងមូស្គូមិនដោះស្រាយសង្គ្រាមអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃទេនោះ។ លោក លីន ជាន វ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ចិនធ្លាប់បានអះអាងថា ខ្លួនមានអព្យាក្រឹតភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទោះបីជាខ្លួនមិនដែលថ្កោលទោសយុទ្ធនាការយោធារយៈពេលជាងបីឆ្នាំរបស់រុស្ស៊ី ហើយក៏មិនអំពាវនាវឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនក៏ដោយ។ យ៉ាងណា សម្ព័ន្ធមិត្តអ៊ុយក្រែនជាច្រើនជឿថា ទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រដល់ទីក្រុងមូស្គូ បើទោះបីជាចិនបានប្រកាសច្រានចោលជាច្រើនលើកច្រើនសារក៏ដោយ។ ប្រតិកម្មធ្ងន់ៗរបស់ចិន កើតឡើងស្របពេលដែលទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់រុស្ស៊ីកាលពីឆ្នាំមុន ដោយមានទំហំពាណិជ្ជកម្មសរុបច្រើនជាង ៣៤ភាគរយ តាមពីក្រោយដោយប្រទេសឥណ្ឌា តួកគី និងបេឡារុស នេះបើតាមរបាយការណ៍របស់សេវាគយសហព័ន្ធរុស្ស៊ី។
-
