Author: Dol Pheakdey

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។

  • ឥណ្ឌា ៖ បាក់ស្ពានឡានធ្លាក់ចូលទន្លេស្តែងៗ ស្លាប់មនុស្ស៩នាក់

    ឥណ្ឌា ៖ បាក់ស្ពានឡានធ្លាក់ចូលទន្លេស្តែងៗ ស្លាប់មនុស្ស៩នាក់

    បរទេស ៖ មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់បានស្លាប់ បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមួយ បានបាក់ នៅក្នុងរដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Press Trust of India។ លោក Rushikesh Patel រដ្ឋមន្ត្រីសុខាភិបាល នៃរដ្ឋ Gujarat បាននិយាយថា រថយន្តជាច្រើនគ្រឿង បានស្ថិតនៅលើស្ពាន ក្នុងពេលដែលផ្នែកមួយ នៃស្ពានបានដួលរលំ បញ្ជូនមនុស្ស ជាច្រើននាក់ ធ្លាក់ចូលទៅក្នុងទន្លេ។ លោកបាននិយាយថា ក្រៅពីស្លាប់មនុស្សជិត១០នាក់ ក៏មានមនុស្ស៩នាក់ ត្រូវបានជួយសង្គ្រោះ ផងដែរ។ ស្ពាន ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ១៩៨៥មួយនេះ ស្ថិតនៅក្នុងស្រុក Vadodara នៃរដ្ឋ Gujarat ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ។ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសឥណ្ឌាត្រូវបានបំផ្លាញ ជាយូរមកហើយ ដោយការព្រួយបារម្ភអំពីសុវត្ថិភាព ដែលពេលខ្លះ នាំឱ្យមានគ្រោះមហន្តរាយធំៗ នៅលើផ្លូវហាយវ៉េ និងស្ពាន។ នៅឆ្នាំ២០២២…

  • អ៊ីស្រាអែលគ្រោងប្រមូលប្រជាជនហ្គាហ្សាទាំងអស់នៅជុំគ្នា ក្នុងទីក្រុង «មនុស្សធម៌» ថ្មីមួយ ញែកឲ្យដាច់ពីពួកហាម៉ាស់

    អ៊ីស្រាអែលគ្រោងប្រមូលប្រជាជនហ្គាហ្សាទាំងអស់នៅជុំគ្នា ក្នុងទីក្រុង «មនុស្សធម៌» ថ្មីមួយ ញែកឲ្យដាច់ពីពួកហាម៉ាស់

    រទេស ៖ អ៊ីស្រាអែលកំពុងរៀបចំបង្កើតទីក្រុង «មនុស្សធម៌» ថ្មីមួយ ប្រមូលផ្តុំ ប្រជាជនហ្គាហ្សាទាំងជាង២លាននាក់ រស់នៅជុំគ្នា ហើយញែកឲ្យដាច់ ពីក្រុមប្រដាប់អាវុធ ហាម៉ាស់ នេះបើតាមការបញ្ជាក់ពីសំណាក់ លោករដ្ឋមន្ត្រីការពារជាតិ Israel Katz ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី៨ ខែកក្កដា។ លោក Israel Katz បានអះអាងថា ទីតាំងមនុស្សធម៌ មួយនេះ ស្ថិតនៅក្នុង ទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza Strip។ លោកអះអាងថា ជាដំណាក់កាលដំបូង “ទីក្រុងមនុស្សធម៌” នេះ នឹងអាចផ្ទុកជនជាតិប៉ាឡេស្ទីន ប្រហែល ៦០ម៉ឺននាក់ ហើយបន្តបន្ទាប់មក ប្រជាជនសរុប ប្រមាណ ២.២លាននាក់ នឹងត្រូវបានដាក់ចូលទៅក្នុង “ទីក្រុង” នេះ តែមួយ ហើយ ត្រូវបានធានា ដោយយោធាអ៊ីស្រាអែល ពីចម្ងាយ តែ គ្មានការពាក់ព័ន្ធ នឹងអង្គការអន្តរជាតិ។…

  • លោក Trump ចង់ឲ្យកូរ៉េខាងត្បូងចេញថ្លៃការពារឲ្យទាហានអាមេរិក ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ

    លោក Trump ចង់ឲ្យកូរ៉េខាងត្បូងចេញថ្លៃការពារឲ្យទាហានអាមេរិក ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ

    បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើង ប្រាប់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែកក្កដា ថា កូរ៉េខាងត្បូងគួរតែចេញលុយថ្លៃការពារឲ្យក្រុមទាហានអាមេរិក ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយថែមទាំងអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល គួរតែចំណាយ សម្រាប់វិស័យការពារជាតិ ខ្លួនឯង។ ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា បំណងរបស់លោក Trump ត្រូវបានបង្ហាញឲ្យដឹង នៅក្រោយ១ថ្ងៃ ដែលលោកបានព្រមានថា គ្រោងនឹងតំឡើងពន្ធ ២៥ភាគរយ លើការនាំចូលទំនិញ របស់កូរ៉េខាងត្បូង។ លោក Trump បានអះអាងថា ការចំណាយលុយ របស់កូរ៉េខាងត្បូង ក្នុងទំហំនេះ ក៏ជាផ្នែកមួយ នៃការចរចាពាណិជ្ជកម្ម ផងដែរ។ លោក Trump បានប្រាប់ថា ជារឿងអយុត្តិធម៌ណាស់ ដែលអាមេរិក ផ្គត់ផ្គង់យោធា ដល់ប្រទេសជាច្រើន ក្នុងនោះ លោកអះអាងថា កូរ៉េខាងត្បូង កំពុងរកលុយបានច្រើន ខ្លាំងណាស់ ហើយបើសេដ្ឋកិច្ចល្អខ្លាំងហើយ កូរ៉េខាងត្បូង គួរតែចំណាយ សម្រាប់យោធា…

  • រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ម៉ាឡេស៊ី

    រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ម៉ាឡេស៊ី

    រទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោក Marco Rubio បានធ្វើដំណើរ ទៅកាន់ទីក្រុង Kuala Lumpur នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកត្រៀមចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ីបូព៌ា ដែលនឹងឃើញមាន ភាគីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ចូលរួមផងដែរ។ លោកក៏នឹងជួប ជាមួយ លោក Anwar ប្រធានប្តូរវេនអាស៊ាន និងជានាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ហើយ ក៏នឹងជួបពិភាក្សាត្រីភាគី ជាមួយហ្វីលីពីន និងជប៉ុន ទៀតផង។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា បញ្ហាពន្ធគយ ត្រូវបានគេរំពឹងថា នឹងត្រូវបានលើកឡើង នៅក្នុងកិច្ចពិភាក្សា នៅទីក្រុង Kuala Lumpur ហើយថា លោក Rubio ទំនងជានឹងប្រាប់អាស៊ានថា សហរដ្ឋអាមេរិកចង់ “ធ្វើឱ្យមានតុល្យភាពឡើងវិញ” នូវ ទំនាក់ទំនងពាណិជ្ជកម្ម រវាងអាស៊ាន និង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ក្នុងពិធីនេះ សម្តេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការ គណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផល​ជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាម​ជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល ។ សម្តេចធិបតី ក៏បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិ ការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ឆ្លើយតបទៅនឹងតម្រូវ​ការចាំបាច់ជាក់ស្តែងនៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព…

  • ស្លាប់ជនស៊ីវិលជិត ៧០០នាក់ ក្នុងសង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល-អ៊ីរ៉ង់

    ស្លាប់ជនស៊ីវិលជិត ៧០០នាក់ ក្នុងសង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល-អ៊ីរ៉ង់

    តេហេរ៉ង់ ៖ ជនស៊ីវិលជិត ៧០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ក្នុងអំឡុងថ្ងៃទី១៣ ដល់ទី២៤ ខែមិថុនា ពោលគឺ ១២ថ្ងៃនៃសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មានរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ។ លោករដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ Mohammad-Reza Zafarghandi និយាយថា ភ្លើងជម្លោះកាលពីពេលថ្មីៗនេះ ក៏បានដុតកម្លោចជនស៊ីវិលជិត ៥.០០០នាក់ឲ្យរងរបួសផងដែរ។ លោកថា ការបង្ហូរឈាមរបស់អ៊ីស្រាលនៅលើទឹកដីអ៊ីរ៉ង់ ក៏បានបណ្តាលឲ្យសមាជិកបុគ្គលិកពេទ្យ ១៨នាក់ រួមទាំងគ្រូពេទ្យ ៦នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។ លោក Zafarghandi វ័យ ៦៧ឆ្នាំរូបនេះបន្ថែមថា មន្ទីរពេទ្យចំនួន៧កន្លែង បានក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់របស់អ៊ីស្រាអែល ក្នុងនោះរថយន្តសង្គ្រោះចំនួន ១១គ្រឿង ត្រូវបានបំផ្លាញ ហើយរាល់សកម្មភាពរបស់អ៊ីស្រាអែលទាំងនោះ គឺរំលោភលើគោលការណ៍ និង ច្បាប់អន្តរជាតិ ព្រមទាំងសិទ្ធមនុស្ស។ សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងរោងចក្រនុយក្លេអ៊ែរ និងទីតាំងបញ្ជាការយោធា ដោយបានសម្លាប់មេដឹកនាំបញ្ជាយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើន។ អ៊ីរ៉ង់បានសងសឹកវិញ ដោយបានបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូនជាច្រើន លើ អ៊ីស្រាអែល ដែល បណ្តាល ឲ្យ…

  • ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ

    ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ

    មូស្គូ ៖ ទោះបីរវល់ជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មានផែនការហោះហើរបោះពួយសំដៅទៅកាន់ទឹកដីកូរ៉េខាងជើង នៅចុងសប្តាហ៍នេះ ចំពេលប្រទេសទាំងពីរបង្កើនទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានចុះផ្សាយកាលពីថ្ងៃពុធថា ប្រមុខការទូតកំពូលរុស្ស៊ី លោក Lavrov នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសរដ្ឋកុម្មុយនីស្តក្នុងដៃក្តាប់ជាប់អាវុធនុយក្លេអ៊ែរមួយនេះ។ គម្រោងទស្សនកិច្ចរបស់បុរសខ្លាំងការទូតវ័យ៧៥ឆ្នាំរូបនេះ កើតឡើងបន្ទាប់ប្រធានសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងជាច្រើនដងក្នុងឆ្នាំនេះ រួមទាំងកាលពីខែមុន នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ធំទូលាយរួមគ្នាមួយ។ សម្ព័ន្ធមិត្តចាក់ទឹកមិនលិច ដែលរងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរដូចគ្នាទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំមុន ក្នុងនោះផ្តោតសំខាន់លើការការពារគ្នាទៅវិញទៅមក ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង។ បន្ទាប់ពីពេលនោះមក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដែកថែបដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែនរយៈពេលជាង ៣ឆ្នាំ ដោយបានបញ្ជូនទាហានរាប់ពាន់នាក់ និងទូរកុងតឺន័រផ្ទុកអាវុធជួយដល់វិមានក្រឹមឡាំងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៊ី៕ ប្រភព ៖ AFP

  • បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះនៅអ៊ីតាលី

    បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះនៅអ៊ីតាលី

    រ៉ូម ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរូបគាត់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូល នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៨ ខែកក្កដា ជាអ្វីដែលអាជ្ញាធរសន្និដ្ឋានជំហានដំបូងថា អាចជាការប៉ន់ប៉ងបញ្ចប់ជីវិតខ្លួនឯង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Post។ ជនរងគ្រោះឈ្មោះ Andrea Russo វ័យ ៣៥ឆ្នាំ ដែលមិនមែនជាអ្នកដំណើរ ឬជាបុគ្គលិកនៅព្រលានយន្តហោះរូបនេះ បានគេចវេសពីការត្រួតពិនិត្យសន្តិសុខនៅព្រលានយន្តហោះ Bergamo នៃទីក្រុង Milan ប្រហែលម៉ោង ១០និង៣០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ហើយត្រូវបានគេប្រទះឃើញរត់ឆ្ពោះទៅរកយន្តហោះមួយគ្រឿង នៅពេលគាត់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសអ៊ីតាលី ANSA។ លោក Russo ដែលមកពីទីក្រុងតូចមួយមានចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីអាកាសយានដ្ឋាន Bergamo បើតាមសេចក្តីរាយការណ៍ គាត់ត្រូវបានម៉ាស៊ីនយន្តហោះខាងឆ្វេងស្រូបចូល ហើយយន្តហោះមួយគ្រឿងមានផ្ទុកអ្នកដំណើរចំនួន១៥៤នាក់ នេះបើយោងតាមសាក្សីដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះ។ យន្តហោះដែលពាក់ព័ន្ធនឹឧប្បត្តិហេតុនេះ គឺជាយន្តហោះ Airbus A319 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Volotea ហើយគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋាន Bergamo ហោះឆ្ពោះទៅកាន់តំបន់ទេសចរណ៍ Asturias នៅភាគខាងជើងប្រទេសអេស្ប៉ាញ។ ក្រោយកើតមានហេតុការណ៍នេះ Bergamo ជាអាកាសយានដ្ឋានមមាញឹកបំផុតទី៣ របស់ប្រទេសអ៊ីតាលី…

  • កោះតៃវ៉ាន់ចាប់ផ្តើមសមយុទ្ធសង្គ្រាមខ្នាតយក្សមិនធ្លាប់មានកំញើញចិន

    កោះតៃវ៉ាន់ចាប់ផ្តើមសមយុទ្ធសង្គ្រាមខ្នាតយក្សមិនធ្លាប់មានកំញើញចិន

    តៃប៉ិ ៖ កោះតៃវ៉ានបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅថ្ងៃទី៩ ខែកក្កដានេះ ក្នុងគោលបំណងហាត់សមពីរបៀបប្រើប្រាស់ជាក់ស្ដែងនូវប្រព័ន្ធមីស៊ីលដែលទើបតែទទួលបានពីអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង ក្នុងករណីមានការឈ្លានពានណាមួយពីសំណាក់ប្រទេសចិនដីគោក។ សារព័ត៌មាន France24 បានរាយការណ៍ថា សមយុទ្ធខ្នាតយក្សរបស់កោះតៃវ៉ាន់នេះ ត្រូវបានប្រសិទ្ធនាមថា Han Kuang នឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ បើធៀបនឹងឆ្នាំមុន ធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ។ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo និយាយថា សមយុទ្ធយោធានេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា យើងមានការប្ដេជ្ញាចិត្តចំពោះ ការការពារខ្លួនឯង ហើយក៏ជាការបញ្ជូនសារមួយទៅចិនផងដែរថា យោធាតៃវ៉ាន់មានទំនុកចិត្ត និងសមត្ថភាពការពារសេរីភាព និងប្រជាធិបតេយ្យ។ ក្នុងឆ្នាំនេះ កងទ័ពបម្រុង ២២.០០០នាក់នឹងចូលរួមក្នុងសមយុទ្ធ Han Kuang ដែលកោះតៃវ៉ាន់តែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៤មក។ រីឯប្រព័ន្ធមីស៊ីល HIMARS ដែលតៃវ៉ាន់ទើបទទួលបានពីអាមេរិកនឹងត្រូវបានប្រើក្នុងសមយុទ្ធនេះដែរ។ រីឯកងទ័ពសកម្មតៃវ៉ាន់ រួមជាមួយនឹងកងទ័ពបម្រុងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ក៏ត្រូវបានដាក់ពង្រាយឱ្យចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខ។ សមយុទ្ធយោធារបស់តៃវ៉ាន់នេះទៀតសោត ធ្វើឡើងចំពេលដែលប្រទេសចិនកំពុងបង្កើនសកម្មភាពយោធានៅជុំវិញកោះមួយនេះ តាមរយៈការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងស្ទើរតែរៀងរាល់ថ្ងៃ។ កោះតៃវ៉ាន់បានឆ្លើយតបទៅនឹងការដាក់សម្ពាធពីចិន ជាមួយនឹងការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ព្រមទាំងទិញអាវុធបន្ថែម…