Author: Dol Pheakdey
-

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ ទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុ តាមបន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែលទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមកតម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ។ សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាកទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជាទង្វើបង្កើននូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។ ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបានលើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោលព្រំដែនជាមួយភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។ ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារជាតិប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស…
-

https://t.me/btvnewscambodia/246425
លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។
-

លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។
ក្រុមហាម៉ាសកាលពីថ្ងៃពុធ៩ កក្កដាសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ១០ នាក់ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានវាយតម្លៃខ្ពស់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេលបួនថ្ងៃដែលត្រូវបានសម្របសម្រួលដោយកាតា ហើយខណៈសហរដ្ឋអាមេរិកបានបង្ហាញពីជំនឿរបស់ខ្លួនថាកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃនឹងត្រូវបានចុះហត្ថលេខានៅមុនដំណាច់សប្តាហ៍នេះ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ នឹងនាំយកចំណាប់ខ្មាំងនៅរស់ចំនួន ១០ នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមចំណាប់ខ្មាំង២៥១ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយលុកលើសហគមន៍ព្រំដែនអ៊ីស្រាអែលនៅជិតតំបន់ហ្កាហ្សា ៤៩ នាក់នៅតែត្រូវបានឃុំខ្លួនក្នុងទឹកដីនេះ រួមទាំង២៧ នាក់ ដែលទាហានអ៊ីស្រាអែលនិយាយថាពួកគេបានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ឧបសគ្គសំខាន់ៗនៅតែមានក្នុងកិច្ចចរចា ជាពិសេសលំហូរដោយសេរីនៃជំនួយទៅកាន់តំបន់ហ្កាហ្សា ការដកទ័ពអ៊ីស្រាអែលចេញពីដែនដីហ្កាហ្សា និងការធានាពិតប្រាកដសម្រាប់សន្តិភាពយូរអង្វែង។ ប៉ុន្តែក្រុមនេះបានបន្ថែមថា ចំណាត់ការនេះបានបង្ហាញពីភាពបត់បែនដែលត្រូវការហើយបានយល់ព្រមដោះលែងចំណាប់ខ្មាំង១០នាក់ ៕
-

លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។
ក្រុមហាម៉ាសកាលពីថ្ងៃពុធ៩ កក្កដាសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ១០ នាក់ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានវាយតម្លៃខ្ពស់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេលបួនថ្ងៃដែលត្រូវបានសម្របសម្រួលដោយកាតា ហើយខណៈសហរដ្ឋអាមេរិកបានបង្ហាញពីជំនឿរបស់ខ្លួនថាកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃនឹងត្រូវបានចុះហត្ថលេខានៅមុនដំណាច់សប្តាហ៍នេះ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ នឹងនាំយកចំណាប់ខ្មាំងនៅរស់ចំនួន ១០ នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមចំណាប់ខ្មាំង២៥១ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយលុកលើសហគមន៍ព្រំដែនអ៊ីស្រាអែលនៅជិតតំបន់ហ្កាហ្សា ៤៩ នាក់នៅតែត្រូវបានឃុំខ្លួនក្នុងទឹកដីនេះ រួមទាំង២៧ នាក់ ដែលទាហានអ៊ីស្រាអែលនិយាយថាពួកគេបានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ឧបសគ្គសំខាន់ៗនៅតែមានក្នុងកិច្ចចរចា ជាពិសេសលំហូរដោយសេរីនៃជំនួយទៅកាន់តំបន់ហ្កាហ្សា ការដកទ័ពអ៊ីស្រាអែលចេញពីដែនដីហ្កាហ្សា និងការធានាពិតប្រាកដសម្រាប់សន្តិភាពយូរអង្វែង។ ប៉ុន្តែក្រុមនេះបានបន្ថែមថា ចំណាត់ការនេះបានបង្ហាញពីភាពបត់បែនដែលត្រូវការហើយបានយល់ព្រមដោះលែងចំណាប់ខ្មាំង១០នាក់ ៕
-

គ្រោះរញ្ជួយដីនៅក្វាតេម៉ាឡា ស្លាប់មនុស្ស២នាក់
បរទេស ៖ យោងតាមទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេស Guatamala បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដី ក្នុងប្រទេស ដែលស្ថិតនៅតំបន់អាមេរិក កណ្តាល មួយនេះ កាលពីថ្ងៃអង្គារ។ អាជ្ញាធរបានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំង បានបណ្តាលឱ្យមានការខូចខាត នៅទូទាំងប្រទេស។ យោងតាម អ្នកនាំពាក្យ គណៈកម្មាធិការថ្នាក់ជាតិ ទប់ស្កាត់គ្រោះមហន្តរាយ លោក Andres Erazo បាននិយាយថា មានការរអិលបាក់ដី ហើយ កម្ទេចកម្ទីថ្ម បានកប់លើរថយន្ត តាមផ្លូវហាយវេ នាភាគនិរតី នៃ រដ្ឋធានី ក្វាតេម៉ាឡា ។ មន្ត្រីការិយាល័យ និងបុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្ស ចេញពីអគារ ក្រោយកើតមានការរញ្ជួយដីខ្លាំង ចំនួនពីរលើក ដែលមានកម្រិត៤.៧រិចទ័រ និង ៥.៦រិចទ័រ ដែលបានអង្រួនប្រទេសក្វាតេម៉ាឡា និង ថែមទាំងមានការរញ្ជួយ នៅប្រទេសក្បែរខាង គឺ ប្រទេស អែល សាល់វ៉ាឌ័រ ផងដែរ៕…
-

ភ្លើងឆេះព្រៃដ៏កំណាច បង្ខំបារាំងបិទ ព្រលានយន្តហោះ និងផ្អាកសេវារថភ្លើង
ប៉ារីស ៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅលេបត្របាក់តំបន់ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃទី៨ ខែកក្កដា ដោយបានបង្ខំឱ្យព្រលានយន្តហោះ Marseille បិទដំណើរការ និងរំខានដល់សេវាកម្មរថភ្លើង។ ការបិទអាកាសយានដ្ឋាន Marseille Provence ជាបណ្ដោះអាសន្ន បានប៉ះពាល់ដល់ជើងហោះហើរជាង៦៨ជើងហោះហើរ។ រីឯការធ្វើដំណើរតាមរថភ្លើងទៅ និង មកពីទីក្រុង Marseille ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ភ្លើងឆេះព្រៃជាច្រើនទីតាំង ដែលបានឆាបឆេះក្នុងល្បឿនយ៉ាងលឿនប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគខាងត្បូងប្រទេសបារាំង ដោយសារមានការជំរុញពីខ្យល់បក់បោកខ្លាំង បន្ទាប់ពីរលកកំដៅ។ ជាវិធានការបង្ការគ្រោះថ្នាក់ អ្នកពន្លត់អគ្គិភ័យជាង ១,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង។ រីឯអាជ្ញាធរបានជម្លៀសប្រជាជនចេញពីលំនៅឋានមួយចំនួន ខណៈដែលមនុស្សជាង ១០០នាក់រងរបួស។ បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះបន្ទាន់នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងភាគខាងត្បូង និង ខាងជើងប្រទេសបារាំង ចំពេលមានអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងពីស្នាដៃមនុស្សកំពុងបង្កើនអាំងតង់ស៊ីតេយូរអង្វែង និងភាពញឹកញាប់នៃរលកកំដៅក្តៅខ្លាំង ដែលជាដើមចងដុតបញ្ឆេះភ្លើងឆេះព្រៃ៕
-

អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូមដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ សេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ លំដាប់ 4F នេះ អាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗ…
-

លោក Trump គំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មស្របពេលមានភាពច្របូលច្របល់ជុំវិញអត្រាពន្ធថ្មី
លោក Donald Trump បានប្ដេជ្ញាថានឹងបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកបន្ថែមទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយគំរាមកំហែងពន្ធអាមេរិករហូតដល់ ២០០% លើឱសថបរទេស និង៥០% លើទង់ដែង ស្របពេលមានភាពច្របូកច្របល់យ៉ាងទូលំទូលាយជុំវិញការកែប្រែផែនការរបស់លោក។ ប៉ុន្មានម៉ោងបន្ទាប់ពីបាននិយាយថា កាលបរិច្ឆេទចុងក្រោយរបស់លោកសម្រាប់រលកថ្មីនៃពន្ធកាតព្វកិច្ចដ៏ខ្ពស់គឺ មិនរឹងមាំ១០០% ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រកាសថា គ្មានការពន្យារពេលនឹងត្រូវបានផ្តល់ឱ្យលើសពីថ្ងៃទី១ ខែសីហា នោះទេ។ លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាពុំមានការផ្លាស់ប្តូរកាលបរិច្ឆេទនេះទេ មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើក្រឹត្យ ដែលបានផ្លាស់ប្តូរកាលបរិច្ឆេទដែលដើមឡើយគ្រោងនឹងអនុវត្តចាប់ពីថ្ងៃទី ៩ ខែកក្កដា។ គោលនយោបាយផ្លាស់ប្តូរពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យបណ្ដាប្រទេសនៅតំបន់អាស៊ី មានការពិបាកជាពិសេស។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកបានប្រកាសពីផែនការដំឡើងពន្ធចូលអាមេរិករហូតដល់ ៤០% លើទំនិញដែលនាំចូលពីប្រទេសចំនួន ១៤ រួមទាំងបង់ក្លាដែស ជប៉ុន និងកូរ៉េខាងត្បូង។ ប៉ុន្តែលោកបានពន្យារពេលផ្អាកលើការអនុវត្តន៍ពន្ធកាតព្វកិច្ច ដោយទុកពេលបីសប្តាហ៍ទៀតសម្រាប់ការចរចា។ យោងតាមលោកTrump លិខិតជាច្រើនទៀត នឹងត្រូវផ្ញើទៅកាន់ប្រទេសនានា ដោយជូនដំណឹងដល់ពួកគេអំពីអត្រាពន្ធថ្មី នៅថ្ងៃនេះ ថ្ងៃស្អែក និងរយៈពេលខ្លីខាងមុខ៕
-
![[UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឡើងដល់ជាង១១០នាក់ និងជាង១៨០នាក់បាត់ខ្លួន](http://165.232.167.198/wp-content/uploads/2025/07/photo_2025-07-09_09-25-43.jpg)
[UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឡើងដល់ជាង១១០នាក់ និងជាង១៨០នាក់បាត់ខ្លួន
មនុស្សជាង១១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងយ៉ាងហោចណាស់ជាង១៨០នាក់កំពុងបាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅភាគកណ្តាលរដ្ឋតិចសាស់ បានឈានចូលថ្ងៃទី ៥ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានគ្របដណ្ដប់ទន្លេ ហ្គ័រដាលូប៉េ(Guadalupe) ដោយបានបង្កជាទឹកជំនន់ជន់លិចលំនៅឋាននានា និងជំរំរដូវក្តៅក្នុងតំបន់។ ស្នងការនគរបាលស្រុក Kerr លោក Larry Leitha បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង១១០នាក់ រួមទាំងកុមារយ៉ាងហោចណាស់២៧នាក់ និងអ្នកប្រឹក្សាមកពីជំរំ Camp Mystic ជាជំរំក្មេងស្រីគ្រីស្ទាន នៅក្នុងស្រុក Kerr ជាទីដែលទឹកជំនន់បានវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចាប់ពីថ្ងៃទី ៤ខែកក្កដា។ យ៉ាងហោចណាស់មានកុមារចំនួន៣០ នាក់ក្នុងចំណោមអ្នកស្លាប់នៅក្នុងស្រុកនេះ ។ លោក Leitha ដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ស្រុកនេះឡើងដល់ ៨៧ នាក់បាននិយាយថា អ្នកបោះជំរំនៅជំរំ Mystic ៥ នាក់ និងអ្នកប្រឹក្សាម្នាក់នៅតែមិនទាន់រកឃើញ ។ មន្ត្រីនៅក្នុងស្រុក Kendall ក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថាចំនួនអ្នកស្លាប់នៅស្រុកនេះបានកើនឡើងដល់ ៧ នាក់ កើនឡើងពីចំនួន៦នាក់។ នៅក្នុងស្រុក Burnet មនុស្សទី៥ ត្រូវបានបញ្ជាក់ថាបានស្លាប់។ លោក Greg…
-

កោះតៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធសង្គ្រាមដ៏ធំប្រចាំឆ្នាំរយៈពេល ១០ថ្ងៃ ពាក់ព័ន្ធទ័ពបម្រុងរាប់ម៉ឺននាក់
មន្ត្រីអាជ្ញាធរការពារជាតិជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយាយថា កោះស្វ័យគ្រប់គ្រងមួយនេះបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ខ្លួននាថ្ងៃពុធ (០៩ កក្កដា) នេះ ដោយចាប់ផ្តើមជាមួយនឹងលំហាត់សមនិម្មិតការវាយប្រហារលើប្រព័ន្ធបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធរបស់កោះ មុនពេលក្លែងសេណារីយ៉ូវាយក្រសោបរបស់ប្រទេសចិន។ ដំណាក់កាលដំបូងនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំរយៈពេលសរុប ១០ថ្ងៃនេះ នឹងផ្តោតលើការសាកល្បងពីវិធីសាស្រ្ត ដែលយោធាកោះតៃវ៉ាន់ អាចធ្វើវិមជ្ឈការបញ្ជាការក្នុងករណីមានការវាយប្រហារផ្នែកទំនាក់ទំនង។ ក្នុងពេល ១០ថ្ងៃខាងមុខ សមយុទ្ធនេះនឹងពង្រីកដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់តៃវ៉ាន់ ប្រឆាំងនឹងការប៉ុនប៉ងពេញលេញក្នុងការក្រសោបយកកោះ។ សមយុទ្ធ Han Kuang ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះ នឹងប្រមូលផ្ដុំអ្នកបម្រុងច្រើនជាងគេគឺប្រហែល ២២.០០០នាក់ ហើយក៏ជាលើកដំបូងដែលប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំចល័តខ្ពស់ថ្មី ឬហៅថា HIMARS ផលិតដោយក្រុមហ៊ុន Lockheed Martin រួមជាមួយមីស៊ីល Sky Sword ផលិតដោយកោះតៃវ៉ាន់។ ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាជុំវិញកោះក្នុងពេល ៥ឆ្នាំចុងក្រោយនេះ រួមទាំងហ្គេមសង្គ្រាមជាច្រើនជុំផងដែរ។ ទីក្រុងប៉េកាំង មិនដែលច្រានចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយការវាយក្រសោបណាមួយលើកោះតៃវ៉ាន់ អាចបញ្ឆេះជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ៕