Author: Dol Pheakdey
-

-

ក្រសួងបរិស្ថានរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់
(ភ្នំពេញ)៖ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់។ សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថាន បានរកឃើញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា ១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី “ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង”។ ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថានសម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ…
-

កម្ពុជាកំពុងឆក់ឱកាសពង្រីកទីផ្សារ ស្របពេលដែល អាម៉េរិកកំពុងតម្លើងពន្ធយ៉ាងខ្ពស់ ទាំងទៅលើកម្ពុជា និង បណ្តាប្រទេសដទៃទៀត
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកបានថ្លែងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកំពុងចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួនបន្ថែមទៀត។កម្ពុជាកំពុងពង្រីកទីផ្សារជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយយើងមិនបានពឹងផ្អែកតែទៅលើទីផ្សារតែមួយទេ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ ឱ្យដឹងថា” យើងយកឱកាសនេះដើម្បីធ្វើប្រព្រឹត្តកម្ម សេដ្ចកិច្ចរបស់យើងផង យើងពង្រីកទីផ្សារឱ្យបានច្រើនផង ជាពិសេសទីផ្សារធំៗដូចជាប្រទេសចិន” ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានថ្លែងបញ្ជាក់ដែរថា”យើងបានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនៅថ្ងៃខាងមុខយើងនឹងមានកិច្ចប្រជុំបន្ថែមទៀត ដើម្បីរកនីតិវិធីធ្វើយ៉ាងណានាំផលិតផល, កសិកផលកសិកម្ម យើងទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។នេះជាការងារដែលក្រសួងពាណិជ្ជកម្មកំពុងធ្វើ ហើយយើងនឹងប្រជុំជាមួយសម្តេច បវរធិបតី នៅថ្ងៃទី១៦ខាងមុខ ដើម្បីពង្រីកទីផ្សារប្រទេសចិន។ យើងមានវិធានការសព្វគ្រប់យ៉ាងអស់ហើយ”។ គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិក បានទម្លាក់តម្លៃពន្ធជាមួយកម្ពុជាពី ៤៩ភាគរយ មកនៅត្រឹម ៣៦ភាគរយ ពោលគឺបានថយចុះចំនួន ១៣ភាគរយ…
-

រដ្ឋបាលជលផល ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល បានបញ្ជាក់ថា កាលបរិច្ឆេតនៃការរៀបចំដេញថ្លៃរួមមាន នៅខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ កក្កដា ២០២៥, រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ២០២៥ និងនៅខេត្តកណ្តាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។ នៅក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ និងដាយបង្កង នៅខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញថ្លៃធ្វើអាជីវកម្ម ឲ្យបាន១០ថ្ងៃ មុនកាលបរិច្ឆេទដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាល និងខណ្ឌរដ្ឋបាលជលផលភ្នំពេញ ដែលត្រូវដាក់ពាក្យស្នើសុំនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី- ខេត្តនីមួយៗ។ ដោយឡែក ចំពោះមន្ត្រីរាជការ មិនអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំដេញថ្លៃឡើយ ។ នៅទន្ទឹមនឹងគ្នានោះ…
-

កូរ៉េខាងត្បូងចែកលុយឲ្យប្រជាជនម្នាក់ ១១០ ដុល្លារ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក
សេអ៊ូល ៖ poរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចាប់ផ្តើមកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាជនទូទាំងប្រទេស ជាការលើកទឹកចិត្តមួយដែលក្រុមមន្ត្រីពណ៌នាថា ជា “ប័ណ្ណសាច់ប្រាក់សម្រាប់ប្រើប្រាស់” បង្កើនការចំណាយក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចដែលដាំក្បាលចុះ ស្ទុះងើបឡើងវិញ នេះបើតាមសារព័ត៌មាន Korea Herald ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា។ យោងតាមសារព័ត៌មាន RT, គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាបន្ថែមទំហំ ២៣.៣ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍មុន។ កម្មវិធីនេះទៀតសោត គ្រោងនឹងចាប់ផ្តើមដាក់ដំណើរការចាប់ពីថ្ងៃទី២១ ខែកក្កដា ហើយបន្តរហូតដល់ថ្ងៃទី១២ ខែកញ្ញាខាងមុខ។ អនុរដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូង លោក Kim Min-jae ដែលដឹកនាំក្រុមការងារអន្តរកម្មត្រួតពិនិត្យគំនិតផ្តួចផ្តើមនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងធានាដល់ដំណើរការទូទាត់លុយឱ្យមានភាពហ្មត់ចត់ ដូច្នេះលុយទាំងនោះនឹងអាចបម្រើជាកាតាលីករ លើកស្ទួយក្បាលម៉ាស៊ីនសេដ្ឋកិច្ចស្ទុះងើបឡើងវិញ តាមរយៈការជំរុញការប្រើប្រាស់ និងគាំទ្រប្រជាជនមានចំណូលទាប។ ការទូទាត់ជុំលើកដំបូង ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ នឹងទទួលបានលុយ ១១០ដុល្លារពីគំនិតផ្តួចផ្តើមនេះ។ ការចែកលុយនេះ នឹងធ្វើឡើងតាមរយៈប័ណ្ណឥណទាន ឬឥណពន្ធ, កាតបង់ប្រាក់ជាមុន ឬវិញ្ញាបនបត្រអំណោយដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់។ ហើយលុយជំនួយបន្ថែមនឹងកំណត់គោលដៅផ្តល់ជូនដល់ក្រុមជនងាយរងគ្រោះ។ ការទូទាត់ជុំទីពីរ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ ដែលនឹងផ្តល់លុយ ៧៣ដុល្លារ…
-

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុបនោះទេ
(កំពង់ស្ពឺ)៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុប នោះទេ ។ កម្ពុជា នៅតែបន្តអនុវត្តការប្រឡង ដើម្បីពង្រឹងសមត្ថភាពសិស្ស ។ កម្ពុជា អាចបំបាត់ការប្រឡងបាក់ឌុបបាន លុះត្រាតែការពង្រឹងការសិក្សារបស់សិស្ស មានប្រសិទ្ធិភាពចាប់ពីថ្នាក់បឋមឡើងទៅ ។ នេះជាការគួសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្ដេចធិបតី ថ្លែងដូច្នេះថា ការប្រលងបាក់ឌុបនេះ នៅប្រទេសខ្លះ មិនមានទេ ដូចជានៅអាមេរិក មិនមានទេ ដោយគេយកពិន្ទុឆមាស ប្រចាំឆ្នាំ ហើយគេឱ្យជាប់ តែនៅកម្ពុជា ការប្រលងមួយៗ គឺជាការធ្វើតេស្តដើម្បីកំណត់និយាម ហើយវាយតម្លៃ…
-

ប្រមុខការទូតអាមេរិកនឹងហោះទៅកាន់អាស៊ីជាលើកដំបូង
វ៉ាស៊ីនតោន ៖ លោក Marco Rubio នឹងហោះហើរបោះពួយសំដៅឆ្ពោះទៅកាន់តំបន់អាស៊ីជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ ហើយដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ លោកគ្រោងឈប់សំចតនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តអាស៊ាន។ ការិយាល័យរដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយនៅថ្ងៃទី៧ ខែកក្កដាថា លោក Rubio ដែលបច្ចុប្បន្នកាន់មុខតំណែងជាទីប្រឹក្សាសន្តិសុខអាមេរិកជាតិផងនោះ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់គាត់ នៅក្នុងថ្ងៃអង្គារនេះតែម្តង ជាមួយនឹងការផ្តល់អទិភាពចម្បងលើគោលនយោបាយអាមេរិកនៅអាស៊ី។ ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតកំពូលអាមេរិកវ័យ ៥៤ឆ្នាំរូបនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ផ្តោតសំខាន់តែទៅលើសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់តំបន់អាស៊ី ក្នុងនាមជារដ្ឋមន្ត្រីការបរទេស លោក Rubio នឹងផ្តោតសំខាន់លើការបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី បើកចំហ និងសុវត្ថិភាព។ ប្រភពបានបង្ហើបឱ្យដឹងថា នៅពេលឈប់សំចតក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ជាទីដែលលោក Rubio នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ព្រមទាំងប្រមុខការទូតចិន លោក Wang Yi៕…
-

ព្រះមហាក្សត្រកម្ពុជា៖ការចុះតំបន់ប្រាសាទសំបូរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យព្រះរាជាណាចក្រ កម្ពុជាបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលថា ការចុះតំបន់ប្រាសាទសំបូរទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។ ព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ៨ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក៨កក្កដាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានគូសរំលេចថា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ជាសម្បត្តិវប្បធម៌ជាតិ ផងនិងជាបេតិកភណ្ឌពិភពលោកផង ។ការចុះបញ្ជីនេះជួយថែរក្សានិងអភិរក្ស ប្រាសាទសំបូរព្រៃគុក ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា ។ការចុះបញ្ជីនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។ ព្រះករុណាព្រះមហាក្សត្របានបន្តថា “ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែង នូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ” ព្រះបរមរតនកោដ្ឋ ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ច…
-

ប្រធានាធិបតីអ៊ីរ៉ង់ចោទអ៊ីស្រាអែលប៉ុនប៉ងធ្វើឃាតខ្លួន
តេហេរ៉ង់ ៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលប៉ុនប៉ងធ្វើឃាតរូបលោក ក្នុងអំឡុងពេលផ្ទុះសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមុន។ ឆ្លើយតបសំណួររបស់អ្នកកាសែតជើងចាស់អាមេរិក លោក Tucker Carlson ថាតើគាត់ជឿថា អ៊ីស្រាអែលបានព្យាយាមសម្លាប់គាត់ដែរឬទេ? លោកប្រធានាធិបតី Pezeshkian បាននិយាយថា បាទ… អ៊ីស្រាអែលពិតជាបានព្យាយាមធ្វើឃាតលោក ប៉ុន្តែពួកគេបានបរាជ័យ។ លោកប្រធានាធិបតី Pezeshkian បន្ថែមថា ខ្ញុំកំពុងនៅក្នុងកិច្ចប្រជុំមួយ… ពួកគេបានព្យាយាមទម្លាក់គ្រាប់បែកលើទីតាំងដែលយើងកំពុងរៀបចំកិច្ចប្រជុំនោះ។ លោកថា ចំពោះរឿងនេះ អាមេរិកមិនមែនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោកទេ វាគឺជាការសម្រេចចិត្តរបស់អ៊ីស្រាអែលខ្លួនឯងផ្ទាល់។ ការអះអាងបែបនេះរបស់លោកប្រធានាធិបតី Pezeshkian កើតឡើងតិចជាងមួយខែបន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅថ្ងៃទី១៣ ខែមិថុនា ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធាកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាច្រើន។ ហើយសង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនេះ អាមេរិកក៏បានលូកដៃចូលដោយផ្ទាល់ផងដែរ ដោយបានបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង មានដូចជា Fordo, Isfahan និង Natanz។ ក្រោយមក ក៏មក៏មានបទឈប់បាញ់រវាង អ៊ីរ៉ង់ និនិងអ៊ីស្រាអែលចាប់ តាំង ពី ថ្ងៃ ទី២៤ ខែមិថុនា៕
-

មហាសេដ្ឋី Elon Musk នឹងដឹកនាំគណបក្សថ្មី America Party តតាំងជាមួយ លោក Trump
បរទេស ៖ លោក មហាសេដ្ឋី Elon Musk បានឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា ថា លោកនឹងដឹកនាំគណបក្សថ្មី America Party ប្រជែង តតាំងជាមួយ លោកប្រធានាធិបតី Donald Trump ពោលគឺបន្ទាប់ពីសម្ព័ន្ធមិត្តដ៏ជិតស្និតនឹងគ្នា ទាំងពីរនាក់ បានផ្ទុះសង្គ្រាមពាក្យសម្តី ជាមួយគ្នា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN។ លោក Elon Musk បានអះអាង តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មូលហេតុ នៃការបង្កើតគណបក្សថ្មីនេះ គឺដោយសារតែ សហរដ្ឋអាមេរិក កំពុងចាយខ្ជះខ្ជាយ, មានអំពើពុករលួយ ហើយប្រជាជនរស់នៅក្នុងប្រព័ន្ធបក្សតែមួយ មិនមែនជាលទ្ធិប្រជាធិបតេយ្យ ហើយបក្សថ្មីនេះ នឹងនាំមកនូវសេរីភាពឡើងវិញ សម្រាប់ពលរដ្ឋអាមរិក។ បុរសមានដើមកំណើត នៅអាហ្វ្រិកខាងត្បូង រូបនេះ បានឲ្យដឹងផងដែរថា គណបក្ស America Party នឹងក្លាយជាកម្លាំងនយោបាយសកម្ម ក្នុងអំឡុងពេលការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅឆ្នាំក្រោយ ហើយអះអាងថា…