Author: Dol Pheakdey
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើសារអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើសារអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”
-

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី»គោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាបាល ជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ
ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី»គោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាបាល ជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្នមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» រៀបចំឡើងក្នុងគោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ចេះអនាម័យ សម្អាតខ្លួនប្រាណ និងដើម្បីអគុណចំពោះលោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្ស កន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ក៏ដូចជាឱ្យកុមារដឹងថា ក្រៅពីឪពុកម្តាយ ឬអាណាព្យាបាលនៅផ្ទះ មានប៉ាម៉ានីម្នាក់ទៀត ចាំជួយទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះកូនៗ និងចែករំលែកក្តីស្រលាញ់ពីប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ពិសេសបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្តនានា។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការងារសារធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខកុមារ អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម…
-

លោក Netanyahu ជឿថានឹងមានបទឈប់បាញ់ ក្រោយជួបលោក Trump
បរទេស ៖ លោក Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បាននិយាយថា ជំនួបរបស់លោក ជាមួយលោក Trump អាចជួយជំរុញឲ្យមានកិច្ចព្រមព្រៀង នៅតំបន់ Gaza។ លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា លោករំពឹងពីកិច្ចប្រជុំ នាពេលខាងមុខ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលអាចជួយជំរុញ ឱ្យមានកិច្ចព្រមព្រៀង «បទឈប់បាញ់» និង ការដោះលែងចំណាប់ខ្មាំង។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន បែបនេះ នៅឯអាកាសយានដ្ឋាន Ben Gurion មុនពេលឡើងយន្តហោះប្រធានាធិបតី ទៅកាន់ទីក្រុង Washington។ លោក បានអះអាងថា «យើងកំពុងធ្វើការ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលយើងបានពិភាក្សា ក្រោមលក្ខខណ្ឌបានព្រមព្រៀងគ្នា…ខ្ញុំបានបញ្ជូនក្រុមចរចា ទៅកាន់ទីក្រុង Doha ជាមួយនឹងការណែនាំ ច្បាស់លាស់…ខ្ញុំគិតថា កិច្ចប្រជុំជាមួយប្រធានាធិបតី Trump ពិតជាអាចជួយជំរុញ ដល់កិច្ចព្រមព្រៀងនេះ ដែលយើងទាំងអស់គ្នា សង្ឃឹម»។…
-

លោក ពូទីន ចូលរួមវេទិកា «អ្វីគ្រប់យ៉ាងដើម្បីជ័យជំនះ!»
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួម ក្នុងវេទិកា «អ្វីគ្រប់យ៉ាងដើម្បីជ័យជំនះ!» កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនា តាំងបង្ហាញ នៅក្នុងវេទិកា «អ្វីគ្រប់យ៉ាងសម្រាប់ជ័យជំនះ» ដែលត្រូវបានរៀបចំឡើង ដោយចលនារណសិរ្សប្រជាជនគាំទ្ររដ្ឋាភិបាល។ លោក ពូទីន បានឧទ្ទិស ដល់បេសកកម្មមនុស្សធម៌ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងជម្លៀសទាហាន ដែលមានរងរបួស ចេញពីសមរភូមិ ក្នុងការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន។ ថ្លែងទៅកាន់ អ្នកទស្សនា នៅក្នុងវេទិកានេះ លោក ពូទីន បានបញ្ជាក់ថា ក្នុងរយៈពេលបីឆ្នាំ ចុងក្រោយនេះ ប្រាក់សរុបចំនួន៧៩៨លានដុល្លារ ត្រូវបានស្នើឡើង ដោយរណសិរ្សប្រជាជន ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាពិសេស ក្នុងចំណោមសម្ភារៈផ្សេងៗទៀត»៕ ប្រភពពី AFP
-

លោក Khamenei មេធំអ៊ីរ៉ង់បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីផ្ទុះសង្គ្រាម
បរទេស ៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានបង្ហាញខ្លួន ជាសាធារណៈ លើកដំបូង ចាប់តាំងពីប្រទេសជាតិ មានសង្គ្រាម ជាមួយប្រទេសអ៊ីស្រាអែល។ លោក Ayatollah Ali Khamenei បានចូលរួមពិធីសាសនា ក្នុងទីក្រុង Tehran កាលពីចុងសប្តាហ៍មុន បើយោងតាមរូបភាព ដែលត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយជាការបង្ហាញ ជាសាធារណៈលើកដំបូង របស់មេដឹកនាំកំពូលរូបនេះ ចាប់តាំងពីមានបទឈប់បាញ់ ជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៤ ខែមិថុនា។ វីដេអូដែលចាក់ផ្សាយ ដោយទូរទស្សន៍រដ្ឋ បង្ហាញពីលោក Ali Khamenei ស្វាគមន៍អ្នកគោរពបូជា នៅវិហារឥស្លាមមួយ ក្នុងអំឡុងពេលពិធីរំលឹកខួប ពាក់ព័ន្ធនឹងអ្នកដែលទទួលរងនូវការបៀតបៀន, តស៊ូមតិ និង លះបង់ ឈ្មោះ Imam Hussein ដែលជាកាលបរិច្ឆេទដ៏សំខាន់ សម្រាប់អ្នកកាន់សាសនា អ៊ីស្លាម Shia។ ការបង្ហាញខ្លួនចុងក្រោយ របស់ លោក Ali Khamenei គឺនៅថ្ងៃទី១៨…
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល (កណ្តាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល សួរសុខ-ទុក្ខផ្ទាល់ ជាមួយបង-ប្អូនរួមជាតិទាំង ៦២១គ្រួសារ ជាពិសេស បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី…
-

មេធំក្រុម Hezbollah គំរាមថា ខ្លួនគ្មានថ្ងៃលុតជង្គង់សុំចុះចាញ់អ៊ីស្រាអែលឡើយ
បេរូត ៖ មេដឹកនាំក្រុម Hezbollah លោក Naim Qassem បានចេញមុខព្រមានធ្ងន់ៗកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់អាវុធរបស់លោកគ្មានថ្ងៃលុតជង្គង់សុំចុះចាញ់ឡើយ បើទោះបីជាមានការគំរាមកំហែងពីអ៊ីស្រាអែលក៏ដោយ។ មេធំក្រុម Hezbollah រូបនេះ បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ទៅកាន់អ្នកគាំទ្ររបស់គាត់រាប់ពាន់នាក់ថា អ្នកប្រយុទ្ធរបស់ក្រុមលោក នឹងមិនទម្លាក់អាវុធរបស់ពួកគេឡើយ ដរាបណាការឈ្លានពានរបស់អ៊ីស្រាអែលលើលីបង់ត្រូវតែបញ្ឈប់ជាមុនសិន។ លោក Qassem បានអះអាងថា អ៊ីស្រាអែលត្រូវតែគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ ហើយដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់ និងបញ្ឈប់ការឈ្លានពាន រួចដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនក្នុងអំឡុងសង្រ្គាមកាលពីឆ្នាំមុន ហើយការកសាងប្រទេសលីបង់ឡើងវិញត្រូវតែចាប់ផ្តើម។ លោក Qassem ដែលឡើងស្នងតំណែងជាមេដឹកនាំក្រុម Hezbollah បន្តពីលោក Hassan Nasrallah ដែលត្រូវបានអ៊ីស្រាអែលសម្លាប់កាលពីខែកញ្ញានោះ បានសង្កត់ធ្ងន់ទៀតថា មានតែធ្វើបែបនេះទេ ទើបយើងអាចត្រៀមខ្លួនពិភាក្សាអំពីយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិ ដែលរួមមានទាំងបញ្ហារំលាយក្រុមប្រដាប់វុធ ក្រុម Hezbollah៕ ប្រភព ៖ AFP
-

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥ )
ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជេីងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ “សិខរិស្វរ និងភទ្រស្វរ” ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប” Celebrating the 17th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (July 7, 2008 – July 7, 2025) Stretching widely like a ship on the…
-

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកទី៣ នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកទី៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។