Author: Dol Pheakdey
-

ព្យុះទីហ្វុង Danas បង្ខំចិនប្រកាសអាសន្ននៅខេត្តភាគខាងកើត
ប៉េកាំង ៖ រដ្ឋាភិបាលបានប្រកាសអាសន្ននៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក្នុងបំណងចាត់វិធានការឆ្លើយតបជាបន្ទាន់ ទប់ទល់នឹងឥទ្ធិពលខ្យល់ព្យុះ Danas ដែលជាព្យុះទីហ្វុងទី៤ ក្នុងឆ្នាំនេះ។ យោងតាមអ្នកសង្កេតការណ៍ឧតុនិយមរបស់ខេត្ត បានឲ្យដឹងថា ព្យុះទីហ្វុង Danas ត្រូវបានរំពឹងថា នឹងផ្លាស់ទីទៅភាគឦសានក្នុងល្បឿនពី ១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ពីភាគខាងត្បូងទៅខាងជើងចាប់ពីរសៀលថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទនេះ។ ក្នុងថ្ងៃចន្ទនេះ ព្យុះទីហ្វុង Danas នឹងធ្វើដំណើរទៅដល់សមុទ្រចិនខាងកើត ហើយចាប់ផ្តើមបោកបក់នៅចន្លោះពេលរសៀល និងយប់ថ្ងៃអង្គារ នៅតាមតំបន់ឆ្នេរ ចាប់ពីភាគកណ្តាល និងភាគខាងត្បូងខេត្ត Zhejiang ទៅភាគខាងជើងខេត្ត Fujian។ ទន្ទឹមនេះ រដ្ឋបាលខេត្ត Zhejiang បានជំរុញឱ្យអាជ្ញាធរតំបន់ឆ្នេរ និងនាយកដ្ឋានទាំងអស់ តាមដានយ៉ាងដិតដល់ពីផ្លូវដែលព្យុះទីហ្វុងត្រូវឆ្លងកាត់, ពង្រឹងការពិគ្រោះយោបល់រួមគ្នា និងអនុវត្តវិធានការបង្ការ ស្របតាមផែនការប្រកាសអាសន្ន។ វិធានការទាំងនេះ រួមមានការកោះហៅនាវា និងទូកនេសាទចូលចតជាបន្ទាន់, ផ្អាកចរាចរណ៍ផ្លូវសមុទ្រ, បញ្ឈប់គម្រោងសាងសង់ និងបិទតំបន់ទេសចរណ៍តាមសមុទ្រ។ ក្រុមសង្កេតការណ៍ជាតិចិនក៏បានបន្តការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះទីហ្វុង Danas កាលពីថ្ងៃអាទិត្យផងដែរ ខណៈដែលព្យុះទីហ្វុងនេះ ត្រូវបានរំពឹងថា នឹងនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធាប់វាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសចិន។ គួរកត់សម្គាល់ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌ចំនួនបួនពណ៌សម្រាប់ព្យុះទីហ្វុង…
-

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បី ទទួលបានជោគជ័យក្នុងជីវិត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បី ទទួលបានជោគជ័យក្នុងជីវិត កំពង់ស្ពឺ៖ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ក្នុង«កម្មវិធី ប៉ាម៉ានី» ដែលប្រព្រឹត្តទៅសង្កាត់រការធំ ក្រុងច្បារមន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា គោលបំណងនៃ«កម្មវិធី ប៉ាម៉ានី»នេះគឺដើម្បីលើកទឹកចិត្តដល់កុមារឱ្យប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឱ្យមានឥរិយាបថវិជ្ជមាន សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹង ជួយដល់កុមារនៅថ្ងៃអនាគត។កម្មវិធីនេះបានជួយជំរុញបន្ថែមឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សា រៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ។ ទន្ទឹមនេះ យើងបានរួមគ្នា ចែករំលែកក្តីស្រលាញ់ពីក្រុមការងារប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ណែនាំប្អូនៗ ក្មួយៗឱ្យចេះអនាម័យ សម្អាតខ្លួនប្រាណ ហើយបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្ត នានាផងដែរ។ ក្នុងកម្មវិធីដដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា(ស..ស.យ.ក.) ក្រុមការងារប៉ាម៉ានី ព្រមទាំង…
-
![[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់រដ្ឋតិចសាស់ ឡើងដល់៥០នាក់ ខណៈបន្តស្វែងរកក្មេងស្រីជាង២០នាក់](http://165.232.167.198/wp-content/uploads/2025/07/photo_2025-07-06_10-31-09.jpg)
[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់រដ្ឋតិចសាស់ ឡើងដល់៥០នាក់ ខណៈបន្តស្វែងរកក្មេងស្រីជាង២០នាក់
[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់រដ្ឋតិចសាស់ ឡើងដល់៥០នាក់ ខណៈបន្តស្វែងរកក្មេងស្រីជាង២០នាក់ ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅកណ្តាលរដ្ឋតិចសាស់(Texas)សហរដ្ឋអាមេរិក បន្ទាប់ពីចំនួនអ្នកស្លាប់ពីគ្រោះទឹកជំនន់ដ៏គំហុកបានកើនឡើងដល់ ៥០ នាក់ ក្នុងនោះមានកុមារ ១៥ នាក់ ស្របពេលកំពុងបន្តស្វែងរកក្មេងស្រីជាង២០នាក់ពីជំរំ។ លោក Larry Leitha ស្នងការស្រុក Kerr បានសន្យាថា ការងារនៅតែបន្ត ហើយនឹងបន្តរហូតដល់មនុស្សគ្រប់គ្នាត្រូវបានរកឃើញ។ ស្របពេលការស្វែងរកឈានចូលដល់យប់ទីពីរ មន្ត្រីស្រុកបាននិយាយថា កុមារចំនួន ២៧ នាក់នៅតែបាត់ខ្លួនពីជំរំយុវជន Christian youth camp ដែលស្ថិតនៅតាមដងទន្លេ។ ឪពុកម្តាយមួយចំនួនបានបញ្ជាក់ពីការស្លាប់របស់កូនរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មនុស្សប្រហែល ៨៥០ នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ។ ការព្រមានពីទឹកជំនន់ដ៏គំហុកនៅតែបន្តអនុវត្តចុងសប្តាហ៍នេះ នៅភាគកណ្តាលរដ្ឋតិចសាស់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកសោកនាដកម្មដែលបានកើតឡើងចំទិវា ឯករាជ្យជាតិនេះថា ជារឿងគួរឲ្យតក់ស្លុត និងគួរឲ្យខ្លាច។ចំណែក អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយថា ក្រុមមន្ត្រីសហព័ន្ធបានសន្យាផ្តល់ជំនួយ៕
-

ស្ពានជ្រៃធំ ដើរតួនាទីសំខាន់ក្នុងការតភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌ កម្ពុជា-វៀតណាម
ស្ពានជ្រៃធំ ដើរតួនាទីសំខាន់ក្នុងការតភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌ កម្ពុជា-វៀតណាម ស្ពានជ្រៃធំ ដែលជាស្ពានមិត្តភាពដ៏សំខាន់ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងដើរតួនាទីយ៉ាងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ស្ពានដែលមានប្រវែង ៤២៨ម៉ែត្រនេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍គ្រប់ប្រភេទ។ ជាពិសេស ស្ពាននេះបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ការដោះដូរទំនិញ និងកសិផល ដែលជាកត្តាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។ លើសពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ស្ពានជ្រៃធំក៏បានក្លាយជាតំណភ្ជាប់ដ៏រឹងមាំផ្នែកសង្គម និងវប្បធម៌ផងដែរ ដោយបានបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ជួយពង្រឹងការយល់ដឹង និងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាងទាំងពីរ ស្ពានជ្រៃធំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែស្ងប់ស្ងាត់ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ដ៏មានសក្ដានុពល។
-

-

សម្តេចតេជោ៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ៖ ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។ លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។ ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ…
-

ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា ។ ក្រសួងកសិកម្មបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថាយោងតាមសេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ក្រសួងបានបន្តឱ្យដឹងថា”ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងសូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់”។ ក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី០៥ ខែ កក្កដាឆ្នាំ ២០២៥ នេះបានឱ្យដឹងថាក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា…
-

ក្រសួងវប្បធម៌ ៖ ការអះអាងរបស់ថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដែលគូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថាការអះអាងរបស់ភាគីថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដោយ គូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីដោះឡើយ។ ជាមួយការលើកឡើងបែបនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជារដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែល បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥(១៩៦២)។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។…
-

កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងនៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែក ការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញការសាទរ ចំពោះជោគជ័យក្មុងរយៈពេល ៧ ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាង ផែនការជាតិ NDC 3.0 នេះឡើង។ចំពោះ សមិទ្ធផលនេះដែរ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0 គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ…
-

ជប៉ុនជួបការរញ្ជួយដីជាង៩០០លើក ក្នុងរយៈពេល២សប្តាហ៍
ជប៉ុនជួបការរញ្ជួយដីជាង៩០០លើក ក្នុងរយៈពេល២សប្តាហ៍ តូក្យូ៖ ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយនេះ ជប៉ុនបានរាយការណ៍ថា មានការរញ្ជួយដី ចំនួន ជាង៩០០លើក អង្រួនខ្សែសង្វាក់កោះដាច់ស្រយាល និងមានប្រជាជនតិច នាភាគខាងត្បូង ប្រទេស ធ្វើឱ្យអ្នកស្រុក ព្រួយបារម្ភជាខ្លាំង។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២ ខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក រញ្ជួយដីបានកើតមាន បន្តបន្ទាប់ នៅក្នុងសមុទ្រ ជុំវិញកោះនៃតំបន់ Tokara។ ជាក់ស្តែង កាលពីថ្ងៃពុធ ក៏មានរញ្ជួយដី កម្រិត៥.៥ រ៉ិចទ័រ វាយប្រហារ នៅទីនោះផងដែរ ប៉ុន្តែ មិនទាន់មានរបាយការណ៍ អំពីការខូចខាត និង មិនមានការព្រមាន អំពីរលកយក្សស៊ូណាមិ នោះទេ។ យ៉ាងណាមិញ អាជ្ញាធរ បានណែនាំអ្នកស្រុក ឱ្យរៀបចំជម្លៀស ប្រសិនបើចាំបាច់។ ជាការកត់សម្គាល់ មានមនុស្សប្រហែល ៧០០នាក់ រស់នៅលើកោះចំនួន៧ ក្នុងចំណោម១២កោះ នៃតំបន់ Tokara។…