Author: Dol Pheakdey

  • អ៊ីរ៉ង់ សម្តែងមន្ទិលសង្ស័យយ៉ាងខ្លាំង ជុំវិញការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ចំពោះបទឈប់បាញ់

    អ៊ីរ៉ង់ សម្តែងមន្ទិលសង្ស័យយ៉ាងខ្លាំង ជុំវិញការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ចំពោះបទឈប់បាញ់

    អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យថា ខ្លួនមានជំនឿតិចតួចប៉ុណ្ណោះលើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹង និងដ៏មហន្តរាយបំផុតរវាងសត្រូវទាំងពីររហូតមកដល់បច្ចុប្បន្ននេះ។ សង្រ្គាមរយៈពេល១២ថ្ងៃ បានផ្ទុះឡើងកាលពីថ្ងៃទី ១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រ ដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញដោយការវាយប្រហារដោយមីស៊ីលបាលីស្ទីកទៅលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល។ អ៊ីស្រាអែល និយាយថា គោលបំណងរបស់ខ្លួនគឺដើម្បីទប់ស្កាត់សាធារណៈរដ្ឋអ៊ីស្លាមមួយនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាមហិច្ឆតាដែលទីក្រុងតេអេរ៉ង់បានច្រានចោលជាបន្តបន្ទាប់។ ការប្រយុទ្ធគ្នា បានបង្អាក់កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលក្រោយមកបានចូលរួមក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដោយការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ លោក Abdolrahim Mousavi នាយសេនាធិការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋដោយនិយាយសំដៅទៅលើអ៊ីស្រាអែលថា «យើងពុំបានចាប់ផ្តើមសង្រ្គាមទេ ប៉ុន្តែយើងបានឆ្លើយតបទៅនឹងអ្នកឈ្លានពានយើង» ហើយយើងមានមន្ទិលសង្ស័យយ៉ាងខ្លាំងលើការអនុវត្តរបស់សត្រូវជុំវិញការប្តេជ្ញាចិត្តរបស់ខ្លួន រួមទាំងបទឈប់បាញ់ ខណៈយើងក៏បានត្រៀមជាស្រេចដើម្បីឆ្លើយតបដោយកម្លាំង» ប្រសិនបើត្រូវបានវាយប្រហារជាថ្មីម្តងទៀត។ ជម្លោះនេះ បានធ្វើឱ្យទំនាក់ទំនងរង្គោះរង្គើរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) របស់អង្គការសហប្រជាជាតិ។ អ៊ីរ៉ង់ បានច្រានចោលសំណើរបស់ទីភ្នាក់ងារ IAEA ដើម្បីត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែក ដោយចោទប្រកាន់ប្រធានរបស់ទីភ្នាក់ងារលោក Rafael Grossi ពីបទ «ក្បត់តួនាទីរបស់លោក» ដោយពុំបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

  • អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៨០នាក់ និងបញ្ជាឲ្យជម្លៀសពីភាគខាងជើងហ្កាហ្សា ខណៈលោក Trump ជំរុញឱ្យមានបទឈប់បាញ់

    អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង៨០នាក់ និងបញ្ជាឲ្យជម្លៀសពីភាគខាងជើងហ្កាហ្សា ខណៈលោក Trump ជំរុញឱ្យមានបទឈប់បាញ់

    អ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីផ្នែកខ្លះនៃភាគខាងជើងក្នុងដែនដីហ្កាហ្សា មុនពេលបង្កើនសកម្មភាពយោធា ខណៈប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រជាជនក្នុងសង្កាត់នានាទូទាំងទីក្រុងហ្កាហ្សា និងចាបាលីយ៉ា (Jabalia) ត្រូវបានគេប្រាប់ឱ្យផ្លាស់ទីទៅភាគខាងត្បូងឆ្ពោះទៅតំបន់ឆ្នេរ al-Mawasi ខណៈប្រតិបត្តិការយោធាអ៊ីស្រាអែល កាន់តែខ្លាំងក្លា និងពង្រីកទៅភាគខាងលិច។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់៨៦ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងមុនថ្ងៃត្រង់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ។ ឪពុកម្តាយរបស់ពួកគេបាននិយាយថា កុមារបីនាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារលើអ្វីដែលគេហៅថាតំបន់សុវត្ថិភាព al-Mawasi ។ លោក Trump បានអំពាវនាវម្តងទៀតឱ្យ ធ្វើកិច្ចព្រមព្រៀងនៅហ្កាហ្សា និង នាំយកចំណាប់ខ្មាំងត្រឡប់មកវិញ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ លោក Trump បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងស្ថិតក្នុងដំណើរការចរចាកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសនៅពេលនេះ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាភាគខាងជើងដើម្បីលុបបំបាត់ភេរវករ និងហេដ្ឋារចនាសម្ព័ន្ធភេរវករ៕

  • ក្រសួងប្រៃសណីយ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានយករូបវីដេអូរបស់ សម្ដេចតេជោ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត

    ក្រសួងប្រៃសណីយ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានយករូបវីដេអូរបស់ សម្ដេចតេជោ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិតនិងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមានលើបណ្ដាញសង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេងសមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។ ទន្ទឹមនេះ ក.ប.ទ. សូមអំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថលនិងអ្នកបង្កើតមាតិកាឌីជីថល ចូលរួមលុបបំបាត់វីដេអូក្លែងបន្លំនេះនិងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្ត៕

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។
  • អ៊ីរ៉ង់ថ្កោលទោសសម្តីលោក Trump ដែលមើលងាយលោក Khamenei

    អ៊ីរ៉ង់ថ្កោលទោសសម្តីលោក Trump ដែលមើលងាយលោក Khamenei

    បរទេស ៖ អ៊ីរ៉ង់បានថ្កោលទោស ការអត្ថាធិប្បាយ ជាអ្វីខ្លួនហៅថា «មិនគោរព និង មិនអាចទទួលយកបាន» របស់លោក Trump ដែលមើលងាយ មកលើលោក Khamenei មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម មួយនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោស ពាក្យសម្តី របស់លោក Trump បន្ទាប់ពីប្រធានាធិបតីអាមេរិក រូបនេះ បានអះអាងថា លោកបានជួយសង្គ្រោះ លោក Ayatollah Ali Khamenei ពី «ការស្លាប់ដ៏អាក្រក់ និងគ្មានតម្លៃ»។ លោក Araghchi បានបង្ហោះ នៅលើគណនី តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ប្រសិនបើប្រធានាធិបតី Trump ពិតប្រាកដ ក្នុងការចង់បានកិច្ចព្រមព្រៀងមួយ គាត់គួរតែទុកចោលនូវសំដី ដែលមិនគោរព និងមិនអាចទទួលយកបាន ចំពោះមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺ លោក Ayatollah Khamenei ហើយឈប់ធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ របស់គាត់…

  • ដ្រូនអ៊ីស្រាអែលវាយប្រហារលើលីបង់ ស្លាប់មនុស្ស៣នាក់

    ដ្រូនអ៊ីស្រាអែលវាយប្រហារលើលីបង់ ស្លាប់មនុស្ស៣នាក់

    បរទេស ៖ អ៊ីស្រាអែលបានបញ្ជា Drone ឬ យន្តហោះគ្មានមនុស្សបើក វាយប្រហារ លើតំបន់ភាគខាងត្បូង ប្រទេសលីបង់ បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ កាលពីថ្ងៃសៅរ៍ នេះបើតាមក្រសួងសុខាភិបាលលីបង់។ ជាការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់គ្នា នៅទីនោះ ក៏ដោយ។ យ៉ាងណាមិញ យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះ «បានកម្ចាត់ភេរវករ Hassan Muhammad Hammoudi ដែលខ្លួនបាននិយាយថា ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយកាំជ្រួចប្រឆាំងរថក្រោះ លើទឹកដីអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាម នាពេលថ្មីៗនេះ។ ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារ របស់ «សត្រូវអ៊ីស្រាអែល» លើរថយន្តមួយគ្រឿង នៅក្នុងទីក្រុង Kunin ភាគខាងត្បូង ប្រទេសលីបង់ បានសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀត រងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍ ទីពីរ ក្រោយមក ក្រសួង ថា មានការវាយប្រហារ លើម៉ូតូ នៅតំបន់ Mahrouna បណ្តាលឱ្យ…

  • គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ៥៧៧រូប បន្ថែម

    គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ៥៧៧រូប បន្ថែម

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីប្រកាសសាខាគណ បក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៥៧៧រូបនេះធ្វើឡើង ដោយយោងទៅតាមការស្នើសុំរបស់សាខាគណបក្សរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង លើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ ។ សូមឱ្យបងប្អូនទាំងអស់រួមគ្នាជាធ្នុងមួយ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។ ឯកឧត្តម ឃួង ស្រេង លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ…

  • សហព័ន្ធស្រូវអង្ករកម្ពុជា ៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
  • រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចែកអំណោយបងប្អូនប្រជាពលរដ្ឋ ជម្លៀសមកស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម

    រដ្ឋមន្រ្តីសុខាភិបាល អញ្ជើញចែកអំណោយបងប្អូនប្រជាពលរដ្ឋ ជម្លៀសមកស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម

    (ខេត្តព្រះវិហារ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានចុះ សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្ភារៈប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជំលៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូនលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ អំណោយសម្ភារៈប្រើប្រាស់ដែលត្រូវចែកជូនចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន មុង ភួយ ខ្នើយ កន្ទេល សារ៉ុង ក្រម៉ា ។ អំណោយដែលផ្តល់ជូននាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា តាមរយៈក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ សូមឱ្យបងប្អូនរស់នៅទីនេះ ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បន្ទប់អនាម័យគ្រប់ពេលវេលា…

  • ពួកហ៊ូធីបាញ់មីស៊ីលផ្លោងលើអ៊ីស្រាអែល

    ពួកហ៊ូធីបាញ់មីស៊ីលផ្លោងលើអ៊ីស្រាអែល

    បរទេស ៖ ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេទើបតែបានបាញ់មីស៊ីលផ្លោង ទៅលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងការប្រព្រឹត្ត របស់អ៊ីស្រាអែល ចំពោះប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាម ហ្គាហ្សា។ នៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ីស្រាអែល «ស៊ីរ៉ែនព្រមាន» បានបន្លឺឡើង មុនពេលដែលកងទ័ព បានប្រកាសថា មីស៊ីល ទំនងជា ត្រូវបានស្ទាក់ចាប់ ដោយជោគជ័យ»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធាឧទ្ទាម លោក Yahya Saree បាននិយាយថា ក្រុម Huthi បានបាញ់ទៅលើ «គោលដៅសត្រូវអ៊ីស្រាអែល ដ៏រសើប នៅក្នុងតំបន់ Beersheba ដោយប្រើមីស៊ីលផ្លោង Dhu al-Fiqar»។ ក្រុម ហ៊ូធី បានបើកការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ម្តងហើយម្តងទៀត ប្រឆាំងនឹងអ៊ីស្រាអែល គាំទ្រប៉ាឡេស្ទីន ចាប់តាំងពីមានសង្គ្រាម នៅតំបន់ហ្គាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ មក។ លោក Saree បាននិយាយថា…