Author: Dol Pheakdey

  • ហុងគ្រីព្រមានផ្ទុះសង្រ្គាមលោកលើកទី៣ បើអ៊ុយក្រែនក្លាយជាសមាជិកណាតូ

    ហុងគ្រីព្រមានផ្ទុះសង្រ្គាមលោកលើកទី៣ បើអ៊ុយក្រែនក្លាយជាសមាជិកណាតូ

    បរទេស៖ លោក Viktor Orban នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី ដែលស្ថិតក្នុងតំបន់កណ្តាល នៃទ្វីបអឺរ៉ុប បានព្រមានថា នឹងផ្ទុះសង្គ្រាមលោក លើកទី៣ ប្រសិនបើប្រទេសអ៊ុយក្រែន ក្លាយជាសមាជិក របស់សម្ព័ន្ធយោធា NATO នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី២៩ ខែមិថុនា។ អំឡុងការបង្ហោះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា លោក Orban បានសរសេរថា «សមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ នឹងមានន័យថា សង្រ្គាមជាមួយរុស្ស៊ី និងឈានដល់ការផ្ទុះសង្គ្រាមលោក លើកទី៣ នៅថ្ងៃបន្ទាប់»។ លោកបានបន្ថែមទៀតថា «ការប្រញាប់ប្រញាល់ មិនប្រុងប្រយ័ត្ន របស់សហភាពអឺរ៉ុប ក្នុងការទទួលស្គាល់អ៊ុយក្រែន គឺជាភាពឆ្កួតលីលា ដោយលោកប្តេជ្ញាថា នឹងមិន “អនុញ្ញាតឱ្យពួកគេ ប្រែក្លាយអឺរ៉ុប ទៅជាសមរភូមិ សង្គ្រាមនោះទេ។ ការលើកឡើងរបស់លោក Orban បានកើតឡើង បន្ទាប់ពីលោកបានផ្តល់កិច្ចសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយហុងគ្រី កាលពីថ្ងៃសុក្រ សប្តាហ៍មុន…

  • អ៊ីរ៉ង់អំពាវនាវឱ្យ UN ទទួលស្គាល់អាមេរិកនិងអ៊ីស្រាអែលថា ជាប្រទេស«ឈ្លានពាន»

    អ៊ីរ៉ង់អំពាវនាវឱ្យ UN ទទួលស្គាល់អាមេរិកនិងអ៊ីស្រាអែលថា ជាប្រទេស«ឈ្លានពាន»

    បរទេស៖ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ UNSC ទទួលស្គាល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាជាប្រទេស «ឈ្លានពាន» លើអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CGTN។ នៅក្នុងលិខិតមួយ ផ្ញើទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង ប្រធាន UNSC លោក Araghchi បានជំរុញឱ្យក្រុមប្រឹក្សាមួយនេះ បំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA។ លោក Araghchi បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅ ដោយចេតនា លើអគារលំនៅដ្ឋាន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយពណ៌នាអំពីការវាយប្រហារនេះថា ជា “ការរំលោភបំពានយ៉ាងច្បាស់” នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជា “ការបំពានយ៉ាងធ្ងន់ធ្ងរ” នៃច្បាប់អន្តរជាតិ។ លោក Araghchi បាននិយាយថា ប្រទេសទាំងពីរនេះ ក៏បានកំណត់គោលដៅ…

  • សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា
  • សម្តេចតេជោ ហ៊ុន សែន៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា!

    សម្តេចតេជោ ហ៊ុន សែន៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា!

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានសរសេរនៅលើបណ្តាញសង្គមរបស់សម្តេចថា អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។ សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឱ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោបន្តថា ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា…

  • ចិនព្រមានសងសឹក បើអាមេរិកចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ដែលប៉ះពាល់ផលប្រយោជន៍ខ្លួន

    ចិនព្រមានសងសឹក បើអាមេរិកចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត ដែលប៉ះពាល់ផលប្រយោជន៍ខ្លួន

    ប្រទេសចិនបានចេញការព្រមានយ៉ាងខ្លាំងប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលបង្កឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន។ ក្រសួងពាណិជ្ជកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ ប្រសិនបើស្ថានភាពបែបនេះកើតឡើង ប្រទេសចិននឹងមិនទទួលយកឡើយ ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ អ្នកនាំពាក្យមួយរូបត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Bloomberg ថា វាត្រូវបានបង្ហាញថាមានតែការប្រកាន់ខ្ជាប់នូវគោលការណ៍ និងជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណោះ ទើបប្រទេសមួយអាចការពារសិទ្ធិស្របច្បាប់របស់ខ្លួនបាន។ ដោយសំដៅទៅលើយុទ្ធសាស្ត្រដែលនៅបន្តពីអតីតរដ្ឋបាលលោក Biden ក្នុងការដាក់ពន្ធទៅវិញទៅមក ឬពន្ធបដិការ អ្នកនាំពាក្យរូបនេះបាននិយាយថា នេះគឺជាទង្វើធម្មតានៃការសម្លុតជាឯកតោភាគី ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងរំខានដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិធម្មតា។ ការព្រមាននេះកើតឡើងស្រពេលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ធ្វើការដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើននៅមុនថ្ងៃផុតកំណត់ថ្ងៃទី ៩ ខែកក្កដា ខណៈការផ្អាកពន្ធបដិការរយៈពេល ៩០ ថ្ងៃ ជិតផុតកំណត់៕

  • អ៊ីរ៉ង់ អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមម្តងទៀត

    អ៊ីរ៉ង់ អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមម្តងទៀត

    បរទេស ៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA បានអះអាង កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ម្តងទៀត ក្នុងរយៈពេលជាច្រើនខែ។ លោក Rafael Grossi ប្រធាន IAEA បាននិយាយថា អ៊ីរ៉ង់ទំនងជានឹងអាចចាប់ផ្តើម ផលិតសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់បាន “ក្នុងរយៈពេលប៉ុន្មានខែ” ទោះបីជាមានការខូចខាត ដល់កន្លែងនុយក្លេអ៊ែរជាច្រើន ដោយសារតែពីការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ក៏ដោយ។ គួររម្លឹកថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ទម្លាក់គ្រាប់បែក លើទីតាំងនុយក្លេអ៊ែរ និងយោធា របស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ដោយនិយាយថា ជាការវាយប្រហារ ក្នុងគោលបំណង រារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ លើកន្លែងសំខាន់ ចំនួនបី ដែលប្រើប្រាស់សម្រាប់កម្មវិធីបរមាណូ របស់ក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ធ្លាប់បាននិយាយថា ទំហំនៃការខូចខាតដល់ទីតាំងនុយក្លេអ៊ែរគឺ “ធ្ងន់ធ្ងរ”…

  • Zelensky ដកអ៊ុយក្រែនចេញពីសន្ធិសញ្ញាប្រឆាំងមីន

    Zelensky ដកអ៊ុយក្រែនចេញពីសន្ធិសញ្ញាប្រឆាំងមីន

    បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខា លើក្រឹត្យមួយ ដាក់ប្រទេស ដែលហែកហួរដោយសង្រ្គាមរបស់លោក នៅលើផ្លូវ ដើម្បីចាកចេញពីសន្ធិសញ្ញាប្រឆាំងមីនអន្តរជាតិ ឬ អនុសញ្ញា «អូតាវ៉ា» ។ អនុសញ្ញា «អូតាវ៉ា» ហាមឃាត់ប្រទេសហត្ថលេខី ពីការទទួលបាន, ផលិត, ស្តុកទុក ឬប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកប់ ឬ លាក់នៅលើដី។ លោក Volodymyr Zelensky បាននិយាយ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា “រុស្សីមានចរិតឆេវឆាវបំផុត ក្នុងការប្រើប្រាស់ មីនប្រឆាំងមនុស្ស” ។ លោកបានបន្ថែមថា «នេះគឺជាពាណិជ្ជសញ្ញារបស់ឃាតកររុស្ស៊ី ដើម្បីបំផ្លាញជីវិតដោយមធ្យោបាយមិនចូលរួមក្នុងសន្ធិសញ្ញានេះ»។ ប្រទេស និងដែនដីជាង ១៦០ គឺជាហត្ថលេខី នៃអនុសញ្ញា អូតាវ៉ា តែ សហរដ្ឋអាមេរិក និងរុស្ស៊ី មិនបានចូលរួម នោះទេ។ ក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់អះអាងថា «ការសម្រេចចិត្តដកខ្លួន គឺ “ពិបាក…

  • គោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស

    គោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ រក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស

    (ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនប ដើម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម ទីផ្សារ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន “មានហូប មានប្រើមានបាន និងមានរហូត”។ ទាក់ទងនឹងតួនាទីភារកិច្ច មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗសហការស្នើសុំការគាំទ្រពីអ្នកជំនាញក្នុងករណីចាំបាច់ តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដើមផលិត និងជំរុញកសិករផ្សារភ្ជាប់នឹង សហគមន៍កសិកម្មទំនើប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព។ ការថ្លែងឡើង របស់ ឯកឧត្តមរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ឯកឧត្តម អ៊ុ រាត្រី គណៈអភិបាលខេត្តបន្ទាយមានជ័យ ៕ប្រភព ៖ ក្រសួងកសិកម្ម

  • ក្រសួងការងារ អំពាវនាវឱ្យក្រុមរកលុយតាមបណ្តាញសង្គម (MMO)លុបចោលវីដេអូនេះដើម្បីកុំឱ្យមានការយល់ច្រឡំព្រោះករណីនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់បំផុតក្នុងការរក្សាអត្ថប្រយោជន៍ជូនពលរដ្ឋដោយយកច្បាប់ជាគោលមិនឱ្យមានការរំលោភបំពានឡើយ៕
  • លោក Trump បញ្ជាក់ជាថ្មីថា មិនឲ្យអ៊ីរ៉ង់មាននុយក្លេអ៊ែរ ខណៈIAEAព្រមានពីការចាប់ផ្តើមចម្រាញ់អ៊ុយរ៉ានីញ៉ូម

    លោក Trump បញ្ជាក់ជាថ្មីថា មិនឲ្យអ៊ីរ៉ង់មាននុយក្លេអ៊ែរ ខណៈIAEAព្រមានពីការចាប់ផ្តើមចម្រាញ់អ៊ុយរ៉ានីញ៉ូម

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងជាថ្មីនូវការប្តេជ្ញាមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរបន្ទាប់ពីការបញ្ចប់ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរយៈពេល ១២ ថ្ងៃថ្មីៗនេះ ដែលសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ផ្នែកយោធា ខណៈសំណួរនៅតែមានអំពីផលប៉ះពាល់នៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្នុងកម្មវិធីព័ត៌មាន Fox News Sunday Morning Futures ជាមួយអ្នកសម្របសម្រួលកម្មវិធីលោកស្រី Maria Bartiromo លោក Trump បានអះអាងម្តងទៀតថា នៅសល់ប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះអ៊ីរ៉ង់នឹងផលិតបានអាវុធនេះ មុនពេលអ៊ីស្រាអែលវាយប្រហារនៅថ្ងៃទី ១៣ ខែមិថុនា។ ប្រាំបួនថ្ងៃក្រោយមក សហរដ្ឋអាមេរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរធំៗទាំងបីរបស់អ៊ីរ៉ង់គឺ Fordow, Natanz និង Isfahan ។ ទាំងចារកម្មរបស់សហរដ្ឋអាមេរិក ទាំងអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអះអាងថា ទីក្រុងតេអេរ៉ង់មិនកំពុងសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែរនោះទេ។ អ៊ីរ៉ង់បានទទូចជាយូរមកហើយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងស៊ីវិលតែប៉ុណ្ណោះ។ ស្របពេលលោក Trump បាននិយាយថា ទីតាំងទាំងនោះត្រូវបានបំផ្លាញ ដោយយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក បន្ទាប់ពីការវាយប្រហារនោះ ស្ថាប័នព័ត៌មានសំខាន់ៗជាច្រើន ដោយដកស្រង់ប្រភពចារកម្ម បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកពុំបានបំផ្លាញទីតាំងទាំងនោះទេ។ កាលពីថ្ងៃអាទិត្យ ប្រធាន IAEA លោក Rafael Grossi បាននិយាយថា អ៊ីរ៉ង់អាចចាប់ផ្តើមការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត…