Author: Dol Pheakdey
-

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ ការបិទព្រំដែនជាឯកតោភាគី នាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
(ភ្នំពេញ)៖ តាមរយៈបណ្តាញសារព័ត៌មាននានា ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង ភ្ញៀវទេសចរណ៍ ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ។ ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន រួមមាន៖ ១. សេរីភាពក្នុងការធ្វើដំណើរ៖ ការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឲ្យមនុស្សជាច្រើន រួមមាន កម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរ ឆ្លងព្រំដែនបាន ។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរ ដែលជាសេរីភាពជាមូលដ្ឋាន ចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា១៣) និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១២) ។ ២. សិទ្ធិមានជីវភាពរស់នៅសមរម្យ៖ ការបិទព្រំដែនភ្លាមៗបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន ពាណិជ្ជករ កម្មករ និងអ្នកប្រកបអាជីវកម្មតូចៗ ។ ពួកគាត់នឹងបាត់បង់ប្រភពចំណូលចម្បង ដែលនឹងបង្ក ឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ការហូបចុក…
-

លោក Trump គ្រោងចូលលុយ៣០ពាន់លានដុល្លារអភិវឌ្ឍនុយក្លេអ៊ែស៊ីវិលជាមួយអ៊ីរ៉ង់
បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានពិភាក្សាគ្នា ក្នុងការជះថវិកាចន្លោះពី ២០ ទៅ ៣០ពាន់លានដុល្លារអាមេរិក យកទៅជួយអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិល របស់ប្រទេសអ៊ីរ៉ង់ ក្នុងករណីបើសាធារណរដ្ឋឥស្លាម មួយនេះ ពិតជាមិនផលិតគ្រាប់បែក បរិមាណូ ប្រាកដមែន នេះតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី២៦ ខែមិថុនា។ មន្ត្រីរដ្ឋបាល របស់លោក Trump បានប្រាប់ CNN ថា គម្រោងវិនិយោគ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ទាំងនោះ ធ្លាប់ត្រូវបានពិភាក្សា នៅក្នុងជុំមុនៗ នៃកិច្ចចរចានុយក្លេអ៊ែរ អំឡុងប៉ុន្មានខែ ថ្មីៗនេះ។ ក្រៅពីការជួយអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ហើយនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោន ក៏ចង់បន្ធូរបន្ថយទណ្ឌកម្ម ហើយ ក៏អនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ ចូលទៅប្រើប្រាស់ថវិកា ចំនួន ៦ពាន់លានដុល្លារ ដែលបច្ចុប្បន្ន កំពុងត្រូវបានបង្កក នៅក្នុងគណនីធនាគារ នៅបរទេស ឡើងវិញ ផងដែរ ជាថ្នូរនឹងការយល់ព្រមចូលតុចរចា របស់អ៊ីរ៉ង់។ ជាមួយគ្នានេះ បេសកកជន…
-

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយផ្តល់ជូនគ្រួសារកងទ័ព ៦៥គ្រួសារ នៅទីបញ្ជាការស្រាលសមរភូមិមុខ ទិសអានសេះ ខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារកងទ័ព ៦៥គ្រួសារ ដែលបានភៀសខ្លួនចេញពីតំបន់មានបញ្ហាប្រឈមជាមួយទហានថៃ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស្រាលសមរភូមិមុខទិសអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ គ្រួសារកងទ័ពទាំង ៦៥គ្រួសារ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមបញ្ហាជាមួយទាហានថៃ មកកាន់ទីដែលមានសុវត្ថិភាព និងស្វាមីរបស់ពួកគាត់ កំពុងស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពារការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ។ អំណោយដែលត្រូវបានចែកជូនគ្រួសារកងទ័ពទាំង ៦៥គ្រួសារ នាពេលនោះ រួមមាន ៖ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អង្ករ ២០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ។ ក្រៅពីចែកអំណោយសប្បុរសជន លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានចែកការ៉ុង សម្រាប់ច្រកដីធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួននៅពេលដែលមានសកម្មភាព ឬសភាពការណ៍កើតឡើង ។…
-

ក្រុមហ៊ុន សោម៉ា រៀបចំពិធីបរិច្ចាគឈាមនៅសប្តាហ៍ក្រោយ
ភ្នំពេញ៖ ក្រុមហ៊ុន សោម៉ា គ្រុប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា គម្រោង បង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) នឹងសហការជាមួយ យុទ្ធនាការ Blood of Kind និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមាន អាសយដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួម បរិច្ចាគឈាមតាមលទ្ធភាពដើម្បីជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។ ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទ/តេលេក្រាមលេខ ០៨៦ ៩៧ ៥៦ ៤៦៕
-

សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ច ដែលកម្ពុជា សម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ កំពុងឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច
(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច និង មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាស ធុនមីក្រូ, តូច និង មធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើត នូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩។ គោលដៅឆ្នាំ២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ, ប៉ុន្តែ រាជរដ្ឋាភិបាល ជឿជាក់ថា យើងអាចសម្រេចបាន។ សហគ្រាសធុនមីក្រូ តូច និង មធ្យម ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងតួនាទីគន្លឹះ ក្នុងដំណើរឆ្ពោះទៅសម្រេចបាន គោលដៅនេះ។ សហគ្រាសធុនមីក្រូ តូច និង មធ្យម បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និង…
-

ប្រមុខការពារជាតិអ៊ីស្រាអ៊ែលគំរាមផ្តាច់ជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់ បើមានឱកាសក្នុងដៃ
អ៊ីស្រាអែលនឹងមិនសុំការអនុញ្ញាតពីអាមេរិកឡើយ ហើយក៏មិនរារែកលើកដៃសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei នោះដែរ ប្រសិនបើអ៊ីស្រាអែលមានឱកាសនេះនៅក្នុងដៃ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់យល់ព្រមលើបទឈប់បាញ់ ដើម្បីបញ្ចប់អរិភាពជិតពីរសប្តាហ៍។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី២៦ ខែមិថុនាថា ប្រសិនបើមេដឹកនាំអ៊ីរ៉ង់ Khamenei ស្ថិតនៅការមើលឃើញរបស់យើង… នោះយើងមិនស្ទាក់ស្ទើនឹងលើកដៃកម្ចាត់គាត់ចេញឡើយ។ ប៉ុន្តែលោក Khamenei បានដឹងច្បាស់ពីរឿងនេះ ហើយលួចរត់ទៅពួននៅក្រោមដីដ៏ជ្រៅ និងបានកាត់ផ្តាច់ទំនាក់ទំនងជាមួយមេបញ្ជាការយោធាដែលជំនួសមេទ័ពដែលត្រូវបានសម្លាប់ទាំងនោះ។ លោក Katz បានអះអាងទៀតថា យើងចង់កម្ចាត់មេដឹកនាំអ៊ីរ៉ង់ Khamenei ប៉ុន្តែនៅមិនទាន់មានឱកាសធ្វើបែបនេះនៅឡើយទេ។ គួរកត់សម្គាល់ ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា បានសម្លាប់មន្ត្រីយោធា និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ីរ៉ង់រួចមកហើយ តែយ៉ាងណាលោក Khamenei នៅតែមិនត្រូវបានអ៊ីស្រាអែលរកឃើញ។ យ៉ាងណា កាលពីថ្ងៃទី២៦ ខែមិថុនា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បានបង្ហាញវត្តមានជាលើកដំបូង ក្រោយជម្លោះរយៈពេល ១២ថ្ងៃ។ លោក Khamenei បានប្រកាសពីជ័យជម្នះរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកាតា…
-

-

លោក ពូទីន រិះគន់ផែនការ NATO បង្កើនការចំណាយលើវិស័យការពារជាតិ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់មេដឹកនាំអង្គការណាតូ ដោយអះអាងថា ពួកគេកំពុងបង្កើនការរត់ប្រណាំងសព្វាវុធជាសកល តាមរយៈបង្កើនការចំណាយលើវិស័យការពារជាតិ។ ឆ្លើយតបការបង្កើនការចំណាយលើវិស័យការពារជាតិរបស់មេដឹកនាំណាតូ លោកប្រធានាធិបតី ពូទីន បាននិយាយថា នេះបង្ហាញពីកត្តាជំរុញផ្នែកយោធាពិភពលោក និងការរត់ប្រណាំងសព្វាវុធ។ លោក ពូទីន បន្តថា មេដឹកនាំណាតូបានបង្កើតការនិទានរឿងអំពីការឈ្លានពានដ៏មានសក្ដានុពលរបស់រុស្សីមកលើអឺរ៉ុប ហើយតែងតែធ្វើបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបោកបញ្ឆោតប្រជាជនរបស់ពួកគេ។ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ចំពេលកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រុស្ស៊ីនៅតែប្តេជ្ញាចាត់វិធានការសមស្រប ដើម្បីពង្រឹងសន្តិសុខរុស្ស៊ី និងសម្ព័ន្ធមិត្ត ខណៈជំរុញការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរុស្ស៊ី សំដៅការពារអធិបតេយ្យភាព និងការអភិវឌ្ឍន៍ឯករាជ្យរបស់រុស្ស៊ី៕ ប្រភព ៖ NHK
-

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំស្ដាយណាស់ មិត្តភាព ៣០ឆ្នាំ បំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំស្ដាយណាស់ មិត្តភាព ៣០ឆ្នាំ បំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ (ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះចំណងមិត្តភាពរវាងសម្ដេចជាមួយលោក ថាក់ ស៊ីន ដែលរាប់គ្នាជាបងប្អូនធម៌ជាង ៣០ឆ្នាំ ប៉ុន្តែត្រូវបំផ្លាញដោយសារតែកូនស្រី ឈ្មោះ ផែថងថាន ស៊ីណាវ៉ាត្រ ដែលបាត់បង់គុណធម៌ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានទម្លាយថា លោក ថាក់ស៊ីន សម្ដែងធ្វើជាគ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសម្ដែង ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន ។ សម្ដេចតេជោ បានទម្លាយទៀតថា នៅពេលសម្ដេចទៅសួរសុខទុក្ខ ថាក់ស៊ីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក…
-

ក្រសួងព្រមានពីការវាយប្រហារសាយប័រកំពុងកើនឡើងនៅកម្ពុជា
ក្រសួងព្រមានពីការវាយប្រហារសាយប័រកំពុងកើនឡើងនៅកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានកត់សម្គាល់ឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហារសាយប័រលើគេហទំព័រ និងប្រព័ន្ធអនឡាញមួយចំនួននៅកម្ពុជា រួមមានការវាយប្រហារ Distribute Denial of Service (DDoS) ការលួចចូលគ្រប់គ្រងគេហទំព័រ និងការលួចគណនីអ្នកប្រើប្រាស់/អ្នកគ្រប់គ្រងប្រព័ន្ធ។ ក.ប.ទ. ជំរុញឱ្យក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រព័ន្ធផ្តល់សេវាអនឡាញ, ប្រព័ន្ធព័ត៌មានសំខាន់ៗ និងគណនីអ្នកប្រើប្រាស់/អ្នកគ្រប់គ្រងប្រព័ន្ធពីការលួចព័ត៌មាន ឬការគ្រប់គ្រងប្រព័ន្ធ។ វិធានការការពាររួមមាន: • ត្រួតពិនិត្យភាពមិនប្រក្រតីនៃការចូលប្រើប្រាស់គណនី • ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) • ប្រុងប្រយ័ត្នចំពោះសារ និងតំណភ្ជាប់ពីប្រភពមិនស្គាល់ • បំពាក់ប្រព័ន្ធសុវត្ថិភាពការពារការវាយប្រហារ DDoS • ត្រួតពិនិត្យ និងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗ សម្រាប់ព័ត៌មានបន្ថែម ឬជំនួយបច្ចេកទេស អ្នកប្រើប្រាស់អាចទាក់ទង CamCERT តាមរយៈគេហទំព័រ www.camcert.gov.kh, អ៊ីមែល incident@camcert.gov.kh។