Author: Dol Pheakdey

  • បន្តិចទៀតនេះនឹងមានការផ្សាយផ្ទាល់ (Lives) សារពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។  ព្រះវិហារ ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥
  • រុស្ស៊ីសង្ងំផលិតមីស៊ីលរយៈចម្ងាយមធ្យមទ្រង់ទ្រាយធំ

    រុស្ស៊ីសង្ងំផលិតមីស៊ីលរយៈចម្ងាយមធ្យមទ្រង់ទ្រាយធំ

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសថា ការផលិតប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចុងក្រោយបង្អស់ទ្រង់ទ្រាយធំបាននឹងកំពុងដំណើរការ។ ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនបានទទូចឱ្យរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដើម្បីរារាំងការផលិតរបស់រុស្ស៊ី។ នៅក្នុងសុន្ទរកថាទៅកាន់និស្សិតរុស្ស៊ីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យយោធា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការផលិតប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមថ្មីបំផុត Oreshnik ដែលបានបញ្ចេញអនុភាពរបស់វាយ៉ាងល្អ ក្នុងសង្គ្រាមអ៊ុយក្រែនត្រូវបានចាប់ផ្តើមជាលក្ខខណ្ឌទ្រង់ទ្រាយធំ។ កងទ័ពរុស្ស៊ីបានប្រើប្រាស់មីស៊ីល Oreshnik ជាលើកដំបូងក្នុងការប្រយុទ្ធនៅលើសមរភូមិ នៅពេលដែលវាបានវាយប្រហារទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែនកាលពីខែវិច្ឆិកាឆ្នាំមុន។ ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែននិយាយថា យោងតាមការវិភាគរបស់ខ្លួនបង្ហាញថា ល្បឿនអតិបរមារបស់មីស៊ីល Oreshnik លឿនជាងសំលេង១១ដង ឬអាចហោះក្នុងចម្ងាយលើសពី ១៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចារកម្មអ៊ុយក្រែនបានលើកឡើងថា ក្នុងករណីរុស្ស៊ីពន្លឿនការផលិតមីស៊ីលនេះទ្រង់ទ្រាយធំ ហើយការប្រើប្រាស់វាកើនឡើង នោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែននឹងពិបាកស្ទាក់ចាប់កម្ទេច ហើយហានិភ័យខូចខាតធ្ងន់ធ្ងរនឹងកើនឡើងថែមទៀត។ ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានអំពាវនាវឱ្យមានការរឹតបន្តឹងទណ្ឌកម្មកាន់តែទូលំទូលាយប្រឆាំងនឹងរុស្ស៊ី ហើយបានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃចន្ទថា សម្ពាធត្រូវតែអនុវត្តចំពោះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងផលិតកម្មមីស៊ីល Oreshnik៕ ប្រភព ៖ NHK

  • ជំនួបអាមេរិក-អ៊ីរ៉ង់នឹងមាននៅសប្តាហ៍ក្រោយ

    ជំនួបអាមេរិក-អ៊ីរ៉ង់នឹងមាននៅសប្តាហ៍ក្រោយ

    បរទេស ៖ លោក Trump បានអះអាងថា មន្ត្រីអាមេរិក នឹងជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ លោក ប្រធានាធិបតី Donald Trump បាននិយាយបែបនេះ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ពោលគឺបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូល របស់អង្គការ ណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ លោក Trump មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងជួបពិភាក្សា ជាមួយអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ជាមួយនឹងកិច្ចព្រមព្រៀងដែលអាចកើតមាន នៅលើតុ អំពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់។ «យើងនឹងនិយាយជាមួយពួកគេ នៅសប្តាហ៍ក្រោយ ជាមួយអ៊ីរ៉ង់…យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ»។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថា អ្នកណានឹងចូលរួម ក្នុងកិច្ចប្រជុំ ឬ ទីកន្លែង ដែលត្រូវរៀបចំ សម្រាប់ជំនួបនេះទេ។ លោក Trump ក៏បានឆ្លៀតបង្ហាញពីការជឿជាក់ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពិតជាត្រូវបានបំផ្លាញ ដោយសារការទម្លាក់គ្រាប់បែកអាមេរិក កាលពីថ្ងៃអាទិត្យ។ លោក ប្រធានាធិបតី Trump ក៏បានជួបជាមួយមេដឹកនាំពិភពលោក ផ្សេង@ទៀត នៅក្រៅកិច្ចប្រជុំកំពូល…

  • ហេសបូឡាថាអ៊ីស្រាអែលចាញ់សង្គ្រាមអ៊ីរ៉ង់

    ហេសបូឡាថាអ៊ីស្រាអែលចាញ់សង្គ្រាមអ៊ីរ៉ង់

    បរទេស ៖ ក្រុមហេសបូឡាបានប្រកាសសាទរ ចំពោះអ្វីដែលពួកគេហៅថា ជ័យជំនះដ៏អស្ចារ្យ របស់អ៊ីរ៉ង់ លើអ៊ីស្រាអែល ក្នុងសង្គ្រាម ១២ថ្ងៃមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ពួកហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ នៅប្រទេសលីបង់ បានហៅថា ជាជ័យជម្នះរបស់សម្ព័ន្ធមិត្ត របស់ខ្លួន លើអ៊ីស្រាអែល ចាត់ទុកថាជាការចាប់ផ្តើមនៃ “ដំណាក់កាលប្រវត្តិសាស្ត្រថ្មី” ក្នុងការប្រឈមមុខនឹងអនុត្តរភាព របស់អាមេរិក និង ភាពក្រអឺតក្រទម របស់អ៊ីស្រាអែល ក្នុងតំបន់។ អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកដ៏ធំលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមិថុនា ព្រមទាំងការវាយប្រហារចំគោលដៅលើអ្នកវិទ្យាសាស្ត្រ និងមេបញ្ជាការកំពូលៗ។ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦២៧នាក់ និងរបួស ជាង៤.៨០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។ ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែលបានសម្លាប់មនុស្ស ២៨ នាក់ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល៕ ប្រភពពី AFP

  • លោក Trump ឲ្យអ៊ីស្រាអែលឈប់កាត់ទោសលោក Netanyahu

    លោក Trump ឲ្យអ៊ីស្រាអែលឈប់កាត់ទោសលោក Netanyahu

    បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យប្រទេសអ៊ីស្រាអែល លុបចោលការកាត់ទោស លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយសារតែ មេដឹកនាំអ៊ីស្រាអែល រូបនេះ បានព្រមឲ្យមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ នៅក្នុងការបង្ហោះសារដ៏វែងមួយ នៅលើវេទិកាសង្គម Truth Social លោក ប្រធានាធិបតីអាមេរិក Donald Trump បានហៅរឿងក្តីកាត់ទោស ពីបទពុករលួយ លើលោក Netanyahu ថា ជា «ការប្រមាញ់ បែបមេធ្មប់» គួរតែ ត្រូវលុបចោល។ លោក Donald Trump បានចាត់ទុក សម្ព័ន្ធមិត្ត Netanyahu ថា ជា «នាយករដ្ឋមន្ត្រីនៃសង្គ្រាមដ៏អស្ចារ្យ» របស់អ៊ីស្រាអែល និង ជាវីរបុរសដ៏អស្ចារ្យ ដែលត្រូវលើកលែងទោស។ លោក Netanyahu ត្រូវបានតុលាការ ផ្តើមកាត់ទោស តាំងពីឆ្នាំ២០២០ តែ ការសម្រេចរបស់តុលាការ នៅមិនទាន់មាន ខណៈដែលមេដឹកនាំអ៊ីស្រាអែល រូបនេះ…

  • សម្ដេចតេជោ ហ៊ុន សែន ណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល

    សម្ដេចតេជោ ហ៊ុន សែន ណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល

    (ឧត្តរមានជ័យ)៖ សម្ដេចតេជោ បានណែនាំពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួន ហើយកុំភ្លេចការបង្កបង្កើនផល ខណៈដែលពេលនេះ រដូវវស្សាបានមកដល់ហើយ ។ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខំប្រឹងដើម្បីប្រជាពលរដ្ឋ នាពេលកន្លងមក ហើយសម្តេចក៏បានបញ្ជាក់ជូនបន្ថែមទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃ ថា ស្ថានភាពនយោបាយរបស់ប្រទេសជិតខាង គឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេច មើលឃើញថា វិបត្តិបានក្លាយ ទៅជាកាលានុវត្តភាព ។ សម្ដេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា ជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ ។ សម្តេច បានណែនាំប្រជាពលរដ្ឋ…

  • កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ

    កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក កងកម្លាំងនគរបាលជាតិរបស់យើង…

  • អ៊ីរ៉ង់ថា រោងចក្រនុយក្លេអ៊ែរខ្លួនពិតជាខ្ទេចដោយសារគ្រាប់បែកអាមេរិក

    អ៊ីរ៉ង់ថា រោងចក្រនុយក្លេអ៊ែរខ្លួនពិតជាខ្ទេចដោយសារគ្រាប់បែកអាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង កាលពីថ្ងៃពុធ បានចេញមុខទទួលស្គាល់ថា រោងចក្រ និងគ្រឿងបរិក្ខារនុយក្លេអ៊ែររបស់ខ្លួន ពិតជារងការខូចខាតធ្ងន់ធ្ងរប្រាកដមែន ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកកាលពីចុងសប្តាហ៍។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបដិសេធមិននិយាយលម្អិតបន្ថែមទៀតទេ ប៉ុន្តែបានទទួលស្គាល់ថា ការវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា ដោយយន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិក ប្រើប្រាស់គ្រាប់បែក GBU-57 គឺពិតជាបានបង្កការខូចខាតដ៏ធ្ងន់ធ្ងរ ហើយនោះគឺជារឿងពិតប្រាកដណាស់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែអះអាងថា ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុង ដោយសារការវាយប្រហារយោធារបស់អាមេរិក បើទោះបីជាការវាយតម្លៃស៊ើបការណ៍សម្ងាត់ ធ្វើឱ្យមានការសង្ស័យ លើជោគជ័យរបស់ពួកគេក៏ដោយ។ តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ត្រាំ បានបង្ហោះថា ទីតាំងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង។ ហើយលោកក៏បានច្រានចោលរបាយការណរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះផ្សាយថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើអ៊ីរ៉ង់ ត្រឹមតែអាចបង្អាក់ដល់ដំណើរការកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក្នុងរយៈពេលពីរ ឬ បីខែ ប៉ុណ្ណោះ៕ ប្រភព ៖ AFP

  • លោក Netanyahu ថ្លែងសាររំលែកទុក្ខទាហានអ៊ីស្រាអែលស្លាប់នៅហ្គាហ្សា

    លោក Netanyahu ថ្លែងសាររំលែកទុក្ខទាហានអ៊ីស្រាអែលស្លាប់នៅហ្គាហ្សា

    ហ្សេរុយសាឡឹម ៖ ថ្លែងក្នុងទឹកមុខក្រៀមក្រំ និងសោកស្តាយជាខ្លាំង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និយាយថា វាជា “ថ្ងៃដ៏ពិបាកទទួលយកមួយ” សម្រាប់ជនរួមជាតិអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតទាហានចំនួន៧នាក់នៅតំបន់ហ្គាហ្សា ជាទីដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ ស្ថិតនៅក្នុងខែទី២១។ លោកនាយករដ្ឋមន្ត្រី Netanyahu បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃពុធថា វាជាថ្ងៃដ៏ពិបាកទទួលយកមួយសម្រាប់ជនរួមជាតិអ៊ីស្រាអែល ដែលវីរជនប្រយុទ្ធរបស់យើងបានស្លាប់ក្នុងសមរភូមិកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងរបស់យើងនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមយោធាអ៊ីស្រាអែល នៅថ្ងៃពុធ បានឲ្យដឹងថា មន្ត្រីអ៊ីស្រាអែលម្នាក់ និងទាហាន ៦នាក់ត្រូវបានសម្លាប់ នៅពេលដែលរថពាសដែករបស់ពួកគេបានរងការវាយប្រហារដោយគ្រឿងផ្ទុះនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ ហេតុការណ៍នេះកើតឡើងនៅភាគខាងកើតនៃទីក្រុង Khan Younis ដែលជាឧប្បត្តិហេតុដ៏សាហាវបំផុតមួយ សម្រាប់កងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីការវាយលុកផ្លូវគោករបស់ពួកគេនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣។ គិតមកទល់ពេលនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបណ្តាលឱ្យមនុស្សចំនួន ១.២១៩នាក់បានស្លាប់នៅខាងភាគីអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។ ហើយយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦.០៧៧នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា ហើយអង្គការសហប្រជាជាតិក៏ចាត់ទុកតួលេខនេះគួរឱ្យទុកចិត្តផងដែរ៕ ប្រភព ៖…

  • អឺរ៉ុប-អ៊ុយក្រែន បង្កើតតុលាការកាត់ទោសលោក Putin

    អឺរ៉ុប-អ៊ុយក្រែន បង្កើតតុលាការកាត់ទោសលោក Putin

    បរទេស ៖ ប្រទេស អ៊ុយក្រែន និង អឺរ៉ុប បានសហការ បង្កើតតុលាការពិសេសមួយ កាត់ទោសមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដោយលោក Zelensky បានស្នើឲ្យមានសាលាក្តី ផ្តន្ទាទោស ទាំងរូបលោក Putin ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម”។ លោក Zelensky បានចុះហត្ថលេខា ជាមួយអគ្គលេខាធិការ ក្រុមប្រឹក្សាអឺរ៉ុប លើកិច្ចព្រមព្រៀងបង្កើតសាលាក្តីនេះឡើង នៅក្នុងពេលដែលមេដឹកនាំប្រទេសអ៊ុយក្រែន រូបនេះ ចូលរួមកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុងឡាអេ កាលពីថ្ងៃពុធ។ តុលាការពិសេសនេះ នឹងកាត់ទោស លើ “ឧក្រិដ្ឋកម្ម នៃការឈ្លានពាន” ក្នុងការលុកលុយ ពេញលក្ខណៈ ដែលរុស្ស៊ី បានចាប់ផ្តើម ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយតាមទ្រឹស្តី អាចកាត់ទោស ឥស្សរជនជាន់ខ្ពស់ រហូតដល់ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ លោក Zelensky បាននិយាយថា «យើងត្រូវបង្ហាញយ៉ាងច្បាស់ នូវការឈ្លានពាន ដែលនាំទៅដល់ការដាក់ទណ្ឌកម្ម ហើយ យើងត្រូវតែធ្វើឱ្យវាកើតឡើងរួមគ្នា…