Author: Dol Pheakdey

  • Porsche ប្រមូលឡានជាង ១៧ ម៉ឺនគ្រឿងចូលឃ្លាំងជួសជុលបញ្ហាកាមេរ៉ា

    Porsche ប្រមូលឡានជាង ១៧ ម៉ឺនគ្រឿងចូលឃ្លាំងជួសជុលបញ្ហាកាមេរ៉ា

    ប៊ែរឡាំង ៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ (NHTSA) បានប្រកាសនៅថ្ងៃពុធថា ក្រុមហ៊ុន Porsche នឹងប្រមូលឡាននៅសហរដ្ឋអាមេរិកចំនួន ១៧៣,៥៣៨គ្រឿងចូលរោងចក្រវិញ ដើម្បីជួសជុលបញ្ហារូបភាពកាមេរ៉ាមើលក្រោយ ។ Porsche គឺជាក្រុមហ៊ុនផលិតឡានប្រណិតរបស់អាល្លឺម៉ង់ ដែលមានឯកទេសខ្ពស់ផលិតឡានស្ព័រ ឡានប្រភេទ SUV និងឡានប្រភេទ sedan ។ ក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ១៩៣១ មានទីស្នាក់ការកណ្តាលនៅទីក្រុងស្ទូហ្គាត ។ ការប្រមូលឡានរាប់ម៉ឺនគ្រឿងចូលរោងចក្រវិញនេះ នឹងប៉ះពាល់ដល់រថយន្តម៉ូដែល Cayenne ផលិតឆ្នាំ ២០១៩-២០២៥, រថយន្ត Cayenne E-Hybrid ផលិតឆ្នាំ២០២០-២០២៥ រថយន្ត Porsche 911 ផលិតឆ្នាំ២០២០-២០២៥, រថយន្ត Taycan ផលិតឆ្នាំ២០២០-២០២៥, រថយន្ត Panamera ផលិតឆ្នាំ២០២៤-២០២៥ និង រថយន្ត Panamera E-Hybrid ផលិតឆ្នាំ២០២៥ ។ ពាក់ព័ន្ធនឹងការប្រមូលឡាន Porsche មកជួសជុល ត្រូវបាននិយតករនិយាយថា រថយន្តទាំងនោះ មិនបានគោរពតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ សម្រាប់ការមើលឃើញខាងក្រោយ…

  • ឆ្នាំមុន យោធាអ៊ីស្រាអែលវាយប្រហារជាង ២ ម៉ឺនលើកនៅមជ្ឈិមបូព៌ា

    ឆ្នាំមុន យោធាអ៊ីស្រាអែលវាយប្រហារជាង ២ ម៉ឺនលើកនៅមជ្ឈិមបូព៌ា

    ហ្សេរុយសាឡឹម ៖ យោធាអ៊ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃពុធថា ក្នុងឆ្នាំ ២០២៥ ខ្លួនបានវាយប្រហារប្រមាណ ២០.៩០០លើក ទូទាំងតំបន់មជ្ឈិមបូព៌ា ដោយកំណត់គោលដៅចម្បងលើតំបន់អ៊ីរ៉ង់ ស៊ីរី និងលីបង់ និងហ្គាហ្សា ។ ក្នុងចំណោមការវាយប្រហារទាំងអស់ យោធាអ៊ីស្រាអែលបានវាយប្រហារតំបន់ហ្គាហ្សា ជាកន្លែងដែលបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ប្រហែល ១៩.៥៣០លើក ។ បើតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា, ការវាយប្រហារទាំងនោះ បានសម្លាប់ជីវិតមនុស្សសរុបចំនួន ៧១.២៦៩នាក់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ។ រីឯនៅក្នុងប្រទេសអ៊ីរ៉ង់ យោធាអ៊ីស្រាអែលបានវាយប្រហារប្រហែល ១.៥០០ទីតាំងនៅអ៊ីរ៉ង់ និងបានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរចំនួន ១១នាក់ និងមន្រ្តីជាន់ខ្ពស់ចំនួន ៣០នាក់ ។ ចំណែកនៅក្នុងប្រទេសលីបង់ និងស៊ីរី យោធាអ៊ីស្រាអែលបានវាយប្រហារប្រហែល ៩៥០លើក ភាគច្រើននៅភាគខាងត្បូងលីបង់ ដោយផ្តោតសំខាន់លើការកម្ទេចសំបុកក្រុមប្រដាប់អាវុធហេសបូឡា ហើយការវាយប្រហារនៅស៊ីរីភាគច្រើនវាយលុកតាមផ្លូវគោក និងអាកាសចាប់តាំងពីចុងឆ្នាំ២០២៤ ។ ទោះបីជាប់ដៃប្រយុទ្ធក៏ដោយ អ៊ីស្រាអែលក៏មានតម្រូវកេណ្ឌកងទ័ពបន្ថែមផងដែរ ។ បើតាមតួលេខគិតត្រឹមចុងឆ្នាំ២០២៥, អ៊ីស្រាអែលបានកេណ្ឌទាហានបម្រុងប្រហែល ៣០៦.៨៣០នាក់ ក្នុងនោះ ៥៤.០០០នាក់ ដែលពីមុនត្រូវបានលើកលែងកាព្វកិច្ចចូលបម្រើយោធា ៕…

  • ស្លាប់ ៤០នាក់ ដោយសារភ្លើងឆេះរមណីយដ្ឋានជិះស្គី ស្វីស ក្នុងពិធីជប់លៀងឆ្នាំថ្មី

    ស្លាប់ ៤០នាក់ ដោយសារភ្លើងឆេះរមណីយដ្ឋានជិះស្គី ស្វីស ក្នុងពិធីជប់លៀងឆ្នាំថ្មី

    ប៊ែន ៖ មនុស្សប្រហែល ៤០នាក់បានស្លាប់ និង ជាង១០០នាក់ទៀត បានរងរបួស ដោយសារភ្លើងឆេះ នៅរមណីយដ្ឋានជិះស្គី របស់ប្រទេសស្វីស អំឡុងពិធីជប់លៀងឆ្នាំថ្មី។ អគ្គីភ័យបានឆាបឆេះរង្គសាល ដែលមានហ្វូងមនុស្ស នៅក្នុងទីក្រុង រមណីយដ្ឋានជិះស្គី ដ៏ប្រណីត របស់ស្វីស Crans-Montana កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកកម្សាន្ត សម្បូរដោយយុវវ័យ បាននាំគ្នាស្រែកឡើង ខ្លាំងៗ ដើម្បីអបអរសាទរ ឆ្នាំថ្មី។ លោក Frederic Gisler មេបញ្ជាការប៉ូលីស នៅតំបន់ Wallis canton ភាគនិរតី ប្រទេសស្វីស បានប្រាប់អ្នកយកព័ត៌មានថា «អាជ្ញាធរបានរាប់ចំនួន មនុស្សស្លាប់ ប្រហែល ៤០នាក់ និង ប្រមាណ ១១៥នាក់ទៀត បានរងរបួស ដោយអ្នករបួសភាគច្រើន គឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។ នៅពេលដែលអាជ្ញាធរចាប់ផ្តើមកិច្ចការដ៏លំបាក ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និង ព្យាយាមកំណត់ពីអ្វី ដែលបានកើតឡើង ឲ្យពិតប្រាកដនោះ, ការស៊ើបអង្កេត រកមូលហេតុ ពីឧប្បត្តិហេតុនេះ…

  • សារឆ្នាំថ្មី! លោក ស៊ី អំពាវនាវម្តងទៀតឲ្យ ចិន និង តៃវ៉ាន់ បង្រួបបង្រួមគ្នាឡើងវិញ

    សារឆ្នាំថ្មី! លោក ស៊ី អំពាវនាវម្តងទៀតឲ្យ ចិន និង តៃវ៉ាន់ បង្រួបបង្រួមគ្នាឡើងវិញ

    ប៉េកាំង ៖ ថ្លែងសារស្វាគមន៍ឆ្នាំថ្មី ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា ក៏ដូចជាគោលជំហររបស់លោក ដែលចង់ឱ្យមានការបង្រួបបង្រួមរវាងប្រទេសចិន និងកោះតៃវ៉ាន់ឡើងវិញ ។ នៅក្នុងសុន្ទរកថាសាទរឆ្នាំថ្មី ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃពុធ លោកប្រធានាធិបតី ស៊ី បានលើកឡើងថា យើងទាំងពីរសុទ្ធតែជាជនជាតិចិននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចែករំលែកសាច់ឈាម និងញាតិសន្តានគ្នាទៅវិញទៅមក ដូច្នេះការបង្រួបបង្រួមជាតិមាតុភូមិ ជារឿងមិនបញ្ឈប់បាន ហើយវាជា “និន្នាការនៃសម័យកាល” ។ មេដឹកនាំចិនមានវ័យ៧២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា សព្វថ្ងៃ ពិភពលោកកំពុងឆ្លងកាត់ទាំងការផ្លាស់ប្តូរ និងភាពចលាចល ហើយតំបន់មួយចំនួននៅតែជាប់គាំងនៅភ្លើងសង្គ្រាម ។ លោកប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែឈរនៅខាងភាពត្រឹមត្រូវនៃសច្ចធម៌ប្រវត្តិសាស្ត្រ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសនានា ក្នុងគោលបំណងជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍពិភពលោក ។ សុន្ទរកថាសាទរឆ្នាំថ្មីរបស់លោកប្រធានាធិបតី ស៊ី ធ្វើឡើងបន្ទាប់ពីយោធាចិនបានប្រកាសបញ្ចប់សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំព័ទ្ធជុំវិញកោះតៃវ៉ាន់ដោយជោគជ័យ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន NHK, យោធាចិនបានអះអាងច្បាស់ៗថា ល្បែងសង្គ្រាមខ្នាតធំនេះ គឺជាសារព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ…

  • អ៊ុយក្រែន វាយប្រហារ រុស្ស៊ី ថ្ងៃឆ្លងឆ្នាំ ស្លាប់មនុស្ស ២៤ នាក់

    អ៊ុយក្រែន វាយប្រហារ រុស្ស៊ី ថ្ងៃឆ្លងឆ្នាំ ស្លាប់មនុស្ស ២៤ នាក់

    មូស្គូ ៖ មនុស្សចំនួន ២៤នាក់បានស្លាប់ និង ជាង៥០នាក់នាក់ផ្សេងទៀត រងរបួស អំឡុងការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ុយក្រែន លើហាងកាហ្វេ និងសណ្ឋាគារមួយកន្លែង នៅភូមិឆ្នេរសមុទ្រខ្មៅ ស្ថិតក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី នៅថ្ងៃឆ្លងឆ្នាំថ្មី។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន RT ។ លោក Vladimir Saldo អភិបាលតំបន់ Kherson បានអះអាង តាមរយៈបណ្តាសង្គម Telegram នៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារបានកើតឡើងភ្លាមៗ មុនពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ បានធ្វើការអង្កេត ជាមុន។ ប្រភពបន្តថា យន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿង បានហោះមកបុកចំកន្លែង ដែលមានមនុស្សកកកុញ បង្កឱ្យមានអគ្គីភ័យដ៏ធំមួយ ដែលបានឆេះ ពេញបរិវេណ។ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានគេរាយការណ៍ថា បានផ្ទុកសារធាតុផ្ទុះ។ លោក Saldo និយាយទៀតថា ក្នុងចំណោមអ្នកស្លាប់ ក៏មានកុមារម្នាក់ដែរ។ បើតាមសារព័ត៌មាន RT, តំបន់ Kherson…

  • មេដឹកនាំតៃវ៉ាន់ប្តេជ្ញាពង្រឹងវិស័យ និងការពារអធិបតេយ្យភាព ទប់ទល់សម្ពាធ ចិន

    មេដឹកនាំតៃវ៉ាន់ប្តេជ្ញាពង្រឹងវិស័យ និងការពារអធិបតេយ្យភាព ទប់ទល់សម្ពាធ ចិន

    តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា តៃវ៉ាន់ប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន និងពង្រឹងវិស័យការពារជាតិឲ្យកាន់តែខ្លាំង បន្ទាប់ពីមហាយក្សចិនបានបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំ ។ មេដឹកនាំតៃវ៉ាន់រូបនេះ បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីយ៉ាងដូច្នេះថា ក្នុងនាមជាប្រធានាធិបតី គោលជំហររបស់ខ្ញុំតែងតែមានភាពច្បាស់លាស់ នោះគឺការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងពង្រឹងវិស័យការពារជាតិ ។ ឆ្លើយតបរបាយការណ៍របស់អាម៉េរិកដែលថា ចិននឹងវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ លោកប្រធានាធិបតី Lai បានអះអាងថា ឆ្នាំ២០២៦នេះ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់កោះតៃវ៉ាន់ ហើយតៃវ៉ាន់ត្រូវតែត្រៀមផែនការ សម្រាប់អ្វីដែលអាក្រក់បំផុត ប៉ុន្តែក៏សង្ឃឹមសម្រាប់អ្វីៗដែលល្អបំផុតផងដែរ ។ យ៉ាងណា លោកប្រមុខរដ្ឋតៃវ៉ាន់មានវ័យ៦៦ឆ្នាំរូបនេះ បានអះអាងថា កោះខ្លួនមានឆន្ទៈចូលរួមការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋានស្មើភាព និងសេចក្តីថ្លៃថ្នូរ ដរាបណាចិនគោរពតាមបំណងប្រាថ្នារបស់ប្រជាជនតៃវ៉ាន់ សម្រាប់របៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរី ។ គួរកត់សម្គាល់ មហាយក្សចិនបានអះអាងច្រើនលើកច្រើនសារថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាដែនដីរបស់ខ្លួន ហើយក៏មិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីក្រសោបយកកោះនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិននោះទេ ។ ប៉ុន្តែតៃវ៉ាន់តែងតែបដិសេធការអះអាងរបស់ចិន ។ ហើយក្រៅពីច្រានចោល មេដឹកនាំកោះនេះ ថែមទាំងជំរុញបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៦ ឱ្យលើសពី ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប និង…

  • Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

    Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

    ភ្នំពេញ៖ នាថ្ងៃទី 01 ខែមករា ឆ្នាំ២០២៦ ​ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។ សេវា 5G មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលនាំមកនូវលទ្ធភាពថ្មីៗសម្រាប់ការតភ្ជាប់ ទំនាក់ទំនង ការសិក្សា ការងារ និងការរីកចម្រើនជាច្រើន។ សេវា 5G អាចជួយពង្រឹងសហគមន៍ និងគាំទ្រដល់អនាគតដ៏រឹងមាំប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍឌីជីថលសម្រាប់កម្ពុជា។ នៅដំណាក់កាលដំបូង ក្រុមហ៊ុន Smart បានដាក់ឱ្យប្រើប្រាស់សេវា 5G នៅក្នុងបណ្តារាជធានីខេត្តសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈការដំឡើងអង់តែនសេវានៅ 283 ទីតាំងតំបូង និងមានការដំឡើងបន្តនៅតាមបណ្តាខេត្តសំខាន់ៗជាបន្តបន្ទាប់។ ចំនួននេះគ្រាន់តែជាការចាប់ផ្តើមនៃផែនការពង្រីកបណ្តាញសេវា 5G ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ អតិថិជនអាចពិនិត្យមើលតំបន់គ្របដណ្តប់បណ្តាញ 5G បានយ៉ាងងាយស្រួល…

  • អាម៉េរិក បន្តលក់អាវុធតម្លៃជាង ៣០០ លានដុល្លារដល់ កោះតៃវ៉ាន់

    អាម៉េរិក បន្តលក់អាវុធតម្លៃជាង ៣០០ លានដុល្លារដល់ កោះតៃវ៉ាន់

    វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin របស់អាម៉េរិក ទទួលបានកិច្ចសន្យាលក់ឧបករណ៍យោធាក្នុងតម្លៃ ៣២៨.៥លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដើម្បីឆ្លើយតបតាមតម្រូវការប្រតិបត្តិការបន្ទាន់របស់កងទ័ពអាកាសតៃវ៉ាន់ ។ កិច្ចព្រមព្រៀងទិញលក់អាវុធថ្មី កើតឡើងបន្ទាប់ពីប្រមុខការទូតកំពូលចិនបានបោះពាក្យសម្តីគំរាមខ្លាំងៗ ចំពោះនរណាហ៊ានលូកដៃចូលគាំទ្រការបំបែកខ្លួនរបស់តៃវ៉ាន់ ហើយប្តេជ្ញាតបតទៅអាម៉េរិកផងដែរ ដែលលក់អាវុធឲ្យកោះមួយនេះ ។ យ៉ាងណាមិញ បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ, កិច្ចព្រមព្រៀងទិញលក់អាវុធនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមលក់សព្វាវុធយោធាជាយុទ្ធសាស្រ្ត ដោយក្នុងនោះកិច្ចសន្យាលក់ឧបករណ៍យោធាបរទេសក្នុងតម្លៃ ១៥៧,៣លានដុល្លារត្រូវបានទទួលការអនុញ្ញាតរួចហើយ ។ មន្ទីរបញ្ចកោណបានកាលពីថ្ងៃពុធថា ការលក់ឧបករណ៍យោធានេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់ ជាពិសេសបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ។ គួរបញ្ជាក់ថា អាម៉េរិកគឺជាអ្នកផ្គត់ផ្គង់អាវុធសំខាន់បំផុតរបស់កោះតៃវ៉ាន់ ជាក់ស្តែង កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសលក់អាវុធតម្លៃ ១១,១ ពាន់លានដុល្លារដល់តៃវ៉ាន់ ជាកញ្ចប់សព្វាវុធធំបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យចិនខឹងសម្បារជាខ្លាំង រហូតធ្វើសមយុទ្ធខ្នាតធំឡោមព័ទ្ធកោះតៃវ៉ាន់នាពេលថ្មីៗនេះ ៕ ប្រភព ៖ រ៉យទ័រ

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

    នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។ សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនរបស់យើងទាំង១៨…

  • ជប៉ុនរិះគន់ការបញ្ចេញសាច់ដុំយោធាចិនកម្លាកោះតៃវ៉ាន់

    ជប៉ុនរិះគន់ការបញ្ចេញសាច់ដុំយោធាចិនកម្លាកោះតៃវ៉ាន់

    តូក្យូ ៖ ប្រទេសជប៉ុន នៅថ្ងៃពុធ បាននិយាយរិះគន់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយ់ធំរបស់ចិន ព័ទ្ធជុំវិញកោះតៃវ៉ាន់ថា នឹងបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយទីក្រុងតូក្យូបានបង្ហាញក្តីព្រួយបារម្ភដល់ទីក្រុងប៉េកាំង ។ ល្បែងសង្គ្រាមខ្នាតធំរបស់ចិនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងយន្តហោះចម្បាំងរាប់សិបគ្រឿង ហើយនាវាកងទ័ពជើងទឹកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងការក្លែងធ្វើជាបិទកំពង់ផែសំខាន់ៗរបស់កោះតៃវ៉ាន់ ក៏ដូចជាការវាយប្រហារគោលដៅសមុទ្រ ។ ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនដែលច្រានចោលឡើយ ចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីរឹបអូសកោះប្រជាធិបតេយ្យមួយនេះមកគ្រប់គ្រង ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Toshihiro Kitamura និយាយថា សមយុទ្ធយោធាដែលទើបបញ្ចប់ ធ្វើឡើងដោយយោធាចិននៅជុំវិញកោះតៃវ៉ាន់ បានបង្កសកម្មភាពបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយរដ្ឋាភិបាលជប៉ុនសូមបង្ហាញក្តីបារម្ភរបស់ខ្លួនដល់ភាគីចិន ។ បើតាមការលើកឡើងរបស់លោក Kitamura, ជប៉ុនរំពឹងថា បញ្ហាជុំវិញកោះតៃវ៉ាន់ត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិទាំងមូល ៕ ប្រភព ៖ CNA