Author: Dol Pheakdey

  • លោក ត្រាំ ប្រកាសចង់ជួប គីម ជុងអ៊ុន

    លោក ត្រាំ ប្រកាសចង់ជួប គីម ជុងអ៊ុន

    វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសចង់ជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅក្នុងឆ្នាំនេះ។ លោក ត្រាំ បានអះអាងដូច្នេះ ក្នុងពេលទទួលជួបប្រធានាធិបតី កូរ៉េខាងត្បូង ទើបឡើងកាន់តំណែងថ្មី នៅឯសេតវិមាន កាលពីថ្ងៃទី២៥ ខែសីហា ដោយលោកបានគូសបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក គីម ជុងអ៊ុន នាពេលអនាគត ដ៏សមស្រប»។ គួររម្លឹកថា ជំនួបកំពូល ដែលផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បែបនេះ ធ្លាប់កើតមានឡើង លើសពី១ដង អំឡុងការកាន់តំណែងប្រធានាធិបតី អាណត្តិដំបូង របស់លោក ត្រាំ ចន្លោះពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ តែ គ្មានកិច្ចព្រមព្រៀងអ្វី គួរឲ្យកត់សម្គាល់នោះទេ។ ការណ៍នេះ មានន័យថា កូរ៉េខាងជើងនៅតែគឃ្លើនអភិវឌ្ឍអាវុធប្រល័យលោក និងបាញ់សាកល្បង ដដែល រហូតមកដល់ពេលបច្ចុប្បន្ន៕ ប្រភពពី រយធឺ,

  • វៀតណាមហាត់សមយន្តហោះចម្បាំង កណ្តាលក្រុងហាណូយ

    វៀតណាមហាត់សមយន្តហោះចម្បាំង កណ្តាលក្រុងហាណូយ

    ហាណូយ ៖ យន្តហោះចម្បាំងវៀតណាម ចំនួន៥គ្រឿង បានហោះហាត់សម ពីលើអាកាស កណ្តាលទីក្រុងហាណូយ បង្កការភ្ញាក់ផ្អើល ត្រៀមសម្រាប់កម្មវិធីបុណ្យជាតិ នាដើមខែក្រោយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី២៥ ខែសីហា បានឲ្យដឹងថា យន្តហោះចម្បាំង Su-30MK2 ដែលផលិតនៅរុស្ស៊ី ទាំងនេះ មានរហ័សនាមថា “King Cobra” ហើយ ត្រូវបានចាត់ទុកថា ជាយន្តហោះចម្បាំងទំនើបបំផុត របស់ប្រទេសវៀតណាម។ ក្បួន យន្តហោះ Su-30MK2 មានរាងដូចព្រួញ បំបែកជាបីទិស ថែមទាំង បានហោះពីលើអគាររដ្ឋសភាវៀតណាម ទៀតផង កាលពីថ្ងៃទី២៤ ខែសីហា។ ពួកវា បានចូលរួមជាមួយនឹងយន្តហោះយោធា ផ្សេងទៀត ដែលសរុបទាំងអស់ ចំនួន៣០គ្រឿង ហាត់សម សម្រាប់ត្រៀម រៀបចំក្បួនដង្ហែរ នៅក្នុងថ្ងៃបុណ្យជាតិ នាថ្ងៃទី២ ខែកញ្ញា ខាងមុខ។ សម្រាប់ថ្ងៃរម្លឹកទិវាជាតិនេះ វៀតណាមនឹងរៀបចំពិធីដ៏ធំ ដោយមានទាំង ព្យុហយាត្រាយោធា និង ដើរដង្ហែ…

  • លោក Zelensky ប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម នៅថ្ងៃបុណ្យឯករាជ្យជាតិ

    លោក Zelensky ប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម នៅថ្ងៃបុណ្យឯករាជ្យជាតិ

    កៀវ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក ហ្សេលែនស្គី បានប្រកាសប្តេជ្ញាបន្តធ្វើសង្គ្រាម អំឡុងការថ្លែងសុន្ទរកថា នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី២៤ ខែសីហា។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីទីក្រុងម៉ូស្គូ បាននិយាយថា អ៊ុយក្រែន បានវាយប្រហារ ទៅលើរោងចក្រថាមពលរបស់រុស្ស៊ី ពេញមួយយប់ ជាការសងសឹក នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បណ្តាលឲ្យឆេះរោងចក្រថាមពលនុយក្លេអ៊ែរនៅ តំបន់Kursk។ លោក Zelensky បាននិយាយថា អ៊ុយក្រែននឹងបន្តតស៊ូ ដើម្បីសេរីភាពរបស់ខ្លួន ព្រោះ ការអំពាវនាវរបស់ខ្លួនដើម្បីសន្តិភាព មិនត្រូវបានអើពើ។ យ៉ាងណា លោកអះអាងថា អ៊ុយក្រែន ត្រូវការសន្តិភាព តែ អ៊ុយក្រែន មិនមែនជាជនរងគ្រោះទេ ប្រទេសនេះគឺជាអ្នកប្រយុទ្ធ។ លោកបន្តថា អ៊ុយក្រែន មិនទាន់ឈ្នះទេ ប៉ុន្តែ ពិតជាមិនចាញ់សង្គ្រាម នេះទេ។ ជុំវិញសង្រ្គាមអូសបន្លាយ ជាង៣ឆ្នាំ មកនេះ ប្រធានាធិបតីអាមេរិក លោក Donald…

  • សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ

    សម្តេចធិបតី នាយករដ្ឋមន្ត្រី ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ

    (ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃចន្ទ ទី ២៥ សីហា ឆ្នាំ២០២៥ ។ សូមជម្រាបថា ក្រសួងការពារជាតិ បានបញ្ជាក់អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត របស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។ គណៈ ប្រតិភូថៃ ដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែន

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋ បានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើរាជរដ្ឋាភិបាល និងកងទ័ព ។ ការវាយតម្លៃបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំណែនាំ និង តម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មានប្រមាណ ២០០នាក់ ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃយ៉ាងដូច្នេះថា ៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មាន បំភ្លៃ បំផ្លើសយ៉ាងក៏ដោយ…

  • យោធាមីយ៉ាន់ម៉ាចោទក្រុមប្រដាប់អាវុធបំផ្ទុះគ្រាប់បែកកម្ទេចស្ពានផ្លូវរថភ្លើងខ្ពស់បំផុតក្នុងលោក

    យោធាមីយ៉ាន់ម៉ាចោទក្រុមប្រដាប់អាវុធបំផ្ទុះគ្រាប់បែកកម្ទេចស្ពានផ្លូវរថភ្លើងខ្ពស់បំផុតក្នុងលោក

    ណៃពិដោ ៖ របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែសីហា បានចោទប្រកាន់ថា ស្ពានសម័យអាណានិគមអង់គ្លេស ដែលធ្លាប់ជាផ្លូវរថភ្លើងខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋប្រហារបំផ្ទុះគ្រាប់បែក និងបំផ្លាញចោល។ ស្ពាន Gokteik ជាបេតិកភណ្ឌពិភពលោក ដែលមានអាយុកាល ១២៥ឆ្នាំ នៅភាគខាងជើងរដ្ឋ Shan។ ដោយមានកម្ពស់ ១០២ម៉ែត្រពីលើជ្រលងភ្នំ ស្ពាន Gokteik Viaduct គឺជាស្ពានខ្ពស់បំផុតនៅមីយ៉ាន់ម៉ា និងជាផ្លូវរថភ្លើងខ្ពស់បំផុតនៅលើពិភពលោក នៅពេលដែលវាបើកដំណើរការនៅឆ្នាំ ១៩០១ ក្នុងសម័យអាណានិគមអង់គ្លេស។ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពរំដោះជាតិ Ta’ang ហៅកាត់ (TNLA) និង កងជីវពលការពារប្រជាជន បានបំផ្ទុះគ្រាប់បែកបំផ្លាញស្ពាន Gokteik។ សេចក្តីថ្លែងការណ៍មួយទៀតរបស់រដ្ឋាភិបាលយោធាបានអះអាងថា ស្ពានប្រវត្តិសាស្រ្តនេះ ត្រូវបានបំផ្ទុះដោយប្រើប្រាស់គ្រាប់មីន។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រុមប្រដាប់អាវុធ TNLA បានប្រកាសច្រានចោលការចោទប្រកាន់នេះ និងថា ការបំផ្លិចបំផ្លាញនេះ គឺជាថ្វីដៃរបបយោធាដែលបានប្រើប្រាស់យន្តហោះដ្រូនទម្លាក់គ្រាប់បែកលើទីតាំងពួកគេ តែបែរជាធ្លាក់ចំស្ពាននេះ។ ទីប្រជុំជននៃទីក្រុង Nawnghkio និង…

  • កាណាដាហៅលោក ពូទីន ជាមេដឹកនាំមិនអាចទុកចិត្តបាន

    កាណាដាហៅលោក ពូទីន ជាមេដឹកនាំមិនអាចទុកចិត្តបាន

    កៀវ ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និយាយថា លោក ពូទីន ជាមេដឹកនាំមិនអាចទុកចិត្តបានទេ ដូច្នេះយើងដឹងថា សន្តិភាព និងសន្តិសុខពិតប្រាកដគឺទាមទារការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Carney ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែនផងដែរ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីចូលរួមប្រារព្ធទិវាឯករាជ្យ ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតកើនឡើង ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។ មេដឹកនាំអូស្ត្រាលីរូបនេះ បានប្រាប់អ្នកយកព័ត៌មានដោយនិយាយជាប់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា យើងត្រូវការការបញ្ឈប់អរិភាព… យើងត្រូវការបទឈប់បាញ់ ហើយនោះជារឿងចាំបាច់ដើម្បីបញ្ឈប់ការសម្លាប់មនុស្សតទៅទៀត៕ ប្រភព ៖ AFP

  • លោក Khamenei ថា អ៊ីរ៉ង់នឹងមិនអោនក្បាលចុះចាញ់អាមេរិកដាច់ខាត

    លោក Khamenei ថា អ៊ីរ៉ង់នឹងមិនអោនក្បាលចុះចាញ់អាមេរិកដាច់ខាត

    តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី២៤ ខែសីហា និយាយថា ប្រទេសរបស់លោកនឹងមិនអោនក្បាលសុំចុះចាញ់អាមេរិកជាដាច់ខាត និងបានអំពាវនាវឱ្យមានរណសិរ្សរួបរួមជាតិ ដើម្បីប្រឈមមុខនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលចង់ផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់។ ការអះអាងបែបនេះរបស់លោក Khamenei កើតឡើងពីរខែចាប់តាំងពីការប្រយុទ្ធគ្នាបានបញ្ឈប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលជាសង្គ្រាមមានការលូកដៃដោយផ្ទាល់ពីអាមេរិក និងស្របពេលដែលអ៊ីរ៉ង់កំពុងពិភាក្សាជាមួយមហាអំណាចពិភពលោក អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Khamenei បានអះអាងថា ការវាយប្រហារដ៏កម្ររបស់អ៊ីស្រាអែល និងអាមេរិកកាលពីខែមិថុនា ដែលកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗ និងបានជំរុញឱ្យមានការសងសឹករបស់អ៊ីរ៉ង់ គឺជាផែនការរៀបចំឡើងក្នុងគោលបំណងបង្កភាពចលាចល និងបំបែកបំបាកផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែល និងអាមេរិកកំពុងស្វែងរកការបំបែកបំបាក់ផ្ទៃក្នុងរបស់អ៊ីរ៉ង់ ប៉ុន្តែទោះបីជាយ៉ាងណា ប្រជាជនអ៊ីរ៉ង់នៅតែរួបរួមគ្នាយ៉ាងរឹងមាំជាមួយកងកម្លាំងប្រដាប់អាវុធ និង រដ្ឋាភិបាល ដើម្បីវាយលុកយ៉ាងខ្លាំងក្លាទៅកាន់សត្រូវវិញ។ សូមរម្លឹកថា ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានកាត់ផ្តាច់ បន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩។ ចាប់តាំងពីពេលនោះមក អាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបដឹកនាំអ៊ីរ៉ង់ ពិសេសពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ៕ ប្រភព ៖ AFP

  • វៀតណាមជម្លៀសមនុស្ស ៣០ម៉ឺននាក់ ព្រោះព្យុះ

    វៀតណាមជម្លៀសមនុស្ស ៣០ម៉ឺននាក់ ព្រោះព្យុះ

    ហាណូយ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វៀតណាមបានប្រកាសថា មានការជម្លៀសមនុស្សចំនួន ៣០ម៉ឺននាក់ ខណៈព្យុះទីហ្វុង កាជីគី (Kajiki) ខិតជិតទៅដល់ប្រទេស មួយនេះ។ វៀតណាម បន្តថា ក៏មានការលុបចោលជើងហោះហើរ ក្នុងស្រុក ជាច្រើនលើក ផងដែរ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និង Vietjet បានប្រកាសពីការលុបចោល ជើងហោះហើរ បណ្តើរៗ ទៀតផង។ អាជ្ញាធរបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ មាននៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ចំនួន៥ ដោយត្រូវផ្លាស់ ទៅកាន់សាលារៀន និងអគារសាធារណៈ ដែលត្រូវប្រែក្លាយ ទៅជាមជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្ន ហើយ ព្យុះនេះត្រូវបោកបក់ទៅលើឆ្នេរភាគខាងកើត ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ។ អាជ្ញាធរគ្រោះមហន្តរាយ ដែលធ្វើការ ចម្រុះក្រោម ក្រសួងកសិកម្ម និងបរិស្ថាន បាននិយាយថា «ស្ថានភាពនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និង មិនមានសុវត្ថិភាព សម្រាប់យានជំនិះ ឬ រចនាសម្ព័ន្ធ នានា…

  • សាលក្រម ប្រមាថស្តេចរបស់លោក ថាក់ស៊ីន ប្រកាស នៅព្រឹកនេះ

    សាលក្រម ប្រមាថស្តេចរបស់លោក ថាក់ស៊ីន ប្រកាស នៅព្រឹកនេះ

    បាងកក ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ តុលាការទីក្រុងបាងកកនឹងប្រកាសសាលក្រម លើសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ។ បុរស វ័យ៧៦ឆ្នាំ រូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ ប្រសិនបើរកឃើញថា ពិតជាមានពិរុទ្ធ មែននោះ។ ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ គឺជាច្បាប់ដ៏តឹងរឹង របស់ប្រទេសថៃ ដែលដាក់ទោសទណ្ឌ ស្ទើរតែគ្រប់ការរិះគន់ ដល់ព្រះមហាក្សត្រ Maha Vajiralongkorn និងគ្រួសារ រាជវង្ស។ សាលក្រមអាចនឹងត្រូវប្រកាស នៅម៉ោងប្រហែល ១០ព្រឹក ហើយ គម្រោងប្រកាសនេះ កើតឡើងមួយសប្តាហ៍ មុនពេលតុលាការធម្មនុញ្ញ ត្រូវប្រកាសសាលក្រុម ករណីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលអាចប្រឈមនឹងត្រូវទម្លាក់ចេញពីតំណែង ជានាយករដ្ឋមន្ត្រី បើរកឃើញពិរុទ្ធ ដែរនោះ។ ប្រសិនបើសាលក្រមទាំងពីរពិតជាដាក់ទោសទណ្ឌលើ ឪពុក កូនទាំងពីរ រូបមែន នោះអាចនឹងបង្ហាញពីការបញ្ចប់ពេលវេលារបស់គ្រួសារនេះ នៅក្នុងតំណែងខ្ពស់ បន្ទាប់ពីរយៈពេល២០ឆ្នាំ ដែលបានឃើញ នាយករដ្ឋមន្ត្រី ត្រកូល ស៊ីណាវ៉ាត់…