Author: Dol Pheakdey
-

ហាមឃាត់ចាក់ផ្សាយភាពយន្តថៃនៅលើអនឡាញគ្រប់ទម្រង់ ទាំងតាមទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងតាមផ្កាយរណប
(ភ្នំពេញ)៖ ការចាក់ផ្សាយរឿងភាពយន្តថៃត្រូវបានហាមឃាតនៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃ ដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងសំណេះសំណាលជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បញ្ជាក់ប្រាប់អំពីការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាននិងសោតទស្សន៍នៅចំពោះមុខនេះមានដូចជា៖ ១-ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ២-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈណែនាំឱ្យក្រុមហ៊ុនចែកចាយភាពយន្តនិងរោងភាពយន្តទាំងអស់បញ្ឈប់ការនាំចូលនិងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងៗចាប់ពីម៉ោង១២ ថ្ងៃទី១៣ ខែមិថុនា ៣-សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានណែនាំឱ្យម្ចាស់ស្ថានីយទូរទស្សន៍និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខេមិថុនា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ការបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃនេះដែរធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណែត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗមកនេះ៕
-

សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិត្តបរទេសលើកទឹកចិត្តឱ្យភាគីថៃដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសរំលេចថា មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំ សម្រេច ចេញបញ្ជាឱ្យក្រសួងការបរទេស និងតំណាងកម្ពុជាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឱ្យប្រទេសជាច្រើន មានការភ្ញាក់ផ្អើលអំពីឥរិយាបថរបស់កម្ពុជា។ លើបណ្តាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរបន្តទៀតថា “ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះ ភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះ គេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជា អំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់”។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សំណូមពររបស់កម្ពុជា គឺស្នើសុំឱ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ( ICJ) លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ទី២ ប្រាសាទតាមាន់ធំ ទី៣ ប្រាសាទតាមាន់តូច និង ទី៤ ប្រាសាទតាក្របី។…
-

-

-

សម្តេចតេជោ ហ៊ុន សែន ចេញគោលការណ៍ចំនួន៦ចំណុច ក្នុងករណីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងនាព្រឹក ថ្ងៃទី១៣ ខែមិថុនា នេះថា «យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ…
-
![[UPDATE] នាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល ។ប្រភពនានាពីអ៊ីរ៉ង់ ពុំទាន់បានបញ្ជាក់ចំពោះរបាយការណ៍ដែលថាលោកត្រូវបានសម្លាប់នៅឡើយទេ។ជាមួយគ្នានោះ គេបានមើលឃើញរូបភាពនៃការដួលរលំអគារមួយនៅក្នុងទីក្រុងតេអេរ៉ង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រភព Video ពី RT](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-13_08-46-00.jpg)
-
![[UPDATE] លោក Rubio បញ្ជាក់ថា សហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ទេ](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-13_08-45-09.jpg)
[UPDATE] លោក Rubio បញ្ជាក់ថា សហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ទេ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ថា សហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធអ្វីនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ទេ ខណៈពេលដែលក៏ជំរុញទីក្រុងតេអេរ៉ង់ កុំឱ្យកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬបុគ្គលិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
-
![[BREAKING NEWS] យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍នៅព្រឹកនេះថា មានការផ្ទុះជាច្រើននៅផ្នែកនានានៃទីក្រុងតេអេរ៉ង់ ស្របពេលប្រព័ន្ធផ្សព្វផ្សាយហេប្រ៊ូ បានរាយការណ៍ថា អ៊ីស្រាអែល បានបិទដែនអាកាសរបស់ខ្លួនដោយបង្វែរជើងហោះហើរទាំងអស់ទៅកាន់ប្រទេសផ្សេងៗ ។ស្របពេលជាមួយគ្នានោះ វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងយោធា អ៊ីរ៉ង់ ជាង២០កន្លែង ។](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-13_08-43-05.jpg)
-

សហព័ន្ធលើកទម្ងន់កម្ពុជា បញ្ជូនមន្ត្រីអាជ្ញាកណ្តាល ២រូប និងកីឡាការិនី ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី
(ភ្នំពេញ)៖ មន្ត្រីបច្ចេសអន្តរជាតិ ២រូបរបស់កម្ពុជា គ្រូបង្វឹក និងកីឡាការិនី សរុប៤នាក់បានចាកចេញពីមាតុប្រទេស នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមកាត់សេចក្តីការប្រកួត និងចូលរួមប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១២-១៦ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។ លោក ផេង ប៉ាក អនុប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ ២រូប គឺលោក ផេង ប៉ាក និងលោកស្រី ពៅ គាថា គ្រូបង្វឹក លោកស្រី ទ្រី សុថាវី និងកីឡាការិនី រើន ស្រីនីត ទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍កីឡាលើកទម្ងន់ជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវបានបង្កើតឡើងជាលើកទី១ ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍរបស់ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក ផេង ប៉ាក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសឯកឧត្តម វ៉ាត់ ចំរើន…
-
