Author: Dol Pheakdey
-

ឯកឧត្តម ហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»
ឯកឧត្តម ហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត» ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែសីហានេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកបញ្ជាក់ជាថ្មីថា «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»។ ឯកឧត្តម បានលើកឡើងថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី (ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។ ឯកឧត្តមបានបន្តថា ជាក់ស្តែង កិច្ចប្រជុំពិសេសរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន រួមជាមួយតំណាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាសាក្សី នាថ្ងៃទី២៨ ខែកក្កដា បានសម្រេចបានការនូវបទឈប់បាញ់បន្ទាន់ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាននៅយប់ម៉ោង០០:០០ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំបានបើកច្រកបន្តដល់ការរៀបចំឱ្យមានកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការអនុវត្ត (ថ្ងៃទី០៧ ខែសីហា) ព្រមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)…
-

លោក ម៉ាក្រុង ថា ត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី បើនៅតែបរាជ័យកាទូតចុងក្រោយនេះ
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានជំរុញឲ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើ ការចរចាការទូតបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ចុងក្រោយនេះ នៅតែរងបរាជ័យនោះ។ កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវ ឲ្យបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ប្រសិនបើមេដឹកនាំប្រទេសនេះ គឺ លោក វ្ល៉ាឌីមៀ ពូទីន មិនឆ្ពោះទៅមុខ លើសន្តិភាព ជាមួយអ៊ុយក្រែន។ លោក Macron បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា នៅឯសេតវិមាន ថា «ប្រធានាធិបតី Trump ជឿជាក់ថា យើងអាចទទួលបានកិច្ចព្រមព្រៀងមួយ ហើយជឿជាក់ថា លោកប្រធានាធិបតី Putin ក៏ចង់បានកិច្ចព្រមព្រៀងសន្តិភាពផងដែរ…ប៉ុន្តែប្រសិនបើ នៅចុងបញ្ចប់ដំណើរការនេះ ត្រូវបានបំពេញដោយការបដិសេធ យើងក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការនិយាយថា យើងត្រូវបង្កើនការដាក់ទណ្ឌកម្ម»។ គួរបញ្ជាក់ថា លោក Trump បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr…
-

អ៊ីរ៉ង់គំរាមថា មីស៊ីលខ្លួនអាចបាញ់ដល់ទឹកដីអាមេរិក និងអឺរ៉ុប
តេហេរ៉ង់ ៖ សមាជិកសភានៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Amir Hayat-Moqaddam នៅថ្ងៃអាទិត្យ បានធ្វើការព្រមានក្តែងៗថា ឥឡូវនេះ អ៊ីរ៉ង់មានមីស៊ីលអាចវាយប្រហារលើគោលដៅទីក្រុងនានារបស់អាមេរិកពីទីតាំងនៅឯនាយសមុទ្រ ហើយថា គ្រប់ប្រទេសអឺរ៉ុបទាំងអស់ស្ថិតនៅក្នុងមុខព្រួញនៃមីស៊ីលរបស់អ៊ីរ៉ង់រួចហើយ។ ការគំរាមធ្ងន់ៗរបស់លោក Hayat-Moqaddam កើតឡើងចំពេលដែលចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានបង្ហាញសញ្ញាថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់។ E3 រួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានជាផ្លូវការថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីដាក់សម្ពាធបន្ថែមទៀត លុះត្រាតែអ៊ីរ៉ង់វិលត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរវិញនៅចុងខែសីហាខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ, Financial Times និង AP កាលពីសប្តាហ៍មុន។ ប្រទេសអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា បានបង្កើនឃ្លាំងសព្វាវុធ យន្តហោះដ្រូនប្រយុទ្ធ និង មីស៊ីលផ្លោង។ តួយ៉ាង អ៊ីរ៉ង់ទើបផលិតបានមីស៊ីលបញ្ជាទិសវាយប្រហារដីគោករយៈចម្ងាយឆ្ងាយរបស់ខ្លួន មានឈ្មោះថា Hoveyzeh ដែលអាចមានសមត្ថភាពហោះក្នុងចម្ងាយប្រហែល ១.៣៥០គីឡូម៉ែត្រ។ រីឯមីស៊ីលមួយប្រភេទទៀត មានឈ្មោះថា Abu Mahdi ដែលអាចមានសមត្ថភាពហោះក្នុងចម្ងាយប្រហែល ១.០០០គីឡូម៉ែត្រ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹកអ៊ីរ៉ង់ និងកងទ័ពជើងទឹកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC…
-

តើកិច្ចប្រជុំរវាងលោក Trump និង លោក Zelensky និយាយអំពីអ្វី?
មុនពេលពិភាក្សាជាក្រុមជាមួយមេដឹកនាំអឺរ៉ុប, លោកប្រធានាធិបតីអាមេរិក Trump បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍ភ្ញៀវមេដឹកនាំអ៊ុយក្រែន លោក Zelensky សម្រាប់កិច្ចប្រជុំទ្វេភាគីនៅក្នុងការិយាល័យ Oval នៅសេតវិមាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ជាមួយគ្នានេះ លោកប្រធានាធិបតី Zelensky និយាយថា វាគឺជាកិច្ចប្រជុំ “ល្អបំផុត” ដែលគាត់មិនធ្លាប់មានជាមួយលោកប្រធានាធិបតី Trump និងថា កិច្ចពិភាក្សានេះមានលក្ខណៈស្ថាបនា និង ជាក់លាក់។ លោកប្រធានាធិបតី Zelensky បន្ថែមថា គាត់បានបង្ហាញទៅកាន់លោកប្រធានាធិបតី Trump អំពីព័ត៌មានលម្អិតជាច្រើននៅលើផែនទីនៃសមរភូមិ។ ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ៗចំនួនពីរ ដែលមេដឹកនាំអាមេរិក-អ៊ុយក្រែនបានពិភាក្សាគ្នា មានដូចជា ៖ ទី១. ការបង្កើតការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ទី២. ការបង្កើតកិច្ចប្រជុំត្រីភាគីរវាងលោក Zelensky លោក Trump និង លោក Putin។ យ៉ាងណា BBC មិនមានព័ត៌មានលម្អិតពាក់ព័ន្ធនឹងការធានាសុវត្ថិភាព ឬក៏ទីតាំង និងនៅពេលណាដែលកិច្ចប្រជុំត្រីភាគីអាចប្រព្រឹត្តទៅបាននោះទេ។ ប៉ុន្តែមេដឹកនាំទាំងពីរហាក់ដូចជាសប្បាយចិត្តអំពីរបៀបដែលកិច្ចចរចាបានប្រព្រឹត្តទៅ ពោលគឺផ្ទុយស្រឡះទៅនឹងកិច្ចប្រជុំកាលពីលើកមុន រវាងលោក Trump និងលោក Zelensky…
-

មេដឹកនាំអ៊ុយក្រែនលោក Zelensky យល់ព្រមជួបទ្វេភាគីក៏បានត្រីភាគីជាមួយនឹងលោក Putin
ក្នុងជំនួបកំពូលជាមួយនឹងលោក Trump និងមេដឹកនាំអ៊ឺរ៉ុបផ្សេងទៀតនៅព្រឹកថ្ងៃអង្គារនេះលោក Zelensky បានបង្ហាញសញ្ញាជាវិជ្ជមានក្នុងការទទួលយកជំនួបណាមួយក៏បានដោយផ្ទាល់ជាមួយនឹងលោក Putin ជាទ្វេភាគីឬជាមួយនឹងលោក Trump ផងដែរជាត្រីភាគី។ ភ្លាមៗក្រោយជំនួបនេះលោក Trump ក៏បានអះអាងថាលោកបានទូរស័ព្ទរួចរាល់ហើយជាមួយនឹងលោក Putin ដើម្បីរៀបចំជំនួបនេះ៕ ប្រភព៖ BBC
-

លោក Zelensky ថា ត្រៀមខ្លួនរួចរាល់ ដើម្បីជួបលោក Putin បញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃចន្ទ បាននិយាយថា រូបលោកមានឆន្ទៈជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី ដើម្បីបិទបញ្ចប់ភ្លើងសង្រ្គាមអូសបន្លាយពេលជាង ៣ឆ្នាំមកនេះ។ ក្រោយជួបពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀតនៅសេតវិមាន លោក Zelensky បានប្រាប់អ្នកកាសែតថា រូបលោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ជំនួបទល់មុខគ្នាជាលើកដំបូងជាមួយលោកប្រធានាធិបតី Putin ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ។ លោក Zelensky មានវ័យ៤៧ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបាននិយាយយល់ព្រម ហើយមេដឹកនាំអឺរ៉ុបទាំងអស់បានគាំទ្រខ្ញុំ ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់កិច្ចប្រជុំទ្វេភាគីជាមួយលោក Putin។ បច្ចុប្បន្ន លោកប្រធានាធិបតី Zelensky បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ក្នុងការលះបង់ទឹកដីដើម្បីបញ្ចប់សង្គ្រាម ខណៈដែលរុស្ស៊ីកំពុងមានប្រៀបខ្លាំងនៅលើសមរភូមិជាបន្តបន្ទាប់៕ ប្រភព ៖ AFP
-

លោក Zelenksyy៖ យើងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កិច្ចប្រជុំត្រីភាគី ក្រោយចាកចេញពីសេតវិមាន ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទ ត្រូវបានកំណត់នៅឡើយទេ។
លោក Zelenksyy៖ យើងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កិច្ចប្រជុំត្រីភាគី ក្រោយចាកចេញពីសេតវិមាន ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទ ត្រូវបានកំណត់នៅឡើយទេ។
-

អាល្លឺម៉ង់ និយាយថា លោក Putin និងលោក Zelenskiy នឹងជួបគ្នាក្នុងពេលពីរសប្តាហ៍ខាងមុខនេះ
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកសរសើរលោកប្រធានាធិបតីអាមេរិក Donald Trump ដោយសារលោកបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យយល់ព្រមលើកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន នៅក្នុងជំនួបដ៏សំខាន់ដែលអធិការបតីអាល្លឺម៉ង់រូបនេះនិយាយថា ត្រូវបានយល់ព្រមដោយលោក Putin នៅក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Trump ហើយនឹងប្រព្រឹត្តទៅនៅពីរសប្ដាហ៍ខាងមុខ ក្នុងទីតាំងដែលមិនទាន់ត្រូវបានកំណត់នៅឡើយ។ លោក Merz បានស្ថិតក្នុងគណៈប្រតិភូនៃមេដឹកនាំអឺរ៉ុប ដែលបានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (១៨ សីហា) ដើម្បីផ្តល់ការគាំទ្រដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងជំនួបជាមួយលោក Trump។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Merz បាននិយាយថា “គេមិនដឹងឡើយថាតើប្រធានាធិបតីរុស្ស៊ី នឹងមានភាពក្លាហានក្នុងការចូលរួមកិច្ចប្រជុំកំពូលបែបនេះ ឬក៏អត់ ដូច្នេះហើយការបញ្ចុះបញ្ចូលគឺជាភាពចាំបាច់”។ លោក Merz បានបន្ថែមទៀតថា “ប្រធានាធិបតីអាមេរិក បានសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី តាមទូរសព្ទ ហើយបានយល់ព្រមថានឹងមានកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ក្នុងពេលពីរសប្តាហ៍ខាងមុខនេះ”។ អធិការបតីអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា លោក Trump ក៏បានយល់ព្រមដាក់ចេញនូវការអញ្ជើញមួយទៀតទៅកាន់កិច្ចប្រជុំត្រីភាគីនៅពេលក្រោយ បែបនេះទើបកិច្ចចរចាសន្តិភាពអាចចាប់ផ្តើមយ៉ាងពិតប្រាកដ។ លើសពីនេះ…
-

អគ្គនាយកស៊ីម៉ាក់ ៖ ការចោទប្រកាន់របស់ថៃ អំពីគ្រាប់មីន PMN-2 គឺជារឿងមិនពិត
ឯកឧត្តម ហេង រតនា អគ្គនាយក CMAC ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ៖ «ករណីផ្ទុះដែលច្បាស់លាស់ជាងគេ គឺករណីផ្ទុះមីននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈការបញ្ជាក់និងត្រួតពិនិត្យព័ត៌មានទាំងនៅជួរកងទ័ពយើងនៅជួរមុខទាំងជាមួយនឹងការផ្ទៀងផ្ទាត់ជាមួយចំការមីនរបស់កម្ពុជាយើង ដែលការផ្ទុះគ្រាប់មីននោះ ភាគីថៃបានប្រកាសថា ជាគ្រាប់មីនថ្មី ប្រភេទ PMN-2 ហើយដែលផ្ទុះនៅទឹកដីថៃ ប៉ុន្តែជាការពិតជាក់ស្តែងនោះ ការផ្ទុះនេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ក្នុងជម្រៅប្រមាណ ៣០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន បារាំង-សៀម។ ជាលក្ខណៈបច្ចេកទេស បើសិនជាការផ្ទុះនោះបង្កដោយគ្រាប់មីន PMN-2 មែន នោះជនរងគ្រោះមិនដាច់ត្រឹមកជើងនោះទេជាបទពិសោធន៍របស់កម្ពុជា ជនរងគ្រោះជាច្រើនដែលរងគ្រោះដោយការផ្ទុះ PMN-2 គឺដាច់ជើងទាំងពីរ ឬអាចបណ្តាលឱ្យស្លាប់តែម្តង។ បន្ទាប់ពីការផ្ទុះហើយ នៅថ្ងៃទី១៧ ខែកក្កដា កងកម្លាំងថៃនាំកម្លាំងមកឆែកកន្លែងផ្ទុះ ប៉ុន្តែកងកម្លាំងជួរមុខរបស់កម្ពុជានៅទីនោះជាប់រហូត ដោយមិនអនុញ្ញាតឱ្យចូលកន្លែងផ្ទុះ ព្រោះជាទឹកដីកម្ពុជា ហើយកម្លាំងថៃទាំងនោះនៅត្រឹមខ្សែបន្ទាត់ព្រំដែន។ ដូច្នេះការអះអាងថារកឃើញមីនថ្មីនៅកន្លែងផ្ទុះគឺជារឿងមិនពិតនោះទេ ព្រោះមិនអាចចូលកន្លែងផ្ទុះបាន។ ទាំងនេះបញ្ជាក់ឱ្យឃើញថា ការចោទប្រកាន់របស់ថៃ គឺជារឿងមិនពិតទាល់តែសោះ»៕
-

ស្ត្រី និងកុមារីនៅហ្គាហ្សាប្រហែល ១ លាននាក់ប្រឈមគ្រោះទុរភិក្សមិនធ្លាប់មាន
ហ្គាហ្សា ៖ ស្ត្រី និង កុមារីប្រហែលមួយលាននាក់ កំពុងប្រឈមមុខនូវភាពស្រែកឃ្លានធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ពិសេសអំពើហិង្សា និងការរំលោភបំពានយ៉ាងច្រើននៅតំបន់ហ្គាហ្សា នេះបើតាមទីភ្នាក់ងារផ្តល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសៅរ៍។ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា វិបត្តិស្បៀងអាហារ និង ទឹកបរិភោគកំពុងបង្កជាហានិភ័យខ្ពស់នៃការស្លាប់ ក្នុងចំណោមប្រជាជននៅហ្គាហ្សា ពិសេសស្រ្តី និងកុមារ។ តួយ៉ាង អាជ្ញាធរសុខាភិបាលហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន ១១នាក់បន្ថែមទៀត រួមមានទាំងកុមារម្នាក់ផងដែរ ដោយសារគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភក្នុងរយៈពេល ២៤ម៉ោង នាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងភាពស្រែកឃ្លានសរុបកើនដល់ ២៥១នាក់ ក្នុងនោះមានកុមារ ១០៨នាក់។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការមិនមែនរដ្ឋាភិបាលចំនួន ១០៨ បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ចាប់តាំងពីថ្ងៃទី២ ខែមីនា អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗភាគច្រើន មិនអាចដឹកជញ្ជូនសម្ភារៈសង្គ្រោះជីវិតចូលទៅក្នុងតំបន់ហ្គាហ្សាបានទេ ដោយសារតែអ៊ីស្រាអែលមិនអនុញ្ញាត ហើយបើគិតតែក្នុងខែកក្កដាមួយប៉ុណ្ណោះ សំណើជាង ៦០លើករបស់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានអ៊ីស្រាអែលបដិសេធ។ ចំណែកកាលពីថ្ងៃសុក្រ ការិយាល័យសិទ្ធិមនុស្សរបស់យូអិនបាននិយាយថា ចន្លោះពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៣ ខែសីហា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១.៧៦០នាក់បានស្លាប់…