Author: Dol Pheakdey
-

រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ទៀត ឲ្យអ៊ុយក្រែន
មូស្គូ ៖ រុស្សី និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរសាកសពទាហានចំនួន ១.០០០នាក់ ដែលបានស្លាប់ក្នុងសមរភូមិប្រយុទ្ធ ក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល។ លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.០០០នាក់ទៅឱ្យអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានផ្ទេរសាកសពទាហានចំនួន១៩នាក់ទៅឱ្យរុស្ស៊ីវិញ។ ការដោះដូរសាកសពទាហានស្លាប់ក្នុងសមរភូមិនេះ កើតឡើងបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីរុស្ស៊ី-អ៊ុយក្រែនបានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹកដែលឈឺធ្ងន់ និងរងរបួស រួមទាំងទាហានដែលមានអាយុក្រោម ២៥ឆ្នាំ ក៏ដូចជាការផ្ទេរសាកសពទាហានដែលបានស្លាប់។ ដោយឡែកកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីជុំចុងក្រោយនៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន លោក មេឌីនស្គី បាននិយាយថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៧.០០០នាក់ ហើយបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រគល់សាកសពចំនួន ៣.០០០នាក់ទៀត៕ ប្រភព ៖ AFP
-
ឥណ្ឌា និងចិន បានឯកភាពលើការបន្តជើងហោះហើរត្រង់ និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម
ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ (១៩ សីហា) ក្នុងការបន្តប្រតិបត្តិការហោះហើរត្រង់ឡើងវិញរវាងគ្នា និងបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគ ខណៈប្រទេសជិតខាងទាំងពីរនេះកំពុងកសាងទំនាក់ទំនងដែលខូចខាតដោយការប៉ះទង្គិចនៅតាមព្រំដែនឆ្នាំ២០២០ របស់ពួកគេឡើងវិញ។ ប្រទេសមហាអំណាចនៅអាស៊ីទាំងពីរ កំពុងពង្រឹងទំនាក់ទំនងយ៉ាងប្រយ័ត្នប្រយែង ស្របពេលគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយចាប់ផ្តើមដំណើរទស្សនកិច្ចទ្វេភាគីកម្រិតខ្ពស់ជាបន្តបន្ទាប់។ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា ប្រទេសទាំងពីរនឹងបន្តជើងហោះហើរត្រង់ឡើងវិញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការបើកពាណិជ្ជកម្មតាមច្រកព្រំដែនឡើងវិញផងដែរនៅចំណុចដែលបានកំណត់រួចចំនួន ៣ទីតាំង និងសម្រួលដល់ទិដ្ឋាការរបស់ប្រជាជន។ គួរឱ្យដឹងថា ជើងហោះហើរត្រង់រវាងចិន-ឥណ្ឌា ត្រូវបានផ្អាកចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០មក ហើយមិនទាន់មានកាលបរិច្ឆេទសម្រាប់ដំណើរការឡើងវិញរបស់ជើងហោះហើរបែបនេះឡើយ។ សេចក្តីថ្លែងការណ៍ចុងក្រោយប្រកបដោយផ្លែផ្កានេះបានកើតឡើងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរ ២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់ទីក្រុងញូវដេលី សម្រាប់កិច្ចពិភាក្សាជុំទី២៤ ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ដើម្បីដោះស្រាយជម្លោះព្រំដែនដ៏យូរលង់រាប់ទសវត្សរ៍របស់ភាគីទាំងពីរ៕
-

ប្អូនស្រីលោក Kim Jong Un និយាយថា កូរ៉េខាងត្បូង មានចរិតពីរ ជុំវិញសមយុទ្ធយោធា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃពុធ ២០ សីហានេះ ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា កូរ៉េខាងត្បូង និងប្រធានាធិបតីរបស់ខ្លួន លោក Lee Jae Myung មានចរិតពីរ ដោយមាត់និយាយថាចង់ស្វែងរកសន្តិភាព ខណៈកំពុងបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាក្នុងសប្តាហ៍នេះ រួមទាំងការសាកល្បងការឆ្លើយតបចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងតែងតែរិះគន់សមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ហើយពេលខ្លះឆ្លើយតបដោយការសាកល្បងអាវុធ ផ្សេងៗ ប៉ុន្តែទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បាននិយាយថា សកម្មភាពសមយុទ្ធទាំងនោះ គឺជាការការពារខ្លួនសុទ្ធសាធ។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនាមក រដ្ឋាភិបាលរបស់លោក Lee បានស្វែងរកការផ្សះផ្សា ទំនាក់ទំនងរវាងប្រទេសជិតខាងដែលនៅតែមានសង្គ្រាមតាមភាសាបច្ចេកទេស បន្ទាប់ពីជម្លោះរវាងប្រទេសបងប្អូនទាំងពីរ នៅឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានញ្ចប់ដោយមានត្រឹមតែបទឈប់បាញ់ ទោះមន្ត្រីកំពូលកូរ៉េខាងជើងត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលច្រានចោលការចោទប្រកាន់ធ្វើឡើងដោយប្រធានាធិបតីសេរីរបស់កូរ៉េខាងត្បូងក៏ដោយ។ លោក Lee ក្នុងសប្តាហ៍នេះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់លោក រៀបចំការអនុវត្តតាមដំណាក់កាលនៃកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយកូរ៉េខាងជើង ហើយកូរ៉េខាងត្បូងបានចាប់ផ្តើមដកឧបករណ៍បំពងសំឡេងផ្សព្វផ្សាយប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែន៕
-

លោកស្រី Leavitt ថា ទីណាត់ជួបពូទីន-ហ្សេលេនស្គី មានច្រើនជម្រើស
វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមាន លោកស្រី ឡេវីដ បានអះអាង កាលពីថ្ងៃទី១៩ ខែសីហា ថា ទីតាំងរៀបចំកិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី នាពេលខាងមុខ មានជម្រើសច្រើន ដែលកំពុងស្ថិត ក្នុងការពិភាក្សា។ លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី ខារ៉ូឡាន ឡេវីដ (Karoline Leavitt) បានប្រាប់អ្នកកាសែត នៅទីក្រុងវ៉ាស៊ីនតោន ថា មានជម្រើសជាច្រើន សម្រាប់ទីតាំងរៀបចំ កិច្ចប្រជុំកំពូលសន្តិភាព ដែលអាចធ្វើទៅបាន រវាងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និង លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ ជាមួយគ្នានេះ លោកស្រី ឡេវីដ បានបញ្ជាក់ដែរថា លោកប្រធានាធិបតី Donald Trump ច្រានចោល ការបញ្ជូនទាហានអាមេរិក ទៅ អ៊ុយក្រែន ប៉ុន្តែ អាចនឹងពង្រីកអំណាចផ្លូវអាកាស របស់សហរដ្ឋអាមេរិក ខណៈដែល ប្រទេសលោកខាងលិច ចាប់ផ្តើមលុបចោល…
-

ប្រធានាធិបតីបារាំងស្នើរៀបចំកិច្ចប្រជុំកំពូល Putin-Zelensky នៅស្វីស
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គួរតែរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកប្រធានាធិបតី Macron បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ នៅលើប៉ុស្តិ៍ព័ត៌មានបារាំង LCI ថា កិច្ចប្រជុំកំពូលរវាងលោក Putin និង លោក Zelensky គួរតែស្វីសជាអ្នកធ្វើជាម្ចាស់ផ្ទះ ពីព្រោះថា ស្វីសគឺជាប្រទេសអព្យាក្រឹត។ ដោយនិយាយសំដៅថាតើលោកប្រធានាធិបតី Zelensky នឹងត្រូវបង្ខំឱ្យប្រគល់ទឹកដីទៅឱ្យរុស្ស៊ីដែរឬអត់នោះ លោកប្រធានាធិបតី Macron បាននិយាយថា វាអាស្រ័យលើអ៊ុយក្រែនជាអ្នកសម្រេចចិត្តខ្លួនឯងផ្ទាល់។ មេដឹកនាំបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែននឹងធ្វើសម្បទាននូវអ្វី ដែល ខ្លួន យល់ ឃើញ ថា គគឺជារឿងត្រឹមត្រូវ។ ប៉ុន្តែលោកបានបន្ថែម ថា សូមប្រុងប្រយ័ត្ន ឲ្យ បាន ខ្ពស់ ពេល យើង និយាយ អំពី ការ ទទួល ស្គាល់…
-

រុស្ស៊ីទាមទារការធានាសន្តិសុខ ក្នុងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន
មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ស្តីពីសង្គ្រាមអ៊ុយក្រែន ត្រូវតែមានការធានាសន្តិសុខដល់រុស្ស៊ី និងប្រជាជនរុស្ស៊ីនៅអ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់កាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងណាមួយស្តីពីសង្គ្រាមអ៊ុយក្រែន គួរតែមានការធានាសន្តិសុខដល់រុស្ស៊ី និងសិទ្ធិរបស់ប្រជាជននិយាយភាសារុស្សី ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចង់ឲ្យមានជំនួបកំពូលសន្តិភាពរវាងលោក Zelensky និង លោក Putin។ ប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមថា ទំនាក់ទំនងណាមួយដែលពាក់ព័ន្ធនឹងប្រធានាធិបតីរុស្ស៊ី-អ៊ុយក្រែន ត្រូវតែរៀបចំឲ្យបានម៉ត់ចត់ ប៉ុន្តែរុស្ស៊ីសូមព្រមានថា ដំណោះស្រាយណាមួយនៃសង្គ្រាមនៅអ៊ុយក្រែន ត្រូវតែគោរពផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។ បើសិនកើតឡើងមែននោះ កិច្ចពិភាក្សាទល់មុខគ្នារវាងលោក Zelensky និងលោក Putin នឹងក្លាយជាជំនួបលើកដំបូងបំផុត ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីបីឆ្នាំមុន៕ ប្រភព ៖ AFP
-

អគ្គនាយកស៊ីម៉ាក់៖ ទីតាំងគ្រាប់បែកទម្លាក់ពីយន្តហោះF-16 នៅសល់៥គ្រាប់ទៀត នៅកប់ដីនៅឡើយ, ស៊ីម៉ាក់នឹងអនុញ្ញាតឱ្យចូលពិនិត្យក្រោយបន្សាបរួច
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី។ ឯកឧត្តម បានបន្តថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ភាគីថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះ ដោយថាកម្ពុជាខូចរកសុីលាបពណ៌ថៃ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។ តាមមន្ត្រីជាន់ខ្ពស់ខាងលើ បានចោទសួរថាតើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ? តាមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMAC ដោះបន្សាបនាពេលខាងមុខ។ ឯកឧត្តម អគ្គនាយក បានលើកឡើងថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ! តាមរយៈបណ្តាញសង្គមខាងលើ ឯកឧត្តម ហេង រតនា បានបង្ហាញថា បញ្ហាគ្រាប់មីន ភាគីថៃខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី…
-

សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយមនុស្សធម៌បន្ទាន់ ៧សែន អឺរ៉ូ សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានប្រកាសថានឹងផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ ឬប្រមាណមានទឹកប្រាក់ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ បើយោងតាមសហភាពអឺរ៉ុបបានឱ្យដឹងនៅយប់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ថាសម្រាប់ជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ ខែ។ វាជាមូលនិធិមនុស្សធម៌ជាបន្ទាន់នេះនឹងបំពេញបន្ថែមលើគម្រោងនានាដែលកំពុងអនុវត្តតាមរយៈដៃគូ អង្គការនៅក្នុងតំបន់។ កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូជាជំនួយ មនុស្សធម៌ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិចម្បងៗនៅតំបន់អាស៊ី ខាងត្បូង និងអាស៊ីអាគ្នេយ៍។ ប្រភពនេះបានបន្តឱ្យដឹងថា រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិត ល្អន់ ហើយជំនួយមនុស្សធម៌ទាំងនេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោល ការណ៍មនុស្សជាតិ ភាពមិនលំអៀង ភាពអព្យាក្រឹត និងឯករាជ្យភាព៕
-

-
