Author: Dol Pheakdey

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ត្រីឆ្នាំនេះសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះដូចឆ្នាំកន្លងមកទេ

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ត្រីឆ្នាំនេះសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះដូចឆ្នាំកន្លងមកទេ

    (ភ្នំពេញ)៖ ឆ្នាំនេះ ត្រីមានការសម្បូរ ឯទឹកទន្លេក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូល ទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ក្នុងពិធីចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីជលផល កងកម្លាំងចម្រុះ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ នៅថ្ងៃ ០៩ មិថុនា ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា ថ្លែងដោយបានធ្វើការកោតសរសើរ ចំពោះកិច្ចសហការចុះល្បាត ផ្សព្វផ្សាយ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកឡើងថា”រៀងរាល់ថ្ងៃមន្រ្តីដែលប្រចាំការក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាប ត្រូវតែសហការជាមួយកម្លាំងចម្រុះឱ្យកាន់តែស្អិតរមួត ចុះល្បាតរួមគ្នាដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព”។ ឯកឧត្តមបានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យ និងជួយផ្សព្វផ្សាយឱ្យប្រជានេសាទ ក្នុងអន្តរកាលនៃរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ពីឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលរបស់យើងឱ្យកាន់សម្បូរណ៍ថែមទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អនុវត្តទៅតាមគោលការណ៍មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផល និងមេបញ្ជាការដែលទទួលបន្ទុកកិច្ចការនេះ។ ជាមួយគ្នានេះ ឯកឧត្តម អនុរដ្ឋលេខាធិការបានលើកឡើងដែរថាកន្លងមកនេះ ការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះយើងតែងតែទប់ស្កាត់បានល្អ និងទាន់ពេលវេលា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលជួបសំណេះសំណាលជាមួយ លោកជំទាវ Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ក្នុងឱកាសចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥៕
  • អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការជុំវិញស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ

    អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការជុំវិញស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកដល់អ្នកសារព័ត៌មានអាជីព អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencers) និងអ្នកលេងបញ្តាញសង្គមទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការចែកចាយ និងផ្សព្វផ្សាយព័ត៌មាននានាជុំវិញស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ការក្រើនរម្លឹកបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមបានជួបពិភាក្សាជាមួយអ្នកបង្កើតមាតិកា នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការផ្សព្វផ្សាយព័ត៌មាន មិនមានប្រភពច្បាស់លាស់ ឬក៏យកប្រភពព័ត៌មានពីប្រទសេសជិតខាងដែលកំពុងតែមានបញ្ហាជាមួយកម្ពុជាច្បាស់ណាស់នឹងធ្វើប្រជាពលរដ្ឋមានការយល់ច្រឡំ ពីស្ថានភាពជាក់ស្តែងជុំវិញបញ្ហាព្រំដែន។ ដូច្នេះ សូមបងប្អូនដែលមានឥទ្ធិពលលើបណ្តាញសង្គម (influencers) ត្រូវប្រកាន់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលការណ៍សន្តិសហវិជ្ជមាន មានន័យថាការរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា ខណៈសន្តិភាព ជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម សូមកុំចែកចាយ…

  • ផ្ទុះ​នៅមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសជប៉ុន

    ផ្ទុះ​នៅមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសជប៉ុន

    បរទេស៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនានេះ មានហេតុការណ៍ផ្ទុះ នៅឯរោងចក្ររក្សាទុកគ្រាប់មិនទាន់ផ្ទុះ ស្ថិតក្នុងមូលដ្ឋានទ័ពអាកាសអាមេរិក Kadena នៅលើកោះ Okinawa នៃប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួស នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។ លោក Akira Kamiunten មន្ត្រីពន្លត់អគ្គីភ័យ បាននិយាយថា អ្នកដែលរងរបួស ទាំងនោះ គឺជាសមាជិកនៃកងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន ហៅកាត់ SDF ប៉ុន្តែ មិនមានរបួសធ្ងន់ធ្ងរនោះទេ ហើយ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ រីឯ មូលហេតុនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត បន្ថែម ដោយព្យាយាមស្វែងរកប្រភេទគ្រាប់បែកសង្ស័យដែលបានផ្ទុះ នាពេលនោះ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយ បន្ថែមថា គ្រាប់បែកសង្រ្គាម មិនទាន់ផ្ទុះ រាប់រយតោន ដែលភាគច្រើន ត្រូវបានទម្លាក់ ដោយយោធាអាមេរិក នៅតែកប់ តាមតំបន់ជុំវិញប្រទេសជប៉ុន ហើយពេលខ្លះ ត្រូវបានគេឃើញមាន នៅកន្លែងធ្វើសំណង់…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងនីស ប្រទេសបារាំង

    សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងនីស ប្រទេសបារាំង

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសសម្តេចធិបតីអញ្ជើញចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០៩ មិថុនា ២០២៥។

  • កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”

    កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”

    (ភ្នំពេញ)៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥(Cambodia Digital Awards 2025) គឺជាកម្មវិធី ប្រកួតប្រជែងថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ធ្វើឡើងក្នុងគោលបំណងជំរុញនិងគាំទ្រនវានុវត្តន៍ធុរៈកិច្ចឌីជីថលនិងបរិវត្តកម្មឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្នដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖ ការទទួលស្គាល់ (Recognition) ៖ អបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។ ការជំរុញគាំទ្រ (Empowerment) ៖ លើកទឹកចិត្ត…

  • លោក Trump ថ្លែងការពារ ការដាក់ទ័ពបង្ក្រាបបាតុករ

    លោក Trump ថ្លែងការពារ ការដាក់ទ័ពបង្ក្រាបបាតុករ

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងការពារ ការដាក់ពង្រាយកងទ័ព បង្ក្រាបបាតុកម្ម ដោយអះអាងថា ជាការធានាច្បាប់ និងសណ្តាប់ធ្នាប់។ ការអះអាងនេះ ក្រោយពេល១ថ្ងៃ ដែលកងទ័ពរាប់រយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់ទីក្រុង Los Angeles បង្ក្រាបចាស់ដៃ លើក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងការអនុវត្តបទបញ្ជា និរទេស ឬ បណ្តេញជនគ្មានឯកសារ របស់លោក Trump។ កាលពីថ្ងៃអាទិត្យ មុនពេលឡើងយន្តហោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយទៀតថា «យើងកំពុងសម្លឹងមើល ឱកាស ដាក់កងទ័ពគ្រប់ទីកន្លែង..យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើង ចំពោះប្រទេសរបស់យើង នោះទេ»។ កាលពីថ្ងៃសៅរ៍ មានការប៉ះទង្គិច រវាងមន្ត្រីអនុវច្បាប់ជាមួយហ្វូងមនុស្ស ដែលមានកំហឹង ចំពោះការវាយឆ្មក់លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ក្នុងពេលមានការអន្តរាគមន៍ ពីសំណាក់កងទ័ព៕

  • ម៉ិកស៊ិកថាពលរដ្ឋខ្លួននៅអាមេរិក មិនមែនជាឧក្រិដ្ឋជន

    ម៉ិកស៊ិកថាពលរដ្ឋខ្លួននៅអាមេរិក មិនមែនជាឧក្រិដ្ឋជន

    បរទេស ៖ ប្រធានាធិបតី នៃប្រទេស ម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ជនចំណាកស្រុកម៉ិកស៊ិក ទៅអាមេរិក «មិនមែនជាឧក្រិដ្ឋជន» ទេ។ ជាការលើកឡើង បន្ទាប់ពីការវាយឆ្មក់ ចាប់ខ្លួនជនអន្តោប្រវេសន៍ នៅទីក្រុង Los Angeles។ គួរកត់សម្គាល់ថា ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករាមក លោក Trump សន្យាថា នឹងបង្រ្កាបយ៉ាងតឹងរ៉ឹង លើជនចំណាកស្រុក ដែលគ្មានឯកសារ ដោយលោកបានប្រដូចទៅនឹង «បិសាច» និង «សត្វ»។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោកស្រី ប្រធានាធិបតីម៉ិកស៊ិក បានថ្លែងការពារ ជនចំណាកស្រុក ដោយលើកឡើងថា «ប្រជាជនម៉ិកស៊ិកដែលរស់នៅសហរដ្ឋអាមេរិក គឺជាបុរស និងស្ត្រីដ៏ល្អ…ជាមនុស្សស្មោះត្រង់ ដែលបានទៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជីវិតល្អប្រសើរ សម្រាប់ខ្លួនឯង និងផ្គត់ផ្គង់គ្រួសារ របស់ពួកគេ…ពួកគេមិនមែន ជាឧក្រិដ្ឋជនទេ»។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក Trump បានឲ្យដាក់ពង្រាយទ័ពរាប់រយនាក់ បង្ក្រាបលើបាតុករ ដែលតវ៉ាប្រឆាំងនឹង…

  • គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងនីស ប្រទេសបារាំង ដោយសុខសុវត្ថិភាព

    គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងនីស ប្រទេសបារាំង ដោយសុខសុវត្ថិភាព

    (បារាំង)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) ។ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើក​ទី៣ នឹងធ្វើឡើងក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ។ ក្នុងសន្និសីទ​នេះ សម្ដេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិនៅក្នុងកិច្ចពិភាក្សា ទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម​របស់​កម្ពុជា ពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា ​នៅ​អំឡុង​ពេលសន្និសីទ…

  • ក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មាន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ

    ក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មាន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ៤.កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕