Author: Dol Pheakdey

  • អេស្ប៉ាញ នឹងស្នើសហភាពអឺរ៉ុបផ្តាច់កិច្ចព្រមព្រៀងសមាគមជាមួយអ៊ីស្រាអែល

    អេស្ប៉ាញ នឹងស្នើសហភាពអឺរ៉ុបផ្តាច់កិច្ចព្រមព្រៀងសមាគមជាមួយអ៊ីស្រាអែល

    ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និយាយថា ប្រទេសលោក នឹងដាក់សំណើមួយទៅសហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែមេសា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសមាគមរបស់ប្លុកដ៏មានឥទ្ធិពលនេះជាមួយអ៊ីស្រាអែល ។ បន្ថែមពីលើសំណើនេះ លោកនាយករដ្ឋមន្ត្រី Sanchez ថែមទាំងបាននិយាយរិះគន់អ៊ីស្រាអែលចំៗមិនសំចៃមាត់ថា អ្នកដែលរំលោភច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ និងតម្លៃរបស់សហភាពអឺរ៉ុប គឺមិនអាចក្លាយជាដៃគូរបស់ប្លុកដ៏មានឥទ្ធិពលមួយនេះបានតទៅទៀតទេ ។ បើតាមស៊ីនហួរ, មេដឹកនាំអេស្ប៉ាញមានវ័យ៥៤ឆ្នាំរូបនេះ បានគូសបញ្ជាក់កាលពីថ្ងៃ អាទិត្យ ថា អេស្ប៉ាញនឹងធ្វើដូច្នេះ មិនមែនព្រោះអេស្ប៉ាញចង់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែលទាំងមូលនោះទេ ។ ផ្ទុយទៅវិញ ប្រជាជនអេស្ប៉ាញដែលជាមិត្តភក្តិរបស់ប្រជាជនអ៊ីស្រាអែល គ្រាន់តែចង់បង្ហាញពីការជំទាស់របស់អេស្ប៉ាញ ចំពោះសកម្មភាពដ៏ព្រៃផ្សៃប្រព្រឹត្តដោយរដ្ឋាភិបាលកំពុងកាន់អំណាចនៅអ៊ីស្រាអែលប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោក Sanchez បានថ្លែងអះអាងសាជាថ្មីអំពីការប្រឆាំងរបស់អេស្ប៉ាញ ចំពោះសង្គ្រាមដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបានពណ៌នាជម្លោះប្រដាប់អាវុធនេះថា វាជា “កំហុសដ៏ធំមួយ” ។ សូមរម្លឹកថា កិច្ចព្រមព្រៀងសមាគមបានចូលជាធរមានចាប់តាំងពីឆ្នាំ ២០០០ កន្លងមក ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបជាមួយអ៊ីស្រាអែល ៕ ប្រភព ៖ ស៊ីនហួរ

  • លោក Zelensky ថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី

    លោក Zelensky ថ្កោលទោសការបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថ្កោលទោស ការបន្ធូរបន្ថយទណ្ឌកម្ម លើប្រេងរុស្ស៊ី ពោលគឺ បន្ទាប់ពីសហរដ្ឋអាមេរិក បានពន្យារពេល ការលើកលែង ដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលកើនឡើង ដែលជំរុញដោយសង្រ្គាមមជ្ឈិមបូព៌ា។ លោក Zelensky បានអះអាង កាលពីថ្ងៃអាទិត្យថា «វានឹងមិនមានអត្ថប្រយោជន៍ពិតប្រាកដ ពីការលើកលែងបែបនេះ សម្រាប់ការទូតទេ … រាល់ប្រាក់ដុល្លារ រកបានការលក់ប្រេង បានត្រឹមតែលើកទឹកចិត្តឱ្យរុស្ស៊ី បន្តការប្រយុទ្ធ តែប៉ុណ្ណោះ» ។ លោកមិនបាននិយាយ ចំៗ អំពីសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ បានដាក់ចេញ ការលើកលែងទណ្ឌកម្ម រយៈពេលមួយខែ បន្ថែមទៀត ដែលអនុញ្ញាតឱ្យមានការលក់ប្រេង និង ផលិតផលប្រេង របស់រុស្ស៊ី ដែលនៅឯសមុទ្រ។ នេះគឺជាការពង្រីក ការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់ចេញ កាលពីពេលមុន ហើយ ត្រូវបានផុតកំណត់ កាលពីថ្ងៃទី១១ ខែមេសា។…

  • នាវាពិឃាតអាមេរិក បាញ់ និង រឹបអូសកប៉ាល់អ៊ីរ៉ង់ ដែលព្យាយាមគេចពីការបិទផ្លូវ

    នាវាពិឃាតអាមេរិក បាញ់ និង រឹបអូសកប៉ាល់អ៊ីរ៉ង់ ដែលព្យាយាមគេចពីការបិទផ្លូវ

    វ៉ាស៊ីនតោន ៖ នាវាពិឃាតរបស់សហរដ្ឋអាមេរិក បានបាញ់ និងរឹបអូស កប៉ាល់ដឹកទំនិញមួយគ្រឿង របស់ អ៊ីរ៉ង់ ដែលព្យាយាមគេចចេញពីការបិទផ្លូវទឹក។ រូបភាពដែលត្រូវបានចែករំលែក ដោយយោធាអាមេរិក បង្ហាញពីនាវាពិឃាត អាមេរិក បានបាញ់ទៅលើកប៉ាល់ដឹកទំនិញ មានទង់ជាតិអ៊ីរ៉ង់ នៅឯឈូងសមុទ្រអូម៉ង់ ដែលព្យាយាមគេចចេញពីការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក។ នេះបើយោងតាមលោកប្រធានាធិបតី Donald Trump និងយោធាអាមេរិក។ ឧបទ្ទវហេតុនេះ បានកើតឡើង ជាមួយនឹងភាពតានតឹងខ្ពស់ នៅក្នុងច្រកសមុទ្រ Hormuz ដែលជាបំពង់បង្ហូរប្រេង និង ឧស្ម័នធម្មជាតិរាវដ៏សំខាន់របស់ពិភពលោក ​ហើយ ដែលត្រូវបានបិទស្ទើរតែទាំងស្រុង ចាប់តាំងពីការចាប់ផ្តើម នៃ សង្រ្គាមអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់។ លោក Trump បានបង្ហោះ នៅលើបណ្តាញសង្គម Truth Social ថា «បន្ទាប់ពីនាវាអ៊ីរ៉ង់ Touska មិនអើពើ នឹងការព្រមានឱ្យឈប់, នាវាពិឃាត USS Spruance បានបញ្ឈប់ពួកគេភ្លាមៗ ដោយបានធ្វើឲ្យខូចខាត ដល់បន្ទប់ម៉ាស៊ីន របស់នាវា»។…

  • លោក ត្រាំ បញ្ជូនតំណាងទៅប៉ាគីស្ថាន ចរចាបញ្ចប់សង្គ្រាមម្តងទៀតជាមួយអ៊ីរ៉ង

    លោក ត្រាំ បញ្ជូនតំណាងទៅប៉ាគីស្ថាន ចរចាបញ្ចប់សង្គ្រាមម្តងទៀតជាមួយអ៊ីរ៉ង

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយថា រូបលោកនឹងបញ្ជូនតំណាងពិសេសទៅកាន់រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន ដើម្បីចរចាបញ្ចប់សង្គ្រាមសាជាថ្មីជាមួយអ៊ីរ៉ង់ នៅល្ងាចថ្ងៃទី២០ ខែមេសា ។ ការប្រកាសនេះ កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានប្រើប្រាស់វោហាសាស្រ្តសម្លុតគំរាមម្តងទៀតថា នឹងវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានរបស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់នៅតែមិនយល់ព្រមចុះកិច្ចព្រមព្រៀងនោះទេ ។ បើតាម Straits Times, លោក Trump បានបង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃ អាទិត្យ ថា រូបលោកកំពុងផ្តល់កិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមហេតុផលដល់អ៊ីរ៉ង់ ហើយលោកសង្ឃឹមថា អ៊ីរ៉ង់នឹងទទួលយកវា ពីព្រោះបើសិនអ៊ីរ៉ង់មិនទទួលយកវាទេ នោះអាមេរិកនឹងបំផ្លាញរោងចក្រថាមពលទាំងអស់ រួមទាំងស្ពានទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានប្រាប់ Fox News ថា ប្រេសិតពិសេសអាមេរិក លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីធ្វើការចរចានៅថ្ងៃទី២១ ខែមេសា ហើយចរចាអាចត្រូវបានអូសបន្លាយរហូតដល់ថ្ងៃទី២២ ខែមេសា ។ យោងតាមកាសែត New York Post,…

  • អ៊ីរ៉ង់ ថា នឹងបិទច្រកហ័រមូស រហូតទាល់តែ ទ័ពជើងទឹកអាមេរិកឈប់រាំងខ្ទប់

    អ៊ីរ៉ង់ ថា នឹងបិទច្រកហ័រមូស រហូតទាល់តែ ទ័ពជើងទឹកអាមេរិកឈប់រាំងខ្ទប់

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Hormuz រហូតទាល់តែ ការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានដកចេញទាំងស្រុង នេះបើតាមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ហៅកាត់ IRGC។ ជាការអះអាង បន្ទាប់ពី អ៊ីរ៉ង់ ប្រកាសបើកឲ្យឆ្លងកាត់ ធម្មតាឡើងវិញ បានត្រឹមតែ ១ថ្ងៃ។ កងកម្លាំង IRGC ដែលជាអង្គភាពវរជន នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ថា អ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ចាប់ពីល្ងាចថ្ងៃសៅរ៍ រហូតដល់ការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានដកចេញទាំងស្រុង។ សេចក្តីថ្លែងការណ៍ បានសរសេរថា «ដោយសារតែការរំលោភ លើកិច្ចព្រមព្រៀងឈប់បាញ់ ពោលគឺ ចាប់តាំងពីសត្រូវ សហរដ្ឋអាមេរិក មិនបានលុបចោលការបិទផ្លូវនាវាចរ និងកំពង់ផែអ៊ីរ៉ង់, ច្រកសមុទ្រ Hormuz នឹងត្រូវបិទ ចាប់ពីថ្ងៃនេះ រហូតដល់ការបិទផ្លូវ ត្រូវបានដកចេញ» ។ កម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម បានអំពាវនាវ ដល់ម្ចាស់កប៉ាល់ ឱ្យប្រកាន់ខ្ជាប់ទាំងស្រុង នូវអនុសាសន៍…

  • ប្រធានសភាអ៊ីរ៉ង់ ថា បានយកឈ្នះសង្គ្រាម អាមេរិក

    ប្រធានសភាអ៊ីរ៉ង់ ថា បានយកឈ្នះសង្គ្រាម អាមេរិក

    តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf បានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក បានយកឈ្នះសង្គ្រាម អាមេរិក ពោលគឺនៅ ៤ថ្ងៃ មុនពេលដែលបទឈប់បាញ់ ២ សប្តាហ៍ ត្រូវផុតសុពលភាព។ លោក Mohammad Bagher Ghalibaf អះអាងពីការទទួលជ័យជម្នះ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ នៃ សង្រ្គាម ដោយលើកហេតុផលថា ព្រោះតែការទាមទាររបស់អ៊ីរ៉ង់ ត្រូវបានឆ្លើយតប។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិ លោក Ghalibaf បាននិយាយថា «យើងបានទទួលជ័យជម្នះ នៅក្នុងសង្គ្រាមនេះ» ដោយបន្ថែមថា សហរដ្ឋអាមេរិក មិនបានសំរេចគោលដៅរបស់ខ្លួនទេ ហើយ អ៊ីរ៉ង់បានគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ។ លោកបាននិយាយ ដោយសំដៅទៅលើសហរដ្ឋអាមេរិកថា «ប្រសិនបើយើងទទួលយកបទឈប់បាញ់នោះ គឺ ដោយសារតែ ពួកគេទទួលយកការទាមទារ របស់យើង»។ គួរឲ្យដឹងថា លោក Ghalibaf និង គណៈប្រតិភូអ៊ីរ៉ង់ បានបើកកិច្ចចរចាបិទទ្វារ ជាមួយអនុប្រធានាធិបតីអាមេរិក…

  • កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រ ទាំងព្រឹក

    កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រ ទាំងព្រឹក

    ព្យុងយ៉ាង ៖ បណ្តាប្រទេសជិតខាង បាននិយាយថា នៅព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រ ដែលជាសកម្មភាពសាកល្បងអាវុធចុងក្រោយបំផុត របស់កូរ៉េខាងជើង ក្នុងឆ្នាំនេះ។ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះ គឺចេញពីតំបន់ Sinpo ភាគខាងកើត របស់កូរ៉េខាងជើង។ ប្រភពបាននិយាយថា កូរ៉េខាងត្បូងបានពង្រឹងជំហរឃ្លាំមើលរបស់ខ្លួន និងកំពុងផ្លាស់ប្តូរព័ត៌មានយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ ការិយាល័យ ប្រធានាធិបតី កូរ៉េខាងត្បូង បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះ ជាថ្មីនេះ។ ក្រសួងការពារជាតិជប៉ុន ក៏បានរកឃើញការបាញ់បង្ហោះនេះផងដែរ ដោយនិយាយថា សព្វាវុធត្រូវបានគេជឿថា បានចុះចត ក្នុងដែនទឹក ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង។ ប្រភពបាននិយាយថា ទីក្រុងតូក្យូ បានតវ៉ាយ៉ាងខ្លាំង ចំពោះទីក្រុងព្យុងយ៉ាង ដោយនិយាយថា ការបាញ់បង្ហោះ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ បានគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងអន្តរជាតិ ហើយបានរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់រាល់សកម្មភាពបាញ់ផ្លោង ដោយកូរ៉េខាងជើង៕ ប្រភពពី AFP

  • ប្រធានាធិបតីលីបង់៖ ប្រទេសលោកកំពុងធ្វើការលើ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» ក្រោយបទឈប់បាញ់អ៊ីស្រាអែល

    ប្រធានាធិបតីលីបង់៖ ប្រទេសលោកកំពុងធ្វើការលើ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» ក្រោយបទឈប់បាញ់អ៊ីស្រាអែល

    ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា ថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្នុង «ដំណាក់កាលថ្មី» នៃ «កិច្ចព្រមព្រៀងអចិន្ត្រៃយ៍» បន្ទាប់ពីបទឈប់បាញ់រយៈពេល១០ថ្ងៃក្នុងសង្គ្រាមរបស់អ៊ីស្រាអែល-ក្រុមហេសបូឡា បានចូលជាធរមាន។ នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ប្រជាជនលីបង់ និងបាននិយាយបង្ហើបពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ លោកAounបាននិយាយថាប្រទេសរបស់លោក លែងជា «សង្វៀនសម្រាប់សង្គ្រាមរបស់នរណាម្នាក់» ទៀតហើយ។ លីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ បានវាយប្រហារអ៊ីស្រាអែលដើម្បីសងសឹកចំពោះការស្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ អ៊ីស្រាអែល បានឆ្លើយតបវិញដោយការបាញ់ផ្លោងជាបន្តបន្ទាប់ទៅលើប្រទេសលីបង់ និងបើកការវាយលុកតាមជើងគោក ដោយបានសម្លាប់មនុស្សជិត២.៣០០នាក់ និងធ្វើឱ្យមនុស្សជាងមួយលាននាក់ត្រូវភៀសខ្លួនចេញ។ លោក Aoun បាននិយាយនៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រជាជាតិចាប់តាំងពីបទឈប់បាញ់ ថា «ពេលនេះ យើងទាំងអស់គ្នា ឈរនៅចំពោះមុខដំណាក់កាលថ្មីមួយ»។ «វាគឺជាដំណាក់កាលនៃការផ្លាស់ប្តូរពីការធ្វើការលើបទឈប់បាញ់ទៅជាការធ្វើការលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលរក្សាសិទ្ធិរបស់ប្រជាជនយើង ឯកភាពនៃទឹកដីរបស់យើង និងដែនអធិបតេយ្យភាពរបស់ប្រទេសយើង»។

  • បន្ទះ សូឡា ជួយប៉ាគីស្ថាន ទប់ទល់នឹងវិបត្តិថាមពល

    បន្ទះ សូឡា ជួយប៉ាគីស្ថាន ទប់ទល់នឹងវិបត្តិថាមពល

    អ៊ីស្លាមម៉ាបាដ ៖ ការជំរុញថាមពលព្រះអាទិត្យ ឬ បន្ទះសូឡា ជួយ ប៉ាគីស្ថាន ទប់ទល់នឹងការរន្ធត់ចិត្ត ពីវិបត្តិថាមពល ពីបណ្តាប្រទេស ឈូងសមុទ្រ។ ក្រុមអ្នកវិភាគ បាននិយាយថា ការជំរុញថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសប៉ាគីស្ថានបានរារាំងផលប៉ះពាល់ពេញលេញ នៃ សង្រ្គាម នៅមជ្ឈិមបូព៌ា បើទោះជា ការព្រួយបារម្ភ នៅតែបន្តកើតមាន ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ការកើនឡើងតម្លៃ ក៏ដោយ។ ការសិក្សាមួយ ដែលបានចេញផ្សាយ ថ្មីៗនេះ បានវាយតម្លៃថា ការប្រើប្រាស់ថាមពលព្រះអាទិត្យ នៅជុំវិញ ឆ្នាំ២០១៨ បានជួយប្រទេសនេះ ជៀសវាងការនាំចូលប្រេង និងឧស្ម័នច្រើនជាង ១២ ពាន់លានដុល្លារ រហូតដល់ខែកុម្ភៈឆ្នាំនេះ។ ស្ថាប័ន Renewables First and the Center for Research on Energy and Clean Air បាននិយាយថា នៅតម្លៃទីផ្សារ ដែលបានព្យាករណ៍, សូឡា…

  • ប៉ាគីស្ថាន មិនគិតថ្លៃដឹកជញ្ជូនសាធារណៈ ចំពេលសាំងឡើងថ្លៃ

    ប៉ាគីស្ថាន មិនគិតថ្លៃដឹកជញ្ជូនសាធារណៈ ចំពេលសាំងឡើងថ្លៃ

    អ៊ីស្លាម៉ាបាដ ៖ ប្រទេស ប៉ាគីស្ថាន ប្រកាសពីការផ្តល់ជូន ការដឹកជញ្ជូនសាធារណៈ ដោយឥតគិតថ្លៃ ដល់ប្រជាជន ខណៈពេលដែលមានវិបត្តិថាមពលសកល។ ក្រុមមន្ត្រី បាននិយាយ ថ្មីៗនេះ ថា ការដឹកជញ្ជូនសាធារណៈ ដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងរដ្ឋធានី និងខេត្ត ដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសប៉ាគីស្ថាន នឹងឥតគិតថ្លៃ សម្រាប់រយៈពេល១ខែ ពោលគឺ បន្ទាប់ពីរដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈយ៉ាងខ្លាំង ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ សេចក្តីប្រកាសនេះ បានធ្វើឡើង បន្ទាប់ពី មានការតវ៉ាតាមដងផ្លូវ និង មានជួរដ៏វែង នៃ ម៉ូតូ នៅស្ថានីយ៍ប្រេងឥន្ធនៈ ដែលបង្កឡើងដោយការសម្រេចចិត្តយប់ជ្រៅ ក្នុងការកំណត់ការដំឡើងថ្លៃសាំង ក្នុងមួយលីត្រៗ។ នាយករដ្ឋមន្ត្រី លោក Shehbaz Sharif និយាយថា លោកកំពុងកាត់បន្ថយការយកពន្ធ និងកំណត់តម្លៃប្រេងឥន្ធនៈ។ លោកបាននិយាយ ក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិ ថា «ការថយចុះនេះ នឹងអាចអនុវត្តបានយ៉ាងហោចណាស់ មួយខែ»។ លោកបានបន្ថែមថា «ខ្ញុំសន្យាថា ខ្ញុំនឹងមិនសម្រាក រហូតដល់ជីវិតរបស់អ្នក វិលមករកភាពប្រក្រតីវិញ»។…