Author: Dol Pheakdey

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំលឹកដល់យុវជនថា ត្រូវកំណត់​អ្នកណាជាសត្រូវពិតប្រាកដ …!

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រំលឹកដល់យុវជនថា ត្រូវកំណត់​អ្នកណាជាសត្រូវពិតប្រាកដ …!

    ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ និងជាប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា​(ស.យ.យ.ក.)​នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញនូវសារគាំទ្រចំពោះ​ការពន្យល់​របស់​សម្តេចតេជោ ហ៊ុន សែន កាលពីរាត្រីថ្ងៃទី១៨ ខែសីហា ជូនជនរួមជាតិពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca ។​សាររបស់សម្ដេចតេជោ បានក្រើនរំលឹកថារាល់ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍​យូរអង្វែង​របស់​កម្ពុជាទេ ហើយលើសពីនេះ តើនឹងចូលអន្ទាក់របស់សត្រូវ​របស់​យើងពេលនេះ​ដែរឬទេ?។ ផ្អែកលើជ្រុងជ្រោយខាងលើឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការអធិប្បាយយ៉ាង​ដូច្នេះថា ថ្ងៃមុនខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា៖ ១. ខ្ញុំបានយល់ច្បាស់ពីអារម្មណ៍របស់បងប្អូន ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រតាមរយៈ ការធ្វើពហិការផលិតផលថៃ ព្រោះថាយើងទាំងអស់គ្នា​ពិត​ជាមានការឈឺចាប់ សម្រាប់អ្វី​ដែលសង្រ្គាម នេះ បាននាំមកប្រទេស និងប្រជាជនរបស់យើង។ ២. ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួម​របស់យើង ហើយកំណត់​ឱ្យច្បាស់ថា អ្នកណា ជាសត្រូវពិតប្រាកដ អ្នកណាដែលនាំឱ្យសន្តិភាព​នៅកម្ពុជាបាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេល​នេះមិនទាន់​បានចប់ និងសន្តិភាពមិនទាន់បានវិលត្រឡប់មកវិញទាំងស្រុង។ ឯកឧត្តម ហ៊ុន ម៉ានី…

  • មេដឹកនាំអឺរ៉ុប នឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Zelenskyy ក្នុងកិច្ចប្រជុំជាមួយលោក Trump

    មេដឹកនាំអឺរ៉ុប នឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Zelenskyy ក្នុងកិច្ចប្រជុំជាមួយលោក Trump

    ក្រុមមេដឹកនាំអឺរ៉ុប បាននិយាយថាពួកគេនឹងចូលរួមជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃចន្ទ ១៨ សីហា នេះ ខណៈពួកគេព្យាយាមរកវិធីដើម្បីបញ្ចប់ការវាយលុករបស់រុស្ស៊ី។ លោក Trump បានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រ ១៥សីហា សប្ដាហ៍មុន ប៉ុន្តែកិច្ចចរចាបានបរាជ័យក្នុងការទទួលបានលទ្ធផលជោគជ័យលើបទឈប់បាញ់ ទោះបីជាបេសកជនសេតវិមានលោក Steve Witkoff បាននិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមផ្តល់ការធានាសន្តិសុខដ៏រឹងមាំ ដល់អ៊ុយក្រែនក៏ដោយ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសាទរចំពោះព័ត៌មាននេះ ប៉ុន្តែ លោក Zelenskyy ដែលនិយាយជាមួយលោកស្រីក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels បានច្រានចោលគំនិតរបស់រុស្ស៊ី ក្នុងការផ្តល់ការធានាសន្តិសុខប្រទេសរបស់លោក។ លោកបាននិយាយថា អ្វីដែលលោកប្រធានាធិបតី Trump បាននិយាយអំពីការធានាសន្តិសុខគឺមានសារៈសំខាន់សម្រាប់ខ្ញុំ ច្រើនជាងការគិតរបស់លោក Putin ព្រោះលោក Putin នឹងមិនផ្តល់ការធានាសន្តិសុខណាមួយឡើយ។ ក្រោយមកលោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការផ្តល់ជូនរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធានាសន្តិសុខគឺជាប្រវត្តិសាស្ត្រ…

  • លោក ត្រាំ ភ្ជាប់ជំនួបកំពូលនៅអាឡាស្កា ជាមួយបញ្ហាកម្ពុជា-ថៃ

    លោក ត្រាំ ភ្ជាប់ជំនួបកំពូលនៅអាឡាស្កា ជាមួយបញ្ហាកម្ពុជា-ថៃ

    លោក ត្រាំ ភ្ជាប់ជំនួបកំពូលនៅអាឡាស្កា ជាមួយបញ្ហាកម្ពុជា-ថៃ វ៉ាស៊ីងតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានភ្ជាប់ជំនួបកំពូល ជាប្រវត្ថិសាស្ត្រ នៅរដ្ឋអាឡាស្កា ជាមួយនឹងបញ្ហា រវាងកម្ពុជានិងថៃ ដោយលោក សង្ឃឹមថា ប្រទេសទាំងពីរ នឹងមិនបន្តជម្លោះ។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ លើយន្តហោះ ជាមួយទីភ្នាក់ងារព័ត៌មាន Fox News នៅប៉ុន្មានម៉ោង បន្ទាប់ពីបានជួបលោក ពូទីន មេដឹកនាំរុស្ស៊ី នៅរដ្ឋអាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ត្រាំ បានលើកឡើង អំពីករណីជម្លោះព្រំដែនកម្ពុជាថៃ ជាមួយនឹងបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។ នៅពេលដែលអ្នកសម្ភាសន៍ សួរលោកអំពីលទ្ធភាពថា តើ បើគ្មានបទឈប់ នៅអ៊ុយក្រែន ក្រោយការជួបគ្នានេះ តើអាចនឹងមានការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយអាចជះឥទ្ធិពល ដល់លោក ពូទីន ដែរ ឬ យ៉ាងណា? លោក ប្រធានាធិបតី ដូណាល់ ត្រាំ…

  • ស្ត្រីទី១អាមេរិកផ្ញើសំបុត្រជូនលោក ពូទីន តាមរយៈលោក ត្រាំ

    ស្ត្រីទី១អាមេរិកផ្ញើសំបុត្រជូនលោក ពូទីន តាមរយៈលោក ត្រាំ

    វ៉ាស៊ីងតោន ៖ លោកស្រី មេឡានៀ ត្រាំ ដែលជាស្ត្រីទី១ សហរដ្ឋអាមេរិក បានផ្ញើសំបុត្រ «សន្តិភាព» សរសេរដោយផ្ទាល់ដៃ មួយច្បាប់ ជូនលោក ពូទីន មេដឹកនាំរុស្ស៊ី តាមរយៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លិខិតនេះត្រូវបានប្រគល់ជូន អំឡុងជំនួបកំពូល នៅរដ្ឋ អាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា ហើយ នៅក្នុងខ្លឹមសារ នៃលិខិត លោកស្រី មេឡានៀ ត្រាំ (Melania Trump) សូមអង្វរ ឲ្យមេដឹកនាំរុស្ស៊ី បង្កើតឲ្យមានសន្តិភាព។ ការិយាល័យស្ត្រីទីមួយអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា បានបង្ហោះសារឡើងវិញ នូវអត្ថបទ របស់ទីភ្នាក់ងារព័ត៌មាន Fox News តាមរយៈបណ្តាញសង្គម X អំពីសំបុត្រមួយនេះ ពោលគឺនៅក្រោយ១ថ្ងៃ ដែលលោក ត្រាំ បានជួបចរចា ជាមួយ លោក ពូទីន។ បើយោងតាម Fox…

  • [UPDATE] ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថាន និងឥណ្ឌា កើនឡើងដល់ជាង៤០០ នាក់

    [UPDATE] ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់រដូវមូសុងនៅប៉ាគីស្ថាន និងឥណ្ឌា កើនឡើងដល់ជាង៤០០ នាក់

    ធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ដ៏គំហុកនៅទូទាំងភាគខាងជើងប្រទេសប៉ាគីស្ថាន បានកើនឡើងដល់៣៤៤ នាក់ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។ យោងតាមក្រុមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ការស្លាប់ចំនួន៣២៤នាក់ ត្រូវបានរាយការណ៍នៅក្នុងខេត្តតំបន់ភ្នំ Khyber Pakhtunkhwaរបស់ប៉ាគីស្ថាន។ ប្រភពខាងលើបាននិយាយថាមនុស្ស ៩ នាក់ទៀតបានស្លាប់នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ចំណែក ៥ នាក់ទៀត បានស្លាប់នៅក្នុងតំបន់ Gilgit-Baltistan ភាគខាងជើងប្រទេស។ ភាគច្រើនបានស្លាប់ក្នុងគ្រោះទឹកជំនន់ និងរលំផ្ទះ ខណៈ មនុស្ស២១ នាក់ផ្សេងទៀតរងរបួស។ នាយកដ្ឋានឧតុនិយមបានចេញការប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំងសម្រាប់ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ ដោយជំរុញឱ្យប្រជាជនចាត់វិធានការប្រុងប្រយ័ត្ននានាឲ្យបានខ្ពស់បំផុត។ រដ្ឋាភិបាលខេត្តបានប្រកាសតំបន់ភ្នំដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាស្រុក Buner, Bajaur, Swat, Shangla, Mansehra និង ស្រុក Battagram ។ ចំណែកនៅក្នុងប្រទេសឥណ្ឌាឯណោះវិញ ក្រុមមន្ត្រីនិយាយថា នៅតំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌាវិញ ទឹកជំនន់ដ៏គំហុក បានឆក់យកជីវិតមនុស្សយ៉ាងតិច៦០នាក់ និងរាប់សិបនាក់បាត់ខ្លួន ៕

  • ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា

    ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាប្រារព្ធខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា

    ភ្នំពេញ ៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បានប្រារព្ធខួបលើកទី៧៩ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយពិធីបង្ហូតទង់ជាតិនៅក្នុងបរិវេណស្ថានទូត និងទទួល បដិសណ្ឋារកិច្ចនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ កម្មវិធីពេលព្រឹកបានចាប់ផ្តើមជាមួយនឹងការបង្ហូតទង់ជាតិដោយឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បន្ទាប់មកមានការច្រៀងបទភ្លេងជាតិ។ បន្ទាប់មក ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអានសុន្ទរកថាដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីឥណ្ឌាទៅកាន់ប្រជាជាតិនាឱកាសនោះ។ ការប្រារព្ធពិធីនេះ មានការសម្តែងវប្បធម៌ដ៏រស់រវើក រួមទាំងរបាំប្រពៃណី ចម្រៀងស្នេហាជាតិ និងការសូត្រកំណាព្យដោយសមាជិកនៃជនភៀសខ្លួនឥណ្ឌា និងមន្ត្រីស្ថានទូត។ វិញ្ញាបនបត្រសរសើរក៏ត្រូវបានប្រគល់ជូនគ្រូយោគៈកម្ពុជាផងដែរ ក្នុងការទទួលស្គាល់ការរួមចំណែកដ៏មានតម្លៃរបស់ពួកគេចំពោះភាពជោគជ័យនៃទិវាយោគអន្តរជាតិលើកទី១១។ នៅពេលល្ងាច ពិធីទទួលបដិសណ្ឋារកិច្ចមួយត្រូវបានធ្វើឡើង ដើម្បីប្រារព្ធខួបលើកទី 79 នៃឯករាជ្យរបស់ប្រទេសឥណ្ឌា។ ភ្ញៀវកិត្តិយសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងមានការចូលរួមពីរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត និងអ្នកការទូត ព្រមទាំងភ្ញៀវកិត្តិយស និងសមាជិកសហគមន៍ឥណ្ឌាមកពីគ្រប់មជ្ឈដ្ឋាន។ ថ្លែងនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរចំពោះការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសឥណ្ឌាចាប់តាំងពីទទួលបានឯករាជ្យ ដោយទទួលស្គាល់ការលេចចេញជាជើងឯកនៃការពឹងផ្អែកលើខ្លួនឯង និងជាតួអង្គសំខាន់ក្នុងកិច្ចការតំបន់ និងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់អំពីចំណងមិត្តភាពកម្ពុជា- ឥណ្ឌាដែលចាក់ឫសយ៉ាងជ្រៅ លើផ្នែកនយោបាយ ការពារជាតិ និងសន្តិសុខ…

  • លោក ពូទីន សុំជួបលោក ត្រាំ ម្តងទៀត នៅមូស្គូ

    លោក ពូទីន សុំជួបលោក ត្រាំ ម្តងទៀត នៅមូស្គូ

    លោក ពូទីន សុំជួបលោក ត្រាំ ម្តងទៀត នៅមូស្គូ អាឡាស្កា ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើសុំជួបលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ម្តងទៀត នៅក្នុងទីក្រុងមូស្គូ ពោលគឺបន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបចរចាគ្នា នៅក្នុងរដ្ឋ អាឡាស្កា ដែលជាទឹកដីអាមេរិក កាលពីថ្ងៃទី១៥ ខែសីហា។ លោក វ្ល៉ាឌីមៀ ពូទីន បានស្នើ ធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋធានីមូស្គូ ផ្តោតលើការដោះស្រាយជម្លោះ នៅអ៊ុយក្រែន។ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានថ្លែងអំណរគុណដល់លោក ពូទីន ហើយ បាននិយាយថា «នឹងអាចជួបលោក ម្តងទៀត ក្នុងពេលឆាប់ៗនេះ» លោក ពូទីន បានប្រាប់ លោក ត្រាំ ជាភាសាអង់គ្លេស ថា «ពេលក្រោយ សុំជួប នៅទីក្រុងមូស្គូ»។…

  • កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន

    កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន ដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ ។ កម្ពុជា ស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង។ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និង ថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី ។ កម្ពុជា រក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ របស់អាស៊ាន។…

  • ទីបំផុត លោក ត្រាំ និង លោក ពូទីន បានជួបគ្នាជាផ្លូវការ

    ទីបំផុត លោក ត្រាំ និង លោក ពូទីន បានជួបគ្នាជាផ្លូវការ

    អាឡាស្កា ៖ នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងរដ្ឋ អាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ បន្ទាប់ពីជំនួប មេដឹកនាំទាំងពីរបានចូលរួមធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ លោក Trump និយាយថា ជាកិច្ចប្រជុំ មានផលិតភាពខ្លាំងណាស់។ លោក ពូទីន និយាយថា ការពិភាក្សាជាមួយនឹងលោក Trump គឺ «ស្ថាបនា» និង «គោរពគ្នាទៅវិញទៅមក»៕ ប្រភពពី AFP

  • ឯកឧត្តមហ៊ុន ម៉ានីថា ៖ ដើម្បីជម្នះឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យរឹងមាំ និងភាពម្ចាស់ការ

    ឯកឧត្តមហ៊ុន ម៉ានីថា ៖ ដើម្បីជម្នះឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យរឹងមាំ និងភាពម្ចាស់ការ

    ឯកឧត្តមហ៊ុន ម៉ានីថា ៖ ដើម្បីជម្នះឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យរឹងមាំ និងភាពម្ចាស់ការ (ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហោះសំណេរលើបណ្តាញសង្គម នាថ្ងៃទី១៥ខែសីហានេះ ពោរពេញដោយអត្ថន័យដាស់តឿនសតិអារម្មណ៍ ពញ្ញាក់ស្មារតី ចាក់ជ្រៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូបឲ្យចងចាំនូវភាពឈឺចាប់ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបឧបសគ្គដោយសត្រូវឈ្លានពានទន្ទ្រានដណ្តើមយកទឹកដី ពីសំណាកទាហានថៃចាប់តាំងពីថ្ងៃទី២៤ កក្កដា មកដល់បច្ចុប្បន្ន ។ ឯកឧត្តមហ៊ុន ម៉ានីបានពោលថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ខ្ញុំ យល់ច្បាស់ពីទឹកចិត្ត វីរៈភាព ព្រមទាំងមនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងប្តូរផ្តាច់របស់បងប្អូន ជាទីគោរពស្រឡាញ់ទាំងអស់ ជាពិសេសចំពោះស្ថានភាពចំពោះមុខរបស់ជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើង។ នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ខ្ញុំយល់ថា ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច…