Author: Dol Pheakdey
-

-

គ្រោះអគ្គិភ័យឆេះព្រៃនៅកាណាដារាលដាលដល់ខេត្តទីពីរ
បរទេស៖ ខេត្ត Saskatchewan ភាគខាងលិច នៃប្រទេសកាណាដា បានប្រកាសអាសន្នពីភ្លើងឆេះព្រៃ ក្លាយជាខេត្តទី២ ដែលធ្វើដូច្នេះ ពោលគឺបន្ទាប់ពីខេត្ត Manitoba ដែលនៅជិតខាង បានបញ្ជាឱ្យមនុស្ស ១៧,០០០ នាក់ភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ នៅក្នុងសហគមន៍ដាច់ស្រយាល មួយថ្ងៃមុននេះ។ លោក Scott Moe អភិបាលខេត្ត បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «វាជាស្ថានភាពធ្ងន់ធ្ងរ ដែលយើងកំពុងប្រឈមមុខ នៅក្នុងខេត្ត Saskatchewan» ។ លោកបានបន្តថា«យើងកំពុងដាក់ចេញ គ្រប់វិធានការ ដែលអាចធ្វើទៅបាន ដើម្បីរៀបចំសហគមន៍របស់យើង»។ គួររម្លឹកថា ខេត្ត Manitoba បានប្រកាសភាពអាសន្នទូទាំងខេត្ត កាលពីល្ងាចថ្ងៃពុធ ហើយបានបញ្ជាឱ្យជម្លៀស នៅតាមទីក្រុងតូចៗជាច្រើន និងសហគមន៍ជនជាតិដើមភាគតិច ខណៈដែលខេត្តនេះ បានជួបប្រទះការចាប់ផ្តើម ដ៏អាក្រក់បំផុតក្នុងរដូវកាលភ្លើងឆេះព្រៃ មិនធ្លាប់មាន ក្នុងរយៈពេល ជាច្រើនឆ្នាំ។ រដ្ឋមន្ត្រីគ្រប់គ្រង គ្រាអាសន្នរបស់ប្រទេសកាណាដា លោកស្រី Eleanor Olszewski បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ភាគខាងជើង…
-

បេក្ខជនប្រធានាធិបតីកូឡុំប៊ីត្រូវបានគេបាញ់
បរទេស ៖ បេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅប្រទេស កូឡុំប៊ី ត្រូវបានបាញ់ឲ្យរងរបួស ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅក្នុងរដ្ឋធានី Bogota កាលពីថ្ងៃសៅរ៍។ ប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង មួយនេះ គ្រោងនឹងរៀបចំការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ២០២៦។ រដ្ឋាភិបាលបានឲ្យដឹងថា សមាជិកព្រឹទ្ធសភា ស្តាំនិយម លោក Miguel Uribe អាយុ ៣៩ឆ្នាំ ត្រូវបានបាញ់ ក្នុងពេលកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមនុស្ស ជាច្រើន។ សាក្សីបានឃើញ លោកហាក់ដូចជា បានដួល ហើយ ប្រឡាក់ដោយឈាម។ អភិបាលក្រុង Bogota បានប្រាប់ថា លោក Miguel Uribe កំពុងសង្គ្រោះបន្ទាន់ ហើយ អ្នកបាញ់ ត្រូវបានចាប់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិ ប្រកាសផ្តល់រង្វាន់ ៧០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន អ្នកដែលនៅពីក្រោយការវាយប្រហារនេះ ពិតប្រាកដ។ លោកប្រធានាធិបតី Gustavo Petro បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារលើរូប លោក…
-

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានការស្ទះខ្លាំងក្រោយពេលភាគីថៃបានកែសម្រួលពេលវេលាបើកច្រក
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន។ បើទោះបីជាយ៉ាងណាមន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនទាំងពីរផងដែរ។ សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចជាឯកតោភាគី កែសម្រួលពេលវេលាបើកនិងបិទច្រកព្រំដែន ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគីត្រូវបានបិទ៕
-

រញ្ជួយដី៦.៤រ៉ិចទ័រវាយប្រហារប្រទេសស៊ីលី
បរទេស៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា គ្រោះរញ្ជួយដី កម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសស៊ីលី កាលពីថ្ងៃសុក្រ ដោយបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើន ប៉ុន្តែ មិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួសនោះទេ។ យោងតាមមជ្ឈមណ្ឌលជាតិ រញ្ជួយដី នៃសាកលវិទ្យាល័យស៊ីលី បានឲ្យដឹងថា ការរញ្ជួយដី ដែលបានកើតឡើងនៅពេលរសៀល បានវាយប្រហារ នៅជម្រៅ ៦៥ គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី នៅតំបន់ដែលរងផលប៉ះពាល់ ហើយមន្ត្រីបាននិយាយថា ការវាយតម្លៃ លម្អិតបន្ថែមទៀត នឹងត្រូវចេញផ្សាយ នៅពេលក្រោយ។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញ បានច្រានចោលហានិភ័យ នៃរលកយក្សស៊ូណាមិ។ ដោយស្ថិតនៅលើខ្សែសង្វៀន ភ្លើងប៉ាស៊ីហ្វិក ប្រទេស ស៊ីលី ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសកម្មភាពរញ្ជួយដី ខ្លាំងបំផុត ក្នុងពិភពលោក៕ ប្រភព៖ ស៊ីនហួរ,
-

រដ្ឋមន្រី្តក្រសួងសុខាភិបាល ជំរុញឱ្យ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវបន្តខិតខំអភិវឌ្ឍន៍ និងបន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកនៅកម្ពុជា
(ភ្នំពេញ)៖ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវបន្តខិតខំប្រឹងអភិវឌ្ឍន៍ និងបន្តការស្រាវជ្រាវ ក្នុងនាមជាមន្ទីរពិសោធន៍បង្អែកនៅកម្ពុជា និងសូមចែករំលែកចំណេះដឹង ផ្តល់បណ្តុះបណ្តាល និងផ្តល់កម្មសិក្សាដល់និស្សិត និងក្រុមការងារសុខាភិបាល។ វិទ្យាស្ថានប៉ាស្ទ័រ ត្រូវចូលរួមសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងសុខភាពតែមួយ សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។ ការជំរុញ និងលើកទឹកចិត្តបែបនេះរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Conseil de liaison de l’Institut Pasteur du Cambodge) ធ្វើឡើង នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ខណៈបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការចូលរួមពី លោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាឯកឧត្តម…
-

ជប៉ុនចង់បង្កើតទីក្រុងនៅភពព្រះចន្ទក្នុងឆ្នាំ២០៤០
តូក្យូ ៖ ក្រុមហ៊ុនរុករកទីអវកាសឯកជន ispace របស់ជប៉ុន បានបង្ហាញពីមហិច្ឆិតាចង់ឃើញមនុស្សរស់នៅលើភពព្រះចន្ទក្នុងឆ្នាំ២០៤០ តាមរយៈការសាងសង់ទីក្រុងមួយនៅលើផ្ទៃព្រះចន្ទ ដែលអាចផ្ទុកមនុស្សបាន ១.០០០នាក់ និងស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ទៀតសម្រាប់ការទៅទស្សនាទីនោះ។ ដើម្បីសម្រេចផែនការនេះ ដំណាក់កាលដំបូង iSpace បានចុះចតយានអវកាសមួយនៅលើផ្ទៃព្រះចន្ទដោយជោគជ័យជាមុនសិន។ ប៉ុន្តែការប៉ុនប៉ងលើកទីពីរ កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែឧសភា ក្នុងការចុះចតយានអវកាសស៊ើបអង្កេតនៅលើភពព្រះចន្ទបានបរាជ័យ។ ការប៉ុនប៉ងលើកទី២នេះ បានកើតឡើងបន្ទាប់ពីការធ្វើដំណើរជិត ៥ខែចេញពីផែនដីទៅកាន់ភពព្រះចន្ទ ដែលបានចាប់ផ្តើមជាមួយនឹងការបាញ់បង្ហោះនៅថ្ងៃទី១៥ ខែមករា តាមរយៈរ៉ុក្តែត Falcon 9 របស់ក្រុមហ៊ុន SpaceX ហើយគ្រោងនឹងចុះចតនៅតំបន់មួយនៃភពព្រះចន្ទ គឺ Mare Frigoris ដែលគេស្គាល់ថា ជា “សមុទ្រត្រជាក់”។ យានអវកាស Resilience គឺជាផ្នែកមួយនៃបេសកកម្ម Hakuto-R Mission 2 របស់ក្រុមហ៊ុន ispace ហើយកំពុងធ្វើដំណើរជុំវិញភពព្រះចន្ទ មុនពេលការប៉ុនប៉ងចុះចតកាលពីថ្ងៃព្រហស្បតិ៍។ ដំណើរការដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ យានអវកាសនេះកំពុងផ្ទុកបន្ទុកពាណិជ្ជកម្ម និងវិទ្យាសាស្រ្តចម្រុះ រួមទាំងបច្ចេកវិទ្យាអេឡិចត្រូលីត្រទឹក ដើម្បីសាកល្បងសមត្ថភាពបង្កើតអ៊ីដ្រូសែន និងអុកស៊ីហ៊្សែនចេញពីសមាសធាតុទឹកនៅលើភពព្រះចន្ទ ព្រមទាំងម៉ូឌុលផលិតអាហារសម្រាប់ដាំដុះសារាយ ដែលជាប្រភពអាហារដ៏មានសក្តានុពល និងការស៊ើបអង្កេតវិទ្យុសកម្មអវកាសជ្រៅៗ។ បេសកកម្មនេះ…
-

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ និងជូនពរដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី
(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបន្តថា ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២០០នាក់ ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចរបស់ជនម៉ូស្លីមដែលមានលទ្ធផល និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក ។ សម្ដេចធិបតី និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង នាសប្តាហ៍ក្រោយ
ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ថ្នាក់ដឹកនាំអញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាល ។ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» សម្តេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ…
-

ដ្រូនហោះចូលរដ្ឋធានីរបស់អ៊ុយក្រែន ស្លាប់និងរបួសជាង២០នាក់
បរទេស ៖ ការវាយប្រហាររបស់រុស្សី រួមមានទាំងការបញ្ជាដ្រូន ហោះចូលទៅក្នុងរដ្ឋធានីកៀវ របស់ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស៤នាក់ និង របួសយ៉ាងតិច ២០នាក់ ផ្សេងទៀត នេះបើតាមអាជ្ញាធរអ៊ុយក្រែន។ ទីក្រុងមូស្គូបានបាញ់មីស៊ីលផ្លោង និងបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅវាយប្រហារទីក្រុងកៀវ ពេញមួយយប់ ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្តេជ្ញាសងសឹក ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន លើមូលដ្ឋានអាកាស របស់រុស្ស៊ី។ អ្នកយកព័ត៌មាន AFP បានឃើញភ្លើងឆេះ នៅផ្នែកម្ខាង នៃប្លុកលំនៅដ្ឋានខ្ពស់ ក្នុងទីក្រុង ជាមួយនឹងកំទេចកំទី និងកញ្ចក់ ដែលបែកខ្ទេចខ្ទី ពេញចំណតរថយន្ត នៅខាងមុខអគារ។ ការវាយប្រហារដ៏សាហាវ បានកើនឡើង ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បើទោះបីជាភាគីទាំងពីរ ជួបចរចាគ្នា ក្នុងគោលបំណងស្វែងរក ការបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំ ក៏ដោយ៕ ប្រភពពី AFP