Author: Dol Pheakdey

  • លោកត្រាំស្វាគមន៍អាល្លឺម៉ង់ចាយលុយបន្ថែមលើយោធា

    លោកត្រាំស្វាគមន៍អាល្លឺម៉ង់ចាយលុយបន្ថែមលើយោធា

    បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសស្វាគមន៍ ប្រទេសអាល្លឺម៉ង់ ដែលបង្កើនការចំណាយ លើវិស័យការពារជាតិ។ លោក Donald Trump ប្រាប់បែបនេះ ទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានប្រាប់ លោក Friedrich Merz ថា «ខ្ញុំដឹងថា អ្នកកំពុងចំណាយប្រាក់បន្ថែមទៀត លើវិស័យការពារជាតិ ឥឡូវនេះ ប្រាក់ច្រើនជាងមុនបន្តិច ហើយនោះ ជារឿងវិជ្ជមាន»។ ក្រៅពីអាល្លឺម៉ង់ លោក Trump ក៏បានជំរុញឱ្យ ប្រទេស អឺរ៉ុប ផ្សេងទៀត គ្របដណ្តប់តម្រូវការសន្តិសុខ បន្ថែមទៀត ផងដែរ។ អំឡុងដំណើរទស្សនកិច្ច លើកដំបូង របស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីបានក្លាយជាអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានជួបពិភាក្សា ជាមួយលោក Donald Trump…

  • អ៊ីស្រាអែលវាយប្រហារលីបង់ ពីលើអាកាសទាំងយប់

    អ៊ីស្រាអែលវាយប្រហារលីបង់ ពីលើអាកាសទាំងយប់

    បរទេស៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ ការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល បានកើតមានលើតំបន់ជាយក្រុង ភាគខាងត្បូង នៃរដ្ឋធានី Beirut ប្រទេសលីបង់ ដោយអះអាងថា កំណត់គោលដៅ លើរោងចក្រដ្រូន នៅក្រោមដី របស់ក្រុម Hezbollah។ មុនការវាយប្រហារ អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានព្រមាន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកស្រុកនៅតំបន់ជាយក្រុង មានទីតាំង នៅជិតកន្លែងនានា ដែលជាកម្មសិទ្ធិ របស់អង្គការភេរវករ Hezbollah ត្រូវជម្លៀសចេញ ជាបន្ទាន់។ អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ បានសរសេរ នៅលើ X ថា ការវាយប្រហារនេះ «បង្កើតការភ័យស្លន់ស្លោ និងការភ័យខ្លាចជាថ្មី» ហើយបានអំពាវនាវឱ្យ បញ្ឈប់សកម្មភាពណាមួយ ដែលអាចបំផ្លាញ បន្ថែមទៀត»។ ប្រធានាធិបតីលីបង់ ថ្កោលទោស ដោយចោទថាជា “ការរំលោភយ៉ាងម៉ឺងម៉ាត់” នៃបទឈប់បាញ់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយចាត់ទុកថា ជាការឈ្លានពាន។ នាយករដ្ឋមន្ត្រីលីបង់ថា ជា “ការរំលោភលើអធិបតេយ្យភាពលីបង់”…

  • អាមេរិក ៖ កូរ៉េខាងជើងត្រូវឈប់ជួយរុស្ស៊ីធ្វើសង្គ្រាម ជាបន្ទាន់

    អាមេរិក ៖ កូរ៉េខាងជើងត្រូវឈប់ជួយរុស្ស៊ីធ្វើសង្គ្រាម ជាបន្ទាន់

    បរទេស៖ សហរដ្ឋអាមេរិក បានទទូចឲ្យកូរ៉េខាងជើង បញ្ឈប់ការបញ្ជូនកងទ័ព ទៅជួយរុស្ស៊ី ធ្វើសង្គ្រាម ជាបន្ទាន់។ ជាការប្រាប់ ក្រោយពេលដែល មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាគាំទ្ររុស្ស៊ី ដោយគ្មានគ្មានលក្ខខណ្ឌ។ អ្នកនាំពាក្យរង នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott កាលពីថ្ងៃព្រសហស្បតិ៍ បានអំពាវនាវ ឱ្យបញ្ចប់កិច្ចសហប្រតិបត្តិការ របស់កូរ៉េខាងជើង ជាមួយរុស្ស៊ី បន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាថា “គាំទ្រដោយគ្មានលក្ខខណ្ឌ” ដល់ទីក្រុងមូស្គូ ក្នុងសង្គ្រាមអ៊ុយក្រែន។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ការដាក់ពង្រាយយោធា របស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី និងការគាំទ្រណាមួយ ដែលផ្តល់ដោយសហព័ន្ធរុស្ស៊ី ដល់កូរ៉េខាងជើង ជាថ្នូរ អ្វីមួយ នឹងត្រូវតែបញ្ចប់»។ គួររម្លឹកថា កាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង ក្នុងពេលជួបមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានប្តេជ្ញា គាំទ្រដោយឥតលក្ខខណ្ឌ ចំពោះជំហររបស់រុស្ស៊ី និងគោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងបញ្ហានយោបាយអន្តរជាតិសំខាន់ៗទាំងអស់ រួមទាំង បញ្ហាអ៊ុយក្រែន ហើយប្រទេសទាំងពីរ បន្តពង្រីកទំនាក់ទំនង…

  • ជាង៦០០នាក់ចូលរួមទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង រៀបចំស្ថានទូតបារំាង

    ជាង៦០០នាក់ចូលរួមទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង រៀបចំស្ថានទូតបារំាង

    ភ្នំពេញ៖ស្ថានទូតបារំាងប្រចាំកម្ពុជាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៥​​​បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែល​ធ្លាប់សិក្សានៅ​ប្រទេសបារាំង ឬតាម​បណ្តាគ្រឹះ ស្ថាន ឧត្តមសិក្សាបារាំង ក្រោម​ប្រធាន​បទ «អ្នកមានទេពកោសល្យ​ដើម្បីផ្លាស់ប្តូរពិភពលោក» ដោយមានអ្នកចូលរួមជាង៦០០នាក់។។​ «ភូមិអតីតនិស្សិត» មួយត្រូវបានរៀបចំឡើង​ជាពិសេសនៅក្នុងបរិវេណស្ថានទូត ដើម្បី​សម្រួលដល់ការពិភាក្សា​ផ្លាស់ប្តូរយោបល់បើកចក្ខុវិស័យ​ការងារ និងពង្រឹង​បណ្តាញអតីតនិស្សិតកម្ពុជា​មកពីបារាំង ដែលបច្ចុប្បន្នមាន​សមាជិកជាង១ ២០០នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី៦ ខែមិថុនា គោលដៅសំខាន់នៃ​ពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បី​ពង្រឹងចំណងទាក់​ទងរវាង​អតីតនិស្សិតកម្ពុជា ដែលទទួលបាន​សញ្ញាបត្រពី​ប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង France Excellence ដែលនឹងចាកចេញទៅក្នុងពេលខាង​មុខ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពី​ឱកាសសិក្សា និងការងារ ដែល​ទទួលបានពីការសិក្សា​នៅប្រទេស​បារាំង ក៏ដូចជាតម្លៃបន្ថែមនៃ​ភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។ ព្រឹត្តិការណនេះជាការរៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយមានការ​ដាក់បង្ហាញ​ស្តង់​ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយអំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហ​ប្រតិបត្តិការក្នុងវិស័យ​សំខាន់ៗ​ដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ ការជួបជុំនេះ​ទទួល​បាន ការគាំទ្រពីសភាពាណិជ្ជកម្ម និងឧស្សាហកម្ម​បារាំង-កម្ពុជា និងសមាជិក ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង​ដៃគូឧបត្ថម្ភ រួមមានអង្គការ France Volontaires ក្រុមហ៊ុន​អាកាសយានដ្ឋានកម្ពុជា ហាងសម្ភារៈ​កីឡាដេកាត្លុង សណ្ឋាគារ…

  • កម្ពុជា បដិសេធការស្នើឱ្យដកកងទ័ពចេញពីទីតាំងឈរជើង​នៅតំបន់​មុំបី

    កម្ពុជា បដិសេធការស្នើឱ្យដកកងទ័ពចេញពីទីតាំងឈរជើង​នៅតំបន់​មុំបី

    ភ្នំពេញ៖ ភាគីថៃបានស្នើសុំឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅ ចំណែកភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិត​ក្នុងដែនអធិបតេយ្យភាព​របស់​កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។នេះបើយោងតាមការ​បញ្ជាក់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ លើបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បាន​​សរសេរ​ថា “នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតាន​តឹងតាមព្រំដែន ដែលបានប្រព្រឹត្តិ​ទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគ​យល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោល​បំណងចៀសវាងការប៉ះទង្គិច​យោធាគ្នា កម្ពុជា-ថៃ។ ចំណុចភាគីថៃ បានស្នើសុំឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរ​ជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំង​ខាងលើ ជាទីតាំងស្ថិតក្នុងដែន​អធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំង​ដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់​មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ ដរាបណាភាគីថៃ…

  • លោក Putin ហៅអ៊ុយក្រែនជាពួកភេរវករ

    លោក Putin ហៅអ៊ុយក្រែនជាពួកភេរវករ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅអ៊ុយក្រែនជាពួកភេរវករ និង បានច្រានចោលសំណើរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់ ឬកិច្ចប្រជុំកំពូលណាមួយ ដោយលោកបានចោទជាសំណួរថាតើនរណានឹងចរចាជាមួយអ្នកដែលពឹងផ្អែកលើអំពើភេរវកម្ម។ លោក វ្ល៉ាឌីមៀ មេដឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចរចាជាមួយអ៊ុយក្រែន បានប្រាប់លោក ពូទីន តាមអ៊ីនធឺណិតថា ភាគីអ៊ុយក្រែនស្នើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ៣០ថ្ងៃ ឬ ៦០ថ្ងៃ ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងលោក ពូទីន និងលោក ហ្សេលេនស្គី។ ឆ្លើយតបភ្លាមៗ លោក ពូទីន បានអះអាងថា បទឈប់បាញ់ណាមួយ គឺប្រៀបដូចទុកពេលឲ្យលោកខាងលិចដឹកជញ្ជូនជំនួយយោធាទៅឲ្យអ៊ុយក្រែន ដើម្បីរៀបចំអំពើភេរវកម្មផ្សេងទៀត។ លោក ពូទីន បានហៅការបំផ្ទុះស្ពាននៅតំបន់ Bryansk និង Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ ននិងជាច្រើននាក់ទៀតរងរបួស គឺជាការវាយប្រហាររបស់ពួកភេរវជនអ៊ុយក្រែន។ កន្លងមក លោក ពូទីន ក៏បានច្រានចោលការជួបផ្ទាល់ជាមួយលោក ហ្សេលេនស្គី ផងដែរ ដោយលោកបាននិយាយថា គាត់ជាប្រធានាធិបតីមិនស្របច្បាប់ ដែលបានផុតអាណត្តិ។ ហើយឥឡូវនេះ…

  • ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី និងស្វាគមន៍ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូណេស៊ី ជួយសម្របសម្រួលជម្លោះវិវាទ

    ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី និងស្វាគមន៍ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូណេស៊ី ជួយសម្របសម្រួលជម្លោះវិវាទ

    ឥណ្ឌូណេស៊ី ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការពីទីក្រុងហ្សាកាតា នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និងការធ្វើជាសហប្រធានសន្និសីទសន្តិភាពទីក្រុងប៉ារីស ព្រមទាំងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១១ ក្នុងអំឡុងពេលជម្លោះព្រំដែននៃប្រទេសទាំងពីរ ហើយឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី និងស្វាគមន៍ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូណេស៊ី ជួយសម្របសម្រួលជម្លោះវិវាទរវាងប្រទេសទាំងពីរនោះ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងការធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី នាថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូណេស៊ី ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ បានគូសបញ្ជាក់ថា ក្នុងជម្លោះវិវាទព្រំដែនរវាងកម្ពុជា និងថៃ បើប្រទេសទាំងពីរចង់ឱ្យឥណ្ឌូណេស៊ី ឬក៏ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ជួយធ្វើជាអ្នកសម្របសម្រួល ក៏ជាជម្រើសមួយអាចទៅរួចផងដែរ បើកាលណាភាគីទាំងពីរបានឯកភាព ហើយស្នើសុំនោះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា៖ «ឥណ្ឌូណេស៊ីតែងតែគាំទ្រដំណោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនាបើកចំហ និងស្ថាបនា»។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា ជម្រើសក្នុងការនាំយកបញ្ហាព្រំដែននៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣…

  • [UPDATE] ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតគ្នានៅខាងក្រៅកីឡដ្ឋានកីឡាក្រិកឃីតនៅភាគខាងត្បូង ឥណ្ឌាឡើងដល់១១នាក់

    [UPDATE] ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតគ្នានៅខាងក្រៅកីឡដ្ឋានកីឡាក្រិកឃីតនៅភាគខាងត្បូង ឥណ្ឌាឡើងដល់១១នាក់

    ចំនួនអ្នកស្លាប់បានកើនឡើងដល់១១នាក់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ប្រជ្រៀតគ្នានៅខាងក្រៅកីឡដ្ឋានកីឡាក្រិកឃីត (cricket) ក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីអបអរជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Indian Premier League (IPL) ដែលជាការប្រកួតកីឡា cricket 20 ដ៏ពេញល្បីល្បាញបំផុតរបស់ពិភពលោក ។ លោក Siddaramaiah រដ្ឋមន្ត្រីប្រចាំរដ្ឋ Karnataka របស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា គ្មាននរណាម្នាក់រំពឹងថានឹងមានហ្វូងមនុស្សដ៏ធំបែបនេះទេ។កីឡដ្ឋាននេះ អាចផ្ទុកមនុស្សបានតែ ៣៥.០០០នាក់ប៉ុណ្ណោះ ប៉ុន្តែមានមនុស្សចូលរួមចន្លោះពី ២០០.០០០ទៅ៣០០.០០០នាក់។ លោកបាននិយាយថា មនុស្ស១១នាក់បានស្លាប់ និង៣៣នាក់ផ្សេងទៀតរងរបួស។ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ខណៈក្រុមអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន M Chinnaswamy ក្នុងរដ្ឋធានី Bengaluru ។ ទូរទស្សន៍ NDTV របស់ប្រទេសឥណ្ឌាក៏បានរាយការណ៍ផងដែរថាមនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់។ លោក DK Shivakumar អនុរដ្ឋមន្ត្រីប្រចាំរដ្ឋ Karnataka បានប្រាប់អ្នកសារព័ត៌មានថាហ្វូងមនុស្សពិតជាមិនអាចគ្រប់គ្រងបាន៕

  • [UPDATE] លោក Trump ចុះហត្ថលេខាលើសេចក្ដីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសចំនួន១២

    [UPDATE] លោក Trump ចុះហត្ថលេខាលើសេចក្ដីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសចំនួន១២

    សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។ សេចក្តីប្រកាសនេះ ដាក់ការរឹតត្បិតទាំងស្រុង និងកំណត់ការចូលទៅក្នុងសហរដ្ឋអាមេរិកពីប្រទេសចំនួន ១២ មានដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រី ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន នេះបើយោងតាមសារព័ត៌មាន CBS News ។ ជាមួយគ្នានោះ ការហាមប្រាមពីប្រជាជនមកពីប្រទេសចំនួន ៧ ផ្សេងទៀតរួមមាន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា នឹងត្រូវដាក់កម្រិតដោយផ្នែក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយខាងលើដដែលនេះ។ អ្នកនាំពាក្យរងសេតវិមាន លោកស្រី Abigail Jackson បាននិយាយនៅលើបណ្ដាញសង្គម Xថា លោកប្រធានាធិបតី Trump កំពុងបំពេញតាមពាក្យសន្យារបស់លោកក្នុងការការពារប្រជាជានអាមេរិក ពីក្រុមជនបរទេសដ៏គ្រោះថ្នាក់ ដែលចង់ចូលមកក្នុងទឹកដីរបស់ពួកលោកស្រី និងបង្កការប៉ះពាល់ដល់ពួកលោកស្រី។ អំឡុងអាណត្តិដំបូងរបស់លោកក្នុងតំណែង…

  • លោក Elon Musk ដៀលច្បាប់ថវិការបស់លោក Trump ថា គួរឲ្យស្អប់ខ្ពើមខ្លាំង

    លោក Elon Musk ដៀលច្បាប់ថវិការបស់លោក Trump ថា គួរឲ្យស្អប់ខ្ពើមខ្លាំង

    បរទេស៖ លោក Elon Musk បានដៀលច្បាប់ថវិកា របស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលមានចែងពីការកាត់បន្ថយពន្ធរាប់លានដុល្លារ និង បង្កើនការចំណាយ លើវិស័យការពារជាតិ គឺជាច្បាប់ដ៏គួរឱ្យស្អប់ខ្ពើម នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ ទី៤ ខែមិថុនា។ ច្បាប់ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ចីប្រាក់បន្ថែមទៀត មួយនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត កាលពីខែមុន ដោយត្រូវបញ្ជូនបន្ត ទៅព្រឹទ្ធសភា។ ច្បាប់នេះ ក៏មានចែងពីការពង្រីក ការកាត់បន្ថយពន្ធផ្ទាល់ខ្លួន ដែលធ្លាប់បានអនុវត្ត នៅក្នុងអាណត្តិដំបូង របស់លោក Trump ហើយក៏បានលើកលែងពន្ធ លើព័ត៌មានជំនួយ និងប្រាក់បន្ថែមម៉ោង ដែលរកបានដោយកម្មករនៅភោជនីយដ្ឋាន ផងដែរ។ ច្បាប់នេះ ក៏មានចែងពីការផ្តល់មូលនិធិ ដល់ការនិរទេសដ៏ធំ របស់រដ្ឋបាល លោក Trump ទៅលើក្រុមជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ ផងដែរ។ លោក Musk បាននិយាយ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា គឺជារឿងគួរឱ្យខឹងសម្បារ…