Author: Dol Pheakdey

  • សម្ដេចតេជោ ស្នើពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI (Fresh AI ) ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ

    សម្ដេចតេជោ ស្នើពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI (Fresh AI ) ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ

    សម្ដេចតេជោ ស្នើពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI (Fresh AI ) ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI (Fresh AI ) ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ ។ នេះបើ​តាមបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានលើកឡើងថា ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន។ Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ…

  • លោក Trump ហាម១២ប្រទេសមិនឲ្យចូលដីអាមេរិក

    លោក Trump ហាម១២ប្រទេសមិនឲ្យចូលដីអាមេរិក

    បរទេស៖ លោក Trump ប្រធានាធិបតីអាមេរិក កាលពីថ្ងៃពុធ បានចុះហត្ថលេខា លើបម្រាមធ្វើដំណើរ មកពីប្រទេស ចំនួន១២ បន្ទាប់ពីការវាយប្រហារ នៅរដ្ឋ Colorado។ បំរាមនេះ ត្រូវបានជំរុញឲ្យមាន ដោយសារតែការវាយប្រហារ លើការតវ៉ា របស់ជនជាតិជ្វីហ្វ ក្នុងរដ្ឋ Colorado ថ្មីៗនេះ ដោយអាជ្ញាធរថា ជនសង្ស័យបានរស់នៅក្នុងប្រទេស ដោយខុសច្បាប់។ ការហាមប្រាមនេះ មានលក្ខណៈស្រដៀង នឹងវិធានការធ្លាប់ត្រូវបានធ្វើឡើង ក្នុងអាណត្តិប្រធានាធិបតីទីមួយ របស់លោកដែរ។ សេតវិមានបាននិយាយថា បំរាមជាថ្មី ក្នុងអាណត្តិនេះ សំដៅលើជនជាតិ អាហ្វហ្គានីស្ថាន ភូមា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រ-ហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង យេម៉ែន ដោយគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ៩ ខែមិថុនា។ សេតវិមានបាននិយាយថា លោក Trump ក៏បានដាក់បម្រាមមួយផ្នែក លើអ្នកដំណើរមកពីប្រទេសចំនួន៧ ផ្សេងទៀតផងដែរ…

  • ម៉ាឌ្រីដ ៖ ក្រសួងការពារជាតិអេស្ប៉ាញ នៅថ្ងៃអង្គារ៍ បានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ដែលនឹងត្រូវផលិតនៅទីក្រុងMadrid ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ៊ីស្រាអែល ក្នុងគោលបំណងដកខ្លួនឆ្ងាយពីបច្ចេកវិទ្យាយោធាអ៊ីស្រាអែល។  ប្រភពបានឱ្យដឹងថា ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ SPIKE LR2 ចំនួន ១៦៨គ្រាប់ ដែលមានតម្លៃប៉ាន់ស្មាន ៣២៥លានដុល្លារ។  បើតាមផែនការគ្រោងទុក ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ នឹងត្រូវបង្កើតឡើងនៅក្នុងទឹកដីអេស្ប៉ាញដោយក្រុមហ៊ុន Pap Tecnos ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems ដែលមានមូលដ្ឋាននៅទីក្រុង Madrid។  ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Pilar Alegria បានប្រាប់អ្នកយកព័ត៌មានថា ច្បាស់ណាស់ គោលដៅគឺការកាត់ផ្តាច់ចេញទាំងស្រុងពីបច្ចេកវិទ្យាអ៊ីស្រាអែល ហើយអេស្ប៉ាញក៏កំពុងសិក្សាពីផលប៉ះពាល់នៃការលុបចោលកិច្ចព្រមព្រៀងនេះ។  យ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអែលបានចោទសួរទៅកាន់ក្រុមហ៊ុន Rafael ដែលបានប្រាប់សារព័ត៌មាន Associated Press ថា ខ្លួនមិនបានដឹងពីការលុបចោលនោះទេ ហើយក្រុមហ៊ុនអ៊ីស្រាអែល Pap Tecnos ដែលមានទីតាំងនៅជាយក្រុង Madrid របស់អេស្ប៉ាញក៏មិនបានធ្វើអត្ថាធិប្បាយផងដែរ។  សូមបញ្ជាក់ថា អេស្ប៉ាញបានអនុម័តកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ពោលគឺ៤ថ្ងៃមុនពេលក្រុមហាម៉ាសវាយប្រហារ និងចាប់ចំណាប់ខ្មាំងនៅលើទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដែលបង្កឱ្យមានសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។ អេស្ប៉ាញបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០២៤ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយន័រវែស និងអៀរឡង់។  មួយខែក្រោយមក អេស្ប៉ាញបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលស្នើសុំតុលាការកំពូលរបស់អង្គការសហប្រជាជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ ស៊ើបអង្កេតសំណុំរឿងចោទប្រកាន់អ៊ីស្រាអែល ពីបទប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។ តែអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕  ប្រភព ៖ CTV News

    ម៉ាឌ្រីដ ៖ ក្រសួងការពារជាតិអេស្ប៉ាញ នៅថ្ងៃអង្គារ៍ បានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ដែលនឹងត្រូវផលិតនៅទីក្រុងMadrid ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ៊ីស្រាអែល ក្នុងគោលបំណងដកខ្លួនឆ្ងាយពីបច្ចេកវិទ្យាយោធាអ៊ីស្រាអែល។ ប្រភពបានឱ្យដឹងថា ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ SPIKE LR2 ចំនួន ១៦៨គ្រាប់ ដែលមានតម្លៃប៉ាន់ស្មាន ៣២៥លានដុល្លារ។ បើតាមផែនការគ្រោងទុក ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ នឹងត្រូវបង្កើតឡើងនៅក្នុងទឹកដីអេស្ប៉ាញដោយក្រុមហ៊ុន Pap Tecnos ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems ដែលមានមូលដ្ឋាននៅទីក្រុង Madrid។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Pilar Alegria បានប្រាប់អ្នកយកព័ត៌មានថា ច្បាស់ណាស់ គោលដៅគឺការកាត់ផ្តាច់ចេញទាំងស្រុងពីបច្ចេកវិទ្យាអ៊ីស្រាអែល ហើយអេស្ប៉ាញក៏កំពុងសិក្សាពីផលប៉ះពាល់នៃការលុបចោលកិច្ចព្រមព្រៀងនេះ។ យ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអែលបានចោទសួរទៅកាន់ក្រុមហ៊ុន Rafael ដែលបានប្រាប់សារព័ត៌មាន Associated Press ថា ខ្លួនមិនបានដឹងពីការលុបចោលនោះទេ ហើយក្រុមហ៊ុនអ៊ីស្រាអែល Pap Tecnos ដែលមានទីតាំងនៅជាយក្រុង Madrid របស់អេស្ប៉ាញក៏មិនបានធ្វើអត្ថាធិប្បាយផងដែរ។ សូមបញ្ជាក់ថា អេស្ប៉ាញបានអនុម័តកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ពោលគឺ៤ថ្ងៃមុនពេលក្រុមហាម៉ាសវាយប្រហារ និងចាប់ចំណាប់ខ្មាំងនៅលើទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដែលបង្កឱ្យមានសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។ អេស្ប៉ាញបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០២៤ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាមួយន័រវែស និងអៀរឡង់។ មួយខែក្រោយមក អេស្ប៉ាញបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលស្នើសុំតុលាការកំពូលរបស់អង្គការសហប្រជាជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ ស៊ើបអង្កេតសំណុំរឿងចោទប្រកាន់អ៊ីស្រាអែល ពីបទប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា។ តែអ៊ីស្រាអែលបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ៕ ប្រភព ៖ CTV News

    ម៉ាឌ្រីដ ៖ ក្រសួងការពារជាតិអេស្ប៉ាញ នៅថ្ងៃអង្គារ៍ បានប្រកាសពីការលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ដែលនឹងត្រូវផលិតនៅទីក្រុងMadrid ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អ៊ីស្រាអែល ក្នុងគោលបំណងដកខ្លួនឆ្ងាយពីបច្ចេកវិទ្យាយោធាអ៊ីស្រាអែល។ ប្រភពបានឱ្យដឹងថា ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ SPIKE LR2 ចំនួន ១៦៨គ្រាប់ ដែលមានតម្លៃប៉ាន់ស្មាន ៣២៥លានដុល្លារ។ បើតាមផែនការគ្រោងទុក ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ នឹងត្រូវបង្កើតឡើងនៅក្នុងទឹកដីអេស្ប៉ាញដោយក្រុមហ៊ុន Pap Tecnos ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems ដែលមានមូលដ្ឋាននៅទីក្រុង Madrid។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Pilar Alegria បានប្រាប់អ្នកយកព័ត៌មានថា ច្បាស់ណាស់ គោលដៅគឺការកាត់ផ្តាច់ចេញទាំងស្រុងពីបច្ចេកវិទ្យាអ៊ីស្រាអែល ហើយអេស្ប៉ាញក៏កំពុងសិក្សាពីផលប៉ះពាល់នៃការលុបចោលកិច្ចព្រមព្រៀងនេះ។ យ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអែលបានចោទសួរទៅកាន់ក្រុមហ៊ុន Rafael ដែលបានប្រាប់សារព័ត៌មាន Associated Press ថា ខ្លួនមិនបានដឹងពីការលុបចោលនោះទេ ហើយក្រុមហ៊ុនអ៊ីស្រាអែល Pap Tecnos ដែលមានទីតាំងនៅជាយក្រុង Madrid របស់អេស្ប៉ាញក៏មិនបានធ្វើអត្ថាធិប្បាយផងដែរ។ សូមបញ្ជាក់ថា អេស្ប៉ាញបានអនុម័តកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះនេះ កាលពីថ្ងៃទី៣…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់ និង​រក្សានីតិរដ្ឋ

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ត្រីឱ្យបង្ហាញភាពជាគំរូក្នុងការអនុវត្តច្បាប់ និង​រក្សានីតិរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់​ធ្ងន់​ពី​សារៈសំខាន់នៃការអនុវត្តច្បាប់ដោយ តម្លាភាព និងគ្មានការលើកលែង ចំពោះបទ​ល្មើស​ទាំងឡាយណាដែលផ្ទុយពីឆន្ទៈនៃច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសលើការអនុវត្តច្បាប់ចំពោះបទល្មើស​ធនធា​ន​ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ត​ម​រដ្ឋ​មន្ត្រី​បានជំរុញឱ្យមន្ត្រីមាន ភាពក្លាហានក្នុងការអនុវត្តច្បាប់ ទោះបីត្រូវប្រឈមនឹង​ការ​មិនពេញចិត្តពីជនល្មើសក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ត្រីរាជការក្រសួងបរិស្ថានត្រូវតែ បង្ហាញភាពជាគំរូ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍ណែនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​។ នេះហើយគឺជា ក្រមសីលធម៌ ក្នុងនាមជាមន្ត្រីរាជការ ដែលទទួលប្រាក់បៀវត្ស​ពី​រដ្ឋា​ភិបាល ហើយប្រាក់ទាំងនោះបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងផងដែរថា ក្រសួងបរិស្ថាននឹង ការ​ពា​រ​ចំពោះមន្ត្រីគ្រប់រូប ដែលបានអនុវត្តស្របតាមច្បាប់ក្រមបរិស្ថាន និងធន​ធាន​ធម្ម​ជាតិ​។ ឯកឧត្តមបានលើកឡើងពីឧទាហរណ៍ជាក់ស្តែងក្នុងជំហានទី១នៃភាពស្អាតនៅលើគោក និងកំពុងបន្តយ៉ាងសកម្មភាពនូវភាពស្អាតក្នុងទឹក ដែលបានអនុវត្តច្បាប់​យ៉ាង​ខ្ជាប់ខ្ជួនចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយណា ដែលបាន​បញ្ចេញទឹក​កខ្វក់ខុសច្បាប់។ ការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ បានទទួលបានការគាំទ្រ​ពេញទំហឹង​ពីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឈរលើភាពជោគជ័យនេះហើយ ដែលជាកម្លាំងចិត្តរុញច្រានឱ្យការងារ សុក្រឹត្យកម្មបរិស្ថានកិច្ច សម្រេចទៅបានជាជំហានៗ និងជាដំណាក់កាល ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសបំផុតជូនចំពោះប្រជាពលរដ្ឋកម្ពុជា…

  • ឆ្នាំក្រោយ អង់គ្លេសសន្យាជួយយន្តហោះដ្រូន ១០ ម៉ឺនគ្រឿងដល់អ៊ុយក្រែន

    ឆ្នាំក្រោយ អង់គ្លេសសន្យាជួយយន្តហោះដ្រូន ១០ ម៉ឺនគ្រឿងដល់អ៊ុយក្រែន

    ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ឬដ្រូនចំនួន ១០០.០០០គ្រឿងដល់អ៊ុយក្រែន នៅត្រឹមខែមេសា ឆ្នាំ២០២៦ តួលេខនេះ ច្រើនជាងមុន ១០ដង។ កញ្ចប់ជំនួយដ្រូនតម្លៃ ៤៧៣លានដុល្លារនេះ គឺគំនិតផ្តួចផ្តើមកើតចេញពីផ្នែកមួយនៃកញ្ចប់ជំនួយយោធាដ៏ធំជាង ៦ពាន់លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ចំពេលកំពុងមានការឈ្លានពានពីរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានប្រកាសផែនការនេះ នៅមុនកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានការចូលរួមពីប្រទេសចំនួន៥០ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ បន្ថែមពីលើការចែកចាយយន្តហោះដ្រូន អង់គ្លេសបានបញ្ចប់ការបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១៤០.០០០គ្រាប់ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីខែមករា ហើយនឹងបែងចែកប្រាក់បន្ថែមចំនួន ៣៣៣លានដុល្លារនៅឆ្នាំនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន។ គួរកត់សម្គាល់ ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រលោកខាងលិចដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ហើយក៏កំពុងរៀនសូត្រពីការតស៊ូប្រយុទ្ធជាងបីឆ្នាំរបស់ទីក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ ក្នុងអំឡុងសមរភូមិសង្គ្រាមយន្តហោះដ្រូន៕ ប្រភព ៖ រ៉យទ័

  • អាមេរិក​ប្រហែលចៀសមិនរួច ដាក់ទណ្ឌកម្ម​រុស្ស៊ី

    អាមេរិក​ប្រហែលចៀសមិនរួច ដាក់ទណ្ឌកម្ម​រុស្ស៊ី

    បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump អាចនឹងប្រើជម្រើស ដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី ប្រសិនបើជាចាំបាច់ នេះបើតាមសេតវិមាន។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានឆន្ទៈក្នុងការប្រើប្រាស់ទណ្ឌកម្ម ប្រសិនបើ ជាតម្រូវការចាំបាច់ ប្រឆាំងនឹងទីក្រុងមូស្គូ។ ការពិចារណា ដាក់ទណ្ឌកម្មនេះ ត្រូវបានបង្ហើបឲ្យដឹង ក្រោយពេលទីក្រុងម៉ូស្គូ បានច្រានចោលការអំពាវនាវរបស់ទីក្រុង Kyiv សម្រាប់បទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ នៅឯការចរចា ស្ថិតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ប៉ុន្តែ ភាគីទាំងពីរ បានព្រមព្រៀងគ្នា លើការផ្លាស់ប្តូរទាហានទ្រង់ទ្រាយធំ និងផ្លាស់ប្តូរផែនទីបង្ហាញផ្លូវ ទៅកាន់សន្តិភាព ឬ ហៅថា «អនុស្សរណៈ» អំឡុងការពិភាក្សា ដែលមានរយៈពេលតិចជាងពីរម៉ោង។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមាន ម្តងហើយម្តងទៀត ថា…

  • កា​កបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ដល់សាខា​កាក​បា​ទក្រហម​កម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុត

    កា​កបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ដល់សាខា​កាក​បា​ទក្រហម​កម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយ​ប្រជាពលរដ្ឋងាយ​រង​គ្រោះបំផុត

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាល​ទុក្ខ​លំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយ​ផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនេះជាការឧបត្ថម្ភថវិកាលើកទី១៤ បើគិត​ចាប់តាំងពីឆ្នាំ២០០៨មក។ ពិធីប្រគល់-ទទួលថវិកាខាងលើបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុនសែន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈ​កម្មា​ធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា ។ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយកាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះ​ថ្លែងអំណរគុណនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយ​ដល់​ប្រជា​ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ លោកជំទាវបណ្ឌិត សង្ឃឹមថា ថវិកា ៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយ​សម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅ​រាជធានីភ្នំពេញបានមួយផ្នែកថែមទៀត។ ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • ចិន ជំរុញឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឈប់បំភ្លៃការពិតលើបញ្ហាដែនសមុទ្រ

    ចិន ជំរុញឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឈប់បំភ្លៃការពិតលើបញ្ហាដែនសមុទ្រ

    អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារទី៣មិថុនា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន ដែលបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការការពារដែនសមុទ្រដែលផ្តោតលើប្រទេសចិន។ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយប្រមុខការពារជាតិនៃប្រទេសទាំងបួនកាលពីថ្ងៃទី៣១ ឧសភា អំឡុងពេលកិច្ចសន្ទនា Shangri-La លើកទី ២២ នៅប្រទេសសិង្ហបុរី អ្នកនាំពាក្យលោក Lin Jian បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំពោះការបំភាន់អ្វីដែលគេហៅថាការគំរាមកំហែងរបស់ចិន និងការប្រឈមដាក់គ្នា លើបញ្ហាទាក់ទងនឹងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ លោកLin បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានតវ៉ាតំណាងការទូតយ៉ាងខ្លាំងលើបញ្ហានេះ។ លោកបានសង្កត់ធ្ងន់ថា នយោបាយប្រកាន់ប្លុក និងការប្រឈមដាក់គ្នាជាក្រុមឆ្លុះបញ្ចាំងពីចិត្តគំនិតនៃសង្រ្គាមត្រជាក់ដែលហួសសម័យ ដើរផ្ទុយទៅនឹងនិន្នាការដែលកំពុងកើតមាននៃសម័យកាល និងជារឿងមិនល្អក្នុងតំបន់។សកម្មភាពបែបនេះនឹងមិនអាចដោះស្រាយបញ្ហាណាមួយឡើយ ហើយក៏នឹងមិនបំភិតបំភ័យដល់ប្រទេសចិនដែរ។ អ្នកនាំពាក្យរូបនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ចិនក្នុងការការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឈប់លាបពណ៌ចិន និងបំភាន់ការពិត។យើងជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ឈប់ការបង្កើតក្រុមផ្តាច់មុខ និងការជ្រៀតជ្រែក កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ។ លោកក៏បានជំរុញឲ្យប្រទេសទាំងនេះឈប់ធ្វើឲ្យខូចដល់ការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

  • បេសកជន៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួនមានមូលដ្ឋាននៅប្រទេសស៊ីរី

    បេសកជន៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួនមានមូលដ្ឋាននៅប្រទេសស៊ីរី

    បេសកជន៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួនមានមូលដ្ឋាននៅប្រទេសស៊ីរី បេសកជនពិសេសថ្មីរបស់សហរដ្ឋអាមេរិក បាននិយាយថា អាមេរិកនឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ពីមូលដ្ឋានចំនួន៨ មកនៅសល់ត្រឹមតែ១មូលដ្ឋាន ហើយគោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរនៅក្នុងប្រទេសនេះ «ដោយសារតែគ្មានមូលដ្ឋានណាមួយក្នុងចំណោមមូលដ្ឋានទាំងនេះដំណើរការ» ក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះ។ លោក Thomas Barrack ជាអ្នកដែលលោកប្រធានាធិបតី Donald Trump បានតែងតាំងជាបេសកជនពិសេសកាលពីខែមុនភ្លាមៗបន្ទាប់ពីលោកបានដកទណ្ឌកម្មរបស់អាមេរិកលើប្រទេសស៊ីរីដោយមិននឹកស្មានដល់នោះ បានធ្វើអត្ថាធិប្បាយដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍NTVរបស់ប្រទេសទួរគី ។ មានទាហានអាមេរិកប្រហែល២.០០០នាក់នៅក្នុងប្រទេសស៊ីរី ភាគច្រើននៅភាគឦសាន។ ពួកគេកំពុងធ្វើការជាមួយកងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋឥស្លាម ដែលកាលពីឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ទឹកដីជាច្រើននៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប៉ុន្តែក្រោយមកត្រូវបានវាយរុញច្រានទៅវិញ។ ចាប់តាំងពីក្រុមឧទ្ទាម បានបណ្តេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូមក សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត កំពុងចូលរួមជាថ្មីជាមួយទីក្រុងដាម៉ាស ក្រោមមេដឹកនាំថ្មី លោក Ahmed al-Sharaa ។ លោក Barrack ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី បានលើកទង់ជាតិអាមេរិកនៅលើនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតនៅក្នុងទីក្រុងដាម៉ាស កាលពីសប្តាហ៍មុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២មក។ លោកនិយាយថា ការកាត់បន្ថយចំនួនមូលដ្ឋានពី៨មូលដ្ឋានមកនៅសល់ត្រឹមតែ១ គឺជាផ្នែកសំខាន់នៃការផ្លាស់ប្តូរ។

  • [UPDATE] ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae-myung ប្តេជ្ញាបញ្ចប់ភាពចលាចលច្បាប់អាជ្ញាសឹក និងព្យាបាលការបែកបាក់

    [UPDATE] ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae-myung ប្តេជ្ញាបញ្ចប់ភាពចលាចលច្បាប់អាជ្ញាសឹក និងព្យាបាលការបែកបាក់

    បេក្ខជនរបស់គណបក្សសេរីនិយមកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិកាលពីថ្ងៃអង្គារទី៣មិថុនាសប្ដាហ៍នេះ ពោលគឺមានរយៈពេល៦ខែមកទល់នឹងថ្ងៃនេះ បន្ទាប់ពីលោកបានគេចចេញពីរង្វង់យោធា ដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យច្បាប់អាជ្ញាសឹកដែលដាក់ដោយអ្នកកាន់តំណែងមុន ត្រូវបានបណ្តេញចេញពីតំណែង គឺលោក Yoon Suk Yeol ។ ប្រទេសកូរ៉េខាងត្បូងបានស្វាគមន៍ប្រធានាធិបតីថ្មីនៅថ្ងៃពុធទី៤មិថុនាសប្ដាហ៍នេះ ស្របពេលលោកLee Jae-myung បានចូលកាន់តំណែង ដោយប្តេជ្ញាថានឹងព្យាបាលប្រទេសដែលបែកបាក់គ្នា និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។ លោក Lee បានឈ្នះតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតមួយដោយទទួលបាន៤៩,៤២% នៃសន្លឹកឆ្នោតជិត ៣៥លាននាក់។ គូប្រជែងមកពីក្រុមអភិរក្សរបស់លោកគឺ Kim Moon-soo ទទួលបាន៤១,១៥%។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នេះគឺជាចំនួនអ្នកទៅបោះឆ្នោតច្រើនជាងគេបំផុតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩៧។ ប្រធានាធិបតីថ្មីរូបនេះ បានហៅជ័យជម្នះរបស់ខ្លួនថាជាថ្ងៃជម្រះក្ដី។ លោកថា បេសកកម្មដំបូងគឺដើម្បីជម្នះការបះបោរយ៉ាងម៉ឺងម៉ាត់ និងដើម្បីធានាថានឹងមិនមានការធ្វើរដ្ឋប្រហារយោធាមួយផ្សេងទៀតដោយប្រើកាំភ្លើង និងដាវ ប្រឆាំងនឹងប្រជាជនឡើយ។ លោកបានបន្ថែមថា យើងអាចយកឈ្នះលើការលំបាកបណ្តោះអាសន្ននេះជាមួយនឹងកម្លាំងរួមនៃប្រជាជនរបស់យើងដែលមានសមត្ថភាពដ៏អស្ចារ្យ។