Author: Dol Pheakdey

  • ចិនបញ្ជូនយានអវកាសទៅប្រមូលថ្មអាចម៍ផ្កាយ

    ចិនបញ្ជូនយានអវកាសទៅប្រមូលថ្មអាចម៍ផ្កាយ

    ប៉េកាំង ៖ ថ្មីៗនេះប្រទេសចិនបានចាប់ផ្តើមបេសកកម្មមួយ ដែលមានគោលបំណងប្រមូលសំណាក ឬថ្មនៅលើអាចម៍ផ្កាយមួយ មានឈ្មោះថា “2016 HO3” ដែលស្ថិតក្នុងគន្លងតារាវិថីក្បែរភពផែនដី។ ការធ្វើដំណើរពីផែនដីទៅដល់ទីតាំងអាចម៍ផ្កាយនោះ ត្រូវបានរំពឹងថា នឹងចំណាយពេលជាង១ឆ្នាំ ហើយគោលដៅនៃបេសកកម្មរបស់យានអវកាសចិន គឺដើម្បីទៅយកសំណាក ឬថ្មអាចម៍ផ្កាយមកស្រាវជ្រាវនៅផែនដីវិញនៅចុងឆ្នាំ២០២៧។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ គ្រាប់រ៉ុក្កែត Long March-3B ដែលផ្ទុកយានអវកាស ធានវិន-២ (Tianwen-2) ត្រូវបានបញ្ជូនទៅកាន់ទីអវកាសចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង ក្នុងខេត្ត ស៊ីឆ័ន ភាគនិរតី នៅម៉ោងប្រមាណ ១និង៣១នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃព្រហស្បតិ៍។ បេសកកម្មនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងរយៈពេល ១០ឆ្នាំ របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីទៅយកសំណាកនៅលើអាចម៍ផ្កាយ « 2016 HO3 » មកស្រាវជ្រាវលើផែនដី និង ស្វែងយល់ពីផ្កាយដុះកន្ទុយ 311P ដែលស្ថិតក្នុងតំបន់ខែ្សក្រវ៉ាត់អាចម៍ផ្កាយ ចន្លោះភពអង្គារ និងភព Jupiter។ នេះបើយោងតាមនាយកទីភ្នាក់អវកាសចិន លោក Shan Zhongde។ ប្រសិនបើដំណើរបេសកកម្មនេះបានទទួលជោគជ័យ ចិននឹងក្លាយជាប្រទេសទី៣ បន្ទាប់ពីអាមេរិកនិងជប៉ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី និងជប៉ុន

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី និងជប៉ុន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី និងទស្សនកិច្ចផ្លូវការការងារនៅប្រទេសជប៉ុន ។ សូមជម្រាបថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ប្រមុខដឹកនាំក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមការងារចំពោះកិច្ច សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងគណៈ កម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ានដើម្បីបង្កើតចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗទាំងនេះ សម្រាប់ដឹកនាំសហគមន៍អាស៊ានក្នុងពីរទសវត្សរ៍បន្ទាប់។ ជាមួយនេះ នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ាន…

  • ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard  ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។

    ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។

    ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ ចៅក្រមប្រចាំតំបន់របស់អាមេរិក លោកស្រី Allison Burroughs នៅទីក្រុង Boston បានប្រកាសពីចេតនារបស់ខ្លួនក្នុងការដាក់ចេញដីកាបឋមមួយ រយៈពេល ៦ថ្ងៃបន្ទាប់ពីលោកស្រីបានផ្តល់ដីកាបណ្តោះអាសន្នលើកដំបូងដល់សាលា Harvard ដែលរារាំងសកម្មភាពរបស់រដ្ឋបាលលោក Trump ក្នុងការមិនអនុញ្ញាតឱ្យចុះឈ្មោះនិស្សិតអន្តរជាតិ។ គួរឱ្យដឹងថា រដ្ឋបាលលោក Trump បានបើកការវាយប្រហារពហុមុខលើសាកលវិទ្យាល័យចំណាស់ជាងគេ និងមានទ្រព្យស្ដុកស្ដុម្ភបំផុតរបស់អាមេរិកមួយនេះ ដោយបានបង្កកជំនួយរាប់ពាន់លានដុល្លារ និងមូលនិធិផ្សេងទៀត ហើយស្នើឱ្យបញ្ចប់ស្ថានភាពលើកលែងពន្ធរបស់ខ្លួន និងបើកការស៊ើបអង្កេតថា តើ Harvard កំពុងរើសអើងលើបុគ្គលិកស្បែកស អាស៊ី ភេទប្រុស អ្នកមិនស្រលាញ់ភេទដូចគ្នា អ្នកដាក់ពាក្យការងារទូទៅ ឬយ៉ាងណា។ ស្ថាប័នអប់រំដ៏ល្បីល្បាញមួយនេះបាននិយាយថា ការលុបចោលសមត្ថភាពរបស់ Harvard ក្នុងការចុះឈ្មោះសិស្សអន្តរជាតិនឹងបង្កការខូចខាតយ៉ាងខ្លាំង ខណៈច្រើនជាងមួយភាគបួននៃស្ថាប័នសាលានេះគឺជានិស្សិតអន្តរជាតិ ហើយតួលេខជិត ៦០%…

  • រុស្ស៊ី ត្រៀមវាយប្រហារអាល្លឺម៉ង់ ប្រសិនបើមីស៊ីល Taurus ត្រូវបានបាញ់ចូលក្នុងទឹកដីរុស្ស៊ីមែន

    រុស្ស៊ី ត្រៀមវាយប្រហារអាល្លឺម៉ង់ ប្រសិនបើមីស៊ីល Taurus ត្រូវបានបាញ់ចូលក្នុងទឹកដីរុស្ស៊ីមែន

    សមាជិកសភារុស្ស៊ីមួយរូបបានព្រមានថា ក្រុងមូស្គូ អាចអនុញ្ញាតការវាយប្រហារលើទឹកដីអាល្លឺម៉ង់ ប្រសិនបើអ៊ុយក្រែនប្រើមីស៊ីល Taurus ផ្គត់ផ្គង់ដោយអាល្លឺម៉ង់ វាយប្រហារគោលដៅក្នុងទឹកដីរបស់រុស្ស៊ីមែនោះ។ លោក Andrey Kartapolov ប្រធានគណៈកម្មាធិការសភាជាន់ទាប និងជាអតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយទាមទារឱ្យមានការចូលរួមពីយោធាអាល្លឺម៉ង់ដោយផ្ទាល់ ដើម្បីប្រតិបត្តិការ ដែលធ្វើឱ្យទីក្រុងប៊ែរឡាំងក្លាយជាអ្នកចូលរួមដ៏សំខាន់ក្នុងការវាយប្រហារបែបនេះ។ ការរំពឹងទុកអំពីការផ្ទេរមីស៊ីលឈ្មោះTaurus ដ៏មានឥទ្ធិពលទៅកាន់ទីក្រុងកៀវ (Kiev)បានកើតឡើងជាថ្មីក្នុងសប្តាហ៍នេះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយគ្មានដែនកំណត់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Merz បានបញ្ជាក់ថា ការផ្តល់ប្រព័ន្ធ Taurus គឺ “អាចធ្វើទៅបាន” ទោះបីជាលោកបានបន្ថែមថាកងកម្លាំងអ៊ុយក្រែននឹងត្រូវការ “ការបណ្តុះបណ្តាលជាច្រើនខែ” ដើម្បីប្រើប្រាស់អាវុធនោះឱ្យមានប្រសិទ្ធភាព។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Life.ru កាលពីថ្ងៃពុធលោក Kartapolov បាននិយាយថាទីក្រុងមូស្គូ “ត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង” ប្រសិនបើអាល្លឺម៉ង់បន្តបញ្ជូនអាវុធនោះ។ លោកបានព្រមានថា យើងបានត្រៀមខ្លួនដើម្បីស្ទាក់ចាប់មីស៊ីល Taurus វាយប្រហារទីតាំងបាញ់ ប្រតិបត្តិករ ហើយបើចាំបាច់ ទីតាំងដែលពួកគេត្រូវបញ្ជូនមក។ គួរឲ្យដឹងថាមីស៊ីល Taurus KEPD 350 មានរយៈចម្ងាយជាង៥០០ គីឡូម៉ែត្រ…

  • ប្រធានបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយគណបក្សសម្ព័ន្ធភាព នៅវិមាន ៧មករា

    ប្រធានបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយគណបក្សសម្ព័ន្ធភាព នៅវិមាន ៧មករា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយប្រធានគណបក្សសម្ព័ន្ធភាពចំនួន ២៧ផ្សេងទៀត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧មករា ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ជំនួបនេះជាជំនួបប្រចាំឆ្នាំ ដើម្បីបង្កើនភាពស្និតស្នាល និងអាចលើកពីវឌ្ឍនភាពនូវកិច្ចព្រមព្រៀងទាំង ៨ចំណុច ដែលគណបក្សទាំង ២៨ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ។ ក្នុងជំនួបនាព្រឹកនេះ ក៏មានការប្រកាសទទួលយកគណបក្សសន្តិភាពជាតិ ជាសមាជិកគណបក្សនយោបាយសម្ព័ន្ធភាពផងដែរ ។ សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ផ្សេងទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងពិធីចងសម្ព័ន្ធភាបនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ការចងសម្ព័ន្ធភាពនេះ គណបក្សទាំងអស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយនោះទេ អ្នកទាំងអស់គ្នា គឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ គណបក្សទាំងអស់ មិនមែនចំណុះគណបក្សប្រជាជនទេ ប៉ុន្ដែយើងស្ម័គ្រធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទោះបីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់…

  • តុលាការអាមេរិកសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump

    តុលាការអាមេរិកសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump

    បរទេស៖ តុលាការសហព័ន្ធ កាលពីថ្ងៃពុធ បានសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump ហើយថែមទាំងបានអះអាងថា លោកប្រធានាធិបតីអាមេរិក រូបនេះ កំពុងប្រើអំណាច ធ្វើលើសពីតួនាទី ជុំវិញការដាក់សំពាធ លើទំនិញនាំចូល ពីបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានអះអាងថា ការដាក់ពន្ធរបស់លោក Donald Trump បានបង្កើនតម្លៃទំនិញប្រចាំថ្ងៃប៉ះពាល់ខ្លាំងដល់ប្រជាជនអាមេរិក ដែលជាអ្នកប្រើប្រាស់។ ក្រុមចៅក្រមបី រូប បានសម្រេចរារាំងពន្ធសកល របស់លោក Trump ដែលបានដាក់ចេញ កាលពីដើម ខែមេសា។ ពួកគេ ក៏បានរារាំងលោក Trump ពីការអនុវត្តពន្ធរបស់លោក ដែលបានដាក់ កាលពីដើមឆ្នាំនេះ ប្រឆាំងនឹងប្រទេសចិន ម៉ិកស៊ិក និងកាណាដា បើទោះបីជា លោក Trump អះអាងថា ធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្នាំញៀនសំយោគ fentanyl ចូលមក ក្នុងសហរដ្ឋអាមេរិក ក៏ដោយ។ តុលាការ ដែលតែងតែដោះស្រាយវិវាទជុំវិញពន្ធគយ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ…

  • អ៊ីស្រាអែលថា បានសម្លាប់មេធំរបស់ក្រុមហាម៉ាស់

    អ៊ីស្រាអែលថា បានសម្លាប់មេធំរបស់ក្រុមហាម៉ាស់

    បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បានអះអាងថា យោធារបស់ខ្លួនបានសម្លាប់ លោក Mohammed Sinwar ដែលជាមេធំ របស់ក្រុមប្រដាប់អាវុធ ហាម៉ាស់ និង ជាមនុស្ស ដែលអ៊ីស្រាអែល តាមប្រមាញ់ ខ្លាំងបំផុត នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។ អំឡុងពេលការជជែកដេញដោលពិសេសមួយ នៅក្នុងសភាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ លោក Netanyahu បានអះអាងថា លោក Mohammed Sinwar ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដ៏ធំ របស់អ៊ីស្រាអែល នៅហេដ្ឋារចនាសម្ព័ន្ធក្រោមដី ស្ថិតក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សា។ ក្រុម ហាម៉ាស់ មិនបានបញ្ជាក់ ឬ បដិសេធ ចំពោះការស្លាប់របស់ លោក Sinwar នោះទេ។ បុរស វ័យ៤៩ឆ្នាំ រូបនេះ បានចូលរួមជាមួយ Hamas…

  • លោក Zelenskiy ចោទរុស្ស៊ី ពីការបោកបញ្ឆោតមួយផ្សេងទៀត ដោយអូសបន្លាយសំណើសន្តិភាព

    លោក Zelenskiy ចោទរុស្ស៊ី ពីការបោកបញ្ឆោតមួយផ្សេងទៀត ដោយអូសបន្លាយសំណើសន្តិភាព

    ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) បានចោទប្រកាន់ថា រុស្ស៊ី កំពុងចូលរួមនៅក្នុង “សកម្មភាពបោកបញ្ឆោតមួយផ្សេងទៀត” ដោយការខកខាន និងអូសបន្លាយមិនប្រគល់សំណើដំណោះស្រាយសន្តិភាពរបស់ខ្លួន មុនពេលកិច្ចប្រជុំដែលអាចកើតមានរវាងទីក្រុងមូស្គូ និងទីក្រុងគីវ នៅសប្ដាហ៍ក្រោយ។ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy និយាយថា “សូម្បីតែអ្វីដែលហៅថា ‘អនុស្សរណៈ’ ដែលរុស្ស៊ីបានសន្យា និងហាក់ដូចជាបានរៀបចំអស់ពេលជាងមួយសប្តាហ៍មកនេះ នៅតែមិនមាននរណាម្នាក់បានមើលឃើញឡើយ”។ លោកបន្តថា “អ៊ុយក្រែនមិនបានទទួលសំណើអ្វីទេ ហើយដៃគូរបស់ទីក្រុងគីវ និងសូម្បីតែទួរគី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដំបូងក៏មិនបានទទួលរបៀបវារៈថ្មីដែរ”។ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា “ទោះបីជាមានការសន្យាជាមួយសហរដ្ឋអាមេរិក ជាពិសេសចំពោះលោកប្រធានាធិបតី Donald Trump ក៏ដោយ ក៏រុស្ស៊ីកំពុងបង្កើតការបោកបញ្ឆោតមួយផ្សេងទៀត”។ គួរឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធមុននោះថា ទីក្រុងមូស្គូ បានព្រាងអនុស្សរណៈមួយច្បាប់ ដែលបង្ហាញពីជំហរដោះស្រាយនៅក្នុងជម្លោះអាយុកាល ៣ឆ្នាំនៅអ៊ុយក្រែន។ ប្រមុខការបរទេសរុស្ស៊ីរូបនេះក៏បង្ហើបថានឹងមានការចរចាផ្ទាល់ជាលើកទីពីរ ធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។ សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តី​សម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយនិងជួយសម្រួល​សកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅ​រកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវ​ការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត។ នៅក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែង​សន្ទរកថា តំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយ​បញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្ត​សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។…

  • [UPDATE] អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់ចុងក្រោយនៅហ្កាហ្សា ស្នើដោយអាមេរិក ហើយបានបញ្ជូនទៅក្រុមហាម៉ាសរួចរាល់

    [UPDATE] អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់ចុងក្រោយនៅហ្កាហ្សា ស្នើដោយអាមេរិក ហើយបានបញ្ជូនទៅក្រុមហាម៉ាសរួចរាល់

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានទទួលយកសំណើរបស់លោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះដូរអ្នកទោស។ បច្ចុប្បន្នមានចំណាប់ខ្មាំងចំនួន ៥៨ នាក់នៅក្នុងតំបន់ហ្កាហ្សា។ ការប្រកាសនេះកើតឡើងបន្ទាប់ពីបេសកជនមជ្ឈិមបូព៌ាលោក Witkoff បាននិយាយកាលពីដើមសប្តាហ៍នេះថារូបលោកមានសុទិដ្ឋិនិយមអំពីការធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមមានអាយុកាលជាង១៩ ខែនៅដែនដីហ្កាហ្សា។ សេតវិមាននិយាយថា លោកប្រធានាធិបតីDonald Trump និងប្រេសិតពិសេសលោក Steve Witkoff បានប្រគល់សំណើនេះទៅកាន់ក្រុមហាម៉ាស រួចហើយ បន្ទាប់ពីអ៊ីស្រាអែលបានចុះហត្ថលេខា។ លោក Netanyahu ត្រូវបានគេរាយការណ៍ថា បានបានលើកឡើងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលក្រុមហាម៉ាសចាប់ខ្លួន ។យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី និងដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា អ៊ីស្រាអែលបានទទួលយកផែនការថ្មីរបស់លោក Witkoff ហើយ។ក្រុមហាម៉ាស ក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ខ្លួនបានទទួលសំណើបទឈប់បាញ់ថ្មីពីក្រុមអ្នកសម្របសម្រួល ហើយកំពុងសិក្សាផែនការនោះ។ ក្រុមហាម៉ាសនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយបេសកជនពិសេសអាមេរិកលោក Steve Witkoff លើ “ក្របខ័ណ្ឌទូទៅ” សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ក្រុមហាម៉ាស និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្របខ័ណ្ឌដែលខ្លួនបានអនុម័តនឹងធានាបាននូវ “បទឈប់បាញ់ជាអចិន្ត្រៃយ៍” ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា លំហូរនៃជំនួយមនុស្សធម៌ និងគណៈកម្មាធិការអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យដែលសន្មត់ថាគ្រប់គ្រងលើដែនដីនេះ…