Author: Dol Pheakdey
-

នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅកូរ៉េខាងត្បូង
សេអ៊ូល ៖ តបតាមការអញ្ជើញ លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៩ ខែឧសភានេះ។ លោកស្រី តាកាអ៊ិឈិ និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក លីជេ ម្យុង (Lee Jae Myung) នឹងពិភាក្សាយ៉ាងទូលំទូលាយ អំពីទិសដៅនៃការអភិវឌ្ឍ សម្រាប់ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន ព្រមទាំង ស្វែងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងវិស័យផ្សេងៗ។ មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីបញ្ហា ក្នុងតំបន់ និង ពិភពលោក រួមទាំង ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជា បញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជន ដូចជា សេដ្ឋកិច្ច, សង្គម និង សុវត្ថិភាពសាធារណៈ។ នេះបើការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ។ លោក លី និង លោកស្រី តាកាអ៊ិឈិ បានជួបគ្នា ជាលើកដំបូង នៅខាងក្រៅកិច្ចប្រជុំកំពូល…
-

បេឡារុស ចាប់ដៃ រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា
មីនស្កិ៍ ៖ កងទ័ពបេឡារុស និងរុស្ស៊ី កាលពីថ្ងៃ ចន្ទ បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលផ្តោតសំខាន់ក្នុងការត្រៀមខ្លួនចល័តអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅតាមបណ្តាទីតាំងនានាទូទាំងប្រទេសបេឡារុស ក្នុងករណីសង្គ្រាមផ្ទុះឡើង ។ ការបញ្ចេញសាច់ដុំយោធារបស់សម្ព័ន្ធមិត្តទាំងពីរ បានទាក់ទាញអ៊ុយក្រែន ដែលជាប្រទេសជិតខាងបេឡារុស ចេញមុខថ្កោលទោសភ្លាមៗ និងជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច រឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងបេឡារុស ។ មិនខ្វល់ពីការថ្កោលទោសរបស់អ៊ុយក្រែន ក្រសួងការពារជាតិបេឡារុសប្រកាសថា ល្បែងសង្គ្រាមដ៏ក្តៅគគុកនេះ នឹងហាត់ហ្វឹកហ្វឺនអំពីវិធីសាស្រ្តដឹកជញ្ជូនអាវុធនុយក្លេអ៊ែរទៅដាក់ពង្រាយនៅតាមទីតាំងនានា ក៏ដូចជាការរៀបចំសម្រាប់ការប្រើប្រាស់វា ក្នុងករណីចាំបាច់ ។ ជាមួយគ្នានេះ កងកម្លាំងមីស៊ីល និងកងទ័ពអាកាស ក៏នឹងចូលរួមជាផ្នែកមួយនៃការធ្វើសមយុទ្ធផងដែរ ។ យ៉ាងណា ក្រសួងការពារជាតិបេឡារុស បានអះអាងថា ការបញ្ចេញសាច់ដុំយោធានេះ មិនមានគោលបំណងប្រឆាំងនឹងប្រទេសណាមួយទេ ហើយក៏មិនមែនជាការបង្កគំរាមកំហែងសន្តិសុខក្នុងតំបន់ផងដែរ ។ បើតាម France24, រុស្ស៊ី ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យស្របច្បាប់ ចំពោះការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក ។ តួយ៉ាង រុស្ស៊ីបានដាក់ពង្រាយមីស៊ីលលឿនជាងសំលេង ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់បេឡារុសកាលពីឆ្នាំមុន ។ ចំណែកនៅឆ្នាំ ២០២៤ រុស្ស៊ីថែមទាំងបានចេញផ្សាយគោលលទ្ធិដែលបានកែសម្រួល ដោយដាក់បេឡារុសឱ្យស្ថិតនៅក្រោមឆ័ត្រនុយក្លេអ៊ែររបស់ខ្លួន ៕ ប្រភព…
-

លោក ត្រាំ ជជែកជាមួយលោក ណេតាន់យ៉ាហ៊ូ ពីលទ្ធភាពបញ្ឆេះភ្លើងសង្គ្រាម អ៊ីរ៉ង់ ឡើងវិញ
លោក ត្រាំ ជជែកជាមួយលោក ណេតាន់យ៉ាហ៊ូ ពីលទ្ធភាពបញ្ឆេះភ្លើងសង្គ្រាម អ៊ីរ៉ង់ ឡើងវិញ វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្លាស់ប្តូរយោបល់គ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញលទ្ធភាពអុជបញ្ឆេះភ្លើងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ឡើងវិញ ។ បើតាម Times of Israel, ការផ្លាស់ប្ដូរយោបល់គ្នារវាងមេដឹកនាំទាំងពីរទាក់ទិននឹងលទ្ធភាពផ្ទុះសង្គ្រាមសាជាថ្មីជាមួយអ៊ីរ៉ង់ធ្វើឡើង ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទីកាលពីថ្ងៃអាទិត្យ ។ បន្ទាប់ពីការសន្ទនានោះ លោក Trump បានបង្ហោះសារគំរាមធ្ងន់ៗសាជាថ្មីនៅលើបណ្ដាញ Truth Social ថា សម្រាប់អ៊ីរ៉ង់ពេលវេលាកំពុងដើរទៅមុខហើយ ហើយអ៊ីរ៉ង់គួរតែធ្វើសកម្មភាពឲ្យបានលឿន បើមិនដូច្នេះទេ នឹងមិនមានអ្វីសេសសល់ សម្រាប់ពួកគេឡើយ ។ ចំណែកអ៊ីស្រាអែលវិញ ក្រោយពេលបញ្ចប់ការសន្ទនានេះភ្លាម គណៈរដ្ឋមន្រ្តីសន្តិសុខបានចាប់ផ្តើមបើកកិច្ចប្រជុំបន្ទាន់មួយ ខណៈប្រភពបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំនោះអាចនឹងជជែកអំពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ និងស្ថានភាពវិវឌ្ឍន៍ថ្មីៗក្នុងជម្លោះជាមួយក្រុមហេសបូឡានៅលីបង់ ។ យោងតាម New York Times, ក្រសួងការពារជាតិអាមេរិកកំពុងប្រុងជើងការកម្រិតខ្ពស់ ក្នុងករណីការចរចាបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមបរាជ័យ…
-

លោក Netanyahu និយាយថា ក្រុមមេខ្លោងដឹកនាំការវាយប្រហារថ្ងៃទី ០៧ តុលា ត្រូវបានសម្លាប់ជិតអស់ហើយ
ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃ អាទិត្យ បានថ្លែងអះអាងថា អ៊ីស្រាអែល ជិតឈានដល់ការបញ្ចប់គោលដៅសំខាន់មួយ នៃសង្គ្រាមនៅតំបន់ហ្គាហ្សាហើយ នោះគឺការសម្លាប់ក្រុមមេខ្លោងដែលទទួលខុសត្រូវទាំងអស់ ចំពោះការរៀបចំផែនការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ។ ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសក្តែងៗថា លោក Ezzedine Al-Haddad ដែលជាមេបញ្ជាការនៃក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា កាលពីថ្ងៃ សុក្រ សប្តាហ៍មុន ។ មេដឹកនាំអ៊ីស្រាអែលមានវ័យ៧៦ឆ្នាំរូបនេះ បានថ្លែងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា លោកបានសន្យាថា មេក្លោងទាំងអស់នៅពីក្រោយការសម្លាប់រង្គាល និងការចាប់ចំណាប់ខ្មាំង នឹងត្រូវកម្ចាត់ចោលរហូតដល់ចុងក្រោយ ។ លោកថា អ៊ីស្រាអែលជិតបញ្ចប់បេសកកម្មនេះហើយ ដោយលោកបានហៅលោក Haddad ថា ជា “ភេរវករដ៏គួរឲ្យស្អប់ខ្ពើម” ។ យោងតាមការលើកឡើងរបស់លោក Netanyahu, គិតមកទល់ពេលនេះ កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រងទឹកដីហ្គាហ្សាចំនួន ៦០% ហើយ ។ បើតាម France24,…
-

ចិន សន្យាទិញកសិផល អាមេរិក យ៉ាងតិច ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ
វ៉ាស៊ីនតោន ៖ ប្រទេសចិនបានសន្យាថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិក យ៉ាងហោចណាស់ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពោលចាប់ពីឆ្នាំ ២០២៦, ២០២៧ និង ២០២៨ ។ នេះបើតាមអះអាងរបស់សេតវិមានកាលពីថ្ងៃអាទិត្យ ។ ប្រភពដដែលបញ្ជាក់ថា ការប្ដេជ្ញាចិត្តនេះកើតមានឡើង ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីចិន លោក Xi Jinping កាលពីសប្តាហ៍មុន ។ ប៉ុន្តែសេតវិមាននិយាយថា ទំហំទឹកប្រាក់ ១៧ ពាន់លានដុល្លារនេះ មិនរាប់បញ្ចូលការសន្យាទិញសណ្តែកសៀង ដែលចិនធ្លាប់បានប្តេជ្ញាថានឹងទិញកាលពីខែតុលា ឆ្នាំ ២០២៥ នោះទេ ។ ការសន្យានេះទៀតសោតធ្វើឡើង នៅក្រោយពេលមានការថយចុះគួរឱ្យកត់សម្គាល់ នៃការនាំចេញកសិផល របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន បន្ទាប់ពីមានបញ្ហាតំឡើងពន្ធគយ កាលពីឆ្នាំមុន ។ បើតាម CNA, ការនាំចេញទំនិញកសិកម្មអាមេរិកទៅចិន ក្នុងឆ្នាំ២០២៥ បានថយមកនៅត្រឹមតម្លៃ ៨ ពាន់ ៤០០ លានដុល្លារ…
-

អឺរ៉ុប ថា អាមេរិក ចិន និងរុស្ស៊ី ចង់ឲ្យប្លុករបស់ខ្លួនបែកបាក់គ្នា
តាលិន ៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបព្រមានថា អាមេរិក ចិន និង រុស្ស៊ី ចង់ឃើញសហភាពអឺរ៉ុបបែកបាក់គ្នា ដោយសារតែប្លុកមួយនេះមានសមត្ថភាព និងកម្លាំងភូមិសាស្ត្រនយោបាយប្រកួតប្រជែង ជាមួយមហាអំណាចទាំង ៣ ។ ថ្លែងអំឡុងសន្និសីទមួយនៅក្នុងរដ្ឋធានី Tallinn ប្រទេសអេស្តូនី កាលពីថ្ងៃអាទិត្យ, លោកស្រី Kallas និយាយថា មហាអំណាចទាំងនេះកំពុងព្យាយាមបំបែកកម្លាំងសមូហភាពរបស់សហភាពអឺរ៉ុប ។ លោកស្រីរៀបរាប់ថា «ជាមហាអំណាចទាំងនេះមិនចូលចិត្តសហភាពអឺរ៉ុបនោះទេ ពួកគេចង់រុះរើសហភាពអឺរ៉ុប ហើយមូលហេតុនោះគឺដោយសារតែយើងខ្លាំងជាង នៅពេលដែលយើងរួបរួមនៅជាមួយគ្នា» ។ អតីតនាយករដ្ឋមន្ត្រីប្រទេសអូស្តូនី វ័យ ៤៨ ឆ្នាំរូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាល សហភាពអឺរ៉ុប ទប់ទល់នឹងសម្ពាធដែលអាចធ្វើឲ្យការរួបរួមរបស់អឺរ៉ុបចុះខ្សោយ ដោយព្រមានថា ការបែងចែកផ្ទៃក្នុង បានប្រថុយនឹងការថយចុះឥទ្ធិពលជាសកល របស់ប្លុកមួយនេះ ស្របពេលដែលអស្ថិរភាពភូមិសាស្ត្រនយោបាយ កំពុងកើនឡើង ។ បើតាម Anadolu, ការថ្លែងរបស់លោកស្រី Kaja Kallas កើតមានឡើង ចំពេលដែលបណ្តាមេដឹកនាំអឺរ៉ុប ជួបប្រទះនឹងភាពមិនប្រាកដប្រជា ជុំវិញការប្តេជ្ញាចិត្ត រយៈពេលវែង…
-

លោក Zelensky ចោទ រុស្ស៊ី ចង់វាយប្រហារ NATO ចេញពីទឹកដីបេឡារុស
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីចំៗថា កំពុងព្យាយាមអូសទាញបេឡារុសឲ្យធ្លាក់កាន់តែជ្រៅទៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយក៏ពិចារណារៀបចំផែនការវាយប្រហារភាគខាងជើងអ៊ុយក្រែន ឬប្រទេសសមាជិកអង្គការណាតូ ចេញពីទឹកដីបេឡារុសផងដែរ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ហ្សេលេនស្គី ទទួលបានរបាយការណ៍សង្ខេបពីសេវាចារកម្ម និងយោធារបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន ។ បើតាមការលើកឡើងរបស់លោក ហ្សេលេនស្គី, អ៊ុយក្រែនក៏បានដឹងអំពីទំនាក់ទំនងបន្ថែមទៀតរវាងរុស្ស៊ី និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ដើម្បីបញ្ចុះបញ្ចូលលោក លូកាសិនកូ ឲ្យចូលរួមប្រតិបត្តិការឈ្លានរបស់ពួកគេ ។ ការដែលរុស្ស៊ីព្យាយាមបញ្ចុះបញ្ចូលបេឡារុស ក៏ព្រោះតែប្រទេសនេះ មានព្រំដែនជាប់ជាមួយប៉ូឡូញ លីទុយអានី និងឡាតវី ដែលជាសមាជិកអង្គការណាតូ នៅភាគខាងជើង និងភាគខាងលិច ហើយអ៊ុយក្រែននៅភាគខាងត្បូង ។ ភ្លាមៗ នៅមិនទាន់មានការឆ្លើយតបពីរុស្ស៊ី និងបេឡារុស ចំពោះការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែននៅឡើយទេ ។ បើតាម កៀវ អ៊ីនឌីភែនដិន (kyiv independent), លោក លូកាសិនកូ ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ពូទីន បានបើកដៃឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់បេឡារុស…
-

លោក គីម ប្រកាសឲ្យកូរ៉េខាងជើង ពង្រឹងការការពារជួរមុខ ប្រឆាំងសត្រូវធំ
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃចន្ទនេះថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមន្ត្រីយោធាកំពូល ពង្រឹងអង្គភាពជួរមុខ និងប្រែក្លាយព្រំដែនភាគខាងត្បូងរបស់ប្រទេស ទៅជាបន្ទាយ ដែលមិនអាចកាត់ថ្លៃបាន ប្រឆាំងនឹងសត្រូវធំ។ បើតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA, លោក គីម បានផ្តល់ការណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យ ។ លោក Kim បានកំណត់ផែនការសម្រាប់ ការពង្រឹងអង្គភាពជួរទីមួយ និងអង្គភាពសំខាន់ៗផ្សេងទៀត នៅក្នុងផ្នែកយោធា និងបច្ចេកទេស ដែលជាការសម្រេចចិត្តដ៏សំខាន់មួយ ក្នុងការទប់ស្កាត់សង្គ្រាម ឱ្យបានហ្មត់ចត់ជាងមុន ។ លោកបញ្ជាក់ថា គម្រោងធ្វើទំនើបកម្មយោធា គួរតែត្រូវបានបង្កើនដើម្បីកំណត់គំនិតនៃប្រតិបត្តិការថ្មី នៅក្នុងគ្រប់វិស័យ។ ផែនការរបស់លោក Kim ក៏ ណែនាំនូវគំនិតប្រតិបត្តិការពហុដែន ដែលលាតសន្ធឹងហួសពីដី, សមុទ្រ និងខ្យល់ ដើម្បីរួមបញ្ចូលនៅក្រោមទឹក, លំហអាកាស, អេឡិចត្រូនិច និងអ៊ីនធឺណែត។ លោក Hong Min អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ បាននិយាយថា សេចក្តីណែនាំនេះ បានឆ្លុះបញ្ចាំងពីមេរៀន…
-

ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ
ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានសង្កត់ធ្ងន់កាលពីថ្ងៃ អាទិត្យ ថា កោះតៃវ៉ាន់នឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fox News កាលពីសប្តាហ៍មុន បាននិយាយថា រូបលោកមិនចង់ឃើញកោះតៃវ៉ាន់ប្រកាសឯករាជ្យឡើយ ហើយអាមេរិកក៏នឹងមិនហោះជាង ១៥,២៨៩ គីឡូម៉ែត្រ ដើម្បីជួយធ្វើសង្គ្រាមតៃវ៉ាន់ដែរ ។ ហេតុនេះ សូមភាគីចិន និងកោះតៃវ៉ាន់ បន្ថយកម្តៅជាមួយគ្នា ។ យ៉ាងណា លោកប្រធានាធិបតី Lai បានបង្ហោះសារលើ Facebook កាលពីថ្ងៃ អាទិត្យ ដោយលោកបានអះអាងច្បាស់ៗថា ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការឯកភាពគ្នាយ៉ាងទូលំទូលាយ និងជាផលប្រយោជន៍រួមរបស់តៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យទាំងអស់ជុំវិញពិភពលោកជាយូរមកហើយ ។ មេដឹកនាំតៃវ៉ាន់រូបនេះបន្តថា អធិបតេយ្យភាពរបស់តៃវ៉ាន់ នឹងមិនអាចរងការរំលោភបំពាន…
-

មន្ត្រីអាមេរិកចង់ឲ្យអេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកមួយចំនួនកំពុងលើកទឹកចិត្ត ដល់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះមួយ ក្នុងចំណោមកោះនានា របស់ប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឈូងសមុទ្រពែក្ស។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស The Telegraph។ ប្រភពអះអាងថា កោះនេះមានឈ្មោះថា កោះ Lavan ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់មួយ នៅឈូងសមុទ្ររបស់អ៊ីរ៉ង់ ហើយ មានរោងចក្រចម្រាញ់, កន្លែងស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធផ្ទុកកប៉ាល់ ដែលតភ្ជាប់ទៅតំបន់ប្រេងសំខាន់ៗមួយចំនួន។ កោះ Lavan ក៏មានផ្ទុកទុនបំរុងឧស្ម័នធម្មជាតិដ៏ធំមួយផងដែរ។ សារព័ត៌មាន The Telegraph បានចុះផ្សាយ កាលពីថ្ងៃសៅរ៍ថា មន្ត្រីមួយចំនួន នៅក្នុងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឲ្យ អេមីរ៉ាត់ អារ៉ាប់រួម គួរតែយកកោះនេះ។ ប្រភពបានដកស្រង់សម្តី របស់អតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ របស់លោក Trump ដែលបាននិយាយថា «ទៅយកកោះនេះទៅ! វានឹងក្លាយជា របស់អេមីរ៉ាត់ អារ៉ាប់រួម ជំនួសឱ្យសហរដ្ឋអាមេរិក»។ បើតាម RT,…