Author: Dol Pheakdey
-

លោក ត្រាំ បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាពធ្វើការជាមួយ UN
ដាវ៉ូស ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព ដែលទើបត្រូវបានចុះហត្ថលេខា ជាផ្លូវការ នឹងធ្វើការ រួមគ្នា ជាមួយអង្គការសហប្រជាជាតិ ហៅកាត់ UN។ លោកបាននិយាយ នៅឯពិធីបើកដំណើរការ ក្រុមប្រឹក្សាសន្តិភាព របស់លោក ស្ថិតក្នុងទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍ ថា ស្ថាប័ននេះ នឹងធ្វើការ “រួមគ្នា” ជាមួយអង្គការសហប្រជាជាតិ ដោយលោកបន្ថែមថា UN មិនបានប្រើប្រាស់ តួនាទីប្រកបដោយសក្តានុពល របស់ខ្លួន នោះទេ។ គួរបញ្ជាក់ថា លោក Donald Trump បានចុះហត្ថលេខា លើធម្មនុញ្ញ នៃអ្វីដែលគេហៅថា “ក្រុមប្រឹក្សាសន្តិភាព” ដោយលោកបានបង្កើតចេញជាស្ថាប័ន សម្រាប់ដោះស្រាយជម្លោះអន្តរជាតិ ជាមួយនឹងសមាជិកស្ថាបនិកផ្សេងទៀត នៅប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមករា ពោលគឺ នៅក្នុងពេលមានរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក។ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បាននិយាយថា…
-

អឺរ៉ុប ទិញមនុស្សយន្ត ចិន Walker S2 យកទៅជួយផលិតយន្តហោះក្នុងរោងចក្រ
បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍យក្សនៅអឺរ៉ុប Airbus បានសម្រេចទិញមនុស្សយន្ត Walker S2 របស់ក្រុមហ៊ុនចិន UBTech យកទៅជួយផលិតយន្តហោះ នៅក្នុងរោងចក្ររបស់ខ្លួន ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃពុធ ។ Walker S2 ជាមនុស្សយន្តមានរូបរាងដូចមនុស្ស, មានកម្ពស់ ១ ម៉ែត្រ ៧៦ សង់ទីម៉ែត្រ, ទម្ងន់ ៧០ គីឡូក្រាម និងដើរបានប្រហែល ២ ម៉ែត្រក្នុងមួយវិនាទី ។ ដៃរបស់មនុស្សយន្ត Walker S2 បំពាក់ទៅដោយឧបករណ៍ចាប់សញ្ញា Tactile ដែលអាចលើកឥវ៉ាន់បាន ៧ គីឡូក្រាមកន្លះសម្រាប់ដៃម្ខាង ។ ជាមួយគ្នានេះ Walker S2 ក៏ជាមនុស្សយន្តដំបូងគេដែលមានសមត្ថភាពផ្លាស់ប្តូរថ្មដោយខ្លួនវាផ្ទាល់ផងដែរ ។ ក្រុមហ៊ុន UBTech និយាយថា ចាប់តាំងពីការបើកដំណើរការមក, Walker S2 មានការបញ្ជាទិញដោយក្រុមហ៊ុននានា រួមទាំង ក្រុមហ៊ុនផលិតរថយន្ត…
-

ជប៉ុន បញ្ចេញដ្រូនល្បាតក្រោមទឹកផលិតក្នុងស្រុក តាមដាននាវាមុជទឹក និងនាវាចម្បាំងសត្រូវ
តូក្យូ ៖ កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានដាក់ដំណើរការយានដ្រូនបើកក្រោមទឹកខ្នាតតូច ដែលជាឧបករណ៍យោធាផលិតក្នុងស្រុក និងទើបបង្កើតថ្មី ដើម្បីបម្រើក្នុងបេសកកម្មការពារក្រោមទឹក ពីការយារយីនៃកងនាវាមុជទឹក និងនាវាចម្បាំងរបស់សត្រូវ ។ បើតាមសារព័ត៌មាន Defence Blog, ការដាក់ពង្រាយយានដ្រូនក្រោមទឹក ដែលជប៉ុនទើបអភិវឌ្ឍថ្មីនេះ រំពឹង នឹងជួយគាំទ្រដល់ការពង្រីកសមត្ថភាពឃ្លាំមើលតាមសមុទ្រ និងសន្តិសុខក្រោមសមុទ្ររបស់ប្រទេសជប៉ុន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយ ។ កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននិយាយថា យានដ្រូនបើកក្រោមទឹកនេះនឹងក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងកាន់តែធំរបស់ជប៉ុន ក្នុងការរួមបញ្ចូលយានជំនិះគ្មានមនុស្សបើក ទៅក្នុងរចនាសម្ព័ន្ធកងកម្លាំងរបស់ខ្លួន សំដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពទប់ស្កាត់ និងការឆ្លើយតប ។ ម្យ៉ាងវិញទៀត យានដ្រូនបើកក្រោមទឹកខ្នាតតូចនេះ ត្រូវបានគេមើលឃើញថា ជាមធ្យោបាយសន្សំសំចៃខ្ពស់ សម្រាប់បេសកកម្មពង្រីកការឃ្លាំមើលជាប់លាប់ ជាពិសេសវាជួយកាត់បន្ថយការពឹងផ្អែករបស់ជប៉ុន ទៅលើការប្រើប្រាស់នាវា ឬយន្តហោះដែលមាននាវិកបញ្ជាផងដែរ ។ ចំណាត់ការនេះទៀតសោត ធ្វើឡើងស្របពេលដែលជប៉ុនកំពុងប្រឈមមុខនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញសកម្មភាពក្រោមសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមានការចល័តនាវាមុជទឹក ឧបករណ៍ចាប់សញ្ញាក្រោមទឹក និងយានដ្រូនក្រោមទឹក ដែលដំណើរការដោយប្រទេសក្នុងតំបន់ ។ ឆ្លើយតបក្តីបារម្ភ ប្រទេសជប៉ុនកំពុងបោះទុនវិនិយោគកើនឡើងជាលំដាប់ទៅលើប្រព័ន្ធការពារដែនសមុទ្រគ្មានមនុស្សបើក ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន ។ ផែនការនេះនឹងជួយគាំទ្រដល់យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរបស់ជប៉ុន ដែលសង្កត់ធ្ងន់លើសន្តិសុខដែនសមុទ្រ សេរីភាពនៃការធ្វើនាវាចរណ៍ និងស្ថិរភាពឆ្លងកាត់ផ្លូវសមុទ្រសំខាន់ៗ ៕…
-

អាមេរិក ទម្លាយមូលហេតុលោក ត្រាំ ប្ដូរចិត្តឈប់ប្រើកម្លាំងយោធាលេបយកកោះ Greenland
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានទម្លាយពីមូលហេតុដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សម្រេចចិត្តដើរថយក្រោយ ឈប់ប្រើជម្រើសយោធាដើម្បីលេបយកកោះ Greenland តទៅទៀត ។ បើតាមប្រភពដែលដឹងពីបញ្ហាផ្ទៃក្នុងបានទម្លាយឲ្យដឹងថា មូលហេតុដែលលោក ត្រាំ ទម្លាក់ចិត្តបន្ទន់កាយឈប់ប្រើកម្លាំងយោធាដើម្បីច្បាមយកកោះ Greenland គឺដោយសារតែភាពវឹកវរក្នុងនយោបាយអាមេរិក ក៏ដូចជាដើម្បីបន្ធូរភាពភ័យស្លន់ស្លោក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក ។ ការសម្រេចចិត្តផ្អាកប្រើកម្លាំងយោធាលើកោះ Greenland របស់លោក ត្រាំ បានធ្វើឱ្យប្រជាជនចំនួន ៥ ម៉ឺន ៧ ពាន់ដែលរស់នៅលើកោះទឹកកកដ៏ធំមួយនេះ មានការធូរស្រាលចិត្តយ៉ាងខ្លាំង ។ ក្រៅពីច្រានចោលជម្រើសយោធា, លោក Trump ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមទៀតថា លោកក៏នឹងលែងដាក់ពន្ធលើប្រទេសអឺរ៉ុបដែលប្រឆាំងអាមេរិកក្នុងការប្រើប្រាស់កម្លាំងយោធាដណ្ដើមយកកោះ Greenland ផងដែរ ។ ជាមួយគ្នានេះ ភាគហ៊ុនសកលបានស្ទុះងើបឡើងវិញ ខណៈដែលធុរៈកិច្ចជនក៏បានធូរស្រាលចិត្តផងដែរ ក្រោយប្រធានាធិបតីវ័យ ៧៩ ឆ្នាំរូបនេះ ប្រកាសលុបចោលការដំឡើងពន្ធលើអឺរ៉ុប ជុំវិញបញ្ហាកោះ Greenland ។ កោះ Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានធនធានធម្មជាតិដ៏សម្បូរបែប ។ វាមានផ្ទៃដីប្រហែល ២ លាន…
-

ឥណ្ឌាគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មជាង ៥០គ្រឿងទៅកាន់ទីអវកាស
ញូវដែលី ៖ ប្រទេសឥណ្ឌាមានគម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មច្រើនជាង ៥០គ្រឿង និងបំពាក់បន្ថែមនូវប្រព័ន្ធចាប់យករូបភាពពេលយប់ ដើម្បីបង្កើនសមត្ថភាពផ្នែកសន្តិសុខជាតិរបស់ខ្លួន ក្រោយមានជម្លោះព្រំដែនដ៏អាក្រក់បំផុតជាមួយប៉ាគីស្ថានក្នុងរយៈពេលជាច្រើនទសវត្សរ៍ កាលពីឆ្នាំ ២០២៥ ។ ស្ថិតក្រោមរដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ប្រទេសឥណ្ឌាមានផែនការបាញ់បង្ហោះផ្កាយរណបដល់ទៅ ៥២គ្រឿងដំបូងទៅកាន់ទីអវកាស ជាផ្នែកមួយនៃកម្មវិធីស៊ើបការណ៍៣ ឬ Surveillance-3 ដែលមានមូលដ្ឋាននៅលើលំហរអាកាស ។ កាសែត The Times of India ដែលរាយការណ៍កាលពីខែមិថុនា ឆ្នាំ ២០២៥ ជុំវិញផែនការពន្លឿនការបាញ់បង្ហោះផ្កាយរណបចារកម្មនេះ បានឱ្យដឹងថា ផ្កាយរណបចារក្រុមដំបូង អាចនឹងត្រូវបាញ់បង្ហោះនៅក្នុងខែមេសា ឆ្នាំ២០២៦ ។ បើតាមការគ្រោងទុកនោះ ឥណ្ឌាមានមហិច្ឆតាដាក់ពង្រាយផ្កាយរណបថ្មីរហូតដល់ ១៥០គ្រឿង ដើម្បីជំរុញសន្តិសុខព្រំដែនរបស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Mint ក្នុងខែមេសា ឆ្នាំ ២០២៥ ដោយដកស្រង់សម្តីលោក V. Narayanan ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Chennai ។ យោងតាមការប៉ាន់ស្មានជំហានដំបូង ប្រទេសឥណ្ឌាអាចនឹងត្រូវចំណាយលុយប្រមាណ ២.៨ពាន់លានដុល្លារ ដើម្បីនាំយកផ្កាយរណបទាំង…
-

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ី ហោះល្បាតពីលើសមុទ្រជប៉ុន
មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS របស់រុស្ស៊ី បានធ្វើការហោះហើរល្បាតតាមកាលវិភាគលើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន ។ វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS របស់រុស្ស៊ី កំពុងហោះឡើង និងហោះហើរល្បាតពីលើភ្នំ និងសមុទ្រ ។ ក្រសួងការពារជាតិរុស្ស៊ីបន្តថា យន្តហោះទម្លាក់គ្រាប់បែក Tu-95MS ត្រូវបានអមដំណើរដោយយន្តហោះចម្បាំងបំបាំងកាយ Su-35S និងយន្តហោះចម្បាំង Su-30SM ក្នុងអំឡុងពេលហោះហើរល្បាតពីលើសមុទ្រជប៉ុនរយៈពេលជាង ១១ម៉ោង ។ បើតាមក្រសួងការពារជាតិរុស្ស៊ី បេសកកម្មហោះហើររបស់យន្តហោះចម្បាំងមកពីកងកម្លាំងអវកាសរុស្ស៊ី ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងតឹងរ៉ឹង ស្របតាមច្បាប់អន្តរជាតិ ដែលគ្រប់គ្រងការប្រើប្រាស់ដែនអាកាស ។ ម្យ៉ាងវិញទៀត ការល្បាតរបស់ Tu-95MS ដែលជាយន្តហោះទម្លាក់គ្រាប់បែក មានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលនុយក្លេអ៊ែរ ធ្វើឡើងស្របនឹងច្បាប់ដែនអាកាសអន្តរជាតិ និងជាផ្នែកមួយនៃការហោះហើរជាធម្មតាប៉ុណ្ណោះ ៕ ប្រភព ៖ AFP
-

អាមេរិកអញ្ជើញកម្ពុជាចូលរួមបង្កើតក្រុមប្រឹក្សាសន្តិភាព
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិតផ្លូវការមួយច្បាប់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ លោក ដូណាល់ ត្រាំ ទើបបានផ្តួចផ្តើមគំនិតបង្កើតស្ថាប័នអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។ នៅក្នុងលិខិតផ្សព្វផ្សាយកាលយប់ថ្ងៃទី២១ មករាដោយសម្តេចធិបតី លោក ដូណាល់ ត្រាំ បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ លោកប្រធានាធិបតីបានបន្ថែមថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។ យោងតាមលោកត្រាំ ចំណុចសំខាន់នៃផែនការនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលលោកចាត់ទុកជាស្ថាប័នដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ហើយវានឹងក្លាយទៅជាអង្គការអន្តរជាតិថ្មីមួយ និងជារដ្ឋបាលអន្តរកាលមួយសម្រាប់ការគ្រប់គ្រង។ ក្នុងនាមជាប្រធានក្រុមប្រឹក្សានេះ លោកប្រធានាធិបតី ត្រាំ បានអញ្ជើញកម្ពុជាជាផ្លូវការឱ្យចូលរួមនៅក្នុងគម្រោងប្រកបដោយមហិច្ឆតានេះ។…
-

ក្រុមហ៊ុន TEPCO ចាប់ផ្តើមដំណើរការរោងចក្រនុយក្លេអ៊ែរធំបំផុតក្នុងលោកឡើងវិញ
តូក្យូ ៖ ក្រុមហ៊ុនថាមពលអគ្គិសនីទីក្រុងតូក្យូ ហៅកាត់ (TEPCO) កាលពីថ្ងៃពុធ បានចាប់ផ្តើមបើកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រឡើងវិញ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ក្រោយការអង្កេតត្រូវបានបញ្ចប់ ។ នេះគឺជាការចាប់ផ្តើមដំណើរការឡើងវិញលើកដំបូងរបស់រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅលើពិភពលោកមួយនេះ ចាប់តាំងពីកើតមានគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ ២០១១ ។ បើតាមការលើកឡើងរបស់ក្រុមហ៊ុន TEPCO ខ្លួននឹងដាក់ដំណើរការអនឡាញ បន្ទាប់ពីម៉ោង ៧ល្ងាច (ម៉ោងក្នុងតំបន់) នូវម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង ១,៣៦ជីហ្គាវ៉ាត់ លេខ៦ ដែលស្ថិតក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន៧ នៅរោងចក្រ Kashiwazaki-Kariwa ដែលមានសមត្ថភាពផលិតថាមពលកម្លាំង ៨,២ជីហ្គាវ៉ាត់ នៅពេលដែលវាពេញសមត្ថភាព ។ ជាមួយគ្នានេះ ម៉ាស៊ីនរ៉េអាក់ទ័រលេខ៦ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មឡើងវិញ ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលនៅក្នុងទីក្រុងតូក្យូ ដែលជាទីក្រុងដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ ។ រីឯម៉ាស៊ីនរ៉េអាក់ទ័រលេខ៧ ក៏ត្រូវបានគេជឿជាក់ដែរថា នឹងចាប់ផ្តើមដាក់ដំណើរការអនឡាញនៅអំឡុងឆ្នាំ ២០៣០ខាងមុខ ។ សូមបញ្ជាក់ថា លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi កំពុងជំរុញការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រថ្មី ជាពិសេសម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ថ្មីមានម៉ូឌុលតូច SMR ខណៈកន្លងមក…
-

ចិន ច្រានចោលការប្រជែងដណ្តើមកោះ Greenland ជាមួយ សហរដ្ឋអាមេរិក
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃពុធ បានចេញមុខច្រានចោលមហិច្ឆតាដណ្តើមយកកោះ Greenland ជាមួយសហរដ្ឋអាមេរិក និងបានបដិសេធពាក្យចចាមអារាម ដែលថា ទីក្រុងប៉េកាំងនឹងចូលទៅប្រកួតប្រជែង ដើម្បីមានឥទ្ធិពលនៅលោកខាងលិច ខណៈដែលទីក្រុងវ៉ាស៊ីនតោនប៉ុន់ប៉ងលេបយកកោះយុទ្ធសាស្រ្តមួយនេះ ។ នៅពេលត្រូវបានសួរ ថាតើចិនសាទរភាពច្របូកច្របល់ ជុំវិញបញ្ហាកោះ Greenland ដែរឬទេ? អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មានច្បាស់ៗថា ចិនគ្មានបំណងប្រកួតប្រជែង ដើម្បីមានឥទ្ធិពលជាមួយប្រទេសណាមួយទេ ហើយចិនក៏នឹងគ្មានថ្ងៃធ្វើដូច្នេះដែរ ។ ជាមួយគ្នានេះ លោក Guo ក៏បានសង្កត់ធ្ងន់ផងដែរថា ចិននឹងចូលរួមក្នុងការផ្លាស់ប្តូរប្រកបដោយភាពអំណោយផល ជាមួយប្រជាជាតិទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងសមភាព ហើយចិននៅតែប្តេជ្ញាចិត្ត ក្នុងការធ្វើជាកម្លាំងប្រកបដោយភាពវិជ្ជមាន ស្ថិរភាព និងស្ថាបនា ។ ការអះអាងរបស់ប្រទេសចិន ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បានអះអាងថា បើសិនទីក្រុងវ៉ាស៊ីនតោនមិនគ្រប់គ្រងកោះ Greenland ទេ នោះកោះមួយនេះ នឹងធ្លាក់ទៅក្នុងកណ្តប់ដៃរបស់រុស្ស៊ី ឬក៏ចិននៅពេលណាមួយ ។ យ៉ាងណាមិញ មហិច្ឆតារបស់លោកប្រធានាធិបតី…
-

លោក Putin ចង់ដកលុយដែលអាមេរិកបង្កក បង់១ពាន់លានដុល្លារចូលក្រុមប្រឹក្សាសន្តិសុខរបស់លោក Trump
មូស្គូ ៖ លោក Putin បាននិយាយថា រុស្ស៊ីអាចបង់ ១ពាន់លានដុល្លារ ចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមគំនិតបង្កើតឡើង ដោយលោក Trump ប៉ុន្តែ លុយទាំងនោះ ត្រូវយកចេញពីទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានអាមេរិកបង្កក។ ក្នុងអំឡុងពេល កិច្ចប្រជុំរដ្ឋាភិបាល តាមទូរទស្សន៍ កាលពីថ្ងៃពុធ, លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីអាចបង់លុយ ១ពាន់លានដុល្លារ ដែលត្រូវបានស្នើសុំឱ្យចូលជាសមាជិកអចិន្ត្រៃយ៍ នៃ ‘ក្រុមប្រឹក្សាសន្តិភាព’ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែ លុយទាំងនោះ ត្រូវតែយកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក នៅក្រោមរដ្ឋបាលរបស់អាមេរិកមុន។ លោក ពូទីន បានបន្ថែមថា ទ្រព្យសម្បត្តិទាំងនេះ ក៏អាចត្រូវបានប្រើប្រាស់ ដើម្បីកសាងឡើងវិញ នូវទឹកដីដែលរងការខូចខាតដោយអរិភាព បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បាននិយាយថា រុស្ស៊ីនឹងសិក្សាបន្ថែម អំពីការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក…