Author: Dol Pheakdey

  • ឥណ្ឌា នឹងបន្តទិញប្រេងរុស្ស៊ី មិនគិតពីរយៈពេលផ្អាកទណ្ឌកម្ម របស់អាមេរិក

    ឥណ្ឌា នឹងបន្តទិញប្រេងរុស្ស៊ី មិនគិតពីរយៈពេលផ្អាកទណ្ឌកម្ម របស់អាមេរិក

    ញូវ ដែល្លី ៖ ឥណ្ឌា នឹងទិញប្រេងពីរុស្ស៊ី ដោយមិនគិតពីរយៈពេល នៃ ការផ្អាកទណ្ឌកម្ម របស់អាមេរិកនោះឡើយ នេះបើតាមប្រភព ពីរដ្ឋាភិបាលឥណ្ឌា ថ្លែងប្រាប់ TASS។ ប្រភពអះអាងថា ទីក្រុង ញូវ ដែលី នឹងបន្តទិញប្រេងពីរុស្សី ដោយមិនគិតពីថា តើសហរដ្ឋអាមេរិកបន្តការផ្អាកទណ្ឌកម្ម ប្រឆាំងរុស្ស៊ី ឬ ក៏អត់ នោះទេ។ រយៈពេលលើកលែង រយៈពេល៣០ ថ្ងៃ សម្រាប់ប្រេងរុស្ស៊ី ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ផុតកំណត់ នៅថ្ងៃទី១១ ខែមេសា។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានរៀបរាប់ថា «សហរដ្ឋអាមេរិក បានសម្រេចចិត្តដក ទណ្ឌកម្ម លើប្រេងរុស្ស៊ី ជាបណ្ដោះអាសន្ន មិនមែនដើម្បីផលប្រយោជន៍ របស់យើងទេ ប៉ុន្តែ ជាផលប្រយោជន៍របស់ពួកគេផ្ទាល់»។ ប្រភពបន្តថា «ប្រទេសឥណ្ឌា ត្រូវការធានាសន្តិសុខថាមពល ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់ខ្លួន នេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យើង ហើយយើងធ្វើការសម្រេចចិត្ត លើការទិញប្រេងរុស្ស៊ី ដោយផ្អែកលើស្ថានភាពពិភពលោក និងលក្ខខណ្ឌទីផ្សា»។ កាលពីដើមខែមីនា…

  • ជប៉ុន ចង់បង្កើនកងទ័ពស្ត្រី ឲ្យកើនដល់ ១៣ភាគរយ

    ជប៉ុន ចង់បង្កើនកងទ័ពស្ត្រី ឲ្យកើនដល់ ១៣ភាគរយ

    តូក្យូ ៖ ប្រទេស ជប៉ុន ចង់បង្កើនចំនួនស្ត្រី ក្នុងជួរយោធា ឱ្យបានកើនដល់ ១៣ភាគរយ ក្នុងចំណោមទាហានទាំងអស់ ហើយ ក៏កំពុងព្យាយាមបញ្ចុះបញ្ចូល មនុស្ស វ័យក្មេង ឱ្យចុះឈ្មោះចូលបម្រើកងទ័ព ។ យោងតាមក្រសួងការពារជាតិ ក្រោមការកំណត់គោលដៅថ្មី គួរតែមានស្ត្រីប្រហែល ១៣ភាគរយ ក្នុងជួរកងកម្លាំងស្វ័យការពារជាតិជប៉ុន ហៅកាត់ SDF ត្រឹមខែមីនា ឆ្នាំ២០៣៦ ពោលគឺ កើនពីអត្រា ៩ ភាគរយ នាពេលបច្ចុប្បន្ន។ ការជំរុញនេះកើតមានឡើង ចំពេលក្រសួងការពារជាតិជប៉ុន សន្យាកែលម្អលក្ខខណ្ឌសម្រាប់បុគ្គលិកស្រី ក្រោយផ្ទុះរឿងអាស្រូវបំពានផ្លូវភេទ ដោយអតីតទាហានស្រីម្នាក់ ដែលត្រូវបានចែករំលែកនៅលើកម្មវិធី YouTube។ ក្រសួងការពារជាតិជប៉ុន បញ្ជាក់ប្រាប់ AFP ដោយសង្កត់ធ្ងន់លើតម្រូវការ នៃតុល្យភាពជីវិតការងារ។ គួរបញ្ជាក់ថា ទីក្រុងតូក្យូ បានបង្កើនការចំណាយលើវិស័យការពារជាតិ និងព្យាយាមទាក់ទាញអ្នកចូលបម្រើកងទ័ពបន្ថែម ខណៈដែលក្តីបារម្ភ ចេះតែកើនឡើង ជុំវិញឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ យ៉ាងណា កាតព្វកិច្ចដ៏គ្រោះថ្នាក់ ជាមួយនឹង ប្រាក់បៀរវត្សទាប ព្រមទាំង ការចូលនិវត្តន៍ត្រឹមអាយុ ៥៦ឆ្នាំ…

  • ជប៉ុន ងាកទៅរក អាលុយមីញ៉ូមរុស្ស៊ី ចំពេលវិបត្តិផ្គត់ផ្គង់ព្រោះសង្គ្រាម

    ជប៉ុន ងាកទៅរក អាលុយមីញ៉ូមរុស្ស៊ី ចំពេលវិបត្តិផ្គត់ផ្គង់ព្រោះសង្គ្រាម

    តូក្យូ ៖ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តជប៉ុន ងាកទៅសម្លឹងមើល អាលុយមីញ៉ូម រុស្ស៊ី ចំពេលមានវិបត្តិផ្គត់ផ្គង់ ដោយសារសង្គ្រាម នៅមជ្ឈិមបូព៌ា នេះបើតាមសារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ថ្មីៗនេះ ថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តជប៉ុន បានចូលពិភាក្សា ជាមួយក្រុមហ៊ុនអាលុយមីញ៉ូមយក្ស របស់រុស្ស៊ី Rusal ខណៈពេលដែលមានការរំខានពីជម្លោះ នៅមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង ការផ្គត់ផ្គង់ផ្គត់ផ្គង់ នេះបើតាមការដកស្រង់ប្រភព ដែលដឹងអំពីបញ្ហានេះ។ ទោះបីជាអាលុយមីញ៉ូម របស់ក្រុមហ៊ុន Rusal មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់បស្ចិមប្រទេសក៏ដោយ ក៏ក្រុមហ៊ុនជប៉ុន ស្ម័គ្រចិត្តបញ្ឈប់ការទិញ នៅឆ្នាំ២០២២ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែន ដោយចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនផលិតឈូងសមុទ្រជំនួសវិញ។ ក្រុមហ៊ុន រុស្ស៊ី Rusal បាននិយាយ ថ្មីៗនេះ ថា ការចរចាដើម្បីទិញ វត្ថុធាតុដើម ដែលប្រើក្នុងផ្នែករថយន្ត ដូចជា កង់, ប្លុកម៉ាស៊ីន និង ក្បាលស៊ីឡាំង បានដំណើរការប្រហែលមួយសប្តាហ៍ហើយ កត់សម្គាល់ថា កិច្ចព្រមព្រៀងមួយចំនួន…

  • ចិន វ៉ាដាច់ អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ឥណ្ឌា

    ចិន វ៉ាដាច់ អាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ឥណ្ឌា

    ប៉េកាំង ៖ ប្រទេស ចិន វ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេស ឥណ្ឌា។ ស្ថានទូតរបស់ទីក្រុងប៉េកាំង នៅទីក្រុងញូវដេលី បាននិយាយថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ក្នុងឆ្នាំសារពើពន្ធ ២០២៥ – ២០២៦ ដោយបានវ៉ាដាច់ សហរដ្ឋអាមេរិក។ លោក Xu Feihong ឯកអគ្គរដ្ឋទូតចិន ប្រចាំ ឥណ្ឌា បានឲ្យដឹង នៅក្នុងសារបង្ហោះ លើបណ្តាញសង្គម X ថា ពាណិជ្ជកម្មទ្វេភាគី រវាងឥណ្ឌា និងចិន ឈានដល់ ១៣៧ ពាន់លានដុល្លារ ក្នុងរយៈពេល ចន្លោះខែមេសា ឆ្នាំ២០២៥ ដល់ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក Xu បានរៀបរាប់ទៀតថា «ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា សម្រាប់រយៈពេល ១១ខែ ជាប់គ្នា»។ កាលពីខែកុម្ភៈ លោក Qin Jie អគ្គកុងស៊ុលរបស់ចិន នៅទីក្រុង…

  • នាយករដ្ឋមន្ត្រីអេស្ប៉ាញហោះទៅចិន ខណៈទំនាក់ទំនងជាមួយអាមេរិករង្គោះរង្គើ

    នាយករដ្ឋមន្ត្រីអេស្ប៉ាញហោះទៅចិន ខណៈទំនាក់ទំនងជាមួយអាមេរិករង្គោះរង្គើ

    ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៤ របស់លោកទៅកាន់ប្រទេសចិន នៅថ្ងៃទី១៣ ខែមេសា ស្របពេលដែលទំនាក់ទំនងរវាងអេស្ប៉ាញ និងសហរដ្ឋអាមេរិកជួបភាពរង្គោះរង្គើ ។ អេស្ប៉ាញ គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុតមួយរបស់អឺរ៉ុប ក្នុងការពង្រីកពាណិជ្ជកម្ម និងចាត់ទុកប្រទេសចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងគូប្រជែងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែលប្រធានាធិបតីអាមេរិក លោក Donald Trump មើលឃើញ ។ យ៉ាងណា សេដ្ឋវិទូអេស្ប៉ាញបានព្រមានថា ការពង្រឹងទំនាក់និងសេដ្ឋកិច្ច និងនយោបាយជាមួយចិនខ្លាំង អាចនឹងបង្កហានិភ័យដល់អេស្ប៉ាញ ដោយសារតែសហរដ្ឋអាមេរិក គឺជា វិនិយោគិន បរទេស ឈានមុខ គេ នៅ អេស្ប៉ាញ ។ ម្យ៉ាងវិញទៀត អេស្ប៉ាញក៏មានទំហំពាណិជ្ជកម្មយ៉ាងធំសម្បើមជាមួយ សហរដ្ឋអាមេរិក នៅក្នុងវិស័យសំខាន់ៗជាច្រើន ដែលជាស្នូលនៃក្បាលម៉ាស៊ីនសេដ្ឋកិច្ច របស់ អេស្ប៉ាញផងដែរ ។ បើតាមប្រភពពីរដ្ឋាភិបាល ដែលសុំមិនបញ្ចេញឈ្មោះ, កិច្ចប្រជុំនៅថ្ងៃទី១៤ ខែមេសា រវាងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez…

  • លីបង់ ប្តេជ្ញាជំរុញឲ្យអ៊ីស្រាអែល ដកទ័ពចេញ ពីប្រទេស

    លីបង់ ប្តេជ្ញាជំរុញឲ្យអ៊ីស្រាអែល ដកទ័ពចេញ ពីប្រទេស

    បេរូត ៖ នាយករដ្ឋមន្ត្រី លីបង់ បានប្តេជ្ញា ថា នឹងធ្វើការប្រឹងប្រែង ដើម្បីសម្រេចបាន នូវការដកទ័ពអ៊ីស្រាអែល ចេញពីប្រទេសរបស់ខ្លួន។ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam សន្យាថា លោកនឹងបន្តធ្វើការ ដើម្បីធានា ការដកទ័ពអ៊ីស្រាអែល ពោល គឺ បន្ទាប់ពីនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានទៅសួរសុខទុក្ខកងទ័ព ដែលបានឈ្លានពាន ភាគខាងត្បូង របស់ប្រទេសនេះ។ លោក Salam បាននិយាយ នៅក្នុងសុន្ទរកថា នៅមុនថ្ងៃខួប នៃការចាប់ផ្តើម សង្គ្រាមស៊ីវិល ឆ្នាំ១៩៧៥-១៩៩០ កាលពីថ្ងៃអាទិត្យ ថា «យើងនឹងបន្តការងារ របស់យើង ដើម្បីបញ្ឈប់សង្រ្គាមនេះ ដើម្បីធានាការដកទ័ពអ៊ីស្រាអែល ចាកចេញពីទឹកដី របស់យើងទាំងអស់, ការវិលត្រឡប់របស់អ្នកទោស, កសាងភូមិឋាន និង ទីក្រុង ដែលត្រូវបានបំផ្លាញ និងការវិលត្រឡប់ ប្រកបដោយសុវត្ថិភាព របស់អ្នកដែលផ្លាស់ទីលំនៅ» ។ យ៉ាងណា…

  • សម្ដេចធិបតីប្តេជ្ញាការពារ និងអភិវឌ្ឍជាតិ ទោះជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ

    សម្ដេចធិបតីប្តេជ្ញាការពារ និងអភិវឌ្ឍជាតិ ទោះជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមនានា ដោយប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធន៍ ឱកាស ដើម្បីជោគជ័យ។ យោងតាមសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលទទួលបាននៅថ្ងៃទី១៣មេសានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់នេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ស្របតាមលមានគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដូនតាដ៏ល្អផូរផង់នៃយើង ។ សម្ដេចធិបតីបន្តថា ឆ្នាំនេះគឺជាឆ្នាំទី៣នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាន និងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងសុខុមាលភាពប្រជាជន, សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ។ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវ…

  • លោក ត្រាំ បញ្ជាឲ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ ហ័រមូស

    លោក ត្រាំ បញ្ជាឲ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ ហ័រមូស

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យកងទ័ពជើងទឹក បិទច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចចរចាសន្តិភាព ជាមួយអ៊ីរ៉ង់ ទទួលរងបរាជ័យ។ នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social , លោក Trump បានទទួលស្គាល់ថា ការចរចាម៉ារ៉ាតុង នៅទីក្រុងអ៊ីស្លាម៉ាបាដ បានដំណើរការទៅដោយ “ល្អ” ហើយ “ចំណុចភាគច្រើន ត្រូវបានយល់ស្រប”។ ប៉ុន្តែ លោកបាននិយាយថា ទីក្រុងតេហេរ៉ង់បាន “មិនយល់ព្រម” បោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយបានបរាជ័យ ក្នុងការបើកច្រកសមុទ្រ។ ជាច្រក ដែល ប្រេងឆៅ មួយភាគប្រាំ របស់ពិភពលោក ធ្វើដំណើរឆ្លងកាត់ និង ជាលក្ខខណ្ឌនៃបទឈប់បាញ់ រយៈពេល ពីរសប្តាហ៍ កំពុងដំណើរការ នាពេលបច្ចុប្បន្ន។ លោក Trump ប្រកាសថា «មានប្រសិទ្ធភាពភ្លាមៗ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលជាកងនាវាចរល្អបំផុត នៅលើពិភពលោក នឹងចាប់ផ្តើមដំណើរការរារាំង…

  • អាមេរិក និងអ៊ីរ៉ង់ បរាជ័យឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម

    អាមេរិក និងអ៊ីរ៉ង់ បរាជ័យឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម

    អ៊ីស្លាម៉ាបាដ ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា ក្រុមចរចារបស់លោកកំពុងចាកចេញពីប្រទេសប៉ាគីស្ថាន ក្រោយមិនអាចឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះបីជាព្យាយាមចំណាយពេលចរចាដល់ទៅ ២១ ម៉ោងក៏ដោយ លោក Vance បានប្រាប់មូលហេតុថា ភាគីទាំងពីរបានបរាជ័យ មិនអាចឈានដល់ការចុះកិច្ចព្រមព្រៀង គឺដោយសារតែភាគីអ៊ីរ៉ង់បានជ្រើសរើសមិនទទួលយកលក្ខខណ្ឌរបស់អាមេរិក ក្នុងនោះរួមទាំងការផលិតអាវុធនុយក្លេអ៊ែរ ។ លោកថា បញ្ហានេះគឺជាគោលដៅស្នូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយនោះជាអ្វីដែលយើងព្យាយាមសម្រេចឲ្យខានតែបាន តាមរយៈការចរចាទាំងនេះ ។ អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការចរចាថា វាគឺជាដំណឹងអាក្រក់ ព្រោះយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ ហើយលោកគិតថា នោះជាដំណឹងអាក្រក់សម្រាប់អ៊ីរ៉ង់ច្រើនជាងដំណឹងអាក្រក់សម្រាប់សហរដ្ឋអាមេរិកទៅទៀត ។ យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ចេញផ្សាយថា ការទាមទារហួសហេតុរបស់សហរដ្ឋអាមេរិក បានរារាំងដល់ការឈានដល់កិច្ចព្រមព្រៀង ទើបការចរចាបានបញ្ចប់ ប៉ុន្តែការចរចាថ្មីនឹងបន្តទៀតធ្វើឡើងថែមទៀត ។ គួរបញ្ជាក់ថា ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ គឺជាកិច្ចប្រជុំផ្ទាល់លើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងរយៈពេលជាងមួយទសវត្សរ៍ និងជាការពិភាក្សាកម្រិតខ្ពស់បំផុត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ ៕ ប្រភព…

  • មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ រងរបួសធ្ងន់ធ្ងរ ឬពិការជើងទាំងពីរ

    មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ រងរបួសធ្ងន់ធ្ងរ ឬពិការជើងទាំងពីរ

    តេហេរ៉ង់ ៖ មនុស្ស ៣ នាក់ដែលដឹងពីផ្ទៃក្នុងអ៊ីរ៉ង់ បានទម្លាយប្រាប់ឱ្យដឹងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei បាននឹងកំពុងសម្រាកព្យាបាលរបួសធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងជើង ហើយរបួសនេះគឺដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៊ីស្រាអែល ដែលបានសម្លាប់ឪពុករបស់លោកនៅដើមសង្គ្រាមមកម្ល៉េះ ។ ប្រភពទាំងបីបានអះអាងដូចគ្នាថា ផ្ទៃមុខរបស់លោក Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៊ីស្រាអែល ទៅលើទីតាំងជួបជុំរបស់មេដឹកនាំកំពូលអ៊ីរ៉ង់នៅកណ្តាលរដ្ឋធានីតេហេរ៉ង់ ។ មិនត្រឹមតែប៉ុណ្ណោះ លោក Khamenei ថែមទាំងបានរងរបួសជើងធ្ងន់ធ្ងរផងដែរ ដែលអាចជាជើងតែម្ខាង ឬក៏ជើងទាំងសងខាងតែម្តង ។ ចំណែកប្រភពពីប្រជាជនដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់មានវ័យ ៥៦ឆ្នាំរូបនេះ កំពុងជាសះស្បើយពីរបួសនៅលើផ្ទៃមុខរបស់គាត់ហើយ ហើយនៅតែមានស្មារតីរឹងមាំ ដើម្បីពិភាក្សាអំពីបញ្ហារសើបក្នុងជាមួយអាមេរិក-អ៊ីស្រាអែល ។ ប្រភពបានបង្ហើបទៀតថា លោក Khamenei អាចចូលរួមកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ តាមរយៈការប្រជុំតាមអនឡាញ ហើយកំពុងចូលរួមក្នុងការសម្រេចចិត្តលើបញ្ហាធំៗ រួមទាំងការធ្វើសង្គ្រាម និងការចរចាជាមួយសហរដ្ឋអាមេរិក ។ យ៉ាងណា មកទល់ពេលនេះ ទីតាំងលាក់ខ្លួន លក្ខខណ្ឌសុខភាព និងសមត្ថភាពគ្រប់គ្រងប្រទេសរបស់លោក Khamenei នៅតែជាអាថ៌កំបាំងសម្រាប់សាធារណជន មិនថា រូបថត…