Author: Dol Pheakdey

  • ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ការកោតសសើរក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ

    ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ការកោតសសើរក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ

    (ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងហ្សឺណែវ សហព័ន្ធស្វីស មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស រយៈពេល ៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងប្រទេសចំនួន ១៨១ ក្រោមប្រធានបទ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One World for Health)»។ សូមជម្រាបថា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One…

  • សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ ខណៈ​សម្តេច​បំពេញបេសកកម្មនៅ​បរទេស

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់​ពី​ការ​គ្រប់គ្រង​ស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ ខណៈ​សម្តេច​បំពេញបេសកកម្មនៅ​បរទេស

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខបំភ្លឺចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជុំវិញព័ត៌មាននៃការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញនៅតំបន់មុំបី និងការចល័តកម្លាំងយោធា។ សម្ដេចធិបតីបានអះអាងថា ស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ខណៈដែលលោកកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាលោកមិនគង់នៅប្រទេសក៏ដោយ ក៏ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំៗបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅតាមបណ្ដោយព្រំដែន ត្រូវបានរាយការណ៍ជូនលោកជាប្រចាំ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក។ សម្ដេចធិបតីបានបន្ថែមថា លទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នារីករាលដាល និងព្យាយាមឲ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញ គឺត្រូវបានរាយការណ៍ជូនលោកទាំងអស់។ រាល់ការសម្រេចចិត្តសំខាន់ៗ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន គឺត្រូវទទួលបានការឯកភាព ឬបទបញ្ជាពីរូបលោកផ្ទាល់។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា លោកមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរឡើយ ព្រោះវាមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរឡើយ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធផ្ទាល់នៅសមរភូមិមុខ។ សម្ដេចបានសម្តែងក្តីសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាម៉្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ ដូចដែលធ្លាប់បានធ្វើកន្លងមក។ សម្ដេចធិបតីបានរំលឹកជាថ្មីថា កម្ពុជាគ្មានបំណងឈ្លានពានប្រទេសណាមួយឡើយ ហើយចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ យ៉ាងណាមិញ កម្ពុជាក៏រក្សាសិទ្ធិក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ…

  • ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន»

    ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន»

    សិក្ខាសាលានេះ ជាសិក្ខាសាលាទី២៨ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

  • បច្ចេកវិទ្យាផ្កាយរណបនឹងនាំលុយ ១០០ពាន់លានដុល្លារដល់ GDP របស់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០

    បច្ចេកវិទ្យាផ្កាយរណបនឹងនាំលុយ ១០០ពាន់លានដុល្លារដល់ GDP របស់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០

    សិង្ហបុរី ៖ ការបង្កើនបច្ចេកវិទ្យាអវកាស និងការបញ្ជូនផ្កាយរណបបន្ថែមទៀតទៅកាន់ទីអវកាស ដើម្បីបម្រើជា “ភ្នែកលើផែនដី” នឹងស្រូបទាញលុយ ១០០ពាន់លានដុល្លារទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។ យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន Singapore Space and Technology Ltd (SSTL) និងក្រុមហ៊ុនប្រឹក្សា Deloitte មិនរកប្រាក់ចំណេញ បានឱ្យដឹងថា ៩០%នៃអត្ថប្រយោជន៍សេដ្ឋកិច្ចបន្ថែមនេះ ត្រូវបានរំពឹងថា នឹងបញ្ជូនទៅក្នុងឧស្សាហកម្មសំខាន់ៗចំនួនបួន មានដូចជាកសិកម្ម រ៉ែ និងប្រេង ឧស្ម័ន អគ្គិសនី និងការឆ្លើយតបបន្ទាន់។ តួយ៉ាង វិស័យអគ្គិសនី និងឧបករណ៍ប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររូបភាពពីផ្កាយរណបអាចជួយក្រុមហ៊ុនថាមពលស្វែងរកទីតាំងសម្រាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យ ឬរោងចក្រផលិតថាមពលខ្យល់នៅក្នុងប្រទេសថៃ ដែលមានបំណងចង់ឱ្យ ៥១%នៃថាមពលអគ្គិសនីរបស់ខ្លួនបានមកពីថាមពលកកើតឡើងវិញនៅឆ្នាំ២០៣៧។ ចាប់តាំងពីឆ្នាំ២០១១ សិង្ហបុរីបានបញ្ជូនផ្កាយរណបជាង៣០គ្រឿងទៅកាន់ទីអវកាស ដោយផ្កាយរណបភាគច្រើនប្រើសម្រាប់កិច្ចការស្រាវជ្រាវ ហើយសិង្ហុបុរីគ្រោងនឹងបាញ់បង្ហោះយ៉ាងហោចណាស់ ១០គ្រឿងបន្ថែមទៀតនៅឆ្នាំ២០៣០។ កាលពីឆ្នាំ២០២៣ តម្លៃសេដ្ឋកិច្ចកើតចេញពីទិន្នន័យអង្កេតផែនដី ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន១៥ពាន់លានដុល្លារសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍។ ដោយសារកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាអង្កេតផែនដី តួលេខនេះអាចនឹងកើនឡើងបីដងដល់ ៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។ ជារួម វានឹងរួមចំណែកបន្ថែមប្រមាណ…

  • អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី

    អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី

    វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Nimitz របស់អាមេរិក ត្រូវគេតាមដានឃើញថា បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដ៏ចំរូងចម្រាស់វិញជាថ្មីម្ដងទៀត ជាទីដែលភាពតានតឹងហាក់មិនធូរស្បើយឡើយ។ ដំណឹងពីការវិលត្រឡប់របស់នាវា USS Nimitz ទៅកាន់សមុទ្រចិនខាងត្បូងនេះ កើតឡើងនៅពេលចិនបន្តអះអាងសិទ្ធទឹកដីនៅក្នុងតំបន់ ដែលជារឿយៗនាំឱ្យមានការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចជាមួយកងកម្លាំងដែនសមុទ្រជិតខាង រួមទាំងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងដែលត្រូវបានការពារដោយសន្ធិសញ្ញាការពារគ្នាទៅមក។ នាវា USS Nimitz បានទៅដល់សមុទ្រចិនខាងត្បូងកាលដើមខែឧសភា ហើយបានធ្វើប្រតិបត្តិការនៅទីនោះអស់ពីរសប្តាហ៍ មុនពេលបើកត្រឡប់ទៅច្រកសមុទ្រម៉ាឡាកាវិញ ជាផ្លូវទឹកតភ្ជាប់សមុទ្រចិនខាងត្បូង ជាមួយមហាសមុទ្រឥណ្ឌា ដោយបង្កើនការរំពឹងទុកអំពីលទ្ធភាពនៃការដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។ បន្ថែមពីលើនាវា USS Nimitz និងនាវាចម្បាំងថ្មី George Washington គេមើលឃើញថា នៅមាននាវារបស់អាមេរិកមួយគ្រឿងផ្សេងទៀតឈ្មោះ USS America ដែលត្រូវបញ្ជូនតាមមូលដ្ឋានរបស់ជប៉ុន ទៅកាន់សមុទ្រហ្វីលីពីន កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេ ថាតើនាវាអាមេរិកទាំងបីគ្រឿងនោះ នឹងប្រមូលផ្តុំគ្នានៅទីតាំងណានៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ប្រតិបត្តិការរួមគ្នាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ ប្រភព ៖ newsweek

  • ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣លានដើម

    ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣លានដើម

    (ភ្នំពេញ)៖ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម ។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២…

  • អាមេរិក និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាជាលើកដំបូង

    អាមេរិក និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាជាលើកដំបូង

    ម៉ានីល ៖ កងម៉ារីនអាមេរិកគ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាទំនើប ហៅកាត់ NMESIS ក្នុងអំឡុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីនជាលើកដំបូង។ កងម៉ារីនអាមេរិក និងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធជើងទឹកប្រចាំឆ្នាំនៅក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនាខាងមុខ។ បើតាមមេបញ្ជាការកងម៉ាទីនហ្វីលីពីន លោក Arturo Rojas ប្រទេសសម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាទំនើប NMESIS ក្នុងអំឡុងការហាត់ហ្វឹកហ្វឺនដីគោក និងការហាត់សមពាក់ព័ន្ធដទៃទៀត។ ប្រព័ន្ធនេះ នឹងប្រើប្រាស់យានគ្មានមនុស្សបើកហោះបញ្ជាពីចម្ងាយវាយប្រហារមីស៊ីលប្រឆាំងនាវា ដែលមានចម្ងាយលើសពី ១៨០គីឡូម៉ែត្រ។ បើតាមមន្ត្រីអាមេរិក ប្រព័ន្ធនេះនឹងជួយពង្រឹងការការពារហ្វីលីពីន ហើយអនុញ្ញាតឱ្យប្រទេសអាស៊ីនេះធ្វើទំនើបកម្មយោធារបស់ខ្លួន។ សមយុទ្ធបាញ់គ្រាប់ពិតនេះ ត្រូវបានរំពឹងថា នឹងមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ខណៈដែលការហ្វឹកហ្វឺននេះ គ្រោងធ្វើឡើងនៅភាគខាងជើងនៃកោះ Luzon របស់ហ្វីលីពីន ក្បែរកោះតៃវ៉ាន់។ សមយុទ្ធនេះទៀតសោត នឹងដំណើរការរហូតដល់ថ្ងៃទី៦ ខែមិថុនា ដោយមានយោធាអាមេរិក និងហ្វីលីពីនជាង ៤.០០០នាក់ ព្រមទាំងប្រទេសផ្សេងៗទៀត មានដូចជាជប៉ុន និង កូរ៉េខាងត្បូងចូលរួមផងដែរ៕ ប្រភព ៖ NHK

  • អាល្លឺម៉ង់បើកដៃឱ្យអ៊ុយក្រែនប្រើអាវុធខ្លួនវាយជ្រៅចូលទឹកដីរុស្ស៊ី

    អាល្លឺម៉ង់បើកដៃឱ្យអ៊ុយក្រែនប្រើអាវុធខ្លួនវាយជ្រៅចូលទឹកដីរុស្ស៊ី

    ប៊ែរឡាំង ៖ ស្របពេលដែលរុស្ស៊ីបង្កើនការវាយប្រហារយន្តហោះដ្រូនទ្រង់ទ្រាយធំស្ទើររាល់យប់ប្រឆាំងអ៊ុយក្រែននោះ អាល្លឺម៉ង់បានសម្រេចចិត្តភ្លាមៗថា ខ្លួននឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើសព្វាវុធផ្គត់ផ្គង់ដោយអាល្លឺម៉ង់ វាយប្រហារក្នុងចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា អាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចដែលខ្លួនមាន ដើម្បីបន្តគាំទ្រអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ី។ លោក Merz បន្តថា ចាប់ពីពេលនេះ គ្មានការរឹតត្បិតតទៀតទេ ក្នុងការប្រើប្រាស់សព្វាវុធដែលប្រទេសលោកផ្គត់ផ្គង់ដល់អ៊ុយក្រែន។ លោក Merz បន្ថែមទៀតថា អាល្លឺម៉ង់នឹងសម្របសម្រួលជាមួយអង់គ្លេស បារាំង និងអាមេរិក ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ។ យ៉ាងណាមិញ មេដឹកនាំអាល្លឺម៉ង់រូបនេះ មិនបានបញ្ជាក់ច្បាស់ថាតើទីក្រុងប៊ែរឡាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីល Taurus របស់អាល្លឺម៉ង់ ដែលហោះក្នុងចម្ងាយ ៥០០គីឡូម៉ែត្រវាយប្រហារលើរុស្ស៊ីនោះទេ។ ប៉ុន្តែអ៊ុយក្រែនបាននិងកំពុងជំរុញឱ្យមានការផ្គត់ផ្គង់មីស៊ីលទាំងនោះ៕ ប្រភព ៖ NHK

  • ផ្ទុះជំងឺអាសន្នរោគស៊ូដង់ស្លាប់១៧០នាក់ ត្រឹម៧ថ្ងៃ

    ផ្ទុះជំងឺអាសន្នរោគស៊ូដង់ស្លាប់១៧០នាក់ ត្រឹម៧ថ្ងៃ

    បរទេស ៖ អាជ្ញាធរសុខាភិបាលប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើង នៃជំងឺអាសន្នរោគ បានសម្លាប់មនុស្ស ជាង១៧០នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេលមួយសប្តាហ៍ ចំពេលមានការដួលរលំ នៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បន្ទាប់ពីសង្គ្រាមដ៏ឃោរឃៅ ជាងពីរឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលស៊ូដង់ បានរាយការណ៍ពីការឆ្លងជាង ២,៧០០នាក់ និងការស្លាប់១៧២នាក់ ក្នុងពេលមួយសប្តាហ៍ ដោយក្នុងនោះ ៩០ភាគរយ នៃករណីទាំងនេះ បានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានី ខាទុំ (Khartoum)។ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ការផ្គត់ផ្គង់ទឹក និងអគ្គិសនីរបស់រដ្ឋធានី ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារវាយប្រហារ របស់យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានស្តីបន្ទោស លើកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ RSF នៅក្នុងសង្គ្រាមជាមួយកងទ័ព ចាប់តាំងពីខែមេសា ឆ្នាំ២០២៣។ ជំងឺអាសន្នរោគ គឺជាជំងឺរាតត្បាត កើតមានច្រើន នៅប្រទេសស៊ូដង់ ប៉ុន្តែ ការផ្ទុះឡើង កាន់តែអាក្រក់ទៅៗ និងកាន់តែញឹកញាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយសារតែមានការបំផ្លាញប្រព័ន្ធទឹក អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធសុខភាព ដែលផុយស្រួយ…

  • អ៊ីស្រាអែលវាយឆ្មក់ទីតាំងប្តូរប្រាក់នៅWest Bank

    អ៊ីស្រាអែលវាយឆ្មក់ទីតាំងប្តូរប្រាក់នៅWest Bank

    បរទេស ៖ កងកម្លាំងនៃប្រទេសអ៊ីស្រាអែលបានវាយឆ្មក់ហាងប្តូរប្រាក់បរទេស នៅទូទាំងតំបន់ West Bank កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ក្រុមហ៊ុនមេរបស់ពួកគេថា មានទំនាក់ទំនង ជាមួយអង្គការ ភេរវករ។ ពួកគេបានជូនដំណឹងថា «កងកម្លាំងអ៊ីស្រាអែល កំពុងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន Al-Khaleej Exchange ដោយសារតែមានការពាក់ព័ន្ធជាមួយអង្គការភេរវកម្ម»។ អ្នកស្រុក ប៉ាឡេស្ទីនខ្លះ ត្រូវបានគេមើលឃើញថា មានការប៉ះទង្គិចគ្នា ជាមួយកងទ័ព កំឡុងពេលវាយឆ្មក់ ដោយបានគប់វត្ថុអ្វីមួយ ទៅលើកងទ័ព។ អាជ្ញាធរសុខាភិបាល នៅទីក្រុង Ramallah នៃតំបន់នេះ បាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត បានរងរបួស ដោយសាររងការបាញ់គ្រាប់កាំភ្លើង របស់កងកម្លាំងអ៊ីស្រាអែល អំឡុងការវាយឆ្មក់នេះ។ ចលនាអ៊ីស្លាម ប៉ាឡេស្ទីន-ហាម៉ាស់ បានចេញមុខថ្កោលទោស។ពួកគេបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ការវាយលុកទាំងនេះ មានទាំង ការលួចលុយ និង រឹបអូសទ្រព្យសម្បត្តិ» ដោយបន្ថែមថា ក្រុមហ៊ុនទាំងនេះ មានគោលដៅប្រតិបត្តិការ ស្របតាមច្បាប់ មិនដូចការចោទប្រកាន់ របស់អ៊ីស្រាអែលទេ។ គួរបញ្ជាក់ថា ប៉ាឡេស្ទីន រាប់រយនាក់…