Author: Dol Pheakdey
-

រុស្ស៊ី-អ៊ុយក្រែនត្រៀមជួបគ្នាជុំទី២
បរទេស ៖ ភាគីរុស្ស៊ីបានបង្ហាញពីគម្រោងការ ជួបចរចាសន្តិភាព ជាមួយអ៊ុយក្រែន ជុំទីពីរ នៅទីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។ ថ្លែងបន្ទាប់ពីមានជំនួបជាមួយសមភាគីទួកគី លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានស្នើថា ការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដោយផ្ទាល់ម្តងទៀត គួរតែបន្តធ្វើ នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ថែមថា ទីក្រុងរបស់ទួកគី មួយនេះ គឺជាទីតាំង “ល្អណាស់”។ យ៉ាងណាមិញ ក្រោយការជួបគ្នាលើកទី១ នៅប្រទេសតួកគី មានសេចក្តីរាយការណ៍ថា ភាគីទាំងពីរបន្តវាយប្រហារគ្នា តាមអាកាស ជាធម្មតា។ តែ ថ្មីៗនេះ មានការដោះដូរអ្នកទោសដ៏ច្រើន មិនធ្លាប់មានរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលនោះ លោក Lavrov ក៏បានចំអក ចំពោះអ្វី ដែលលោកហៅថា “ភាពល្ងង់ខ្លៅ” និង “អសមត្ថភាព” របស់មេដឹកនាំអឺរ៉ុប ពោលគឺបន្ទាប់ពី អធិការបតីអាល្លឺម៉ង់ Friedrich Merz បាននិយាយ កាលពីថ្ងៃចន្ទថា អ្នកគាំទ្រលោកខាងលិចសំខាន់ៗ របស់អ៊ុយក្រែន បានទម្លាក់ការរឹតបន្តឹង…
-

វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា”ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”
(ភ្នំពេញ)៖ ប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើ “វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា” អាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។ នេះបើយោងតាមសេចក្តីប្រកាសរួម រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអប្សរា ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ ដោយ៖ ង៉ាន់ ទិត្យ
-

ជប៉ុនប្រឈមកង្វះកម្មករជាង ៣លាននាក់ ក្នុងវិស័យ AI និង មនុស្សយន្តនៅឆ្នាំ ២០៤០
តូក្យូ ៖ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ហៅកាត់ (METI) បានព្យាករថា ប្រទេសជប៉ុននឹងប្រឈមមុខនូងកង្វះកម្លាំងពលកម្មចំនួន ៣.២៦លាននាក់ នៅក្នុងវិស័យដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តនៅឆ្នាំ 2040 នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ ក្រសួងបានប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងត្រូវការកម្មករចំនួន ៤.៩៨លាននាក់ដែលមានឯកទេសខាង AI និងមនុស្សយន្តនៅឆ្នាំ២០៤០។ យ៉ាងណា ក្នុងល្បឿននៃការអភិវឌ្ឍន៍ធនធានមនុស្សនាពេលបច្ចុប្បន្ន នឹងមានត្រឹមតែ ១.៧២លាននាក់ប៉ុណ្ណោះ។ លើសពីនេះទៀត វិស័យផលិតកម្មត្រូវបានរំពឹងថា នឹងមានកម្មករចំនួន ២.៨១លាននាក់សម្រាប់ដំណើរការផលិតកម្ម ខណៈដែលតម្រូវការត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៨.៦៥លាននាក់ ខណៈដែលតម្រូវការបុគ្គលិកផ្នែកផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងមានត្រឹមតែ ៥.៨៤លាននាក់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អតិរេកកម្លាំងពលកម្មត្រូវបានព្យាករណ៍នៅក្នុងវិស័យផ្សេងៗទៀត។ វិស័យរដ្ឋបាលការិយាល័យត្រូវបានព្យាករថា នឹងមានកម្មករលើសពី ២.១៤លាននាក់ វិស័យលក់ ៥១០.០០០ នាក់ និងវិស័យសេវាកម្មប្រមាណ ១០០.០០០នាក់។ នៅឆ្នាំ២០៤០ ប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងប្រឈមមុខនឹងការខ្វះខាតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ៦០០.០០០នាក់សម្រាប់មុខវិទ្យាប្រវត្តិវិទ្យាសាស្ត្រ និងវិស្វកម្ម៕ ប្រភព ៖ ស៊ិនហួរ
-

បណ្ដារដ្ឋមន្ត្រីសហភាពអឺរ៉ុប អនុម័តជាផ្លូវការនូវមូលនិធិសព្វាវុធថ្មីតម្លៃ ១៥០ពាន់លានអឺរ៉ូ
សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (២៧ ឧសភា) បានអនុម័តជាផ្លូវការនូវការបង្កើតមូលនិធិសព្វាវុធរបស់ប្លុកអឺរ៉ុប មានតម្លៃ ១៥០ពាន់លានអឺរ៉ូ (១៧០,៧ ពាន់លានដុល្លារអាមេរិក) ដែលជំរុញដោយការភ័យខ្លាចនៃការវាយប្រហារណាមួយរបស់រុស្ស៊ីនៅក្នុងប៉ុន្មានឆ្នាំខាងមុខ និងការសង្ស័យពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក ចំពោះទ្វីប។ ការអនុម័តដោយរដ្ឋមន្ត្រីមកពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងជំនួបនៅទីក្រុងប្រ៊ុចសែលនេះ គឺជាជំហានផ្លូវច្បាប់ចុងក្រោយបំផុតក្នុងការបង្កើតគម្រោងសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប ហៅកាត់ថា SAFE ដោយប្រើប្រាស់ឥណទានរួមរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេសអឺរ៉ុប សម្រាប់គម្រោងការពារជាតិរួមគ្នា។ អ្នកការទូតនិយាយថា វិធានការនេះត្រូវបានគាំទ្រដោយប្រទេសចំនួន២៦ ក្នុងចំណោមសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប ដោយប្រទេសហុងគ្រី បានអនុប្បវាទ។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុប បានស្នើមូលនិធិនោះកាលពីខែមីនា ខណៈការភ័យខ្លាចបានកើនឡើងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលពួកគេមិនអាចប្រាកដចិត្តបានទៀតឡើយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងការពារពួកគេពីការវាយប្រហារ។ លើសពីនេះ ដោយបារម្ភពីប្រតិបត្តិការយោធារុស្ស៊ី ក្នុងឆ្នាំ២០២២ លើអ៊ុយក្រែន និងការភ័យខ្លាចថាពួកគេអាចជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ បណ្ដាប្រទេសសហភាពអឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣០% រួចហើយក្នុង ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបនិយាយថានោះនៅតែមិនគ្រប់គ្រាន់ទេ៕
-

អាល្លឺម៉ង់ គំរាមបោះជំហានប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមចាត់វិធានការមិនជាក់លាក់ជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (២៧ ឧសភា) ហើយនិយាយថា ទីក្រុងប៊ែរឡាំង នឹងមិននាំចេញសព្វាវុធដែលប្រើដើម្បីបំពានច្បាប់មនុស្សធម៌ទេ ខណៈប្រមុខការបរទេសរូបនេះ និងលោកអធិការបតី Friedrich Merz បានបង្កើនការស្តីបន្ទោសយ៉ាងចាស់ដៃបំផុតជុំវិញសង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា ប៉ាឡេស្ទីន។ អាល្លឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានបន្តគាំទ្រយុទ្ធនាការយោធារបស់អ៊ីស្រាអែល តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក ពីសំណាក់ក្រុមហាម៉ាស ទោះបីជាអ៊ីស្រាអែល កាន់តែឯកោជាអន្តរជាតិក៏ដោយ។ ជំហរប្រែប្រួលនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប កំពុងពិនិត្យមើលគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួន ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមធ្វើ “សកម្មភាពជាក់ស្តែង” ជុំវិញបញ្ហាហ្កាហ្សាផងដែរ។ ថ្លែងទៅកាន់ទូរទស្សន៍ WDR លោក Wadephul បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ សម្រាប់អ៊ីស្រាអែល មិនត្រូវឱ្យគេប្រើប្រាស់ជាឧបករណ៍ទេ ព្រោះការវាយប្រហារតាមអាកាសដ៏ធំ និងកង្វះខាតស្បៀងអាហារ និងឱសថ បានធ្វើឱ្យស្ថានការណ៍ហ្កាហ្សា “មិនអាចទ្រាំទ្របាន”។ នៅមុននោះ លោក Merz បានរិះគន់ខ្លាំងៗចំពោះការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ថាលែងសមហេតុផលជាតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសទៀតហើយ ហើយ “ក៏លែងយោគយល់បានទៀតដែរ”។ ការផ្លាស់ប្តូរជំហរ…
-

កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
គូឡាឡាំពួ៖ ក្នុងជំនួបពិភាក្សាការងារ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំ កំពូល ពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត បានឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ក្នុងឱកាសនៃជំនួបនោះព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណង ក្នុងការ ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីការត្រៀមខ្លួន របស់កូវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍បំណងរបស់ប្រទេសកូវ៉ែត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនេះស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយ បណ្តា…
-

លោក Macron និងស្ត្រីទី១ចេញពីវៀតណាម ទៅឥណ្ឌូនេស៊ី
បរទេស ៖ ប្រធានាធិបតីបារាំង លោក Macron និង ភរិយា បានចាកចេញពីប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បន្តដំណើរ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ លោក Emmanuel Macron និង ស្ត្រីទីមួយ Brigitte Macron បានចាកចេញពីទីក្រុងហាណូយ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាចំណតទីពីរ ក្នុងដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ រយៈពេល៦ថ្ងៃ ដែលរួមមាន ទាំងប្រទេសសិង្ហបុរី ផងដែរ។ សម្រាប់ទស្សនកិច្ច របស់មេដឹកនាំបារាំង នៅវៀតណាម ក្រៅពីរឿងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ក៏មានការចាប់អារម្មណ៍ខ្លាំង លើស្ត្រីទី១ ដែលត្រូវបានឃើញថា ហាក់ឈ្លោះគ្នាជាមួយលោក Macron នៅលើយន្តហោះ តែ លោកបានច្រានចោលវិញថា មិនបានឈ្លោះប្រកែកគ្នា បើទោះបីជាមានវីដេអូ បែកធ្លាយស្ត្រីទី១ យកដៃរុញមកលើរូបលោក ក៏ដោយ។ ជាការកត់សម្គាល់ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air បាននិយាយថា ខ្លួននឹងទិញយន្តហោះបារាំង Airbus A330-900 ចំនួន២០គ្រឿង អំឡុងដំណើរទស្សនកិច្ចរបស់លោក…
-

បុរសម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតក្រោយបើករថយន្តបំបុកក្បួនដង្ហែក្រុមបាល់ទាត់ Liverpool របស់អង់គ្លេស
បុរសជនជាតិអង់គ្លេសស្បែកសវ័យ៥៣ឆ្នាំម្នាក់មកពីតំបន់ Liverpool ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត ដោយការបើកបរប្រកបដោយគ្រោះថ្នាក់ និងក្នុងស្ថានភាពមិនសមរម្យ ដោយសារគ្រឿងញៀន បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកហ្វូងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Liverpool អំឡុងក្បួនដង្ហែពាន លីគកំពូល (Premier League) បណ្តាលឲ្យមនុស្សជាង៥០នាក់រងរបួស។ នគរបាលបាននិយាយថា ជនរងគ្រោះចំនួន១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធម្មតាកាលពីថ្ងៃអង្គារ ២៧ ឧសភា ដោយបន្ថែមថា ពួកគេទាំងអស់ហាក់ដូចជាបានជាសះស្បើយឡើងវិញហើយ។ នគរបាលអង់គ្លេសជឿថា ឧបទ្ទវហេតុនៅកណ្តាលទីក្រុង Liverpool ដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ គឺមិនមែនជាអំពើភេរវកម្មទេ។ ពួកគេបាននិយាយថា អ្នកបើកបររថយន្តម៉ាក Ford Galaxy ពណ៌ប្រផេះ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ត្រូវបានគេជឿថា បានតាមរថយន្តសង្គ្រោះបន្ទាន់ ចូលទៅក្នុងផ្លូវដែលត្រូវបានបិទនៅពេល របាំងផ្លូវត្រូវបានលើក ដើម្បីអនុញ្ញាតឱ្យក្រុមគ្រូពេទ្យជួយដល់ជនរងគ្រោះ ដែលសង្ស័យថាគាំងបេះដូង។ ពេលរថយន្តឈប់ ប្រជាពលរដ្ឋខឹងសម្បាក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត ខណៈសមត្ថកិច្ចបានព្យាយាមទប់ស្កាត់មិនឲ្យចូលទៅជិតអ្នកបើកបរនោះ។ ក្រុមអាជ្ញាធរពុំបានស៊ើបអង្កេតឧបទ្ទវហេតុនេះជាព្រឹត្តិការណ៍ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ ៕
-

អ៊ុយក្រែនចោទចិនថា លួចជួយឧស្សាហកម្មសព្វាវុធរុស្ស៊ី
កៀវ ៖ ប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់អ៊ុយក្រែន លោក Oleh Ivashchenko និយាយថា អ៊ុយក្រែនមានទិន្នន័យ ដែលបញ្ជាក់ថា ចិនកំពុងលួចជួយផ្គត់ផ្គង់ដល់ឧស្សាហកម្មសព្វាវុធរបស់ រុស្ស៊ី។ លោក Ivashchenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទថា អ៊ុយក្រែនមានភស្តុតាងអាចបញ្ជាក់បានថា ចិនកំពុងផ្តល់សម្ភារៈ និងឧបករណ៍សំខាន់ៗដល់រោងចក្រយោធារុស្ស៊ីចំនួន ២០។ លោក Ivashchenko បន្តថា ចិនបានផ្គត់ផ្គង់គ្រឿងម៉ាស៊ីន ផលិតផលគីមីពិសេស គ្រាប់រំសេវ និងសមាសធាតុពិសេសដល់ឧស្សាហកម្មផលិតកម្មការពារជាតិរុស្ស៊ី។ លោក Ivashchenko បន្ថែម ថា មាន ករណី ចំនួន ៦ ដែល ពាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទ្រង់ទ្រាយធំ នៃ សារធាតុ គីមី ពិសេស បប៉ុន្តែលោកមិន បាន ផ្តល់ ព័ត៌មាន លម្អិត ទេ។ បើតាមលោក Ivashchenko គិតត្រឹមដើមឆ្នាំ ២០២៥ មាន ៨០ភាគរយនៃសមាសធាតុអេឡិចត្រូនិចសំខាន់ៗដែលត្រូវបានរកឃើញនៅក្នុងយន្តហោះដ្រូនរបស់រុស្ស៊ីមានប្រភពមកពីប្រទេសចិន ។ យ៉ាងណាមិញ ចិនបានបដិសេធជាច្រើនលើកច្រើនសារ ចំពោះការចោទប្រកាន់របស់អ៊ុយក្រែន…
-

រដ្ឋមន្ត្រីក្រសួងបរិស្ថានសាបព្រោះផ្នត់គំនិតស្អាតដល់កុមារ និងយុវជន
(ភ្នំពេញ)៖ កុមារគឺជាអនាគតដ៏រឹងមាំរបស់ជាតិ ដែលតម្រូវឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាអ្នកចេះដឹង និងអ្នកជំនាញ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានចេញសារាចរណែនាំឲ្យស្ថាប័នពាក់ព័ន្ធបង្កបរិយាកាសរីករាយ និងលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់កុមារស្របតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ។ ក្នុងពិធីនេះ សិស្សានុសិស្សជាង ៥០០ នាក់បានទទួលសារអប់រំក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។ ក្រៅពីការផ្តល់សារអប់រំអំពីភាពស្អាត និងភាពបៃតងប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអភិបាលខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានចូលរួមដាំដើមឈើជាច្រើនដើមនៅក្នុងបរិវេណសាលា ដើម្បីបង្ហាញគំរូដល់យុទ្ធនាការ «ពន្លកបៃតងកម្ពុជាប្រកបដោយចីរភាព»។ ក្នុងឱកាសនោះ សិស្សានុសិស្សប្រមាណជាង ៥០០នាក់…