Author: Dol Pheakdey

  • ហ្វាំងឡង់ ៖ ពិភពលោកត្រូវរួមកម្លាំងគ្នាបង្ខំលោក Putin បញ្ឈប់សង្គ្រាមអ៊ុយក្រែន

    ហ្វាំងឡង់ ៖ ពិភពលោកត្រូវរួមកម្លាំងគ្នាបង្ខំលោក Putin បញ្ឈប់សង្គ្រាមអ៊ុយក្រែន

    ហែលស៊ិនគី ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បាននិយាយនៅថ្ងៃចន្ទថា ពិភពលោក និងសហគមន៍អន្តរជាតិត្រូវតែរួមកម្លាំងគ្នាដាក់សម្ពាធប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ខំឲ្យគាត់ចាប់ផ្តើមការចរចាបទឈប់បាញ់ ហើយឆ្ពោះទៅបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន។ លោក Orpo ដែលប្រទេសរបស់គាត់មានព្រំដែនប្រហែល ១.៣៤០គីឡូម៉ែត្រជាប់មរុស្ស៊ី បាននិយាយថា បើសិនគ្មានការបង្ខំទេ លោក Putin នឹងមិនព្យាយាមស្វែងរកការចរចាទេ នោះហើយជាមូលហេតុដែលយើងត្រូវការសម្ពាធបន្ថែមទៀត។ បើតាមមេដឹកនាំហ្វាំងឡង់រូបនេះ សហគមន៍អន្តរជាតិចាំបាច់ត្រូវតែទម្លាក់ទណ្ឌកម្ម ឬជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ពិសេសការគាំទ្រផ្នែកនយោបាយតាមដែលអាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនបន្តប្រយុទ្ធនឹងរុស្ស៊ី។ ការអះអាងបែបនេះរបស់លោក Orpo កើតឡើងបន្ទាប់ពីរុស្ស៊ីបានវាយលុកដោយយន្តហោះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ុយក្រែនស្ទើរពេញមួយយប់ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីលោក Donald Trump បានហៅលោក Putin ថា ជាមនុស្ស “ឆ្កួត” ហើយបានព្រមានថា រុស្ស៊ីកំពុងប្រថុយនឹងទណ្ឌកម្មថ្មី បើសិនរុស្ស៊ីនៅតែបន្តការទម្លាក់គ្រាប់បែកដ៏សាហាវប្រឆាំងអ៊ុយក្រែន៕

  • អង្គការសុខភាពពិភពលោក កោតសរសើរ ចំពោះសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក

    អង្គការសុខភាពពិភពលោក កោតសរសើរ ចំពោះសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក

    (ប្រទេសស្វីស)៖ កំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាត្រូវបានទទួលស្វាគមន៍សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបថ្លែងអំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជា ជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជាដែលរួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង, ២-ការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍, ៣-ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់, ៥-ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា…

  • រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

    រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

    ព្រុចសែល ៖ សហភាពអឺរ៉ុបបានអូសករុស្ស៊ី កូរ៉េខាងជើង បេឡារុស និងមីយ៉ាន់ម៉ា ទៅក្នុងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុត ប៉ុន្តែប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោកបានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះថា ច្បាប់នេះនឹងរឹតបន្តឹងការត្រួតពិនិត្យលើទំនិញដែលនាំចូលពីប្រទេសចំនួន៤ រួមមាន៖ បេឡារុស មីយ៉ាន់ម៉ា កូរ៉េខាងជើង និងរុស្ស៊ី ។ រីឯប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោក បានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ នេះមានន័យថា ប្រេស៊ីល និងឥណ្ឌូណេស៊ី ប្រឈមមុខនឹងការត្រួតពិនិត្យស្រាលជាងមុនលើទំនិញដែលនាំចូលទៅកាន់អឺរ៉ុប។ ស្ថិតក្រោមច្បាប់នេះ នឹងដាក់លក្ខខណ្ឌតម្រូវឱ្យយកចិត្តទុកដាក់លើក្រុមហ៊ុនផលិតផលរួមមាន៖ សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ កាហ្វេ និងសូកូឡាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភាពខុសគ្នារវាងក្រុមប្រទេសទាំងនោះ គឺថាបណ្តាប្រទេសប្លុកអឺរ៉ុបនឹងត្រូវតម្រូវឱ្យអនុវត្តការត្រួតពិនិត្យតាមច្បាប់ ដែលគ្របដណ្ដប់យៈពេលវែង ឬ ៩ភាគរយនៃក្រុមហ៊ុននាំចេញពីប្រទេសដែលមានហានិភ័យខ្ពស់នៃការបំផ្លាញព្រៃឈើ និង ៣ភាគរយពីប្រទេសដែលមានហានិភ័យមធ្យម និង១ភាគរយសម្រាប់ប្រទេសដែលមានហានិភ័យបំផ្លាញព្រៃឈើទាប។ សហរដ្ឋអាមេរិកក៏ស្ថិតក្នុងចំណោមប្រទេ សមានហានិភ័យទាបនៃការកាប់បំផ្លាញព្រៃឈើផងដែរ។ ច្បាប់សហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ សម្រាប់ក្រុមហ៊ុនធំៗ ហើយចាប់ពីខែមិថុនា ឆ្នាំ២០២៦ សម្រាប់ក្រុមហ៊ុនតូចៗ។ ប្រសិនបើក្រុមហ៊ុនណាមិនគោរពតាមច្បាប់នេះ នឹងត្រូវផាកពិន័យរហូតដល់ ៤ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងសហភាពអឺរ៉ុប៕ ប្រភព ៖…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ផ្ដល់យោបល់ សម្រេច ទៅលើរបៀបវារៈចាំបាច់មួយចំនួន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ដូចខាងក្រោម៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បី ពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់…

  • ក្រសួងកសិកម្មបើកកិច្ចប្រជុំដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និង ការចុះបញ្ជី ជីកសិកម្ម

    ក្រសួងកសិកម្មបើកកិច្ចប្រជុំដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និង ការចុះបញ្ជី ជីកសិកម្ម

    (ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបើកកិច្ចប្រជុំមួយជាមួយមន្រ្តីជំនាញដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្មសំដៅធ្វើយ៉ាងណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្តែង។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះថាកិច្ចប្រជុំនេះបានធ្វើឡើងដោយឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធ្វើយ៉ាងណាពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្ម។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម តំណាងអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ។ ក្រសួងកសិកម្មបានឱ្យដឹងដែរថា គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើបច្ចុប្បន្នភាពនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច។ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ថារាល់ការនាំចូលជីកសិកម្ម ត្រូវបំពេញលក្ខខណ្ឌតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម និងត្រូវត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសតាមនីតិវិធីក្នុងច្បាប់ស្ដីពីការគ្រប់គ្រងជីថ្នាំកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានបំពេញការងារពាក់ព័ន្ធក្នុងការគ្រប់គ្រងធាតុចូលកសិកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕

  • បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

    បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

    តូក្យូ ៖ យន្តហោះជប៉ុនមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់រដ្ឋតិចសាស់ ត្រូវបង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់បានបង្កចលាចលលើយន្តហោះ ដោយព្យាយាមបើកទ្វារមួយអំឡុងពេលហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ជើងហោះហើរលេខ 114 ត្រូវបានបង្វែរទិសដៅទៅទីក្រុង Seattle វិញ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ ដោយសារតែអាកប្បកិរិយាអ្នកដំណើរម្នាក់ខុសប្រក្រតី។ ភ្លាមៗបុរសម្នាក់នោះ ត្រូវបានរារាំងដោយអ្នកដំណើរ និងបុគ្គលិកជើងហោះហើរដទៃទៀត។ ក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាតើគាត់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ណាមួយទេ។ នេះជាឧប្បត្តិហេតុថ្មីបំផុតមួយ ដែលស្រដៀងគ្នានឹងឧប្បត្តិហេតុពីមុនៗដែរ។ តួយ៉ាង កាលពីខែមេសា ជើងហោះហើរ Jetstar ពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបង្ខំចិត្តហោះហើរត្រលប់ក្រោយវិញផងដែរ អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី បន្ទាប់ពីមានអ្នកដំណើរម្នាក់បានព្យាយាមបើកទ្វារយន្តហោះនៅលើអាកាស៕ ប្រភព ៖ BBC

  • លោក គីម ជុងអ៊ុន ឲ្យជើងខ្លាំងផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុងលើការខូចនាវាចម្បាំងថ្មី

    លោក គីម ជុងអ៊ុន ឲ្យជើងខ្លាំងផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុងលើការខូចនាវាចម្បាំងថ្មី

    បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចឲ្យជើងខ្លាំង ជំនាញផលិតគ្រាប់បែក ទទួលខុសត្រូវទាំងស្រុង ចំពោះការបរាជ័យ កម្មវិធីសម្ពោធនាវាចម្បាំងថ្មី កាលពីសប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ចេញផ្សាយបន្តដោយ ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃចន្ទនេះ។ លោក Ri Hyong-son អនុប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់បែក របស់បក្សកម្មករ ដែលកំពុងកាន់អំណាច និងជាសមាជិក នៃគណៈកម្មាធិការយោធាកណ្តាលរបស់បក្ស ដែលមានសិទ្ធិលើកងទ័ពប្រជាជនកូរ៉េ និង ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងអនុវត្តគោលនយោបាយយោធានោះ ត្រូវបានចាប់ឃាត់ខ្លួន យកមកទទួលខុសត្រូវ យ៉ាងធំធេង ក្រោយពេលដែលនាវាពិឃាតទម្ងន់ ៥,០០០ តោន បានខូចខាត នៅផ្នែកខាងក្រោម បាត់តុល្យភាព មិនអាចដំណើរការបាន នៅថ្ងៃសម្ពោធ ជាផ្លូវការ។ ការឃាត់ខ្លួន លោក Ri Hyong-son បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃ ដែលមន្ត្រីបីនាក់ រួមទាំង មេវិស្វករនាវាម្នាក់ ត្រូវចាប់ខ្លួន ជុំវិញបញ្ហានេះដូចគ្នា។ លោក Kim ធ្លាប់បានពិពណ៌នា…

  • អ៊ីស្រាអែល ឃាត់ខ្លួនបុរសម្នាក់ កាន់គ្រឿងផ្ទុះដើរចូលស្ថានទូតអាមេរិក

    អ៊ីស្រាអែល ឃាត់ខ្លួនបុរសម្នាក់ កាន់គ្រឿងផ្ទុះដើរចូលស្ថានទូតអាមេរិក

    បរទេស៖ អាជ្ញាធរនៃប្រទេសអ៊ីស្រាអែល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងកាន់គ្រឿងផ្ទុះ ដើរចូលទៅក្នុងស្ថានទូតអាមេរិក ស្ថិតនៅរដ្ឋធានី Tel Aviv ថ្មីៗនេះ។ ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃចន្ទថា ជនបង្កឈ្មោះ Joseph Neumayer ដែលមានសញ្ជាតអាល្លឺម៉ង់កាត់អាមេរិក បានស្ពាយកាបូបផ្ទុកស្រាក្រឡុក Molotov ច្នៃជាគ្រាប់បែកតូចៗ ដែលអាចឆេះបាន ហើយដើរមកនៅក្បែរស្ថានទូតអាមេរិក កាលពីថ្ងៃអាទិត្យ។ ដោយឃើញហេតុការណ៍មិនស្រួល អាជ្ញាធរអ៊ីស្រាអែល ក៏បានចាប់ឃាត់ឃុំខ្លួន ហើយបញ្ជូនទៅអាមេរិកភ្លាមៗ ដើម្បីទទួលការកាត់ទោស នៅតុលាការ។ អំឡុងសវនាការសួរនាំភ្លាមៗ មេធាវី Pamela Bondi បាននិយាយថា ជនសង្ស័យ អាយុ២៨ រូបនេះ ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការ វាយប្រហារ ដ៏បំផ្លិចបំផ្លាញ សំដៅលើស្ថានទូត ដោយគំរាមកំហែង ដល់អាយុជីវិតជនជាតិអាមេរិក និងសូម្បីតែ ជីវិត របស់ប្រធានាធិបតី Trump ។ ក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា លោក Neumeyer ក៏ធ្លាប់បានគំរាមធ្វើឃាត លោក Trump នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម…

  • វិមានក្រឹមឡាំងហៅលោកTrump ថាជាមនុស្សឆេវឆាវ ក្រោយហៅលោក Putin ថាជាមនុស្សផ្ដេសផ្ដាស

    វិមានក្រឹមឡាំងហៅលោកTrump ថាជាមនុស្សឆេវឆាវ ក្រោយហៅលោក Putin ថាជាមនុស្សផ្ដេសផ្ដាស

    វិមានក្រឹមឡាំងបានអះអាងថា លោក Donald Trump កំពុងបង្ហាញសញ្ញានៃអារម្មណ៍ឆេវឆាវហួសហេតុ បន្ទាប់ពីលោកបានហៅលោក Vladimir Putin ថា ជាមនុស្សផ្ដេសផ្ដាសខ្លាំងបំផុត ក្រោយការវាយលុកពីលើអាកាសដ៏ធំបំផុតរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅលើបណ្ដាញសង្គមTruth Social កាលពីថ្ងៃអាទិត្យថា មានអ្វីមួយបានកើតឡើងចំពោះលោក Putin បន្ទាប់ពីរុស្ស៊ីបានសម្លាប់មនុស្ស១៣ នាក់នៅអ៊ុយក្រែនដោយយានដ្រូន និងមីស៊ីល ចំនួន ៣៦៧គ្រឿងនិងដើម។លោក Trump បាននិយាយថាមេដឹកនាំរុស្ស៊ីរូបនេះ ផ្ដេសផ្ដាសខ្លាំងណាស់ ។ លោកបានសម្លាប់មនុស្សជាច្រើនដោយមិនចាំបាច់។ លោក Dmitry Peskov អ្នកនាំពាក្យរបស់លោក Putin បាននិយាយថា ការអត្ថាធិប្បាយនេះបានភ្ជាប់ទៅនឹងបន្ទុកផ្លូវអារម្មណ៍របស់អ្នករាល់គ្នាដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានលុបចោលដែនកំណត់ទាំងអស់លើអាវុធដែលបានផ្គត់ផ្គង់ស្របពេលមានរបាយការណ៍ថា លោកនឹងផ្តល់មីស៊ីល Taurus ឲ្យទៅទីក្រុង Kyiv ។ ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសក្នុងពេលដំណាលគ្នាដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ នៅចន្លោះល្ងាចថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ…

  • កូរ៉េខាងជើង រិះគន់ខែលការពារអវកាសរបស់សហរដ្ឋអាមេរិក ថាជាសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរ

    កូរ៉េខាងជើង រិះគន់ខែលការពារអវកាសរបស់សហរដ្ឋអាមេរិក ថាជាសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារ (២៧ ឧសភា) នេះថា ក្រសួងការបរទេសរបស់កូរ៉េខាងជើង បានរិះគន់ខ្លាំងៗលើគម្រោងខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក ថាជា “គំនិតផ្តួចផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតនៃសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរ”។ គួរឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២០ ខែឧសភា បាននិយាយថា លោកបានជ្រើសរើសបែបបទរចនាសម្រាប់ប្រព័ន្ធការពារមីស៊ីល Golden Dome ហើយបានតែងតាំងជាអ្នកដឹកនាំកម្មវិធីដ៏មានមហិច្ឆតាតម្លៃ ១៧៥ពាន់លានដុល្លារមួយនេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា ផែនការ Golden Dome “គឺជាផលិតផលដ៏ធម្មតាបំផុតនៃគោលនយោបាយ ‘យកអាមេរិជាធំ’ ហើយជាការលើកកម្ពស់នៃសុចរិតភាពដ៏អាត្មានិយម ភាពក្រអឺតក្រទម ការលូកដៃជ្រៀតជ្រែក និងការអនុវត្តតាមអំពើចិត្ត ហើយជាសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរនៅទីអវកាស”។ គោលបំណង Golden Dome របស់អាមេរិក គឺដើម្បីប្រើប្រាស់បណ្តាញផ្កាយរណបរាប់រយជុំវិញពិភពលោក ជាមួយនឹងឧបករណ៍ចាប់សញ្ញា និងគ្រឿងស្ទាក់ចាប់ដ៏ទំនើប ដើម្បីវាយទម្លាក់មីស៊ីលគូប្រជែងដែលបាញ់ចូលមក បន្ទាប់ពីហោះចេញពីប្រទេសនានាដូចជាចិន អ៊ីរ៉ង់ កូរ៉េខាងជើង ឬរុស្ស៊ីជាដើម។ ប្រទេសចិន កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង”…