Author: Dol Pheakdey
-

លោក Elon Musk ត្រៀមបញ្ជូនមនុស្សយន្ត Optimus ទៅភពអង្គារនៅចុងឆ្នាំ២០២៦
វ៉ាស៊ីនតោន ៖ មេធំ Tesla និង SpaceX លោក Elon Musk បានប្រកាសថ្មីៗនេះថា គាត់នឹងបញ្ជូនមនុស្សយន្ត Optimus ទៅកាន់ភពអង្គារ តាមរយៈរ៉ុក្កែតយក្ស Starship នៅឆ្នាំ២០២៦ មុនពេលបញ្ជូនអវកាសយានិកទៅទីនោះនៅចុងទសវត្សរ៍នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The telegraph។ លោក Musk ដែលក្លាយជាដៃស្តាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រ៉ុក្កែត Starship ដែលផ្ទុកមនុស្សយន្ត Optimus នឹងចាកចេញពីផែនដីទៅកាន់ភពអង្គារនៅចុងឆ្នាំ២០២៦។ លោក Musk បានសង្កត់ធ្ងន់ថា បើសិនការចុះចតនេះដំណើរការល្អ នោះការចុះចតរបស់មនុស្សអាចនឹងចាប់ផ្តើមភ្លាមៗនៅឆ្នាំ២០២៩ ទោះបីមានការគ្រោងទុកនៅឆ្នាំ២០៣១ក៏ដោយ។ លោក Musk ដែលមានមហិច្ឆតាយូរមកហើយ ក្នុងការធ្វើអាណានិគមនៅលើភពអង្គារ ហើយលោកប្រធានាធិបតី Trump ក៏បានបង្ហាញពីការគាំទ្រចំពោះរឿងនេះផងដែរ។ Starship គឺជារ៉ុក្កែតខ្នាតយក្ស និងមានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយជាចំណុចកណ្តាលនៃចក្ខុវិស័យរយៈពេលវែងរបស់លោក Musk ក្នុងការធ្វើអាណានិគមលើភពអង្គារ។ ដោយមានកម្ពស់ប្រវែង ១២២ម៉ែត្រ ឬខ្ពស់ជាងនាឡិកា Big Ben…
-

អភិបាលខេត្តកំពង់ស្ពឺ សម្ពោធសមិទ្ធិផលនានាតម្លៃជាង ៥០ម៉ឺនដុល្លារ និងជួយឧបត្ថម្ភសងជាង ១ម៉ឺនដុល្លារ នៅវត្តក្រាំងក្រូច ស្រុកគងពិសី
(កំពង់ស្ពឺ)៖ ទីនេះ អតីតកាលជាកន្លែងចំបាំងរាំងជល់គ្នាយ៉ាងស្វិតស្វាញដោយចុងអាវុធរវាងខ្មែរនិងខ្មែរ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឣតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តមានការអភិវឌ្ឍន៍រីកចម្រើនដោយនឹកស្មានមិនដល់។ ប្រជាជនខ្មែរទូទាំងប្រទេសត្រូវបានគេលាបពណ៌ឱ្យក្លាយជាខ្មែរក្រហម-ខ្មែរស-ខ្មែរខៀវ និងខ្មែរស៊ីជម្ពូ ដើម្បីច្បាំងសម្លាប់គ្នា តែពេលនេះគឺមានខ្មែរតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ហើយបានអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។ ការលើកឡើងដូច្នេះរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូច ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ជាង ៤០ឆ្នាំមកនេះប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាចឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទាំងនេះគឺដោយសារតែប្រទេសកម្ពុជាមានថ្នាក់ដឹកនាំខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន។ ជាមួយនិងសុខសន្តិភាពនេះដែរសមិទ្ធិផលនានាក៏បានរីកដុះដាលឡើងស្របគ្នាទាំងវិស័យពុទ្ធចក្រ និង វិស័យអាណាចក្រ ជាក់ស្តែងសមិទ្ធិផលក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូចដែលត្រូវដាក់សម្ពោធនាពេលនេះ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំទៅដល់បងប្អូនដែលមានកូនបានបញ្ចប់ការសិក្សា ហើយកំពុងស្វែងរកការងារធ្វើ សូមទាក់ទងជាមួយមន្ទីរការងារដើម្បីសាកសួរព័ត៌មានពីការងារនៅតាមបណ្តារោងចក្រ ខណ:រោងចក្រកំពុងកកើតច្រើន និងកំពុងត្រូវការកម្មករបំពេញបន្ថែមរហូតជាងមួយម៉ឺននាក់ទៀត ៕ ម៉ុន សំអាត
-
![[BREAKING NEWS] រថយន្តមួយគ្រឿង បានបើកបំបុកចូលហ្វូងអ្នកគាំទ្រ នៅ Liverpool ក្នុងអំឡុងពេលក្បួនដង្ហែរអបអរ ការប្រកួត លីគ កំពូល(Premier League) របស់ក្រុមខ្លួន ដោយបានបណ្តាលឲ្យមនុស្សចំនួន២៧នាក់រងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈពីរនាក់បានរងរបួសធ្ងន់ ប៉ុន្តែនគរបាលបាននិយាយថា ពួកគេមិនជឿនោះទេថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។](http://165.232.167.198/wp-content/uploads/2025/05/photo_2025-05-27_07-59-03.jpg)
-

-

លោកTrumpហៅលោកPutinថា «ឆ្កួត»
បរទេស ៖ លោក Trump បានហៅ លោក ពូទីន ថាជា «មនុស្សឆ្កួត» ជុំវិញការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ហើយបានព្រមានថា ការប៉ុនប៉ងណាមួយ ក្នុងការដណ្តើម កាន់កាប់អ៊ុយក្រែន ទាំងស្រុងនឹង «នាំទៅដល់ការដួលរលំ នៃ ប្រទេសរុស្ស៊ី»។ លោក ដូណាល់ ត្រាំ បាននិយាយ តាមរយៈបណ្តាញសង្គម Truth social ថា «ខ្ញុំតែងតែមានទំនាក់ទំនងល្អ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែ មានអ្វីមួយបានកើតឡើង ចំពោះគាត់…គាត់ពិតជាឆ្កួតមែន!»។ លោកបានបន្តថា «គាត់ចង់បានអ៊ុយក្រែនទាំងអស់ មិនមែនត្រឹមតែមួយផ្នែកទេ…ខ្ញុំតែងតែនិយាយថា ប្រសិនបើគាត់ធ្វើមែន វានឹងនាំទៅដល់ការដួលរលំ នៃប្រទេសរុស្ស៊ី!»។ មន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្ស១៣នាក់ ត្រូវបានសម្លាប់ ខណៈដែលរុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ទៅលើទីក្រុង របស់ប្រទេសនេះ ពេញមួយយប់ថ្ងៃអាទិត្យ បើទោះបីជា ទីក្រុង Kiev និង Moscow បានសម្រេចការផ្លាស់ប្តូរ អ្នកទោសដ៏ធំបំផុត…
-

យោធានៅតំបន់អាក់ទិក បំភ័យសត្វរមាំងហ្វាំងឡង់
បរទេស ៖ ការកើនឡើង វត្តមានយោធា នៅតំបន់អាក់ទិក បានធ្វើឱ្យអ្នកចិញ្ចឹមសត្វរមាំង របស់ប្រទេស ហ្វាំងឡង់ មានការព្រួយបារម្ភ ជាខ្លាំង ខណៈដែលមានការបំភ័យ ដល់សត្វរមាំង។ មានការកើនឡើង នៃវត្តមានយោធា នៅភាគខាងជើងប្រទេសហ្វាំងឡង់ បន្ទាប់ពីការលុកលុយយ៉ាងពេញទំហឹងរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានក្លាយជាការឈឺក្បាល សម្រាប់អ្នកចិញ្ចឹមសត្វរមាំង។ មនុស្សជាច្រើន ដែលរស់នៅក្បែរ តំបន់ហ្វឹកហាត់កាំភ្លើងធំ ដ៏ធំបំផុត នៅអឺរ៉ុបខាងលិច ហៅថា Rovajarvi បាននិយាយថា ការបង្កើនសកម្មភាពកំពុងប្រកួតប្រជែងសមត្ថភាពយោធា តែ ប៉ះពាលដល់ជីវភាព របស់ពួកគេ។ អ្នកចិញ្ចឹមសត្វរមាំងម្នាក់ ឈ្មោះ Riikka Poropudas បាននិយាយថា «សកម្មភាពរបស់អង្គការណាតូ និងកងទ័ពអន្តរជាតិ នៅទីនោះ រំខានដល់សត្វរមាំង»។ ប្រទេស ហ្វាំងឡង់ បានទម្លាក់ ការមិនចូលបក្សសម្ព័ន្ធយោធា ជាច្រើនទសវត្សរ៍ ដើម្បីបានចូលរួមជាមួយណាតូ ក្នុងឆ្នាំ២០២៣ ក្នុងគោលដៅ ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕ ប្រភពពី AFP
-

អ៊ីស្រាអែលវាយប្រហារសាលានៅហ្គាហ្សា ស្លាប់ជាង១០នាក់
បរទេស៖ ក្រុមអ្នកជួយសង្គ្រោះ នៅហ្គាហ្សា បាននិយាយថា មនុស្សជាង១០នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាលារៀន មួយកន្លែង។ ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល នៅព្រឹកព្រលឹម ថ្ងៃច័ន្ទនេះ បានសម្លាប់មនុស្ស១៣នាក់ នៅឯសាលា Fahmi Al-Jarjawi ស្ថិតនៅក្នុងសង្កាត់ Al-Daraj។ ក្រសួងការពារជនស៊ីវិល បាននិយាយ នៅលើបណ្តាញសង្គម Telegram ទៀតថា នៅមានមនុស្ស២១នាក់ទៀត បានរងរបួស ហើយ ទាំងសាកសព និងអ្នករបួស ត្រូវបានយកចេញពីខាងក្នុងសាលានេះ ដូចគ្នា។ ក្រសួងសុខាភិបាល ហ្គាហ្សា គ្រប់គ្រង ដោយពួកហាម៉ាស់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងសង្គ្រាម ប្រមាណ២០ខែនេះ បានកើនដល់ ចំនួនជាង៥៣,៩០០នាក់ ដែលភាគច្រើន គឺជាជាជនស៊ីវិល។ អ៊ីស្រាអែលបានផ្តើមវាយប្រហារ សងសឹក នៅតំបន់ហ្គាហ្សា ក្រោយពេលដែលពួកហាម៉ាស់-ប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ កាលពីឆ្នាំ២០២៣៕ ប្រភពពី AFP
-

អឺរ៉ុបពិចារណាទិញអាវុធអាមេរិកឱ្យអ៊ុយក្រែន
ព្រុចសែល ៖ មេដឹកនាំអឺរ៉ុបខាងលិចកំពុងពិចារណាទិញអាវុធពីរដ្ឋបាលលោក ដូណាល់ ត្រាំ និងប្រគល់ឱ្យអ៊ុយក្រែន នៅពេលដែលការផ្ទេរអាវុធកាលពីជំនាន់លោក ចូ បៃដិន អស់ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bloomberg។ Bloomberg បានរាយការណ៍ថា សំណើទិញសព្វាវុធពីអាមេរិកផ្គត់ផ្គង់អ៊ុយក្រែននេះ គឺមានគោលបំណងជួយទីក្រុងកៀវអាចបន្តប្រយុទ្ធជាមួយរុស្ស៊ី ស្ថិតក្រោមករជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តអឺរ៉ុប និងអង់គ្លេស ចំពេលមានការព្រួយបារម្ភថា ការចែកចាយអាវុធរបស់អាមេរិកនឹងបញ្ឈប់នៅរដូវក្តៅ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំលឹកឡើងវិញនៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដើរចេញលែងខ្វល់ពីជម្លោះអ៊ុយក្រែន បើសិនកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនបរាជ័យ ហើយថា ជម្លោះនេះគួរតែទុកឲ្យអឺរ៉ុបចូលច្លួនដោះស្រាយវិញម្តង។ យ៉ាងណាមិញ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការប្រគល់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន នឹងមិនអាចបញ្ឈប់គោលដៅយោធារបស់ខ្លួនទេ ហើយវាកាន់តែអូសបន្លាយជម្លោះ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ៕ ប្រភព ៖ RT
-

នាយករដ្ឋមន្រ្តី កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ
(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងអន្តរសភាអាស៊ាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងអន្តរសភាអាស៊ាន នៅទីក្រុងគូឡាឡាំពួ រសៀលថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។