Author: Dol Pheakdey

  • លោក Putin ចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ជាលើកដំបូង

    លោក Putin ចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ជាលើកដំបូង

    មូស្គូ ៖ ជាលើកដំបូងមិនធ្លាប់មានក្នុងពេលជាង ៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ចាប់តាំងពីទីក្រុងមូស្គូអះអាងថា ខ្លួនបានបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់នេះទាំងស្រុងកាលពីខែមុន។ បើតាមវីដេអូផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី លោកប្រធានាធិបតី ពូទីន បានទៅពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Kursk-2 ដែលកំពុងសាងសង់ ហើយបានជួបជាមួយទាហានស្ម័គ្រចិត្ត។ ទាហានស្ម័គ្រចិត្តទាំងនោះ បានស្លៀកសម្លៀកបំពាក់ឆ្លាក់ដោយទង់ជាតិរុស្ស៊ី អមដោយអក្សរ “Z” និង “V” ដែលជា និមិត្ដរូបនៃការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនរបស់លោកប្រធានាធិបតី ពូទីន នេះ ត្រូវបានគេជឿជាក់ថា គឺជាសារមួយបង្ហាញថា រុស្ស៊ីត្រូវតែវាយដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ បើទោះបីជាសង្គ្រាមនេះ រុស្ស៊ីត្រូវចំណាយច្រើនលើសលុប ទាំងទាហាន និងសម្ភារៈយោធាក៏ដោយ។ ចំណែកកូរ៉េខាងជើងក៏បានបញ្ជូនទាហានដល់ទៅ ១២.០០០នាក់ ដើម្បីជួយកងទ័ព រុស្ស៊ីដណ្តើមយកតំបន់ Kursk ពីអ៊ុយក្រែនមកវិញផងដែរ ននេះនេះបើយោងតាមសេចក្តរាយការណ៍របស់អ៊ុយក្រែន អាមេរិក និងកូរ៉េខាងត្បូង៕ ប្រភព ៖ AFP

  • បាញ់សម្លាប់មន្ត្រីទូតអ៊ីស្រាអែល២នាក់ នៅអាមេរិក

    បាញ់សម្លាប់មន្ត្រីទូតអ៊ីស្រាអែល២នាក់ នៅអាមេរិក

    បរទេស ៖ មន្ត្រីស្ថានទូតអ៊ីស្រាអែល ប្រចាំនៅអាមេរិក ២នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងក្រៅសារមន្ទីរ ជ្វីហ្វ ស្ថិតនៅក្នុងក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ។ ខ្មាន់កាំភ្លើងម្នាក់ បានស្រែកថា «ដោះលែង ប៉ាឡេស្ទីន» ខណៈដែលក្រុមមន្ត្រីអាមេរិក និងអ្នកការទូតអ៊ីស្រាអែល បានសម្តែងការភ្ញាក់ផ្អើល និងខឹងសម្បារចំពោះការសម្លាប់នេះ។ ប្រធានាធិបតី Donald Trump បានថ្កោលទោស ការវាយប្រហារភ្លាមៗ ដោយនិយាយថា «ការសម្លាប់ នេះ គឺជាទង្វើដ៏អាក្រក់ ហើយ ការប្រឆាំងដោយពួកជ្រុលនិយម ត្រូវតែបញ្ចប់ ឥឡូវនេះ!»។ លោកបានបង្ហោះលើបណ្តាញសង្គមថា «ការស្អប់ខ្ពើម និងរ៉ាឌីកាល់និយម មិនត្រូវមាន នៅអាមេរិកទេ»។ អភិបាលក្រុង វ៉ាស៊ីនតោន លោកស្រី Muriel Bowser មានប្រសាសន៍ថា «យើងនឹងមិនអត់ឱនចំពោះអ្នកប្រឆាំងសាសនាទេ»។ ប៉ូលិសក្រុង Washington ប្រាប់អ្នកយកព័ត៌មានថា «យើងជឿថា ការបាញ់ប្រហារនេះ ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ដែលឥឡូវនេះ ត្រូវបានឃុំខ្លួន»។ ប៉ូលីសបានកំណត់អត្តសញ្ញាណ ខ្មាន់កាំភ្លើង មានឈ្មោះថា Elias…

  • រុស្ស៊ីវាយឆ្មក់ទីតាំងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

    រុស្ស៊ីវាយឆ្មក់ទីតាំងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

    បរទេស ៖ ឆ្មាំជាតិរបស់ប្រទេស អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃពុធថា ការវាយប្រហាររបស់រុស្ស៊ី ទៅលើកន្លែងហ្វឹកហ្វឺនយោធា នៅភាគឦសាន ប្រទេស បានសម្លាប់ទាហាន ៦នាក់ និង យ៉ាងហោចណាស់ ១០នាក់ ផ្សេងទៀត រងរបួស។ ឆ្មាំជាតិអ៊ុយក្រែន បាននិយាយថា ក្រោយកើតហេតុការណ៍ ការស៊ើបអង្កេតផ្ទៃក្នុង លើឧប្បត្តិហេតុនេះ កំពុងដំណើរការ។ ប៉ុន្តែ វីដេអូដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ ហាក់បានបង្ហាញពីការវាយប្រហារ លើទីតាំងហ្វឹកហ្វឺនយោធា នៅក្នុងតំបន់ព្រំដែន Sumy របស់ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ខ្លួនបានបើកការវាយប្រហារ ដោយកាំជ្រួចផ្លោង នៅលើទីតាំង ដោយគេអះអាងថា ជាជំរុំហ្វឹកហាត់ នៅតំបន់ព្រៃមួយ។ ខ្សែវីដេអូ ពីលើអាកាស បានបង្ហាញពីការវាយប្រហារមួយ ដែលបានបង្ក ជាភ្លើងឆេះសន្ធោសន្ធៅ ហើយបានបញ្ចេញផ្សែងខ្មៅ យ៉ាងក្រាស់ បោកបក់ ទៅលើអាកាស។ យ៉ាងណាមិញ កាសែត AFP…

  • កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មី២ខ្នង អណ្តូងចំនួន៣ ជាព្រះរាជអំណោយសម្តេចម៉ែ ជូនប្រជានុរាស្ត្រឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មី២ខ្នង អណ្តូងចំនួន៣ ជាព្រះរាជអំណោយសម្តេចម៉ែ ជូនប្រជានុរាស្ត្រឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

    (ខេត្តឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន ២ខ្នង និងអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជានុរាស្ត្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងបានជម្រាបជូនថា…

  • រាជរដ្ឋាភិបាល ដាក់ចេញគោលការណ៍ច្បាស់លាស់ ក្នុងការធ្វេីយ៉ាងណាឱ្យពលរដ្ឋ មានលទ្ធភាពទទួលបានការងារ ព្រមទាំងមានចំណូលកាន់​តែខ្ពស់

    រាជរដ្ឋាភិបាល ដាក់ចេញគោលការណ៍ច្បាស់លាស់ ក្នុងការធ្វេីយ៉ាងណាឱ្យពលរដ្ឋ មានលទ្ធភាពទទួលបានការងារ ព្រមទាំងមានចំណូលកាន់​តែខ្ពស់

    (ព្រះសីហនុ)៖ ក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​ កម្មការនី​ និយោជក​ទាំង​អស់ និង​បាន​សម្តែ​ង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែលបាន​ជួប​សំណេះ​សំណាល​ជាមួយបងប្អូន​កម្មករ​ កម្មការនី​ នៅទីនេះ​ ហេីយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មី ក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់ការទទួលបាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ២០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ កំពុង​ដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រ​ជាជន ។​ សម្តេច​ធិបតី ​បាន​សង្កត់ធ្ងន់ថា​ ការ​ទទួល​បាន​ក្រុម​ហ៊ុន​ចំនួន​២០០នេះ​ ពុំ​មែន​កេីត​ឡេីង​ដោយ​ទេវតា​ទម្លាក់ចុះ​ពីលេីមេឃនោះទេ​ គឺកេីត​ចេញ​ពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៍ត្រឹម​ត្រូវ​របស់​សម្តេចតេជោ​ ហេីយរាជ​រដ្ឋាភិបាល​ និតីកាលទី​៧​ នៃ​រដ្ឋសភា​ នឹង​បន្តគាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​។ សម្តេច ​ជឿជាក់​ថា ​ក្រុម​ហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ នឹង​មាន​ការ​កេីនឡេីងជាលំដាប់​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ ។ ទន្ទឹមនេះ ​ការសម្តែង​ភាពសប្បាយរីករាយ​ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសនេះ​…

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការកែទម្រង់រដ្ឋបាលសារធារណៈគឺដើម្បីបង្កើនភាពធន់និងសមត្ថភាពប្រគួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការកែទម្រង់រដ្ឋបាលសារធារណៈគឺដើម្បីបង្កើនភាពធន់និងសមត្ថភាពប្រគួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ

    (ភ្នំពេញ)៖ ការកែទម្រង់រដ្ឋបាលសារធារណៈការវិភាគមុខងារ ដែលមានជាជំហ៊ានៗ គោលដៅចុងក្រោយសំខាន់បំផុតគឺ បង្កើនភាពធន់ និងសមត្ថភាពប្រគួតប្រជែងនៅលើឆាកអន្តរជាតិ នៅក្នុងការការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមធ្វើការគៀងគរបន្ថែម ដើម្បីសម្រេចបានវិបុលភាព និងទិសដៅអភិវឌ្ឍនៅឆ្នាំង២០៥០។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ» កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទួតអូស្រ្តាលី ប្រចាំនៅកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា អ្វីដែលយើងត្រូវការចាំបាច់ គឺត្រូវការពង្រឹងសមត្ថភាពនៅក្នុងការប្រគួតប្រជែង ក្នុងបរិយាកាសសកលដែលមិនច្បាស់លាស់ ដែលនាំមកនូវការជះឥទ្ធិពលមកដល់កម្ពុជា។ ការវិវត្តន៍នៃភូមិសាស្រ្តនយោយបាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភាពតានតឹងនៅក្នុងតំបន់មួយចំនួនដែលនៅតែបន្តមាន ដែលធ្វើឱ្យមានភាពមិនច្បាស់លាស់ទៅលើអ្វីដែលជាស្ថានភាពវិវត្តន៍សកលលោក ។ ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយនិងបណ្តាក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមុខងារសារធារណៈ ក៏មានកិច្ចសហប្រតិបត្តិការជាមួយនិងដៃគូ អភិវឌ្ឍន៍នានា ជាពិសេស…

  • ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតងនិងចីរភាពនៅកម្ពុជា

    ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតងនិងចីរភាពនៅកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ នៃកម្មវិធី CHAKRA STEM APP ។ ការរៀបចំមេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន គឺដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថល…

  • លោក Trump ហៅការកាត់ជំនួយបរទេសរបស់លោកនៅ USAID ថាជារឿង “ដ៏បំផ្លិចបំផ្លាញ”

    លោក Trump ហៅការកាត់ជំនួយបរទេសរបស់លោកនៅ USAID ថាជារឿង “ដ៏បំផ្លិចបំផ្លាញ”

    ប្រធានាធិបតីអាមេរិក លោក កាលពីថ្ងៃពុធ (២១ ឧសភា) បានលើកឡើងថា ការកាត់មូលនិធិជំនួយបរទេសដោយរដ្ឋបាលរបស់លោក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅថាអង្គការ USAID និងកម្មវិធីជំនួយរបស់ទីភ្នាក់ងារនេះផ្សេងទៀតនៅទូទាំងពិភពលោក គឺជារឿង “ដ៏បំផ្លិចបំផ្លាញ” យ៉ាងខ្លាំង។ ថ្លែងនៅក្បែរប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa ក្នុងអំឡុងពេលទស្សនកិច្ចនៅសេតវិមាន លោក Trump ត្រូវបានសាកសួរពីវិធានការកាត់ជំនួយបរទេសភាគច្រើនរបស់លោកដោយក្រុមអ្នកសារព័ត៌មាន ដែលបាននិយាយថា ការសម្រេចចិត្តនេះប៉ះពាល់យ៉ាងខ្លាំងនៅក្នុងទ្វីបអាហ្រ្វិក។ លោក Trump បានឆ្លើយតបនៅក្នុងការិយាល័យ Oval Office ថា “នេះជារឿងដ៏បំផ្លិចបំផ្លាញខ្លាំងណាស់ ហើយលោកសង្ឃឹមថា មនុស្សជាច្រើននឹងចាប់ផ្តើមចំណាយប្រាក់កាន់តែច្រើនជាងមុន”។ លោកបន្ថែមថា រូបលោកបាននិយាយទៅកាន់ប្រជាជាតិដទៃអំពីរឿងនេះ ដោយចង់ឱ្យពួកគេចំណាយបន្ថែមទៀត ព្រោះសហរដ្ឋអាមេរិក បានចាយប្រាក់ច្រើនណាស់ហើយ។ រដ្ឋបាលអាមេរិក បានការពារការកាត់មូលនិធិនេះម្តងហើយម្តងទៀត ដោយនិយាយថា ពួកគេផ្តោតលើថវិកាខ្ជះខ្ជាយប៉ុណ្ណោះ។ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួនយ៉ាងហោចណាស់ ៣៨% នៃវិភាគទានទាំងអស់ ដែលកត់ត្រាដោយអង្គការសហប្រជាជាតិ។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា អាមេរិកបានបញ្ចេញជំនួយបរទេសចំនួន ៦១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាងពាក់កណ្តាលនៃតួលេខនេះគឺតាមរយៈអង្គការ USAID៕

  • មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្កោលទោសឧប្បត្តិហេតុនាវាចម្បាំង ថាជា “ឧក្រិដ្ឋកម្ម”

    មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្កោលទោសឧប្បត្តិហេតុនាវាចម្បាំង ថាជា “ឧក្រិដ្ឋកម្ម”

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយបានកើតឡើងកាលពីថ្ងៃពុធ (២១ ឧសភា) ក្នុងអំឡុងពេលនៃពិធីដាក់ដំណើរការនាវាចម្បាំងកូរ៉េខាងជើងថ្មី ខណៈមេដឹកនាំលោក គីម ជុងអ៊ុន កំពុងចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយលោកបានហៅឧប្បត្តិហេតុនេះថាជា “អំពើឧក្រិដ្ឋកម្ម” មិនអាចអត់ឱនឱ្យបាន។ KCNA បាននិយាយក្នុងថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នេះថា លោក គីម ដែលបានមើលឃើញការបរាជ័យនៃពិធីដាក់ដំណើរការនាវាពិឃាតទម្ងន់ ៥.០០០តោននោះដោយផ្ទាល់ បានរិះគន់ខ្លាំងៗលើឧបទ្ទវហេតុនេះថាបណ្តាលមកពី “ការធ្វេសប្រហែស” ដែលបានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូររបស់ប្រទេស ហើយបញ្ជាឱ្យជួសជុលនាវាចម្បាំងឱ្យរួច មុនពេលកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់នៅក្នុងខែមិថុនា ខាងមុខ។ KCNA និយាយថា ឧបទ្ទវហេតុនៅកំពង់ផែភាគខាងកើតក្រុង Chongjin នោះគឺបណ្តាលមកពីការបាត់បង់តុល្យភាព នៅពេលនាវាកំពុងដាក់ឱ្យដំណើរការ ហើយនិយាយថា តំបន់ខ្លះនៃផ្នែកខាងក្រោមនាវាចម្បាំងត្រូវបានកម្ទេច ប៉ុន្តែមិនលម្អិតបន្ថែមពីការខូចខាតឡើយ។ របាយការណ៍ក៏មិនបានបញ្ជាក់ទេថាតើមានជនរងគ្រោះ ឬយ៉ាងណា។ ការលាតត្រដាងជាសាធារណៈដ៏កម្រនៃឧប្បត្តិហេតុបែបនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍នៃការដាក់ដំណើរការនាវាពិឃាតមួយគ្រឿងផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលគ្នា កាលពីខែមេសា ដែលពិធីនោះក៏ចូលរួមដោយលោក គីម ផ្ទាល់នៅឯទីតាំងផលិតនាវានៅឆ្នេរខាងលិចក្រុង Nampho របស់កូរ៉េខាងជើង៕

  • លោក Netanyahu ដាក់ចេញលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា ដោយត្រៀមសម្រាប់បទឈប់បាញ់បណ្តោះអាសន្ន

    លោក Netanyahu ដាក់ចេញលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា ដោយត្រៀមសម្រាប់បទឈប់បាញ់បណ្តោះអាសន្ន

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែឧសភា ថា សង្គ្រាមនៅតំបន់ហ្កាហ្សា នឹងបន្តរហូតដល់ក្រុមហាម៉ាសត្រូវបានដកហូតអាវុធ ហើយតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។ នៅក្នុងសន្និសីទសារព័ត៌មានរយៈពេលមួយម៉ោងនៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បានដាក់ចេញនូវលក្ខខណ្ឌជាច្រើនរបស់លោកដើម្បីបញ្ចប់សង្រ្គាម ដែលរួមមានទាំងការអនុវត្តសំណើរតាំងលំនៅថ្មីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ផងដែរ។ លោក Netanyahu បាននិយាយថា អ៊ីស្រាអែល ប្រហែលជាបានសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Mohammed Sinwar បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សាកាលពីដើមខែនេះ។ លោកបាននិយាយបន្តថា លោកនឹងព្រមព្រៀងចំពោះតែបទឈប់បាញ់បណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីឲ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់។ លោកនិយាយបន្ថែមថា ចំណាប់ខ្មាំងចំនួន២០នាក់ ក្នុងចំណោមចំណាប់ខ្មាំង៥៨នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានគេដឹងថានៅមានជីវិតរស់នៅ ហើយអ៊ីស្រាអែលនឹងប្រើប្រាស់សម្ពាធយោធា និងនយោបាយ រួមជាមួយ «ភាពវៃឆ្លាត» ដើម្បីនាំពួកគេត្រឡប់មកវិញ។