Author: Dol Pheakdey
-

ចំណាប់ខ្មាំងនៅ Gaza ២០នាក់ មិនទាន់ស្លាប់
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Netanyahu បាននិយាយថា ចំណាប់ខ្មាំង ២០នាក់ «ប្រាកដណាស់» ពិតជានៅមានជីវិត ក្នុងតំបន់ហ្គាហ្សា។ ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយ នាទីក្រុង Jerusalem កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយទៀតថា លោកបានត្រៀមខ្លួន រួចជាស្រេច សម្រាប់ “បទឈប់បាញ់បណ្តោះអាសន្ន” ដើម្បីការពារ ការវិលត្រឡប់ នៃចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។ គួររម្លឹកថា ចំណាប់ខ្មាំង ជាង២៥០នាក់ ត្រូវបានពួកហាម៉ាស់ ចាប់ពង្រត់ តាំងពីឆ្នាំ២០២៣ ក្នុងនោះ មានខ្លះស្លាប់, មានខ្លះនៅរស់ ហើយខ្លះទៀត ត្រូវបានរំដោះ។ ការលើកឡើងនេះ បានធ្វើឡើង ចំពេលបណ្តាមេដឹកនាំលោកខាងលិច ព្រមានចាត់ការលើអ៊ីស្រាអែល បើមិនព្រម ឈប់បាញ់ និង មិនបើកច្រក ឲ្យដឹកស្បៀង ចូលតំបន់ហ្គាហ្សា ឲ្យបានទូលំទូលាយ។ ប៉ុន្តែ លោក Benjamin Netanyahu…
-

Trump ដៀលមេដឹកនាំប្រទេសមួយនៅចំពោះមុខថា «ប្រល័យពូជសាសន៍»
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានដៀល មេដឹកនាំប្រទេស អាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ថា ប្រល័យពូជសាសន៍ឯង នៅចំពោះមុខផ្ទាល់ ពោលគឺក្នុងពេលដែលពួកលោក បានជួបគ្នា នាសេតវិមាន។ មេដឹកនាំអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ ក៏បានចាក់វីដេអូ ៤នាទី នៅលើអេក្រង់ធំមួយ ដែលលោកបានអះអាងថា អំពើប្រល័យពូជសាសន៍ កំពុងប្រព្រឹត្ត លើជនជាតិស្បែកស ដែលជំរុញឱ្យកសិករ ភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក។ វីដេអូបានបង្ហាញពីអ្នកនយោបាយអាហ្វ្រិកខាងត្បូង ស្បែកខ្មៅ ដែលអំពាវនាវឱ្យមានការធ្វើទុក្ខបុកម្នេញ លើប្រជាជនស្បែកស។ រឿងរាវនេះ បានកើតឡើង ក្រោយពេលដែលរដ្ឋបាលរបស់លោក Trump កាលពីដើមខែនេះ បានផ្តល់ឋានៈជាជនភៀសខ្លួន ដល់ជនជាតិស្បែកសជាង ៥០នាក់ មកពីអាហ្វ្រិកខាត្បូង បើទោះជាខ្លួនបានបញ្ឈប់ដាច់ណាត់ ក្នុងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោន ពីជុំវិញពិភពលោកក៏ដោយ។ ក្រោយពេលលោក Trump ចោទចំៗ នៅចំពោះមុខបែបនេះ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril…
-

-

លោក Trump សម្ញែងពិភពលោកពីគម្រោងប្រព័ន្ធការពារមីស៊ីលតម្លៃ ១៧៥ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាផ្លូវការនូវផែនការអភិវឌ្ឍកម្មវិធីប្រព័ន្ធការពារមីស៊ីល Golden Dome នាពេលអនាគត មានតម្លៃ ១៧៥ពាន់លានដុល្លារ ដោយគម្រោងនោះ អាចដំណើរការនៅចុងបញ្ចប់អាណត្តិទីពីររបស់លោក។ លក្ខណៈពិសេសរបស់ប្រព័ន្ធ Golden Dome នឹងរួមបញ្ចូលសមត្ថភាពទប់ស្កាត់ និងបំផ្លាញមីស៊ីល ទាំងនៅលើដីគោក និងលំហនៅគ្រប់ដំណាក់កាលសំខាន់ៗនៃការវាយប្រហារដែលអាចកើតមាន ក្នុងនោះរួមមានការរុករក និងបំផ្លាញមីស៊ីលសត្រូវមុនពេលបាញ់បង្ហោះ, ស្ទាក់ចាប់មីស៊ីលក្នុងដំណាក់កាលដំបូងនៃការហោះហើរ, បញ្ឈប់មីស៊ីលនៅពាក់កណ្តាលអាកាស ឬ បញ្ឈប់មីស៊ីលនៅនាទីចុងក្រោយ មុនពេលបាញ់ដល់គោលដៅមួយ។ លោកប្រធានាធិបតី Trump បានថ្លែងចេញពីសេតវិមាននៅថ្ងៃអង្គារថា ប្រព័ន្ធនេះ នឹងបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពស្ទាក់ចាប់ និងបំផ្លាញមីស៊ីលទាំងនៅលើដីគោក សមុទ្រ និងលំហ រួមទាំងឧបករណ៍ចាប់សញ្ញា និងឧបករណ៍ស្ទាក់ចាប់តាមលំហ។ មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា ប្រព័ន្ធនេះក៏អាចមានសមត្ថភាពស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីផ្នែកម្ខាងទៀតនៃពិភពលោក ឬបាញ់ចេញពីលំហអាកាស។ ហើយគម្រោងខ្នាតយក្សនេះ ត្រូវបានបំផុសគំនិតចេញពីប្រព័ន្ធខែលការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល ដែលប្រទេសនេះបានប្រើដើម្បីស្ទាក់ចាប់គ្រាប់រ៉ុក្កែត និងមីស៊ីលសត្រូវតាំងពីឆ្នាំ២០១១។ ជាមួយគ្នានេះ លោកប្រធានាធិបតី Trump ក៏ប្រកាសដែរថា…
-

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក នៃអង្គការសុខភាពពិភពលោក
(ស្វីស)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ដែលតបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ដោយទទួលបានសិទ្ធប្រទានពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:៤០ នាទី នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ត្រូវនឹងម៉ោង ២១:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅចំពោះមុខរដ្ឋជាសមាជិកដែលមកពីគ្រប់បណ្តាប្រទេសលើសកលលោក ក្នុងនាមក្រសួងសុខាភិបាលកម្ពុជាឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកឡើងអំពីសមិទ្ធិផលធំៗដែលសុខាភិបាលកម្ពុជាសម្រេចបានថ្មីៗនេះបន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ “មិនទុកចោលនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ”។ សូមជម្រាបជូនថា មហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ចូលរួមពិនិត្យពិភាក្សា ផ្លាស់ប្តូរ…
-

ឯកឧត្តម នេត្រ ភក្ត្រា ៖ ការពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣របស់ក្រសួងព័ត៌មាន គឺជាភាពចាំបាច់
(ភ្នំពេញ)៖ ការពិនិត្យទ្បើងវិញនូវវឌ្ឍនភាពកាងារកំណែទម្រង់ទាំង៣ គឺមានភាពចាំបាច់ ដើម្បីផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងព័ត៌មាន បានយល់ច្បាស់ពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន។ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ សម្រាប់កំណែទម្រង់ទាំង៣ រួមមាន ៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ ។ នាសិក្ខាសាលានេះក៏ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថានៅពេលដែលថ្នាក់ដឹកនាំក្រសួង បានក្តាប់ជាប់នូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងច្បាស់ណាស់នឹងធ្វើឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដំណើរការដោយរលូន ស័ក្តិសមជាក្រសួងដែលទទួលខុសត្រូវលើមុខងារគាំទ្រលើវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសនៅក្នុងដំណាក់កាលរីកម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័នទាំងអស់…
-

មន្រ្តីក្រសួងកសិកម្មជំរុញឱ្យកសិករភ្ញាស់ពូជ និងចិញ្ចឹមកង្កែប ចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានផលប្រយោជន៍
(ភ្នំពេញ)៖ ក្នុងការបង្កើនផលិតផល និងក៏ដូចជាងាយស្រួលលក់លើទីផ្សារនោះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជំរុញ លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករដែលចិញ្ចឹមកង្កែបគប្បីចងក្រងជាសហគមន៍ឱ្យបានត្រឹមត្រូវ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យចំនួនពីរទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ទីតាំងដែលក្រុមការងារចុះពិនិត្យនេះ រួមមាន កសិករភ្ញាស់កូនកង្កែបពូជ លោក ណេង យ៉ុង នៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ និងកសិករមួយរូបទៀតដែលភ្ញាស់កូនកង្កែបពូជ លោក ឡេង ម៉េងស្រ៑ាង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងពិធីជួបសំណេះសំណាល ពិនិត្យខ្សែច្រវាក់ផលិតកម្ម របស់កសិករចិញ្ចឹមកង្កែបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញ លើកទឹកចិត្តឱ្យចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានសារប្រយោជន៍ ការគាំទ្រ និងបង្កើនភាពធន់ផ្នែកទីផ្សារ និងការផ្គត់ផ្គង់ ពិសេសកាត់បន្ថយថ្លៃដើមផលិតកម្ម។ ឯកឧត្តម ទឹម បូរក្ស ក៏បានចែកជូននូវវីតាមីនចម្រុះជូនកសិករភ្ញាស់ពូជកង្កែបទាំងពីរកន្លែង សម្រាប់លាយចំណីបំប៉នមេពូជ និងជំនួយសុខភាពកូនកង្កែបពូជផងដែរ ៕ ដោយ ៖…
-

សម្ដេចធិបតី អញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត ចំនួន ២៧៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សមិទ្ធផលនៃកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ បែងចែកជា២ ទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង និងទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់។ ឯកឧត្តម ហង់ជួន ណារ៉ុន បន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងរួមមាន៖ ១.ការកសាងអគារសិក្សាមហាវិទ្យាល័យគរុកោសល្យមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ទី២.ការសាងសង់បណ្ណាល័យ សម្តេចព្រះសង្ឃរាជ ជួន ណាត មួយខ្នងកម្ពស់៥ជាន់ ស្មើនឹង៣៧បន្ទប់ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទី៣.ជួសជុលអគារបេតិកភណ្ឌ អគារសិក្សាការិយាល័យចំនួន១៦…
-

EUជួយចេញលុយឲ្យវិទ្យុអឺរ៉ុបសេរី ក្រោយអាមេរិកផ្អាកផ្តល់
បរទេស ៖ EU ឬ សហភាពអឺរ៉ុប បានប្រកាសផ្តល់លុយមូលនិធិ ជួយសង្គ្រោះវិទ្យុអឺរ៉ុបសេរី ក្រោយពេលដែល រដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក Donald Trump ផ្អាកផ្តល់ជំនួយ។ ប្រធានគោលនយោបាយការបរទេស របស់ប្លុក ដែលមាន២៧ប្រទេស មួយនេះ បាននិយាយថា EU នឹងផ្តល់ប្រាក់ចំនួន ៥.៥លានអឺរ៉ូ ឬ ៦.២លានដុល្លារអាមេរិក ដើម្បីជួយដល់វិទ្យុអាស៊ីសេរីអឺរ៉ុប ឬ វិទ្យុសេរីភាព បន្តការផ្សាយ បន្ទាប់ពីសហរដ្ឋអាមេរិក ផ្អាកការផ្តល់មូលនិធិ។ លោកស្រី Kaja Kallas បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប នៅទីក្រុង ប្រ៊ុចសែលថា «មូលនិធិនេះ នឹងគាំទ្រដល់ការងារសំខាន់ របស់វិទ្យុអឺរ៉ុបសេរី..ជាមូលនិធិសង្គ្រោះបន្ទាន់ រយៈពេលខ្លី រៀបចំឡើង ជាសំណាញ់សុវត្ថិភាព សម្រាប់សារព័ត៌មានឯករាជ្យ»។ លោក Trump បានផ្អាកការផ្តល់មូលនិធិ សម្រាប់វិទ្យុនេះ កាលពីខែមីនា រួមជាមួយនឹង វិទ្យុសម្លេងសហរដ្ឋអាមេរិក ឬ Voice of America…
-

ក្រសួងបរិស្ថាន នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអែប(APP) ចក្រាស្ទែម ក្នុងរយៈពេល២ទៅ៣សប្តាហ៍ខាងមុខដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនដាំ
(ភ្នំពេញ)៖ នៅសល់តែប្រមាណ ២ទៅ៣សប្តាហ៍ខាងមុខទៀតនេះ ក្រសួងបរិស្ថាន គ្រោងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអែប (APP) មួយដែលមានឈ្មោះថា “អែប ចក្រាស្ទែម”ដែលជាកម្មវិធីទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាដើមសប្តាហ៍នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឱ្យដឹងថា “អែប ចក្រាស្ទែម”នេះត្រូវបានបង្កើតឡើងសម្រាប់ផ្ទុកទិន្នន័យពីដើមឈើដែលពលរដ្ឋបានដាំ ដោយក្នុងនេះពួកគាត់អាចដឹងថាវានៅរស់ប៉ុន្មាន ងាប់ប៉ុន្មានដើម។ក្នុងនេះដូចជាសិស្សានុសិស្ស ម្នាក់ ឬពីរនាក់គាត់ដាំដើមឈើហើយថតបញ្ចូលទៅ នៅពេលនេះវានឹងប្រាប់ពីទីតាំង ដើមឈើ ដែលគាត់បានដាំ និងដើមឈើនោះឈ្មោះអ្វី ជាដើម។ ហើយនៅឆ្នាំក្រោយគាត់អាចដឹងថាដើមឈើរបស់គាត់នៅរស់ ឬក៏ងាប់ ។ ក្រៅពីនេះពួកគាត់អាចពិភាក្សាគ្នាពីការដាំ និងការថែទាំ។សរុបរួមមកអែបមួយនេះមានលក្ខណៈដូចគ្នានឹងហ្វេសប៊ុកបេះបិទតែម្តង។ ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការបង្កើតអែបនេះឡើងមកដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមប្រកួតដាំដើមឈើ ហើយលើកទឹកចិត្តឱ្យប្រកួតប្រជែងគ្នាដាំឱ្យបានច្រើន ដែលជាប្រយោជន៍សម្រាប់ជួយគម្របបៃតងនៅកម្ពុជាយើង។ ឯកឧត្តម អ៊ាង សុផល្លែតបានបញ្ជាក់ប្រាប់ដែរថាក្នុងយុទ្ធនាការការដាំដើមឈើចំនួន ១លាន៣សែនដើមកន្លងមកពិសេសការដាំដើមត្នោតតាមព្រំដែនគឺអាចរស់បានប្រមាណជាង ៧០ទៅ៨០ភាគរយ ហើយឆ្នាំនេះក្រសួងនឹងបន្ត ដាំ ជួសជុលដើមត្នោតដែលបានងាប់នេះជំនួសវិញផងដែរ ។ គួរបញ្ជាក់ថា ការបង្កើតអែបនេះក្រៅពីសម្រាប់ផ្ទុកទិន្នន័យពីការបណ្តុះកូនឈើ ទិន្នន័យពលរដ្ឋអាចតាមដានពីការដាំដើមឈើរបស់ខ្លួនហើយ ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទនេះ គេក៏អាចដឹង ពីតំបន់អភិរក្សការពារធនធានធម្មជាតិ ដោយមិនគប្បីកាប់បំផ្លាញឬឈូសឆាយ មកធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះជាដាច់ខាត។…