Author: Dol Pheakdey
-

មេធំអ៊ីរ៉ង់ថានិយាយជាមួយរដ្ឋបាលTrumpទំនងគ្មានបានផល
បរទេស៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ កាលពីថ្ងៃអង្គារថា កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកTrump កន្លងមក ទំនងជា មិនទទួលបានលទ្ធផល អ្វីនោះទេ។ លោក Khamenei បាននិយាយថា «យើងមិនគិតថា វានឹងនាំទៅរកលទ្ធផលអ្វី នោះទេ។ យើងមិនដឹងថា នឹងមានអ្វី កើតឡើងនោះឡើយ»។ លោកបានបន្ថែមថា ការបដិសេធសិទ្ធិ របស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជា កំហុសដ៏ធំមួយ។ គួរបញ្ជាក់ថា អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចានុយក្លេអ៊ែរ ដែលសម្របសម្រួល ដោយប្រទេសទី៣ ចំនួនបួនជុំ ចាប់តាំងពីថ្ងៃទី១២ ខែមេសា ដែលជាទំនាក់ទំនង កម្រិតខ្ពស់បំផុត រវាងសត្រូវទាំងពីរ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ។ ពួកគេបានបញ្ជាក់ ពីផែនការរៀបចំការពិភាក្សា មួយជុំទៀត ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយ កាលពីថ្ងៃទី១១ ខែឧសភា។ តែ…
-

ផ្លូវដឹកជញ្ជូនត្រង់ Wuxi-ព្រះសីហនុ ជួយសន្សំសំចៃពេលវេលា និងការចំណាយយ៉ាងច្រើន
ភ្នំពេញ៖ ផ្លូវដឹកជញ្ជូនត្រង់ថ្មីមួយដែលភ្ជាប់កំពង់ផែ Wuxi របស់ចិន ជាមួយកំពង់ផែក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលា និងការចំណាយប្រតិបត្តិការយ៉ាងច្រើន។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២១ ខែឧសភា។ ឯកអគ្គរដ្ឋទូត វ៉ាង បានសរសេរថា ការតភ្ជាប់ផ្ទាល់នេះត្រូវបានរំពឹងថានឹងកាត់បន្ថយ រយៈពេលដឹកជញ្ជូនពី ៧ ទៅ ១០ ថ្ងៃ និងកាត់បន្ថយ ការចំណាយប្រហែល ២០% ទៅ ៣០% នៃថ្លៃប្រតិបត្តិការកំពង់ផែសរុប។ ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មឡ៕ ដោយ៖ វង្ស
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាថ្មីម្តងទៀតបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតបង្ហោះរូបថតកុមារ ដែលកំពុងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យគុន្ធបុប្ផាជាមួយនឹងខ្លឹមសារដូច្នេះថា «កុមារទាំងអស់នេះ កំពុងតស៊ូជាមួយនឹងជំងឺកាចសាហាវ ក្រុមគ្រូពេទ្យបានប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតកុមារទាំងអស់នេះ។ ពួកគាត់រង់ចាំការផ្តល់កំលាំងចិត្ត និងការស្រលាញ់ពីលោកតា លោកយាយ អ៊ុំ ពូ មីងទាំងអស់គ្នា។ សូមរួមគ្នាដើម្បីផ្តល់ការស្រលាញ់ ផ្តល់ក្តីសង្ឃឹមដល់ចៅៗ និងក្មួយៗទាំងអស់គ្នាផង»។ សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនា ឆ្នាំ២០២៥នេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា…
-

-

-

លោក Trump រងការចោទប្រកាន់ពីបទរំលោភច្បាប់មនុស្សធម៌អន្តរជាតិ
ឌូបៃ ៖ ក្រុមសិទ្ធិមនុស្សនៃអង្គការលើកលែងទោសអន្តរជាតិ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ស៊ើបអង្កេតការរំលោភច្បាប់អន្តរជាតិ ជុំវិញការវាយប្រហារដ៏សាហាវលើទីតាំងឃុំឃាំងជនចំណាកស្រុកនៅក្នុងប្រទេសយេម៉ែនដែលគ្រប់គ្រងដោយក្រុមហ៊ូទី។ អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ លោកស្រី Agnes Callamard និយាយថា អាមេរិកបានវាយប្រហារកន្លែងឃុំឃាំងដ៏ល្បីមួយដែលក្រុមហ៊ូទីប្រើឃុំឃាំងជនចំណាកស្រុក។ ពួកហ៊ូទីបានអះអាងថា អ្នកស្លាប់ទាំង ៦៨នាក់កាលពីខែមុននោះ គឺជាជនចំណាកស្រុកមកពីប្រទេសអាហ្វ្រិក។ លោកស្រីបានសង្កត់ធ្ងន់ថា ការបាត់បង់ជីវិតជនស៊ីវិលដ៏ធំនៅក្នុងការវាយប្រហារនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ថាតើអាមេរិកបានគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិដែរឬទេ។ ដូច្នេះអាមេរិកត្រូវតែធ្វើការស៊ើបអង្កេតភ្លាមៗ ដោយឯករាជ្យ និងមានតម្លាភាពចំពោះការវាយប្រហារតាមអាកាសនេះ។ អាជ្ញាធរឧទ្ទាមបាននិយាយនៅពេលនោះថា ការវាយប្រហារកាលពីខែមុន ដែលបានជំរុញឱ្យមានការភ្ញាក់ផ្អើលជាអន្តរជាតិ និងជាផ្នែកនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកប្រឆាំងនឹងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានសម្លាប់មនុស្សចំនួន ៦៨នាក់ដែលត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលសម្រាប់ជនចំណាកស្រុកមិនទៀងទាត់ក្នុងទីក្រុងសាអាដា៕ ប្រភព ៖ AFP
-

រុស្ស៊ីគ្រោងបាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ
កៀវ ៖ មន្ត្រីអ៊ុយក្រែន និយាយ ថា ររុស្ស៊ីមានផែនការហ្វឹកហ្វឺនបាញ់សាកល្បងមីស៊ីល អន្តរទ្វីប នៅ យប់ ថ្ងៃ ចន្ទម្សិលមិញ ដែលវាជាមីស៊ីលហោះក្នុងចម្ងាយ ១០.០០០គីឡូម៉ែត្រ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហាញព័ត៌មាននេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារនេះនិយាយថា រុស្ស៊ីមានបំណងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចេញពីតំបន់ Sverdlovsk ដោយរយៈ ចម្ងាយ ហោះហើរ របស់ កាំជ្រួច នេះ លើស ពី ១០.០០០គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះបន្ថែមថា ការបាញ់បង្ហោះនេះគឺចង់បង្ហាញសម្ពាធ និងបំភិតបំភ័យអ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុប និងរដ្ឋជាសមាជិកអង្គការណាតូ។ យ៉ាងណាមិញ ទីភ្នាក់ងារនេះមិនបាននិយាយលម្អិតបន្ថែមទៀត រួមទាំងគោលដៅដែលមីស៊ីលរបស់រុស្ស៊ីបាញ់ទៅនោះទេ៕ ប្រភព ៖ NHK
-

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងការគ្រប់គ្រងបច្ចេកទេសវារីវប្បកម្មដើម្បីទទួលបានទិន្នផល និងចំណូលខ្ពស់
(ភ្នំពេញ)៖ ដើម្បីជំរុញទៅលើផ្នែកវារីវប្បករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ដើម្បីឱ្យទទួលបានលទ្ធផលល្អនោះមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះណែនាំពីរបៀបការគ្រងគ្រង និងបច្ចេកទេសក្នុងការគ្រប់គ្រងទឹកផ្នែកវារីវប្បកម្មដើម្បីឱ្យការចិញ្ចឹមទទួលបានលទ្ធផលល្អឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ គួរបញ្ជាក់ថា ការចុះពិនិត្យ និងការផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមត្រីដល់ម្ចាស់កសិដ្ឋាននេះធ្វើឡើងដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងមន្រ្តីពាក់ព័ន្ធដោយធ្វើឡើងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមក។ ក្នុងពិធីនេះដែរគេឃើញមានការចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។ សម្រាប់ទីតាំងចំនួន៣ដែលមន្រ្តីជា់ខ្ពស់ក្រសួងកសិកម្មបានចុះពិនិត្យនោះរួមមាន ទី១. កសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់ របស់លោក ពឿង ខេង នៅភូមិរំលេច ឃុំរំលេច។ ទី២. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន របស់លោក រុន គង់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីចម្រុះ របស់លោក សុត សឿន នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។…
-

នាយករដ្ឋមន្ត្រី បញ្ជាក់ពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា
(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរ ការ រោង ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងតិ៍២,២លានតោនក្នុងមួយឆ្នាំ មានទីតាំងស្ថិតនៅតំបន់ហោងសំណំ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ។ ក្នុងឱកាសសាទរនៃសមិទ្ធផលថ្មីនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាម រយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុក កាន់តែ ច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ សម្ដេចធិបតី សូមឱ្យគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធា…
-

មេធំ WHO ថា មនុស្ស ២លាននាក់ស្រែកឃ្លានស្ទើរដាច់ពោះស្លាប់នៅហ្គាហ្សា
ហ្សឺណែវ ៖ ជនស៊ីវិលស្លូតត្រង់ហ្កាហ្សាចំនួន ២លាននាក់កំពុងដង្ហើយរកចំណីអាហារជាបន្ទាន់ ខណៈការរារាំងជំនួយមនុស្សធម៌នឹងនាំទៅរកហានិភ័យនៃគ្រោះទុរ្ភិក្ស នេះបើតាមការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទ។ ថ្លែងក្នុងពិធីបើកសន្និបាតអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ លោក Tedros បាននិយាយថា ការបង្កើនអរិភាព ការបញ្ជាភៀសខ្លួន ការកាត់បន្ថយមនុស្សធម៌ និងការបិទផ្លូវផ្តល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា គឺប្រៀបដូចជំរុញលំហូរនៃអ្នកស្លាប់ និងរបួសទៅកាន់ប្រព័ន្ធសុខាភិបាលដែលដួលរលំនៅទីនោះរួចហើយ។ ជាមួយគ្នានេះ លោក Tedros បាននិយាយថា អង្គការ WHO និងទីភ្នាក់ងារ UN ផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយចូលទៅក្នុងទឹកដីប៉ាឡេស្ទីន (តំបន់ហ្កាហ្សាស្ទ្រីប) នៅពេលណាដែលរឿងនេះត្រូវបានអនុញ្ញាត។ អ៊ីស្រាអែលបាននិយាយការពារខ្លួនឯងថា ការ បិទ ផ្លូវ របស់ ខ្លួន ចាប់ តាំង ពី ថ្ងៃ ទី២ ខខែមីនាកន្លងមកនេះ មាន មានគោលបំណងបង្ខំឲ្យក្រុម សកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស់ ដោះលែងចំណាប់ខ្មាំងទាំងអស់។ ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងនៅថ្ងៃចន្ទថា អ៊ីស្រាអែលនឹងជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅហ្គាហ្សា…