Author: Dol Pheakdey

  • ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញតៃវ៉ាន់

    ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញតៃវ៉ាន់

    ប៉េកាំង ៖ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់កាន់តែពុះកញ្ជ្រោល ស្របពេលយោធាចិន នៅថ្ងៃចន្ទនេះ ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ជុំវិញតៃវ៉ាន់ ហើយគ្រោងហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅថ្ងៃអង្គារស្អែក ទូទាំងតំបន់ចំនួន ៥ ទាំងដែនសមុទ្រ និងអាកាសក្បែរកោះមួយនេះ ។ ល្បែងសង្គ្រាមនេះ យោធាចិនដាក់ឈ្មោះថា បេសកកម្មយុត្តិធម៌ ២០២៥ ឬ “Justice Mission 2025” ដែលមានការចូលរួមពីកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងអង្គភាពកងកម្លាំងរ៉ុក្តែត ។ សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងសាកល្បងការត្រៀមខ្លួនប្រយុទ្ធ និងជាការបញ្ជូនសារព្រមានដ៏ម៉ឺងម៉ាត់ ប្រឆាំងនឹងការទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ ហើយវាក៏ជាសកម្មភាពស្របច្បាប់ និងចាំបាច់ ដើម្បីការពារអធិបតេយ្យភាពនិងឯកភាពជាតិរបស់ចិន ។ បើតាមអ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើតចិន លោក Shi Yi, ការហាត់ហ្វឹកហ្វឺននេះ បម្រើជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ ។ លោកថា ការបញ្ចេញសាច់ដុំយោធានេះទៀតសោត ក៏នឹងផ្តោតលើការហ្វឹកហ្វឺនសម្រាប់ការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រ និងផ្លូវអាកាស ការទទួលបានការគ្រប់គ្រងរួម ការបិទកំពង់ផែ និងតំបន់សំខាន់ៗ ក៏ដូចជាការទប់ស្កាត់ផ្សេងៗ ។ គួរកត់សម្គាល់ សមយុទ្ធទ្រង់ទ្រាយធំនេះ…

  • ហេបូឡាស ថា ផែនការរំសាយអាវុធគឺជាការគប់គិតគ្នារវាងអាមេរិកនិងអ៊ីស្រាអែល

    ហេបូឡាស ថា ផែនការរំសាយអាវុធគឺជាការគប់គិតគ្នារវាងអាមេរិកនិងអ៊ីស្រាអែល

    បេរូត ៖ ក្រុមប្រដាប់អាវុធនៅប្រទេសលីបង់ «ហេបូឡាស» បានអះអាង កាលពីថ្ងៃអាទិត្យថា ផែនការរំសាយអាវុធ គឺជាការគប់គិតគ្នា រវាងអាមេរិកនិងអ៊ីស្រាអែល ហើយថែមទាំងបានចោទ អ៊ីស្រាអែល ថា បំពានបទឈប់បាញ់ ដែលសម្រេចបាន កាលពីឆ្នាំមុន។ មេដឹកនាំក្រុម Hezbollah លោក Naim Qassem បាននិយាយថា « នេះគឺជាផែនការដើម្បីទាមទារការគ្រប់គ្រងអាវុធផ្តាច់មុខ ខណៈពេលដែលអ៊ីស្រាអែល កំពុងប្រព្រឹត្តអំពើឈ្លានពាន ហើយអាមេរិកកំពុងដាក់ឆន្ទៈ លើប្រទេសលីបង់ ដោយដកហូតអំណាចរបស់ខ្លួន មានន័យថា អ្នកមិនធ្វើការដើម្បីផលប្រយោជន៍លីបង់ ប៉ុន្តែ ជាផលប្រយោជន៍ នៃអ្វីដែលអ៊ីស្រាអែល ចង់បាន»។ ក្រោមសម្ពាធដ៏ខ្លាំង របស់សហរដ្ឋអាមេរិក និងការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីស្រាអែល យោធាលីបង់ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការរំសាយអាវុធ របស់ក្រុមហេបូឡា នៅភាគខាងត្បូង នៃ ទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែន ជាមួយអ៊ីស្រាអែល នៅចុងឆ្នាំនេះ។ បន្ទាប់មក នឹងដោះស្រាយការរំសាយចលនាគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសផ្សេងទៀត។ ទោះបីជាមានបទឈប់បាញ់ កាលពីខែវិច្ឆិកា…

  • កូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួច រយៈចម្ងាយឆ្ងាយ

    កូរ៉េខាងជើង បាញ់សាកល្បងកាំជ្រួច រយៈចម្ងាយឆ្ងាយ

    ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល Cruise រយៈចម្ងាយឆ្ងាយ ជាយុទ្ធសាស្ត្រចំនួនពីរ ចូលទៅក្នុងសមុទ្រ ដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធ។ ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យសមយុទ្ធ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ លើសមុទ្រលឿង ហើយបានជំរុញឱ្យមានការអភិវឌ្ឍ «គ្មានដែនកំណត់ និងប្រកបដោយនិរន្តរភាព» នៃកងកម្លាំងអាវុធនុយក្លេអ៊ែរ របស់ប្រទេស។ នេះគឺជាការធ្វើតេស្តកាំជ្រួចមីស៊ីល Cruise រយៈចម្ងាយឆ្ងាយ លើកដំបូង ចាប់តាំងពីដើម ខែវិច្ឆិកា។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានអះអាងថា យោធាកូរ៉េខាងត្បូង បានរកឃើញការបាញ់មីស៊ីល ជាច្រើនគ្រាប់ ចេញពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង។ សារព័ត៌មាន KCNA និយាយថា គោលដៅនៃសមយុទ្ធនេះ គឺដើម្បីពិនិត្យមើលឡើងវិញនូវ ឥរិយាបថឆ្លើយតបការវាយលុក និងសមត្ថភាពប្រយុទ្ធ របស់អង្គភាពកាំជ្រួចរយៈចម្ងាយឆ្ងាយ។ លោក Kim បាននិយាយថា រដ្ឋាភិបាល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សង្រ្គាម២១ថ្ងៃ រវាងកម្ពុជា និងថៃ បានបណ្តាលឲ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន៣២នាក់ រងរបួសចំនួន៩៣នាក់ ខណៈអ្នកកំពុងរត់ ភៀសសឹកជាង៦សែននាក់៕
  • ជំនួយមនុស្សធម៌រដ្ឋាភិបាលចិនវគ្គដំបូង តម្លៃជិត៣លានដុល្លារបានមកដល់កម្ពុជា

    ជំនួយមនុស្សធម៌រដ្ឋាភិបាលចិនវគ្គដំបូង តម្លៃជិត៣លានដុល្លារបានមកដល់កម្ពុជា

    ភ្នំពេញ៖ អំណោយមនុស្សធម៌ជើងទី១ របស់រដ្ឋាភិបាលចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ​ នៅថ្ងៃ​អាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជំនួយបន្ទាន់សម្រាប់ផ្តល់ជូនជនភៀសសឹកកម្ពុជា។ ជាមួយរូបថតជាច្រើនសន្លឹក ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសេរ​នៅលើ​បណ្ដាញ​សង្គមផ្លូវការរបស់លោកថា ចាប់តាំងពីផ្ទុះជម្លោះព្រំដែនកម្ពុជា ថៃមក ចិនជាប្រទេស​ទីមួយដែលផ្តល់ជំនួយដល់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេបំផុត សក្ខីភាពនៃមិត្តភាពដ៏ស៊ី​ជម្រៅរវាងចិន និងកម្ពុជា។ ឯកឧត្តមបន្តថា ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ រដ្ឋាភិបាលចិនបាន​សម្រេច​ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន ឬប្រមាណ២លាន៨សែនដុល្លារដល់រដ្ឋាភិបាលកម្ពុជា។ ថ្ងៃនេះ​ជំនួយចិនវគ្គទី១ មកដល់កម្ពុជា ក្នុងនោះមាន តង់ ភួយ ម្ហូបអាហារ។ សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងត្រូវបានជួយ​ទាន់​ពេលវេលាសម្រាប់ប្រជាជនខ្មែរដែលរងគ្រោះដោយជម្លោះ ដើម្បីកែលម្អលក្ខខណ្ឌរស់នៅ និងជម្នះការលំបាកនា​ពេល​បច្ចុប្បន្ន។ បន្ទាប់ពីការប្រយុទ្ធដែលចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃដែលកម្ពុជា ថៃ បានព្រមព្រៀងឈប់បាញ់ ជនភៀសសឹកកម្ពុជាមានជាង៦០ម៉ឺននាក់។ លើបណ្ដាញសង្គមដដែលឯកអគ្គរដ្ឋទូតចិន បានបន្តថា សូមអបអរសាទរដល់កម្ពុជា​និងថៃ ក្នុងការឈានដល់កិច្ចព្រម​ព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបាន​អនុវត្តប្រកប​ដោយប្រសិទ្ធភាព ហើយ​ជីវភាព​រស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ភាគីចិន​នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាង​សន្តិភាព​ឡើងវិញ។ ខណៈជំនួយចិនបានមកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ នេះដែរ…

  • ជនជាតិវៀតណាមចាយ កើនដល់២៧ពាន់លានដុល្លារលើសុខភាព ក្នុង១ឆ្នាំ

    ជនជាតិវៀតណាមចាយ កើនដល់២៧ពាន់លានដុល្លារលើសុខភាព ក្នុង១ឆ្នាំ

    ហាណូយ ៖ ប្រជាជនវៀតណាមបានចំណាយប្រាក់ កើនដល់ ជាង២៧ពាន់លានដុល្លារ លើការថែទាំសុខភាព ទូទាំងប្រទេស នៅក្នុងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃសៅរ៍។ ក្រសួងសុខាភិបាល បានរាយការណ៍ថា ចំណាយលើការថែទាំសុខភាព ជាមធ្យម របស់វៀតណាម បានឈានដល់ប្រហែល ២៧០ដុល្លារ ក្នុងមនុស្សម្នាក់ ជាប្រចាំឆ្នាំ ដោយភាគច្រើន គឺបានចាយទៅលើថ្នាំ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣២៨ដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ ខាងមុខ។ មន្ត្រីវិទ្យាស្ថានយុទ្ធសាស្ត្រសុខភាព របស់ក្រសួងសុខាភិបាល បាននិយាយ កាលពីថ្ងៃទី២៤ ខែធ្នូ ថា ការចំណាយលើវិស័យសុខាភិបាលទូទាំងប្រទេស បានកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺ ពី ១៧.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ឡើងដល់ ២៧.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣៤.១ពាន់លានដុល្លារ នៅឆ្នាំ២០២៨។ អ្នកជំនាញនិយាយថា មានកត្តាជាច្រើន ដែលកំពុងជំរុញឱ្យតម្លៃចំណាយនេះ កាន់តែកើនឡើង មានដូចជា ចំនួនប្រជាជន…

  • លោក Netanyahu ហោះទៅជួបលោក Trump ស្អែកនេះ

    លោក Netanyahu ហោះទៅជួបលោក Trump ស្អែកនេះ

    ហ្ស៊េរុយសាឡិម ៖ មេធំអ៊ីស្រាអែល ជើងខ្លាំងធ្វើសង្គ្រាម លោក Netanyahu គ្រោងនឹងហោះទៅជួបលោក Trump ដល់ទឹកដីសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ស្អែកនេះ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល គ្រោងនឹងទៅជួបប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida នៅថ្ងៃទី២៩ ខែធ្នូ នេះបើតាមន្ត្រីអ៊ីស្រាអែល ថ្លែងបានប្រាប់សារព័ត៌មាន AFP។ ជំនួបនេះ ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដ៏សំខាន់ សម្រាប់ជំហានបន្ទាប់ នៃផែនការបទឈប់បាញ់ Gaza ដ៏ផុយស្រួយ។ បើពិតមែន, វានឹងក្លាយជាដំណើរទស្សនកិច្ច លើកទី៥ របស់លោក Netanyahu ក្នុងការទៅជួបលោក Trump ដែលជាសម្ព័ន្ធមិត្តសំខាន់ នៅសហរដ្ឋអាមេរិក អំឡុងឆ្នាំ២០២៥នេះ។ ដំណើរទស្សនកិច្ច របស់លោក Benjamin Netanyahu ដែលគ្រោងមានកើតឡើង ស្រពេលដែល រដ្ឋបាលរបស់លោក Trump និង អ្នកសម្រុះសម្រួល ក្នុងតំបន់…

  • កម្ពុជាកោតសរសើរតួនាទីរបស់ចិនក្នុងការជួយដោះស្រាយជម្លោះកម្ពុជា-ថៃ

    កម្ពុជាកោតសរសើរតួនាទីរបស់ចិនក្នុងការជួយដោះស្រាយជម្លោះកម្ពុជា-ថៃ

    នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ ឯកឧត្តមក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។

  • អាម៉េរិក សាទរបទឈប់បាញ់កម្ពុជា-ថៃ និង ជំរុញអនុវត្តពេញលេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព

    អាម៉េរិក សាទរបទឈប់បាញ់កម្ពុជា-ថៃ និង ជំរុញអនុវត្តពេញលេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព

    រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ (AKP) ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា “យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ”។ សូមរម្លឹកថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

  • ថ្ងៃនេះកិច្ចប្រជុំត្រីភាគី (កម្ពុជា ថៃ ចិន) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីសំណាក់ភាគីចិន

    ថ្ងៃនេះកិច្ចប្រជុំត្រីភាគី (កម្ពុជា ថៃ ចិន) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នឹងត្រូវធ្វើឡើងក្រោមកិច្ចសម្របសម្រួលពីសំណាក់ភាគីចិន

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងងញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រាសព័ត៌មានក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ ប្រភពដដែល បានបន្តថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ តាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ដោយ៖…