Author: Dol Pheakdey

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងការគ្រប់គ្រងបច្ចេកទេសវារីវប្បកម្មដើម្បីទទួលបានទិន្នផល និងចំណូលខ្ពស់

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងការគ្រប់គ្រងបច្ចេកទេសវារីវប្បកម្មដើម្បីទទួលបានទិន្នផល និងចំណូលខ្ពស់

    (ភ្នំពេញ)៖ ដើម្បីជំរុញទៅលើផ្នែកវារីវប្បករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ដើម្បីឱ្យទទួលបានលទ្ធផលល្អនោះមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះណែនាំពីរបៀបការគ្រងគ្រង និងបច្ចេកទេសក្នុងការគ្រប់គ្រងទឹកផ្នែកវារីវប្បកម្មដើម្បីឱ្យការចិញ្ចឹមទទួលបានលទ្ធផលល្អឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ គួរបញ្ជាក់ថា ការចុះពិនិត្យ និងការផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមត្រីដល់ម្ចាស់កសិដ្ឋាននេះធ្វើឡើងដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងមន្រ្តីពាក់ព័ន្ធដោយធ្វើឡើងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមក។ ក្នុងពិធីនេះដែរគេឃើញមានការចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។ សម្រាប់ទីតាំងចំនួន៣ដែលមន្រ្តីជា់ខ្ពស់ក្រសួងកសិកម្មបានចុះពិនិត្យនោះរួមមាន ទី១. កសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់ របស់លោក ពឿង ខេង នៅភូមិរំលេច ឃុំរំលេច។ ទី២. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន របស់លោក រុន គង់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីចម្រុះ របស់លោក សុត សឿន នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។…

  • នាយករដ្ឋមន្ត្រី បញ្ជាក់ពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា

    នាយករដ្ឋមន្ត្រី បញ្ជាក់ពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា

    (កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរ ការ រោង ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងតិ៍២,២លានតោនក្នុងមួយឆ្នាំ មានទីតាំងស្ថិតនៅតំបន់ហោងសំណំ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ។ ក្នុងឱកាសសាទរនៃសមិទ្ធផលថ្មីនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារសំខាន់ នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាម រយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុក កាន់តែ ច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ សម្ដេចធិបតី សូមឱ្យគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធា…

  • មេធំ WHO ថា មនុស្ស ២លាននាក់ស្រែកឃ្លានស្ទើរដាច់ពោះស្លាប់នៅហ្គាហ្សា

    មេធំ WHO ថា មនុស្ស ២លាននាក់ស្រែកឃ្លានស្ទើរដាច់ពោះស្លាប់នៅហ្គាហ្សា

    ហ្សឺណែវ ៖ ជនស៊ីវិលស្លូតត្រង់ហ្កាហ្សាចំនួន ២លាននាក់កំពុងដង្ហើយរកចំណីអាហារជាបន្ទាន់ ខណៈការរារាំងជំនួយមនុស្សធម៌នឹងនាំទៅរកហានិភ័យនៃគ្រោះទុរ្ភិក្ស នេះបើតាមការព្រមានរបស់ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទ។ ថ្លែងក្នុងពិធីបើកសន្និបាតអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ លោក Tedros បាននិយាយថា ការបង្កើនអរិភាព ការបញ្ជាភៀសខ្លួន ការកាត់បន្ថយមនុស្សធម៌ និងការបិទផ្លូវផ្តល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា គឺប្រៀបដូចជំរុញលំហូរនៃអ្នកស្លាប់ និងរបួសទៅកាន់ប្រព័ន្ធសុខាភិបាលដែលដួលរលំនៅទីនោះរួចហើយ។ ជាមួយគ្នានេះ លោក Tedros បាននិយាយថា អង្គការ WHO និងទីភ្នាក់ងារ UN ផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយចូលទៅក្នុងទឹកដីប៉ាឡេស្ទីន (តំបន់ហ្កាហ្សាស្ទ្រីប) នៅពេលណាដែលរឿងនេះត្រូវបានអនុញ្ញាត។ អ៊ីស្រាអែលបាននិយាយការពារខ្លួនឯងថា ការ បិទ ផ្លូវ របស់ ខ្លួន ចាប់ តាំង ពី ថ្ងៃ ទី២ ខខែមីនាកន្លងមកនេះ មាន មានគោលបំណងបង្ខំឲ្យក្រុម សកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស់ ដោះលែងចំណាប់ខ្មាំងទាំងអស់។ ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអះអាងនៅថ្ងៃចន្ទថា អ៊ីស្រាអែលនឹងជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅហ្គាហ្សា…

  • សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា ចំនួន ១១៨រូប ឧបត្ថម្ភថវិកាជាង ១.៧លានដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា

    សមាជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា ចំនួន ១១៨រូប ឧបត្ថម្ភថវិកាជាង ១.៧លានដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលថវិកាជាង ១លាន ៦សែន ៩ម៉ឺន ៦៥៧៦ដុល្លារអាម៉េរិក និង ៨០លាន ៣៥ម៉ឺន ៧១១០រៀល ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសមាជិក សមាជិកាចំនួន ១១៨រូប ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស…

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលបានបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារសហរដ្ឋអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងតិ៍២,២លានតោនក្នុងមួយឆ្នាំ មានទីតាំងស្ថិតនៅតំបន់ហោងសំណំ ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន ដោយរោងចក្រទី១ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការរោងចក្រថ្មី ដែលជារោងចក្រទី២ របស់ក្រុមហ៊ុនខនស៍នេះ (រោងចក្រទី១ ស្ថិតនៅខេត្តបាត់ដំបង) បានផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពកាន់តែ ច្រើនថែមទៀត និងមានការផ្គត់ផ្គង់ស៊ីម៉ងត៍ដោយខ្លួនឯង។ សម្តេច ថា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការខិតខំប្រឹងប្រែងរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តឧត្តរមានជ័យ បញ្ចប់ដោយជោគជ័យ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការខិតខំប្រឹងប្រែងរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តឧត្តរមានជ័យ បញ្ចប់ដោយជោគជ័យ

    (ឧត្តរមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ដើម្បីឈានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនីមួយៗ ទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញ ដើម្បីធ្វើការវាស់វែងក្បាលដីដែលបានឯកភាពគ្នារួច រវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី និងអត្តសញ្ញាណក្បាលដីមុននឹងដំណើរការកំណត់ព្រំ និងការវាស់វែង ហើយការខិតខំប្រឹងប្រែងរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើឱ្យការការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តឧត្តរមានជ័យ បានបញ្ចប់ដោយជោគជ័យ។ នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តឧត្តរមានជ័យ ដែលជាខេត្តទី៧ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបានផ្ដល់សារប្រយោជន៍ជាសារវ័ន្តទាំងពេលបច្ចុប្បន្ន និងអនាគតសម្រាប់កម្មសិទ្ធិករជារដ្ឋក្តី រូបវន្តបុគ្គលក្តីនិ ងនីតិបុគ្គលក្តី ដូចជារដ្ឋគ្រប់គ្រងបានទាំងដីរដ្ឋ និងដីឯកជនដែលធ្វើឱ្យរដ្ឋមានភាពងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយទំនាស់ដីធ្លី, ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ, ទទួលបានសិទ្ធស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលឬប្រកបមុខរបរផ្សេងទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ, អាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួន ។…

  • ដាណឺម៉ាកជួយអ៊ុយក្រែនជាង ៦០០លានដុល្លារទិញគ្រាប់កាំភ្លើងធំ

    ដាណឺម៉ាកជួយអ៊ុយក្រែនជាង ៦០០លានដុល្លារទិញគ្រាប់កាំភ្លើងធំ

    ប៉ិនហាក់ ៖ ដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីមានទំហំ ៦១៨ លានដុល្លារសម្រាប់អ៊ុយក្រែន គិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៨ ដោយផ្តោតលើការទិញគ្រាប់កាំភ្លើងធំ។ ក្រសួងការពារជាតិដាណឺម៉ាកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះថា ជំនួយនេះ រួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍យោធាសម្រាប់កងទ័ពអាកាសអ៊ុយក្រែន។ ជំនួយនេះទទួលបានហិរញ្ញប្បទានក្នុងក្របខ័ណ្ឌគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប ហើយត្រូវបានសងវិញ តាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។ ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមហ៊ុន ឆេក អាមីតសិន អ៊ីននីធីធីវ (Czech Ambition Initiative) ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយប្រទេសដាណឺម៉ាក ឆេក និងហូឡង់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញគ្រាប់កាំភ្លើងធំរហូតដល់ ៨០០.០០០គ្រាប់សម្រាប់អ៊ុយក្រែន។ អ៊ុយក្រែនបានត្អូញត្អែរជាយូរមកហើយអំពីកង្វះគ្រាប់រំសេវទប់ទល់នឹងកងកាំភ្លើងធំរបស់រុស្ស៊ី ហើយបានអំពាវនាវដល់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួន បង្កើនការចែកចាយគ្រឿងបរិក្ខាយោធា បើទោះបីជាក្រុមហ៊ុនផលិតឧបករណ៍យោធាអឺរ៉ុបបង្កើនសន្ទុះផលិតឆ្លើយតបតម្រូវការក៏ដោយ។ យ៉ាងណាមិញ រុស្សីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅកាន់អ៊ុយក្រែន ដោយព្រមានថា ការធ្វើបែបនេះនឹងបន្តអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន ពិសេសបង្កើនបន្ទុកសេដ្ឋកិច្ចបន្ថែមទៀតដល់អ្នកបង់ពន្ធ៕ ប្រភព ៖ RT

  • Zelensky ស្នើ Trump កុំសម្រេចចិត្តលើអ៊ុយក្រែន តែឯកឯង

    Zelensky ស្នើ Trump កុំសម្រេចចិត្តលើអ៊ុយក្រែន តែឯកឯង

    បរទេស ៖ លោក Zelensky បាននិយាយថា លោកបានស្នើឱ្យ លោក Trump ប្រធានាធិបតីអាមេរិក កុំធ្វើការសម្រេចចិត្ត លើបញ្ហាអ៊ុយក្រែន តែឯកឯង។ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកបានស្នើឱ្យលោក Donald Trump កុំធ្វើការសម្រេចចិត្ត អំពីប្រទេសអ៊ុយក្រែន «ដោយគ្មានពួកយើង»។ ជាការស្នើ មុនពេលដែលប្រធានាធិបតីអាមេរិក បាននិយាយទូរស័ព្ទ ជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។ លោក Zelensky ប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Kyiv ថា «ខ្ញុំបានសុំឱ្យគាត់កុំធ្វើការសម្រេចចិត្តណាមួយអំពីអ៊ុយក្រែន ដោយគ្មានយើង»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទើបបានជួបគ្នា តាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។ លោក ត្រាំ បានអះអាងថា ជំនួបនេះ…

  • កិច្ចសន្ទនាត្រាំ-ពូទីន មានវឌ្ឍនភាពល្អ

    កិច្ចសន្ទនាត្រាំ-ពូទីន មានវឌ្ឍនភាពល្អ

    បរទេស៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា «វឌ្ឍនភាព» កំពុងត្រូវបានបង្កើតឡើង បន្ទាប់ពីបានជួបសន្ទនា តាមទូរស័ព្ទ ជាមួយ លោក ពូទីន មេដឹកនាំរុស្ស៊ី។ លោក Trump បាននិយាយ បែបនេះ នៅឯសេតវិមាន ក្នុងអំឡុងពេលអាហារពេលល្ងាច របស់សមាជិកក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល Kennedy កាលពីថ្ងៃចន្ទ ពោល គឺក្រោយពេលមេដឹកនាំទាំងពីរនិយាយគ្នា តាមទូរស័ព្ទ ប្រមាណ ២ម៉ោង។ លោក Donald Trump បាននិយាយថា លោកមាន «ការពិភាក្សាដ៏ល្អ» ជាមួយប្រធានាធិបតីរុស្ស៊ី ដោយបន្ថែមថា «វឌ្ឍនភាពកំពុងត្រូវបានបង្កើតឡើង» ឆ្ពោះទៅរកការសម្រេចបាន បទឈប់បាញ់ ក្នុងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាសន្តិភាព «ភ្លាមៗ» បើទោះបីជាមេដឹកនាំរុស្ស៊ី ច្រានចោលការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក ដែលចង់ឱ្យមានបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ក៏ដោយ។ លោក…

  • ក្រុមហ៊ុន Trump ជះ១.៥ពាន់លានដុល្លារ សង់ទីលានវាយកូនហ្គោលនៅវៀតណាម អំឡុងការចរចាពន្ធ

    ក្រុមហ៊ុន Trump ជះ១.៥ពាន់លានដុល្លារ សង់ទីលានវាយកូនហ្គោលនៅវៀតណាម អំឡុងការចរចាពន្ធ

    ក្រុមហ៊ុន The Trump Organization ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ លោកប្រធានាធិបតីអាមេរិក Donald Trump នោះ បានជះលុយ ១.៥ពាន់លានដុល្លារអាមេរិក សាងសង់ ទីលានវាយកូនហ្គោល នៅក្នុងប្រទេសវៀតណាម ខណៈដែលរដ្ឋាភិបាលទីក្រុងហាណូយ កំពុងព្យាយាមចរចា ស្វែងរកការបន្ធូរបន្ថយពន្ធ ពីរដ្ឋាភិបាល ក្រុងវ៉ាស៊ីងតោន។ ទីភ្នាក់ងារព័ត៌មាន Yahoo បានចុះផ្សាយ កាលពីចុងសប្តាហ៍ថា ការវិនិយោគ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍របស់វៀតណាម Kinhbac City រួមមាន ទីលានវាយកូនហ្គោល ព្រមទាំង អគារលំនៅដ្ឋានប្រណីតៗ ដែលនឹងក្លាយជាការអភិវឌ្ឍន៍ដ៏ធំបំផុត របស់ The Trump Organization នៅអាស៊ីបូព៌ា។ គម្រោងនេះ គ្របដណ្តប់ លើផ្ទៃដីជិត ២,៥០០ហិចតា នៅភាគខាងជើងប្រទេសវៀតណាម ដោយគ្រោងនឹងមានតំបន់ពាណិជ្ជកម្ម រមណីយដ្ឋាន និង ទីតាំងបៃតង ផ្សេងៗទៀត ផងដែរ។ យោងតាម ទីភ្នាក់ងារព័ត៌មាន VN Express បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីវៀតណាម…