Author: Dol Pheakdey
-

អាមេរិក បន្ទោសទាំង អ៊ុយក្រែន និងរុស្ស៊ី មិនព្រមឈប់បាញ់គ្នា ព្រោះតែរឿងដីត្រឹមពីរបីគីឡូម៉ែត្រការ៉េ
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី អាមេរិក លោក JD Vance បានស្តីបន្ទោសទាំង អ៊ុយក្រែន និង រុស្ស៊ី ដែលបន្តឈ្លោះគ្នា មិនព្រមឲ្យមានបទឈប់បាញ់ ដោយសារតែរឿងទឹកដីត្រឹមពីរបីគីឡូម៉ែត្រការ៉េ ។ ការអះអាងរបស់ អនុប្រធានាធិបតីអាមេរិក រូបនេះ កើតឡើង ចំពេលដែលយន្តហោះដ្រូនរបស់អ៊ុយក្រែន បានហោះទៅបុក ស្ថានីយ៍បូមប្រេងរបស់រុស្ស៊ី នៅតំបន់ Krasnodar Krai ស្ថិតក្នុងតំបន់ Crimea ដែលបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធថាមពលមួយនេះត្រូវឆេះខ្ទេចខ្ទី ។ ថ្លែងចេញពីទីក្រុង Budapest ប្រទេសហុងគ្រីកាលពីថ្ងៃពុធ, លោក JD Vance អះអាងថា រុស្ស៊ី និងអ៊ុយក្រែន កំពុងរៀបចំបទឈប់បាញ់គ្នា ដើម្បីតែជាប្រយោជន៍ ដណ្តើមទឹកដី រៀងៗខ្លួន ដោយលោកចាត់ទុកថា នេះជាការធ្វេសប្រហែសរវាងគូជម្លោះទាំងពីរ ។ លោកថា អ្វីដែលលោកនិយាយទៅកាន់ទាំងជនជាតិរុស្សី និងអ៊ុយក្រែន គឺថា ប្រទេសទាំងពីរកំពុងឈ្លោះប្រកែកគ្នានៅលើទឹកដីត្រឹមតែពីរបីគីឡូម៉ែត្រការ៉េប៉ុណ្ណោះ ។ បើតាម independent, កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន…
-

លោក ត្រាំ ចង់បបួល អ៊ីរ៉ង់ ដាក់កុងត្រូលរួមគ្នាប្រមូលថ្លៃការពារនាវានៅច្រកសមុទ្រ ហ័រមូស
វ៉ាស៊ីនតោន ៖ បន្ទាប់ពីបទឈប់បាញ់រយៈពេល ២ សប្ដាហ៍ប្រកាសបានត្រឹមតែ ២ ថ្ងៃ, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពិរចាណាបបួល អ៊ីរ៉ង់ ដាក់កុងត្រូលតែមួយរួមគ្នាដើម្បីប្រមូលថ្លៃការពារនាវាដឹកទំនិញ ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។ លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកកំពុងគិតពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដើម្បីគិតថ្លៃលើនាវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ព្រោះថានេះគឺជាវិធីដ៏ល្អ ក្នុងការធានាការពារច្រកសមុទ្រមួយនេះ ។ បើតាម The Hill, បំណងរបស់លោក ត្រាំ ចង់បបួល អ៊ីរ៉ង់ ប្រមូលថ្លៃការពារនាវា នៅច្រកសមុទ្រ ហ័រមូស នេះ ត្រូវបានបញ្ចេញឲ្យដឹង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី លោក ប្រកាសនៅបណ្តាញសង្គម Truth Social ថា មានលុយដ៏ច្រើននឹងត្រូវរកបាន ពីជំនួយរបស់សហរដ្ឋអាមេរិក នៅក្នុងការកសាងចរាចរណ៍ នៅច្រកសមុទ្រ Hormuz ។ ការអះអាងរបស់លោក ត្រាំ កើតមានឡើង ស្របពេលដែល អ៊ីរ៉ង់ កំពុងគិតថ្លៃសេវាសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញ…
-

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀត ព្រមទាំងបានថ្លែងអំណរគុណសម្ដេចធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស នាពេលនេះ។ ឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង ក៏បានគូសបញ្ជាក់ជាថ្មីនូវមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមមានសេចក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។ ជាការឆ្លើយតប, សម្តេចធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល…
-

ប្រមុខការទូតចិននឹងហោះទៅកូរ៉េខាងជើង ពង្រឹងទំនាក់ទំនងទ្វេភាគី
ព្យុងយ៉ាង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងហោះទៅបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ដោយចាប់ផ្តើមពីថ្ងៃ ព្រហស្បតិ៍ នេះទៅ ដើម្បីពង្រឹងទំនុកចិត្ត ខណៈដែលទំនាក់ទំនងទ្វេភាគីហាក់រង្គោះរង្គើ ក្រោយទីក្រុងព្យុងយ៉ាងងាកទៅពង្រឹងសម្ព័ន្ធភាពខ្លាំងឡើងជាមួយរុស្ស៊ី ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន ធ្វើឡើងស្របពេលដែលទីក្រុងប៉េកាំង មានឆន្ទៈពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង និងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីទ្វេភាគី តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ។ ប៉ុន្តែទន្ទឹមគ្នា អ្នកតាមដានការណ៍មួយចំនួនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Wang កើតឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងចិន-កូរ៉េខាងជើងហាក់រង្គោះរង្គើ ក្រោយទីក្រុងព្យុងយ៉ាងងាក់ទៅពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយរុស្ស៊ី ។ ប៉ុន្តែបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កាលពីខែកញ្ញា បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jing ping អ្វីៗហាក់ផ្លាស់ប្តូរ ។ ពីព្រោះចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរបានរឹងមាំឡើងវិញ ។ តួយ៉ាង កាលពីខែមុន សេវារថភ្លើងដឹកអ្នកដំណើរ និងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍…
-

ជប៉ុន អំពាវនាវឱ្យ អ៊ីរ៉ង់ ធានាសុវត្ថិភាពដល់ការឆ្លងកាត់ច្រកសមុទ្រ Hormuz
តូក្យូ ៖ ជប៉ុនបានប្រាប់អ៊ីរ៉ង់ថា ការបន្ធូរបន្ថយស្ថានការណ៍តានតឹងឱ្យបានឆាប់រហ័ស គឺជារឿងសំខាន់បំផុត និងបានអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យទីក្រុងតេហេរ៉ង់ធានាការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានអំពាវនាវបែបនេះ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទប្រហែល ២៥ នាទី កាលពីថ្ងៃ ពុធ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ។ នៅក្នុងការជជែកគ្នានោះ លោកស្រី Takaichi បាននិយាយថា ជប៉ុនស្វាគមន៍កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលនេះជាការវិវឌ្ឍន៍ជាវិជ្ជមាន ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមទាំងស្រុង ។ មេដឹកនាំជប៉ុនជាស្រ្តីដំបូងក្នុងប្រវត្តិសាស្រ្តរូបនេះ បានសម្តែងក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងចាត់វិធានការបន្ធូរបន្ថយស្ថានការណ៍ភាពតានតឹង រួមទាំងការធានាសុវត្ថិភាពដល់កប៉ាល់នានា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលកិច្ចព្រមព្រៀងចុងក្រោយ ជប៉ុនរំពឹងថា នឹងសម្រេចបានក្នុងពេលឆាប់ៗនេះ តាមរយៈការទូត ។ ជាការឆ្លើយតប លោកប្រធានាធិបតី Pezeshkian ត្រូវបានទូរទស្សន៍ជប៉ុន NHK ដកស្រង់តម្លៃចេញផ្សាយថា រូបលោកបានពន្យល់លំអិតដល់លោកស្រីនាយករដ្ឋមន្រ្តី Takaichi អំពីជំហររបស់អ៊ីរ៉ង់ចំពោះស្ថានភាពជម្លោះបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយមេដឹកនាំទាំងពីរក៏បានយល់ព្រមបន្តការទំទាក់ទំទងរបស់ពួកគេផងដែរ…
-

អ៊ុយក្រែន អំពាវនាវរកបទឈប់បាញ់ជាមួយ រុស្ស៊ី ក្រោយ អាមេរិក-អ៊ីរ៉ង់ ផ្អាកប្រយុទ្ធគ្នា ២ សប្តាហ៍
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថា ប្រទេសរបស់លោកក៏នឹងត្រៀមខ្លួនធ្វើដូចគ្នាដែរ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ខ្លួន ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសរសេរសារបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃ ពុធ ថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលអាចបោះជំហានឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមទាំងស្រុងតែម្តង ហើយថា អ៊ុយក្រែនក៏គាំទ្រការធ្វើបែបនេះដែរ ។ ភ្ជាប់ជាមួយប្រធានបទសង្គ្រាមអ៊ុយក្រែន លោក Zelensky ដែលមានវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានអះអាងដែរថា ស្ថានភាពជម្លោះនៅក្នុងតំបន់ ពិតជាបានបង្កផលប៉ះពាល់ជាសកល ដោយលោកបានព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា ឬនៅឈូងសមុទ្រ បង្កើនជាបញ្ហាប្រឈមទាំងផ្នែកសេដ្ឋកិច្ច និងតម្លៃនៃការរស់នៅក្នុងប្រទេសនីមួយៗ ។ លោកថា ដូច្នេះហើយ ទើបអ៊ុយក្រែនតែងតែអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី ហើយក៏ត្រៀមខ្លួនរក្សាភាពស្ងប់ស្ងាត់ផងដែរ ប្រសិនបើប្រទេសនេះបញ្ឈប់ការវាយប្រហាររបស់ខ្លួន ។ តួយ៉ាង ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ អ៊ុយក្រែនបានបញ្ជូនអ្នកជំនាញយោធាទៅកាន់ប្រទេសឈូងសមុទ្រ និងតំបន់ផ្សេងៗទៀត ក្នុងគោលបំណងចូលរួមជួយទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយក្រុមអ្នកជំនាញទាំងនោះ នឹងបន្តធ្វើការនៅក្នុងតំបន់ រហូតស្ថានភាពវិលទៅរកប្រក្រតីវិញ ៕…
-

សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃសំបុត្រពិសេសសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពេញមួយរដូវក្តៅ
*ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើងហោះហើរក្នុងស្រុកក្នុងអំឡុងពេលវិស្សមកាលរបស់ប្រទេសវៀតណាម ភ្នំពេញ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបង្កើនជម្រើសធ្វើដំណើរសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងក្រៅប្រទេស ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញរបស់ខ្លួនពេញមួយរដូវក្តៅនេះ និងការបង្កើនប្រតិបត្តិការក្នុងស្រុកវៀតណាមរបស់ខ្លួនក្នុងអំឡុងពេលវិស្សមកាលនាពេលខាងមុខនៅក្នុងប្រទេស។ ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ អ្នកដំណើរអាចប្រើប្រាស់លេខកូដប្រូម៉ូសិន SALE20 ដើម្បីទទួលបានការបញ្ចុះតម្លៃ ២០% នៅពេលកក់សំបុត្រ Deluxe, SkyBoss និង Business (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ដែលផ្តល់នូវឱកាសដ៏ល្អមួយដើម្បីរៀបចំផែនការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងវិស្សមកាលរដូវក្តៅនៅទូទាំងបណ្តាញរបស់ Vietjet។ លោកអ្នកកក់សំបុត្របានឥឡូវនេះតាមរយៈ www.vietjetair.com កម្មវិធីទូរសព្ទ “Vietjet Air” និងភ្នាក់ងារលក់ជាច្រើនទៀតនៅទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Vietjet នឹងបន្ថែមជើងហោះហើរប្រមាណ ៥០០ ជើងទូទាំងប្រទេសវៀតណាម ចន្លោះថ្ងៃទី ២៥ ខែមេសា…
-

ប្រេងឡើងថ្លៃ ខណៈក្រុមវិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍៩មេសានេះ ដោយសារក្តីបារម្ភរបស់ក្រុមវិនិយោគិនថា ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ាអាចនឹងមិនបន្តឡើងវិញទាំងស្រុងទេ ស្របពេលមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈច្រកសមុទ្រ Hormuz ដ៏សំខាន់នៅតែមានការរឹតត្បិត។ តម្លៃប្រេងឆៅ Brent បានកើនឡើង២,៦ ដុល្លារ ឬ ២,៧៤% ដល់៩៧,៣៥ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០០និង៤៨នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកដែរនោះបានកើនឡើង៣,០២ដុល្លារ ឬ៣,២%ដល់៩៧,៤៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃគោលទាំងពីរបានធ្លាក់ចុះក្រោម១០០ដុល្លារក្នុងមួយបារ៉ែលក្នុងវគ្គជួញដូរកាលពីកន្លងទៅ ដោយ WTI បានកត់ត្រាការធ្លាក់ចុះធំបំផុតរបស់ខ្លួនចាប់តាំងពីខែមេសា ឆ្នាំ ២០២០ លើការរំពឹងទុកថាបទឈប់បាញ់ដែលបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ផ្លូវទឹកនេះភ្ជាប់ការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងនៅឈូងសមុទ្រដូចជាអ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត និងកាតាទៅកាន់ទីផ្សារពិភពលោក ហើយជាធម្មតាដឹកជញ្ជូនប្រហែល២០% នៃការផ្គត់ផ្គង់ប្រេង។ យ៉ាងណាក៏ដោយ សំណួរអំពីលទ្ធភាពជោគជ័យនៃបទឈប់បាញ់នៅតែមាន ខណៈអ៊ីស្រាអែលបានបន្តវាយប្រហារប្រទេសលីបង់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យអ៊ីរ៉ង់ព្រមានថា នឹងមិនសមហេតុផលទេក្នុងការបន្តការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍៕
-

សហរដ្ឋអាមេរិក ទទួលស្គាល់ថា សង្គ្រាមអ៊ុយក្រែន “ពិបាកដោះស្រាយបំផុត”
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានទទួលស្គាល់ថា សង្គ្រាមអ៊ុយក្រែន គឺជា “បញ្ហាពិបាកដោះស្រាយបំផុត” ហើយលោកថែមទាំងបានរិះគន់ធ្ងន់ៗលើមេដឹកនាំអឺរ៉ុប ដែលមិនបានធ្វើឲ្យគ្រប់គ្រាន់ ដើម្បីព្យាយាមបញ្ចប់ជម្លោះដ៏រុំារ៉ៃមួយនេះ ។ លោក Vance បានថ្លែងអំឡុងបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃ ពុធ ថា យើងខកចិត្ត ចំពោះមេដឹកនាំនយោបាយជាច្រើននៅអឺរ៉ុប ពីព្រោះពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ជាពិសេស ក្នុងការដោះស្រាយជម្លោះជាក់លាក់នោះទេ ។ លោកថា កិច្ចប្រឹងប្រែងដោះស្រាយជម្លោះនេះ បានឃើញវឌ្ឍនភាពគួរឲ្យកត់សម្គាល់ខ្លះដែរ ប៉ុន្តែលោកទទួលស្គាល់ថា វាគឺជា “សង្គ្រាមដ៏លំបាកដោះស្រាយបំផុត” ។ អនុប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា យើងទទួលបានឯកសារពីអ៊ុយក្រែន និងឯកសារពីរុស្ស៊ី ។ តាមពិតយើងបានឲ្យភាគីទាំងពីរ បញ្ជាក់ពីជំហរជាក់ស្ដែងរបស់ពួកគេ ហើយបន្តិចម្ដងៗ ជំហររបស់ពួកគេកាន់តែមានភាពស្រដៀងគ្នាខ្លាំងឡើងៗ ។ លោកថា នោះហើយជាមូលហេតុដែលយើងសម្រេចបានវឌ្ឍនភាពខ្លះៗ បើទោះបីជាយើងមិនទាន់សម្រេចបានវឌ្ឍនភាពចុងក្រោយនៅឡើយក៏ដោយ ប៉ុន្តែលោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីរឿងនេះ ។ ការអត្ថាធិប្បាយរបស់លោក Vance ធ្វើឡើងស្របពេលដែលអ៊ុយក្រែន កាលពីថ្ងៃ ពុធ បានអំពាវនាវឲ្យអាមេរិកដាក់សម្ពាធលើរុស្ស៊ី ដើម្បីឲ្យបញ្ចប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយលើកឡើងថា កិច្ចព្រមព្រៀងឈប់បាញ់របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់…
-

អាមេរិក ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ មិនពាក់ព័ន្ធនឹងលីបង់
ប៊ុយដាប៉ែស ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយ កាលពីថ្ងៃពុធថា ប្រទេសលីបង់ មិនមែនជាផ្នែក នៃកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយអ៊ីរ៉ង់ នោះទេ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។ បើតាមប្រភព, លោក JD Vance អះអាងថា ទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើការប្តេជ្ញាចិត្តណាមួយ ចំពោះទីក្រុងតេហេរ៉ង់ ទាក់ទងនឹងការដាក់បញ្ចូលប្រទេសលីបង់ ក្នុងបទឈប់បាញ់នោះឡើយ ហើយថា មាន “ការយល់ច្រឡំ” រវាងភាគីទាំងពីរ។ លោក JD Vance រៀបរាប់ ប្រាប់អ្នកកាសែត នៅប្រទេសហុងគ្រី ថា «ខ្ញុំគិតថា នេះកើតចេញពីការយល់ច្រលំ… អ៊ីរ៉ង់ គិតថា បទឈប់បាញ់ រួមមាន លីបង់ តាមពិត គឺមិនមែនទេ.. យើងមិនដែលបានសន្យានោះទេ..យើងមិនដែលបង្ហាញថា វានឹងកើតឡើងនោះទេ។ អ្វីដែលយើងនិយាយ គឺ ថា បទឈប់បាញ់នឹងផ្តោត លើប្រទេសអ៊ីរ៉ង់ ហើយបទឈប់បាញ់នឹងផ្តោតលើសម្ព័ន្ធមិត្តរបស់អាមេរិក ទាំង…