Author: Dol Pheakdey
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់មាតុប្រទេសកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចប្រកដោយជោគជ័យ នៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាននិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ។ ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន បានជំនួបសម្តែងភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន៖ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ…
-

-

Franco Colapinto ឡើងមកជំនួស Jack Doohan នៅក្រុម Alpine F1
កីឡាករប្រណាំងរថយន្តអាហ្សង់ទីន Franco Colapinto នឹងក្លាយជាអ្នកបើកបររបស់ក្រុមប្រណាំង Alpine F1 ជំនួសតំណែងកីឡាករអូស្រ្តាលី Jack Doohan។ ក្រុម Alpine F1 បានប្រកាសនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា Franco Colapinto ដែលជាកីឡាកររបស់ក្រុម Alpine ផ្ទេរពី Williams កាលពីឆ្នាំមុននោះ នឹងចាប់ដៃគូជាមួយកីឡាករបារាំង Pierre Gasly ចាប់ពីការប្រកួតបន្ទាប់នៅ Emilia-Romagna Grand Prix ទឹកដីអ៊ីតាលីសប្តាហ៍ក្រោយ។ Jack Doohan ដែលជាកីឡាកររបស់ Alpine តាំងពីរដូវកាលមុននៅទីលានចុងក្រោយនោះ រកមិនបានសូម្បីមួយពិន្ទុនៅឡើយសម្រាប់រដូវកាលថ្មី ២០២៥ នេះ។ ការសម្រេចចិត្តរបស់ Alpine ដែលយក Colapinto ជំនួស Doohan ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួត Miami Grand Prix កន្លងទៅ។ Jack Doohan ដែលកូនប្រុសរបស់អតីតជើងឯកម៉ូតូ GP ពិភពលោកប្រាំសម័យ Mick Doohan ធ្លាប់បាននិយាយថា…
-

លោក ពូទីន ៖ ទំនាក់ទំនងរុស្ស៊ី-ចិនឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានចុះហត្ថលេខាលើឯកសាររួម ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរុស្ស៊ី-ចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ លោក ពូទីន បានកត់សម្គាល់ថា ភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន គឺផ្អែកលើគោលការណ៍មិនផ្លាស់ប្តូរនៃសមភាព ជំនួយ និងការគាំទ្រគ្នាទៅវិញទៅមក និង មិត្តភាពដែលមិនអាចបំបែកបានរវាងប្រទេស និងប្រជាជនទាំងពីរ។ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមដែលលោកប្រធានាធិបតី Xi និង លោកបានអនុម័ត គឺកំណត់គោលដៅប្រកបដោយមហិច្ឆិតា។ គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់ គឺធានាឱ្យបាននូវវឌ្ឍនភាពបរិមាណ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរុស្ស៊ី-ចិននៅឆ្នាំ២០៣០។ ពិសេសបង្កើនទំហំ និងកែលម្អរចនាសម្ព័ន្ធនៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការបង្កើនចំណែកទំនិញបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍវិធីសាស្រ្តច្នៃប្រឌិតថ្មីនៃពាណិជ្ជកម្មឌីជីថល ការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវសម្ភារៈមូលដ្ឋាន ធនធានរ៉ែ និងផលិតផលកសិកម្ម៕ ប្រភព ៖ Tass
-

ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste (ឥស្សរិយយស កម្រិតខ្ពស់បំផុត) ជូន សម្ដេចតេជោ ហ៊ុន សែន
(ឌីលី)៖ ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតីទីម័រឡេស្តេ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ។ ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង ពីរទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជំរុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិ របស់អាស៊ាន ៕ ដោយ ៖ វណ្ណលុក
-

អ៊ីរ៉ង់បង្អួតទីក្រុងដ្រូនពិឃាតកម្លាអាមេរិក-អ៊ីស្រាអែល
តេហេរ៉ង់ ៖ វីដេអូចែកចាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានសម្ញែងពីអ្វីដែលខ្លួននិយាយថា ជាទីក្រុងមួយ ក្នុងចំនោមទីក្រុងយន្តហោះគ្មានមនុស្សបើកក្រោមដីរបស់អ៊ីរ៉ង់ ដែលផ្ទុកទៅដោយដ្រូនរាប់រយគ្រឿង។ ទន្ទឹមគ្នានេះ ប្រធានឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានព្រមានធ្ងន់ៗកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារណាមួយដោយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ គឺប្រៀបដូចជាការ “បើកទ្វារនរក”។ លោក Salami បាននិយាយនៅក្នុងវីដេអូមួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអ៊ីរ៉ង់ថា នេះគឺជាសារគំរាមដ៏ធ្ងន់ធ្ងរដល់អាជ្ញាធរអ៊ីស្រាអែល និងអាមេរិក… ប្រសិនបើពួកអ្នកបង្កកំហុស នោះយើងនឹងបើកទ្វារនរកសម្រាប់ពួកអ្នក។ ប្រតិកម្មធ្ងន់ៗរបស់អ៊ីរ៉ង់នេះ កើតកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជូនសារគំរាម ខ្លាំង បំផុត ប្រឆាំង នឹង អ៊ីរ៉ង់ កាល ពី ថ្ងៃ ព្រហស្បតិ៍ ដោយ ព្រមាន ថា ខ្លួននឹងវាយប្រហារអ៊ីរ៉ង់ឱ្យដូចអ្វីដែលពួកគេបានធ្វើចំពោះ ក្រុម ហាម៉ាស ក្នុង តំបន់ ហ្គាហ្សា បន្ទាប់ ពី ក្រុម ឧទ្ទាមហ៊ូទី ដែល គាំទ្រ ដោយ អ៊ីរ៉ង់…
-

រុស្ស៊ី-ចិនថ្កោលទោសផែនការបង្កើតប្រព័ន្ធការពារមីស៊ីលលើលំហររបស់លោក Trump
មូស្គូ ៖ រុស្ស៊ី និង ចិន នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការសាងសង់ប្រព័ន្ធការពារមីស៊ីលលើលំហរ ឬ Iron Dome ថា ជាការបង្ក “អស្ថិរភាពខ្លាំងបំផុត” ហើយវាប្រថុយនឹងការប្រែក្លាយទីអវកាសទៅជា “សមរភូមិ”។ រុស្ស៊ី និង ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយវិមានក្រឹមឡាំង បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីទាំងពីរនៅទីក្រុងមូស្គូថា កម្មវិធី Golden Iron Dome for America ខ្នាតធំ ដែលបានប្រកាសនាពេលថ្មីៗនេះ ក៏កំពុងធ្វើឱ្យមានអស្ថិរភាពយ៉ាងខ្លាំងផងដែរ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ផែនការនេះ នឹងផ្តល់នូវការពង្រឹងឃ្លាំងអាវុធយ៉ាងសំខាន់ សម្រាប់ធ្វើប្រតិបត្តិការប្រយុទ្ធនៅលើលំហអាកាស។ ជាការឆ្លើយតប រុស្ស៊ី និង ចិន នឹងចាប់ផ្តើមពិភាក្សា ស្តីពីការទប់ស្កាត់ការដាក់ពង្រាយអាវុធនៅទីអវកាស ហើយប្រឆាំងនឹងគោលនយោបាយ និងសកម្មភាពដែលមានគោលបំណងសម្រេចឧត្តមភាពយោធា និង ការប្រើប្រាស់លំហអាកាសជាសមរភូមិជាផ្លូវការ។ លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យសាងសង់ប្រព័ន្ធការពារមីស៊ីល “Iron Dome for America” ភ្លាមៗ…
-

ក្រសួងការពារជាតិ សូមច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា
(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់ កម្ពុជា។ នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារ ចេញនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-ថៃ នៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕ ដោយ ៖ ង៉ាន់ ទិត្យ
-

ភាពតានតឹងឥណ្ឌា-ប៉ាគីស្ថាន កើនឡើង ខណៈភាគីទាំងពីរចោទដាក់គ្នាក្រោយការវាយប្រហារសម្លាប់មនុស្សជាង៣០នាក់
យោធាប៉ាគីស្ថានបាននិយាយថា ឥណ្ឌាបានវាយប្រហារដោយយានដ្រូនចូលទៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បណ្ដាលឱ្យទាហានបួននាក់រងរបួស ចំណែកប្រទេសឥណ្ឌាវិញបានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនពីបទប៉ុនប៉ងវាយប្រហារមកលើឥណ្ឌា ខណៈភាពតានតឹងបានកើនឡើងរវាងគូប្រជែងមានអាវុធនុយក្លេអ៊ែរទាំងពីរ។ ឥណ្ឌាបានទទួលស្គាល់ថាខ្លួនបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់ប៉ាគីស្ថាន ហើយទីក្រុងអ៊ីស្លាម៉ាបាត(Islamabad) បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង។ឥណ្ឌាបាននិយាយថា ខ្លួនបានកម្ចាត់ការប៉ុនប៉ងរបស់ប៉ាគីស្ថានក្នុងការវាយប្រហារគោលដៅយោធា។ យ៉ាងណាគេមិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងអស់នោះបានទេ។ យោងតាមមន្ត្រីប៉ាគីស្ថានបាននិយាយថា ការវាយបកទៅវិញទៅមកនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមីស៊ីលរបស់ឥណ្ឌាបានវាយប្រហារទីតាំងជាច្រើនក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ជនស៊ីវិល៣១នាក់។ទីក្រុង New Delhi ឯណោះបាននិយាយថា ខ្លួនកំពុងសងសឹកបន្ទាប់ពីខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស២៦នាក់ ដែលភាគច្រើនជាអ្នកទេសចរហិណ្ឌូ នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុន។ ឥណ្ឌាចោទប៉ាគីស្ថានថានៅពីក្រោយការវាយប្រហារនេះ ដែលទីក្រុងអ៊ីស្លាម៉ាបាត បានទាត់ចោល។ ភាគីទាំងពីរក៏បានបាញ់ប្រហារដាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានៅទូទាំងព្រំដែនប្រទេសទាំងពីរក្នុងតំបន់ជម្លោះ Kashmir ផងដែរ ហើយប៉ាគីស្ថានបានអះអាងថាខ្លួនបានសម្លាប់ទាហានឥណ្ឌាជាច្រើននាក់ ដែលការអះអាងនេះពុំមានការបញ្ជាក់ពីប្រទេសឥណ្ឌាទេ។ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្តេជ្ញាសងសឹកចំពោះការស្លាប់ពលរដ្ឋរបស់ខ្លួនក្នុងការវាយប្រហារដោយមីស៊ីលពីប្រទេសឥណ្ឌា ដោយបង្កើនក្ដីបារម្ភថាប្រទេសទាំងពីរអាចដើរចូលក្នុងជម្លោះពេញបន្ទុកបន្ថែមទៀត។មេដឹកនាំមកពីប្រទេសទាំងពីរប្រឈមនឹងសម្ពាធសាធារណៈកាន់តែខ្លាំងឲ្យរក្សាការអត់ធ្មត់បន្ថយភាពតានតឹងខណៈភាគីជម្លោះទាំងពីរព្យាយាមបង្ហាញភាពរឹងមាំ ស្វែងរកការសងសឹក និងវោហារសាស្ត្រដ៏ក្តៅគគុក ព្រមទាំងការប្រកួតប្រជែងរកត្រូវរៀងខ្លួន៕
-

បែកធ្លាយ! គណនីអ៊ីមែលឯកជនប្រើ Password របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក
បរទេស៖ ទិន្នន័យបែកធ្លាយ បានបង្ហាញថា ពាក្យសម្ងាត់ ឬ Password របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានគេយកប្រើប្រាស់ នៅលើគណនីអ៊ីមែលផ្ទាល់ខ្លួន ជាច្រើន នេះបើយោងតាមរបាយការណ៍ របស់កាសែត New York Times ចេញផ្សាយ កាលពីថ្ងៃពុធ។ ការលាតត្រដាងនេះ បានកើតឡើង ចំពេលដែលមានការព្រួយបារម្ភ បញ្ហាបែកធ្លាយព័ត៌មាន ផែនការយោធា ក្រោយពេលដែលក្រុមមេដឹកនាំសន្តិសុខជាតិអាមេរិក រួមទាំង លោករដ្ឋមន្ត្រី រូបនេះ បានប្រើប្រាស់កម្មវិធីផ្ញើសារ Signal ដើម្បីជជែកជាក្រុម អំពីប្រតិបត្តិការយោធា វាយប្រហារពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែន កាលពីប៉ុន្មានសប្តាហ៍មុន។ របាយការណ៍ New York Times បានបង្ហាញថា ពាក្យសម្ងាត់ ជាអក្សរនិងលេខដ៏សាមញ្ញ របស់លោក Hegseth ត្រូវបានប្រើប្រាស់ ដើម្បីចុះឈ្មោះ សម្រាប់គេហទំព័រ នៅក្នុងការវាយប្រហារ តាមអ៊ីនធឺណិត។ ការណ៍នេះ ត្រូវបានចោទ ជាសំណួរថាតើ លោក…