Author: Dol Pheakdey
-

បែកធ្លាយ! គណនីអ៊ីមែលឯកជនប្រើ Password របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក
បរទេស៖ ទិន្នន័យបែកធ្លាយ បានបង្ហាញថា ពាក្យសម្ងាត់ ឬ Password របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានគេយកប្រើប្រាស់ នៅលើគណនីអ៊ីមែលផ្ទាល់ខ្លួន ជាច្រើន នេះបើយោងតាមរបាយការណ៍ របស់កាសែត New York Times ចេញផ្សាយ កាលពីថ្ងៃពុធ។ ការលាតត្រដាងនេះ បានកើតឡើង ចំពេលដែលមានការព្រួយបារម្ភ បញ្ហាបែកធ្លាយព័ត៌មាន ផែនការយោធា ក្រោយពេលដែលក្រុមមេដឹកនាំសន្តិសុខជាតិអាមេរិក រួមទាំង លោករដ្ឋមន្ត្រី រូបនេះ បានប្រើប្រាស់កម្មវិធីផ្ញើសារ Signal ដើម្បីជជែកជាក្រុម អំពីប្រតិបត្តិការយោធា វាយប្រហារពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែន កាលពីប៉ុន្មានសប្តាហ៍មុន។ របាយការណ៍ New York Times បានបង្ហាញថា ពាក្យសម្ងាត់ ជាអក្សរនិងលេខដ៏សាមញ្ញ របស់លោក Hegseth ត្រូវបានប្រើប្រាស់ ដើម្បីចុះឈ្មោះ សម្រាប់គេហទំព័រ នៅក្នុងការវាយប្រហារ តាមអ៊ីនធឺណិត។ ការណ៍នេះ ត្រូវបានចោទ ជាសំណួរថាតើ លោក…
-

សម្តេចប៉ាប ថ្មីជាជនជាតិអាមេរិក លើកដំបូង
បរទេស៖ នៅទីបំផុត ក្រុមមន្ត្រីសង្ឃកាតូលិក នៅក្នុងពិភពលោក បានបោះឆ្នោតជ្រើសតាំងសម្តេចសង្ឃកាតូលិកថ្មី បន្តវេនពីសម្តេចប៉ាប ហ្វ្រង់ស័រ ដែលសុគត កាលពីថ្ងៃទី២១ មេសា កន្លងទៅ។ សម្តេចប៉ាបថ្មី ព្រះនាម ឡេអុងទី១៤ (Leon XIV) ឬ កាឌីណាល់ Robert Prevost ជាជនជាតិអាមេរិក មានព្រះជន្មាយុ ៦៩ព្រះវស្សា ហើយនេះ ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលអាមេរិក មានជនជាតិរបស់ខ្លួនក្លាយ ជាសម្តេចប៉ាប។ ការសម្រេចបោះឆ្នោតនេះ បានធ្វើឡើង បន្ទាប់ពីជួបប្រជុំគ្នាដោយសម្ងាត់ បិទទ្វារជិត ប្រមាណ២ថ្ងៃ នៅព្រះវិហារ Sixtine ក្នុងបុរីវ៉ាទីកង់។ សម្តេចប៉ាបថ្មី អង្គនេះ បានចំណាយពេលភាគច្រើន ធ្វើជាអ្នកផ្សព្វផ្សាយសាសនា នៅប្រទេសប៉េរូ ហើយបានក្លាយជា កាឌីណាល់ ឬ អាចារ្យកាតូលិក នៅក្នុងឆ្នាំ ២០២៣។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងការងារ…
-

លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Putin ប្រធានាធិបតីរុស្ស៊ីរួមគ្នា ជួបជាមួយអ្នកសារព័ត៌មាន
ថ្ងៃទី ៨ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន។ លោក Xi Jinping បានលើកឡើងថា ខ្ញុំបានធ្វើកិច្ចពិភាក្សាការងារប្រកបដោយ មិត្តភាពយ៉ាងស៊ីជម្រៅជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបានឈានដល់គំនិតឯកភាពរួមសំខាន់ៗថ្មីៗជាច្រើន ។ យើងបានរួមគ្នាចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យស៊ីជម្រៅ ថែមមួយកម្រិតទៀតនូវទំនាក់ទំនង ភាពជាដៃគូសហការនិងសម្របសម្រួល ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ីក្នុងឱកាសរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ របស់សហភាពសូវៀត ក៏ដូចជាការបង្កើតអង្គការសហប្រជាជាតិ» ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបាន ធ្វើជាសក្ខីភាពនៃការផ្លាស់ប្តូរឯកសារ សហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី។
-

Zelensky ទូរស័ព្ទទៅ Trump ប្រាប់ថា ត្រៀមខ្លួនជួបរុស្ស៊ី
បរទេស ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកទើបបានហៅទូរស័ព្ទ ទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយអះអាងថា ជំនួប Zelensky-Trump ពេលនោះ គឺមានលទ្ធផលល្អ ដោយបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនជួបរុស្ស៊ី ក្នុងទម្រង់ណាមួយ។ អំឡុងការហៅទូរស័ព្ទ ទៅកាន់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky បាននិយាយថា «យើងបានពិភាក្សាអំពីរបៀប នាំយកបទឈប់បាញ់ ពិតប្រាកដ និងយូរអង្វែង កាន់តែខិតជិត យ៉ាងហោចណាស់ សម្រាប់រយៈពេល៣០ថ្ងៃ។ នេះគឺជាអ្វីដែលអាចផ្តល់ឱកាស ជាច្រើន សម្រាប់ការទូត»។ លោក Volodymyr Zelensky បានប្រាប់ប្រធានាធិបតីអាមេរិក Donald Trump ថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ស្តីពីសង្គ្រាមជាមួយរុស្ស៊ី «ក្នុងទម្រង់ណាមួយ» ប៉ុន្តែ បានទទូចថា ដំបូង ត្រូវតែមានបទឈប់បាញ់ ពេញលេញ។ លោក Zelensky…
-

ឯកឧត្ដមអភិសន្តិបណ្ឌិត ជួបប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការអបអរសាទរចំពោះ លោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន សម្រាប់អាណត្តិទី២ ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍ និងស្នាដៃជាច្រើនរបស់លោកជំទាវ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជា-អាមេរិក ឆ្នាំ២០២៤-ឆ្នាំ២០២៧ ដែលតួនាទីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ជាការឆ្លើយតប លោកជំទាវ រីវ៉ា ប្រាយ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតជូន លោកជំទាវ…
-

អ៊ីស្រាអែលគំរាមវាយលុកអ៊ីរ៉ង់ ឲ្យដូចការកម្ទេចពួកហាម៉ាស់នៅហ្គាហ្សា
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Katz កាលពីថ្ងៃព្រសហ្បតិ៍ បានគំរាមលុកលុយប្រទេសអ៊ីរ៉ង់ ឲ្យដូចការកម្ទេចពួកហាម៉ាស់ នៅតំបន់ហ្គាហ្សា ប្រសិនបើជាអ៊ីរ៉ង់ មិនព្រមដកខ្លួនជាបន្ទាន់ ចេញពីពួកឧទ្ទាម Houthi នៅប្រទេសយេម៉ែន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។ ការគំរាមនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីពួកប្រដាប់អាវុធ Houthi បានវាយប្រហារ លើអាកាសយានដ្ឋាន Ben Gurion នៅប្រទេសអ៊ីស្រាអែល ហើយក្រុមនេះ ត្រូវបានចោទថា មានអ៊ីរ៉ង់នៅពីក្រោយ។ ប៉ុន្តែ អ៊ីរ៉ង់ បានបដិសេធថា ខ្លួនមិនបានគាំទ្រឲ្យពួក Houthis វាយប្រហារ លើកនេះទេ។ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានដល់មេដឹកនាំអ៊ីរ៉ង់ ឲ្យឈប់ផ្តល់ហិរញ្ញវត្ថុ និង អាវុធ ដល់អង្គការភេរវករ Houthi បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងជាអ្នកទទួលខុសត្រូវផ្ទាល់ លើសកម្មភាពរបស់ពួក Houthi ហើយ អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ ដូចខ្លួនតាមកម្ទេចពួក Hezbollah…
-

ក្រុមបាល់ទះនារីរាជធានីភ្នំពេញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទះនារី រាជធានីភ្នំពេញ បានឡើងទៅកាន់វគ្គផ្តាច់ព័ត្រនៃការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០២៥ហើយ បន្ទាប់ពីប្រកួតយកឈ្នះក្រុមកីឡាបាល់ទះនារី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៥ ក្នុងវិមានកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល២សិតទល់និង០ ក្នុងពិន្ទុ២៥ទល់១៣ និង២៥ទល់១៣។ ក្រោយទទួលបានជ័យជម្នះលើក្រុមបាល់ទះនារីខេត្តបន្ទាយមានជ័យ បានឡើងទៅកាន់វគ្គផ្តាច់ព័ត្រ ដណ្តើមចំណាត់លេខ១ កីឡាការិនី សារ៉ុង រក្សា បានថ្លែងលើកឡើងថា នាងមានក្តីរំភើបជាខ្លាំងដែលក្រុមបាល់ទះរបស់នាងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។ នាងថា ជ័យម្នះដែលឈ្នះជាបន្តបន្ទាប់រហូតឈ្នះកៅអីបានឡើងដល់វគ្គផ្តាច់ព័្រត្រនេះ វាបានកើតឡើងដោយការខិតខំប្រឹងប្រែង និងការរួមកម្លាំងសាមគ្គីជាក្រុម។ នាងរំពឹងយ៉ាងមុតមាំថា ពានរង្វាន់បាល់ទះនារីឆ្នាំ២០២៥នេះ នឹងក្លាយជារបស់ក្រុមបាល់ទះនារីរាជធានីភ្នំពេញ។ នាងប្តេជ្ញាចិត្តលេងឱ្យបានល្អបន្តរក្សាសាមគ្គីភាពក្នុងក្រុមដើម្បីដណ្តើមឱ្យបានជ័យជម្នះ។ ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្រុមបាល់ទះនារីសាលាGVAតំណាងឱ្យរាជធានីភ្នំពេញបានប្រកួតយកឈ្នះក្រុមខ្លាំងជាបន្តបន្ទាប់ ដោយប្រកួតទី១វគ្គជម្រុះក្នុងពូលC យកឈ្នះលើក្រុមបាល់ទះនារី រតនៈគិរីក្នុងលទ្ធផល២សិតទល់០ ។វគ្គ១៦ក្រុមការប្រកួតខ្វែងពូលជួបក្រុមបាល់ទះនារីខេត្តពោធិ៍សាត់លេខ២ពូលG ដោយបានយកឈ្នះក្នុងលទ្ធផល២សិតទល់០។វគ្គ៨ក្រុម ឈ្នះក្រុមបាល់ទះនារីខេត្តសៀមរាប ដោយលទ្ធផល២សិតទល់០ ហើយវគ្គ៤ក្រុមបន្តយកឈ្នះក្រុមបាល់ទះនារីខេត្តបន្ទាយមានជ័យដោយលទ្ធផល២សិតទល់០ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រៀមប៉ះក្រុមបាល់ទះនារីខេត្តកំពង់ឆ្នាំប្រជែងដណ្តើមយកចំណាត់លេខ១។ សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ២០២៥ ដំណើរប្រកួតពីថ្ងៃទី៣ដល់១០ ខែ ឧសភា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាបាល់ទះមាន៤៤ក្រុម ក្នុងនោះបុរស២៤ និងនារី២០ក្រុម ដោយការប្រកួតផ្នែកបុរសមាន៨ពូល និងផ្នែកនារីមាន៨ពូល៕ រូបភាព ៖ ជីម…
-

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ
(ឌីលី)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានប្រធានាធិបតីទីម័រឡេស្តេ ទីក្រុងឌីលី នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនេះ។ ឯកឧត្តមបានរំលេចថា កម្ពុជាគឺជាមិត្តដ៏ល្អ ជាមិត្តដ៏អស្ចារ្យរបស់ទីម័រឡេស្តេ ហើយក៏អរគុណចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែងជ្រោមជ្រែងទីម័រឡេស្តេ និងបានចូលរួមចំណែកឱ្យទីម័រឡេស្តេ អាចក្លាយទៅជាសមាជិកសង្កេតការណ៍របស់អាស៊ាន កាលពីឆ្នាំ ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាន និងការជ្រោមជ្រែងរបស់សម្ដេចតេជោ ក្នុងការជួយទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅពេលខាងមុខ។ សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៦ សម្ដេចតេជោធ្លាប់ បានមកដល់ទីម័រឡេស្តេ ម្ដងហើយ ហើយឆ្នាំ២០២៥នេះ គឺបានអញ្ជើញមកជាថ្មីម្ដងទៀត ដោយសម្ដេចបានកត់សម្គាល់ពីភាពរីកចម្រើនរបស់ទីម័រឡេស្តេ ផងដែរ។ នៅក្នុងឱកាសនៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតនាំយកនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ។ ក្នុងជំនួបនោះសម្ដេចតេជោហ៊ុន សែន បានបង្ហាញនូវក្តី រំភើបយ៉ាងក្រៃលែងចំពោះការទទួលបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ពីសំណាក់ ភាគីទីម័រឡេស្តេ…
-

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាល ទីម័រឡេស្តេ
(ឌីលី)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋាភិបាលទីម័រឡេស្តេ ទីក្រុងឌីលី នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានសម្តេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីដឹងគុណចំពោះកម្ពុជា ដែលបានជ្រោមជ្រែងទីម័រឡេស្តេ ឱ្យក្លាយជាប្រទេសសង្កេតការណ៍អាស៊ាននៅឆ្នាំ២០២២ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការជួយជ្រោមជ្រែងទីម័រឡេស្តេ ដើម្បីអាចមានឱកាសក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត ចំពោះសម្តេចតេជោ និងប្រតិភូ។ សម្តេចតេជោ បានរំលេចថា បដិសណ្ឋារកិច្ចនេះ ជាបដិសណ្ឋារកិច្ចមួយ ដែលបានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ សម្តេចតេជោ បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនង…
-

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។