Author: Dol Pheakdey

  • ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន សហការរៀបចំព្រឹត្តការណ៍ថ្មីៗ ​និងទាក់ទាញ ព្រមទាំងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង (Green Season) នេះ

    ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន សហការរៀបចំព្រឹត្តការណ៍ថ្មីៗ ​និងទាក់ទាញ ព្រមទាំងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង (Green Season) នេះ

    នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសមនិងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងមក ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមរយៈយុទ្ធសាស្រ្តថ្មីក្នុងទម្រង់ «ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍» ដើម្បីថត និងផ្សព្វផ្សាយតំបន់ទេសចរណ៍នៃប្រទេសទាំងពីរ បង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការរួមគ្នារៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយតារា និង Influencer ចិនដ៏ល្បីមកថតនៅប្រទេសកម្ពុជា។​ ក្នុងជំនួបនេះ លោកប្រធានគ្រប់គ្រងវិទ្យុ បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជូនឯកឧត្តមរដ្ឋមន្ត្រី…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រដល់ការវិនិយោគបៃតងរួមចំណែកដល់ការគ្រប់គ្រងបរិស្ថាននៅកម្ពុជា

    រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រដល់ការវិនិយោគបៃតងរួមចំណែកដល់ការគ្រប់គ្រងបរិស្ថាននៅកម្ពុជា

    (ភ្នំពេញ)៖ក្នុងឱកាសទទួលជួបសំដែងការគួសមជាមួយ លោក Eui-Young Lee, ប្រធានក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ចំពោះ ក្រុមហ៊ុនឯកជននានា ដែលមានបំណងធ្វើការវិនិយោគ ក្នុងវិស័យបរិស្ថាននៅកម្ពុជា ដើម្បីចូលរួមក្នុងផែនការសម្មភាព ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជាយូរអង្វែងតទៅ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូរ៉េ ដែលបានសិក្សាលើសក្តានុពល នៃការវិនិយោគ ក្នុងការកែច្នៃសំរាម និងសំណល់ប្លាស្ទិក ធ្វើជាជីនិងសម្ភារប្រើប្រាស់ ដែលមានបំណងល្អ ជួយកម្ពុជា ដើម្បីជំរុញការវិនិយោគបៃតង និងបានបង្ហាញជូនដំណើរ​ការផលិតកម្ម ដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ច របស់ប្រជាជននៅតាមមូលដ្ឋាននិងសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧ ត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំណូមពរទៅក្រុមហ៊ុន បន្តធ្វើការជាមួយមន្រ្តីជំនាញ ដើម្បីសិក្សាតំបន់វិនិយោគ ដែលមាន ។ ក្នុងឱកាសនេះ…

  • សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធនាំចូលលើរថយន្តអង់គ្លេសមួយចំនួន និង​អនុញ្ញាតឱ្យដែកថែប និងអាលុយមីញ៉ូមមួយចំនួនចូលទៅក្នុងសហរដ្ឋ​អាមេរិក​ដោយមិនជាប់ពន្ធ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

    សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធនាំចូលលើរថយន្តអង់គ្លេសមួយចំនួន និង​អនុញ្ញាតឱ្យដែកថែប និងអាលុយមីញ៉ូមមួយចំនួនចូលទៅក្នុងសហរដ្ឋ​អាមេរិក​ដោយមិនជាប់ពន្ធ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

    សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធនាំចូលលើរថយន្តអង់គ្លេសមួយចំនួន និង​អនុញ្ញាតឱ្យដែកថែប និងអាលុយមីញ៉ូមមួយចំនួនចូលទៅក្នុងសហរដ្ឋ​អាមេរិក​ដោយមិនជាប់ពន្ធ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ការ​ប្រកាសនេះផ្តល់នូវការធូរស្បើយសម្រាប់​ឧស្សាហកម្មសំខាន់ៗរបស់ចក្រភពអង់គ្លេសពីពន្ធថ្មីមួយចំនួនដែលបានប្រកាសដោយប្រធានាធិបតី ដូណាល់ ត្រាំ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។ ប៉ុន្តែ អាមេរិក​នៅ​តែរក្សាពន្ធ ១០ភាគរយ​ លើទំនិញភាគច្រើនមកពីចក្រភពអង់គ្លេស។ លោក​ Keir Starmer នាយក​រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​ថ្លែង​ថា៖ «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះផ្តល់ផលប្រយោជន៍ដល់អាជីវកម្មអង់គ្លេស និងកម្មករអង់គ្លេស ដោយការពារការងាររាប់ពាន់នៅក្នុងវិស័យសំខាន់ៗ រួមទាំងការផលិតរថយន្ត និងដែកថែប»។ លោកបន្ថែមថា៖ «ចក្រភពអង់គ្លេសគ្មានសម្ព័ន្ធមិត្តណាធំជាងសហរដ្ឋអាមេរិក​នោះ​ទេ»។ ពីសេតវិមាន លោក ត្រាំ បានហៅកិច្ច​ព្រមព្រៀង​នេះ​ថាជា «កិច្ចព្រមព្រៀងដ៏អស្ចារ្យ» ហើយបានជំទាស់នឹងការរិះគន់ថាលោកបាននិយាយបំផ្លើសពីសារៈសំខាន់របស់វា។ លោក​ ត្រាំ៖ «នេះជាកិច្ចព្រមព្រៀងដ៏អស្ចារ្យបំផុតដែលយើងនឹងធ្វើឱ្យកាន់តែធំ»។ តាមរយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធនាំចូលរថយន្ត – ដែលលោកត្រាំបានដំឡើង ២៥ភាគរយ​ កាលពីខែមុន មកនៅត្រឹម ១០ភាគ​រយសម្រាប់រថយន្ត ១០ម៉ឺន​គ្រឿងក្នុងមួយឆ្នាំ។ ការ​បន្ថយ​ពន្ធ​នេះ​នឹងជួយដល់ក្រុមហ៊ុនផលិតរថយន្តប្រណីតៗ​ដូចជា Jaguar Land Rover និង Rolls Royce ប៉ុន្តែកម្រិត​ពន្ធ​នេះ​អាចនឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ជួន​នូវ​អត្រា​ពន្ធ​ខ្ពស់​ជាង​នេះ ពីព្រោះ​ថា ចំនួន​កំណត់​១០​ម៉ឺន​គ្រឿង​នេះ​វាស្មើនឹងបរិមាណដែលចក្រភពអង់គ្លេសបាននាំរថយន្ត​​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​កាលពីឆ្នាំមុន។ ភាគីទាំងពីរ​ក៏​បានយល់ព្រមលើ​ការអនុញ្ញាត​ឲ្យ​នាំ​ចូល​សាច់​គោ​អង់គ្លេស​ក្នុង​កូតា ១៣,០០០ តោន​ទៅ​អាមេរិក​…

  • Trump នឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ យប់នេះ

    Trump នឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ យប់នេះ

    បរទេស ៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ» នឹងត្រូវប្រកាស នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកនឹងប្រកាស «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់» នៅថ្ងៃព្រហស្បតិ៍ ជាមួយនឹង «ប្រទេសធំ និងមានការគោរពខ្ពស់»។ អំឡុងការប្រកាស លើវេទិកាសង្គមផ្លូវការ លោក Trump បាននិយាយថា លោកនឹងប្រកាសកិច្ចព្រមព្រៀងនេះ នៅម៉ោង១០៖០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងនៅអាមេរិក ឬ ត្រូវនឹងយប់ថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅកម្ពុជា ហើយការប្រកាសនឹងធ្វើឡើង អំឡុងសន្និសីទសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office នៅសេតវិមាន។ លោកប្រធានាធិបតីបាននិយាយថា «វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ» ប៉ុន្តែ លោក Trump មិនបានកំណត់អត្តសញ្ញាណ ប្រទេស នោះទេ។ លោកបានហៅកិច្ចព្រមព្រៀងនេះថា ជា «ទីមួយ ក្នុងចំណោមដៃគូ ជាច្រើន»។ លោក…

  • ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រថ្មីមួយទៀត ដែល​បាន​បញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ នៅក្នុងខេត្តកំពង់ស្ពឺ

    ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រថ្មីមួយទៀត ដែល​បាន​បញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ នៅក្នុងខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ដែលមានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (បំបែកពីឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បានបញ្ចេញ​សំណល់​រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយ​ប្រមាណ៧គ.ម ចាប់ពីទីតាំង​ក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។ យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បញ្ជាក់ថាបានរង​ផល​ប៉ះ​ពាល់ដល់ការរស់នៅ ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រី​ងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបាន​ផង​ដែរ បណ្តាលមកពីក្រុមហ៊ុនខាងលើបាន បង្ហូរសំណល់រាវ ប្រមាណ ២ឆ្នាំមកហើយ។ ប្រជាពលរដ្ឋ បានជីកស្រះឬទិញទឹក​គេមកប្រើ​ប្រាស់។ តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ ប្រព័ន្ធអូរ​ធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាប​ខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌីលី ប្រទេស​ទីម័រឡេស្តេ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌីលី ប្រទេស​ទីម័រឡេស្តេ

    (ឌីលី)៖ បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈ​ពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅសា​ធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី​នៅ​វេលាម៉ោង១២ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើឆ្ពោះ ទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេដើម្បីបន្តបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជា​ធិបតេយ្យទីម័រឡេស្តេ។ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ដដែល នៅវេលាម៉ោង១៧ និ​ង​៣៧​នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង​១៥ ​និង ៣០នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា យន្តហោះពិសេសរបស់​ព្រះរាជាណាចក្រកម្ពុជា បានចុះចតប្រកបដោយសុវត្ថិភាព នៅ​អាកាសយានដ្ឋាន អន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះ​រាជា​ណាចក្រកម្ពុជា…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជា​មួយ​លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋ​ស​ភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានស្វាគមន៍យ៉ាងកក់​ក្ដៅ​ចំពោះសម្ដេចតេជោ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅ​ឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវ បានចាត់ទុកដំណើរ​ទស្សនកិច្ច​របស់សម្ដេចតេជោនៅប្រទេសឥណ្ឌូណេស៊ី នៅពេលនេះ​បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា កាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានា យករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួប​សម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធាន​ព្រឹទ្ធសភាកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះ​លោកជំទាវ​ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួល​ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា ។ សម្ដេចតេជោបានបង្ហាញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។ សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែល​បានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បាន​ថ្លែងអំណរ​គុណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅ​ក្នុង​ដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ច​ព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធាន​ព្រឹទ្ធ​សភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធាន​ព្រឹទ្ធ​សភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី

    (ហ្សាការតា)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ​ជាមួយ ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្ដមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានស្វាគមន៍សម្ដេចតេជោ ព្រមទាំងប្រតិភូកម្ពុជា។ ឯកឧត្ដមបានចាត់ទុកសម្ដេចតេជោ គឺជាឥស្សរជនដ៏ឆ្នើម និងមានឥទ្ធិពលរបស់កម្ពុជា។ ឯកឧត្ដម បានចាត់ទុកសម្ដេចតេជោ គឺរដ្ឋបុរសរបស់ កម្ពុជា ដោយសារសម្ដេចតេជោ បានដឹកនាំកម្ពុជា តាំងពីអំឡុងពេលសង្គ្រាម ស្វែងរកសន្តិភាពជូនកម្ពុជា និងប្រឹងប្រែងកសាងប្រទេសឱ្យមានការរីកចម្រើនជាលំដាប់ ។ នៅក្នុងជំនួបនេះដែរ សម្ដេចតេជោបានថ្លែងអរគុណចំពោះ ឯកឧត្តម​ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ដែលបានសម្ដែងនូវការស្វាគមន៍យ៉ាងក​ក់​ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ នៅក្នុងឱកាសនេះ ដែល​បាន​អនុញ្ញាតក៏ដូចជាបានជួបជជែកគ្នា ផ្លាស់ប្ដូរយោបល់គ្នា លើក​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោ បានរំលឹកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលសម្ដេច​តេ​ជោ បានមកទីក្រុងហ្សាការតា…

  • អ៊ីស្រាអែល បំផ្លាញយេម៉ែនអស់ ៥០០លានដុល្លារ

    អ៊ីស្រាអែល បំផ្លាញយេម៉ែនអស់ ៥០០លានដុល្លារ

    សាណាអា ៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើព្រលានយន្តហោះក្នុងរដ្ឋធានីសាណាអា គ្រប់គ្រងដោយក្រុមហ៊ូទីរបស់យេម៉ែន បានបំផ្លាញអគារ និងបង្កការខូចខាតប្រហែល ៥០០លានដុល្លារ។ នាយកប្រតិបត្តិព្រលានយន្តហោះ លោក Khaled alShaief បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកា X ថា ព្រលានយន្តហោះបានផ្អាកជើងហោះហើរទាំងអស់ រហូតដល់មានការជូនដំណឹងបន្ថែម បន្ទាប់ពីមានការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways បានបាត់បង់យន្តហោះចំនួន ៣គ្រឿង ហើយគិតមកទល់ពេលនេះ យន្តហោះសរុបចំនួន ៦គ្រឿងត្រូវបានបំផ្លាញ។ លោកនាយកប្រតិបត្តិបន្ថែមថា យើងមានជម្រើសបើកព្រលានយន្តហោះឡើងវិញជាបណ្តោះអាសន្ន តែយើងប្រហែលត្រូវការពេលយូរ ដើម្បីជួសជុល និងស្តារប្រតិបត្តិការឡើងវិញទាំងស្រុង។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់មីស៊ីលវាយប្រហារព្រលានយន្តហោះ Ben Gurion ក្នុងក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕ ប្រភព ៖ AFP

  • អាមេរិក-ចិន នឹងជួបគ្នាដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម ក្នុងសប្តាហ៍នេះ

    អាមេរិក-ចិន នឹងជួបគ្នាដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្ម ក្នុងសប្តាហ៍នេះ

    បរទេស ៖ មន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានព្រមព្រៀងជួបគ្នា រកដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្ម នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិន បានរាយការណ៍ថា ទីក្រុងប៉េកាំង បានសម្រេចចិត្ត ចូលតុចរចា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបានពិចារណា យ៉ាងពេញលេញ និងមានការអំពាវនាវពីក្រុមធុរកិច្ចអាមេរិក ព្រមទាំង ដើម្បីជាការឆ្លើយតប នឹងការទទូចជាកម្រិតសកល ឲ្យមានជំនួបចរចានេះ។ របាយការណ៍ បានបន្ថែមថា ប្រទេសចិនបើកចំហ សម្រាប់កិច្ចចរចា ប៉ុន្តែ បានរំលឹកឡើងវិញថា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចចិត្ត បន្តប្រយុទ្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះ ខ្លួននឹងតស៊ូដល់ទីបញ្ចប់។ ក្រសួងការបរទេសចិន បានប្រាប់ថា ជំនួបកម្រិតខ្ពស់នេះ នឹងរៀបចំឡើង នៅប្រទេសស្វីស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ឧសភា ដោយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នឹងដឹកនាំការចរចា ជាមួយមន្ត្រីអាមេរិក។ រីឯក្រសួងហិរញ្ញវត្ថុអាមេរិកវិញ បានប្រាប់ថា លោក រដ្ឋមន្ត្រី Scott Bessent…