Author: Dol Pheakdey
-

សត្វត្មាតចំនួន ៣ក្បាល ចុះមកស៊ីចំណីអាហារនៅអាហារដ្ឋាន សត្វត្មាត
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងាររបស់អង្គការ WWF-កម្ពុជា ក្នុងតំបន់ទេសភាព ព្រៃលិចទឹកមេគង្គ បានរៀបចំ «អាហារដ្ឋានត្មាត» នៅជិតភូមិស្រែ ឈូក ដោយឃើញមានវត្តមានសត្វត្មាតចំនួន ៣ ក្បាល។ អង្គការ WWF-កម្ពុជា បានឱ្យដឹងថា”ក្រុមការងាររបស់យើងបាន កត់ត្រា ឃើញមានសត្វត្មាតភ្លើងចំនួនពីរក្បាល (ឈ្មោលមួយ និង ញីមួយក្បាល) និងសត្វត្មាតផេះមួយក្បាលផងដែរ ដែល សត្វ ទាំងពីរប្រភេទនេះត្រូវបានដាក់ក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទជិតផុតពូជបំផុត”។ គួរបញ្ជាក់ថា«អាហារដ្ឋានត្មាត» ដើរតួនាទីយ៉ាងសំខាន់ ក្នុងការ អភិរក្ស ហើយវាជាកន្លែងដែលផ្តល់ចំណីប្រកបដោយសុវត្ថិភាព ខណៈពេលដែលអាចឱ្យក្រុមអ្នកស្រាវជ្រាវ តាមដាន និងត្រួត ពិនិត្យរបស់យើងអាចស្វែងយល់បន្ថែមអំពី របាយនៃចំនួនសត្វ និងសុខមាលភាពប្រភេទសត្វ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF បានឱ្យ ដឹងថា នឹងបន្តសង្កេតមើលតំបន់នេះនាពេលខាងមុខ និងដើម្បី គាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារសត្វត្មាតរយៈពេលវែង។ នៅកម្ពុជា…
-

លោក Trump ប្រកាសឈប់ទម្លាក់គ្រាប់បែកលើក្រុមហ៊ូទីនៅយេម៉ែន
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃអង្គារ បានប្រកាសនឹងឈប់ទម្លាក់គ្រាប់បែកលើក្រុមហ៊ូទីនៅប្រទេសយេម៉ែនតទៅទៀត ដោយលោកបាននិយាយថា ក្រុមប្រដាប់អាវុធមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ បានយល់ព្រមឈប់វាយប្រហារផ្លូវទឹកសំខាន់ៗនៅមជ្ឈិមបូព៌ា។ ភ្លាមៗ ក្រោយលោក Trump ប្រកាសនោះរួច ប្រទេសអូម៉ង់បានចេញមុខអះអាងថា ខ្លួនបានសម្រុះសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់មួយនេះ ហើយវាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលនយោបាយក្រុមហ៊ូទី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣មក។ អូម៉ង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅក្រោមកិច្ចព្រមព្រៀងនោះ ទាំងអាមេរិក និងក្រុមហ៊ូទី នឹងមិនកំណត់គោលដៅវាយប្រហារដាក់គ្នាទៀតទេ រួមទាំងការរំខាននាវារបស់អាមេរិកនៅក្នុងដែនទឹកសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ផងដែរ។ សេចក្តីថ្លែងការណ៍របស់អូម៉ង់នេះ មិនបានលើកឡើងថាតើក្រុមហ៊ូទីយល់ព្រមបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែលដែរឬក៏អត់ទេ។ រីឯលោក Trump វិញ ក៏មិនបានបញ្ជាក់ ថាតើអង់គ្លេសបានយល់ព្រមចំពោះបទឈប់បាញ់នេះឬយ៉ាងណាទេ ដោយសារអង់គ្លេសក៏បានចូលរួមក្នុងប្រតិបត្តិការយោធាកន្លងមកផងដែរ។ ទោះបីជាយ៉ាងណា កាតា និងកូវ៉ែត ស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់នេះ ក្នុងសេចក្តីថ្លែងការណ៍រៀងៗខ្លួន កាលថ្ងៃអង្គារ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងនេះគឺជាការបោះជំហានទៅរកសេរីភាពនៃការធ្វើនាវាចរណ៍៕ ប្រភព ៖ រ៉យទ័រ
-

យន្តហោះចម្បាំងអាមេរិកតម្លៃ ៦០លានដុល្លារមួយគ្រឿងទៀត ធ្លាក់ពីនាវាចូលសមុទ្រ
វ៉ាស៊ីនតោន ៖ ជារឿងមិនគួរឱ្យជឿ និងកម្របំផុត យន្តហោះចម្បាំងអាមេរិកមានតម្លៃខ្ទង់ ៦០លានដុល្លារមួយគ្រឿងទៀត បានធ្លាក់ចេញពីនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman ចូលទៅក្នុងសមុទ្រក្រហម ដែលនេះគឺជាលើកទី២ហើយ គិតត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។ មន្រ្តីអាមេរិកដដែលបានឱ្យដឹងថា យន្តហោះចម្បាំង F-18 មួយគ្រឿង មិនអាចបង្អន់ល្បឿនឱ្យឈប់ស្ងៀមបាន ក្រោយពេលចុះចតនៅលើនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman។ ភ្លាមៗ អាកាសយានិកពីរនាក់បានផ្តាច់កៅអីចេញពីយន្តហោះដោយជោគជ័យ មុនពេលយន្តហោះចម្បាំងនោះ ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ហើយបន្ទាប់មកពួកគេត្រូវបានសង្រ្គោះចេញពីក្នុងទឹកតាមឧទ្ធម្ភាគចក្រ។ ហេតុការណ៍ស្រដៀងគ្នានេះ ក៏ទើបតែកើតឡើងកាលពីសប្តាហ៍មុនផងដែរ ដោយយន្តហោះចម្បាំង F-18 មួយគ្រឿងផ្សេងទៀតបានរអិលធ្លាក់ពីនាវា Harry S Truman ចូលទៅក្នុងសមុទ្របាត់ ហើយករណីដំបូងនេះរាយការណ៍ដោយសារព័ត៌មាន CNN។ យន្តហោះចម្បាំង F-18 មួយគ្រឿងៗ មានតម្លៃខ្ទង់ ៦០លានដុល្លារ ឬថ្លៃជាងនេះ ហើយឧប្បត្តិហេតុដូចខាងលើ គឺជារឿងដ៏កម្រខ្លាំងណាស់។ ដូច្នេះការដែលឧប្បត្តិហេតុដូចគ្នាដល់ទៅពីរលើក កើតឡើងក្នុងចន្លោះពេលដ៏ខ្លីបែបនេះ នឹងនាំឱ្យមានការពិនិត្យពិច័យហ្មត់ចត់ឡើងវិញ ចំពោះការធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្តហោះចម្បាំង៕ ប្រភព ៖ រ៉យទ័រ
-

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz និយាយថា ប្រទេសលោកនឹងធ្វើសង្រ្គាមជាមួយឥណ្ឌាដើម្បីភាពសមហេតុផលរបស់ខ្លួន
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif កាលពីថ្ងៃពុធសប្ដាហ៍នេះបានថ្លែងទៅកាន់ប្រជាជាតិប៉ាគីស្ថាន ហើយបាននិយាយថា ឥណ្ឌានឹងត្រូវទទួលផលវិបាកនៃសកម្មភាពវាយប្រហាររបស់ខ្លួនលើប៉ាគីស្ថាន។ចំនួនអ្នកស្លាប់ក្នុងជម្លោះយោធានេះបានកើនឡើងដល់៣១នាក់។ លោកបាននិយាយថា ប្រទេសឥណ្ឌា បានយល់ច្រឡំហើយដែលថាប៉ាគីស្ថាននឹងមិនផ្តល់ការឆ្លើយតបដ៏សមរម្យណាមួយនោះ។ ប្រវត្តិសាស្ត្រជាសាក្សីថា ប៉ាគីស្ថានជាប្រទេសក្លាហានដែលកូនចៅរបស់ព្រះធរណី បានការពារមាតុភូមិប្រឈមនឹងបញ្ហា។ លោកបាននិយាយកាលពីយប់ថ្ងៃពុធថា ពិភពលោកទាំងមើលបានឃើញពីរបៀបដែលប៉ាគីស្ថានឆ្លើយតបភ្លាមៗ ហើយបានវាយប្រហារយន្តហោះឥណ្ឌា។ នោះគឺជាការឆ្លើយតបដ៏ស័ក្តិសម ដែលនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថាបានបង្រៀនឥណ្ឌានូវមេរៀនដ៏មានឥទ្ធិពលមួយ។ លោកថា ពួកលោកនឹងធ្វើសង្រ្គាមជាមួយឥណ្ឌា រហូតដល់ទីបំផុត ។ភ្លាមៗក្រោយការវាយប្រហារពីមីស៊ីលឥណ្ឌា លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បាននិយាយថា ឥណ្ឌាបានបើកការវាយប្រហារដ៏កំសាកមកលើប៉ាគីស្ថានក្នុងពេលយប់ងងឹត។ ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបាននិយាយថា កងកម្លាំងប្រដាប់អាវុធបានផ្តល់ការឆ្លើយតបដ៏សមរម្យមួយចំពោះការឈ្លានពានរបស់ឥណ្ឌា។ ជាមួយគ្នានោះ លោកបានរិះគន់ឥណ្ឌាយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនៅតំបន់ទេសចរណ៍ Pahalgam ដោយហៅតំបន់នេះថាស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់របស់ឥណ្ឌា។ លោកថាឧបទ្ទវហេតុតំបន់ Pahalgam គឺជារឿងអកុសល ប៉ុន្តែឥណ្ឌាបានប្រញាប់ចុះបញ្ជីលើរបាយការណ៍ព័ត៌មានបឋម (FIR )ក្នុងរយៈពេល ១០នាទី ខណៈប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតរបស់ខ្លួន បានចាប់ផ្តើមដាក់ការចោទប្រកាន់ប្រឆាំងនឹងប៉ាគីស្ថាន៕
-

ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៨ ឧសភា) នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាទីក្រុងសេអ៊ូលនិយាយថា គ្រាប់មីស៊ីលត្រូវបានបាញ់ចេញពីទីក្រុង Wonsan ដែលជាក្រុងឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង នៅម៉ោងប្រហែល ៨:១០នាទីព្រឹក (ម៉ោងក្នុងស្រុក)។ យោធាបន្ថែមថា កូរ៉េខាងត្បូងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីចែករំលែកព័ត៌មានអំពីការបាញ់បង្ហោះនេះ។ កម្មវិធីមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ត្រូវបានហាមឃាត់ដោយសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងព្យុងយ៉ាង បានឆ្ពោះទៅមុខក្នុងការអភិវឌ្ឍមីស៊ីលគ្រប់រយៈចម្ងាយរបស់ខ្លួន។ កាលពីខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ ខណៈដែលបានបន្ទោសយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចំពោះការធ្វើសមយុទ្ធ ដែលខ្លួនហៅថាគ្រោះថ្នាក់ និងបង្កហេតុ។ កូរ៉េខាងជើង ក៏បាននាំចេញមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ក្នុងចំណោមសព្វាវុធផ្សេងទៀតទៅកាន់រុស្ស៊ីផងដែរ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារចារកម្មអាមេរិក និងសម្ព័ន្ធមិត្ត ក៏ដូចជាអ្នកស្រាវជ្រាវឯករាជ្យ។ យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានបដិសេធការផ្ទេរសព្វាវុធ បើទោះបីជាទាហានកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធនៅជួរមុខក្នុងតំបន់ Kursk របស់រុស្ស៊ីក៏ដោយ៕
-

ប៉ាគីស្ថានបាតុកម្មដុតទង់ជាតិឥណ្ឌា
បរទេស ៖ ក្រុមបាតុករ នៅប្រទេសប៉ាគីស្ថាន បានដុតទង់ជាតិ របស់ប្រទេសឥណ្ឌា ក្រោយការវាយប្រហារ ដោយកាំជ្រួច ពីសំណាក់យោធាឥណ្ឌា នាព្រឹកថ្ងៃពុធនេះ។ នៅក្នុងបាតុកម្ម នៅទីក្រុង Hyderabad ក្រុមបាតុករប៉ាគីស្ថានបានដុតទង់ជាតិឥណ្ឌា បន្ទាប់ពីទីក្រុងញូវដែលី បានបាញ់មីស៊ីល ទៅលើប៉ាគីស្ថាន នៅក្នុងការកើនឡើងដ៏ធំ រវាងប្រទេសជិតខាង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ទាំងពីរនេះ។ គួរបញ្ជាក់ថា នាព្រឹកថ្ងៃពុធនេះ ឥណ្ឌាបានវាយប្រហារតាមអាកាស លើប៉ាគីស្ថាន សម្លាប់មនុស្ស៨នាក់ ដើម្បីជាការសងសឹកនឹងការវាយប្រហារស្លាប់មនុស្ស២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ ខែមេសា ហើយប៉ាគីស្ថានបានអះអាងថា នឹងសងសឹកវិញ។ ឥណ្ឌា និង ប៉ាគីស្ថាន បានប្រយុទ្ធគ្នាពេញលក្ខណៈ បីដង ចាប់តាំងពីទទួលបានឯករាជ្យ ពីអង់គ្លេស ក្នុងឆ្នាំ១៩៤៧។ ប្រទេសទាំងពីរទាមទារតំបន់កាស្មៀរ ទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែក នៃតំបន់ជម្លោះ មួយនេះ៕ ប្រភពពី AFP
-

ក្រុមហ៊ូទី ៖ អ៊ីស្រាអែល វាយលុកទីក្រុងកំពង់ផែយេម៉ែន ស្លាប់ ៤នាក់ របួស ៣៩នាក់
សាណាអា ៖ អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហ៊ូទី និយាយថា មនុស្ស ៤នាក់បានស្លាប់ និង ៣៩នាក់ទៀតរបួស ដោយសារថ្វីដៃអ៊ីស្រាអែលវាយលុកទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ។ ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើករបស់អ៊ីស្រាអែល សំដៅលើខេត្តជាប់សមុទ្រក្រហម ដែលបានវាយប្រហារទីក្រុងកំពង់ផែ Hodeidah ព្រលានយន្តហោះ រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធានៅភាគឦសាននៃទីក្រុង។ សាក្សីបាននិយាយថា ការវាយប្រហារទាំងនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានបាញ់ស្រោចមីស៊ីលកាលពីថ្ងៃអាទិត្យ នៅជិតព្រលានយន្តហោះ Ben Gurion នៃទីក្រុង Tel Aviv ដែលបណ្តាលឱ្យមនុស្ស ៨នាក់របួស។ ក្រុមហ៊ូទីនិយាយថា ការវាយប្រហារមីស៊ីលរបស់ខ្លួន គឺជាការសងសឹកនឹងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈដែលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូបានប្តេជ្ញាសងសឹកក្រុមហ៊ូទី និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនោះ។ ទោះបីជាយ៉ាងណា ក្រុមហ៊ូទីក៏ធ្លាប់បានអះអាងផងដែរថា ខ្លួននឹងបញ្ឈប់ការវាយប្រហារភ្លាមៗ ប្រសិនបើអ៊ីស្រាអែលបញ្ចប់យុទ្ធនាការយោធា និង ការបិទផ្លូវប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប៕ ប្រភព ៖ AFP
-

រុស្ស៊ីចង់ជួយបញ្ចប់ជម្លោះប្រដាប់អាវុធរវាងឥណ្ឌា និងប៉ាគីស្ថាន
បរទេស៖ ប្រទេសរុស្ស៊ីបានបង្ហាញពីឆន្ទៈចង់ស្វែងរកសន្តិភាព បញ្ចប់ជម្លោះប្រដាប់អាវុធ រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់កាស្មៀរ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រ៉យធឺ កាលពីថ្ងៃចន្ទ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញបំណង ជួយសម្របសម្រួលបែបនេះ ទៅកាន់ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Ishaq Dar កាលពីថ្ងៃអាទិត្យ។ លោក Lavrov ថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេស ចំពោះការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពតានតឹង រវាងទីក្រុង New Delhi និង Islamabad។ ក្រសួងការបរទេសរុស្ស៊ី បានចេញផ្សាយ សេចក្តីថ្លែងការណ៍ បញ្ជាក់បន្ថែមថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាព សម្រាប់ដំណោះស្រាយនយោបាយ បញ្ចប់សកម្មភាពភេរវកម្ម នៅកាស្មៀរ។ គួរកត់សម្គាល់ ការសន្ទនារបស់លោក Lavrov ជាមួយមន្ត្រីប៉ាគីស្ថាន បានធ្វើឡើង នៅរយៈពេលពីរថ្ងៃ បន្ទាប់ពីលោកបានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ ហើយ ពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី រូបនេះ បានអំពាវនាវឱ្យមានការដោះស្រាយ បញ្ចប់ការខ្វែងគំនិតគ្នា រវាងប្រទេសជិតខាងទាំងពីរ។ គួររម្លឹកថា…
-

កម្ពុជា ហាមឃាត់ជាបណ្តោះអាសន្នពីការនាំសត្វពាហនៈនិងផលិតផលសាច់ពីប្រទេសថៃ
(ភ្នំពេញ)៖ បន្ទាប់ពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ រួចមកនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីការ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេស ។ ក្រសួងកសិកម្មបានអះអាងថាបច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ជាមួយគ្នានេះក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩។ គួរបញ្ជាក់ថា ប្រទេសឡាវនាដើមសប្តាហ៍នេះក៏បានចេញបំរាមពីការនាំសត្វពាហនៈ និងសាច់សត្វចូលពីប្រទេសថៃផងដែរ បន្ទាប់ពីប្រទេសមួយនេះបានផ្ទុះជំងឺអង់ត្រាក់បង្កការប៉ះពាល់ដល់សត្វ និងមនុស្សយ៉ាងហោចណាស់៣នាក់បានឆ្លងជំងឺកាចសាហាវនេះរួចមក។ ដោយឡែក មន្រ្តីបសុសត្វថៃ បានអំពាវនាវឱ្យពលរដ្ឋជៀសវាងការបរិភាគសាច់គោឆៅ ឬសាច់គោងាប់ និងត្រូវតែបរិភោគសាច់ណា ដែលត្រូវបានចម្អិនយ៉ាងហ្មត់ចត់ក្នុងកំដៅយ៉ាងហោចណាស់ ១២០អង្សាសេ ឬចម្ពិនយ៉ាងហោចឆាប់ណាស់ក្នុងរយៈពេល៣០នាទី ដើម្បីសម្លាប់បាក់តេរីបង្កមេរោគអង់ត្រាក់។ សូមបញ្ជាក់ថា មេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថា ជំងឺឈាមខ្មៅ ត្រូវបានសារព័ត៌មានថៃចុះផ្សាយថាគឺជាជំងឺឆ្លងពីសត្វគោ…
-

មេកាណាដាប្រាប់ Trump ថា «ប្រទេសនេះមិនមែនសម្រាប់លក់»
បរទេស ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រាប់លោក Donald Trump កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក មិនមែនសម្រាប់លក់ទេ ហើយជំនួបនាសេតវិមាន នាពេលនេះ ធ្វើឡើង ចំពេលដែលមានភាពតានតឹង លើពន្ធគយ និង អធិបតេយ្យភាព។ នៅក្នុងកិច្ចប្រជុំ នៅ Oval Office លើកដំបូង របស់ពួកលោក ប្រធានាធិបតីអាមេរិក វ័យ៧៨ឆ្នាំ បានទទូចទៅកាន់លោក Carney ដែលទើបជាប់ឆ្នោត ថ្មីៗនេះ ថា «វានឹងក្លាយជាអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ» ប្រសិនបើកាណាដា យល់ព្រម តាមការអំពាវនាវ ម្តងហើយម្តងទៀត របស់លោក ដែលចង់ឲ្យកាណាដា ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ លោក Carney បានប្រាប់មហាសេដ្ឋី អចលនទ្រព្យ Trump ដោយប្រៀបធៀប ប្រទេសកាណាដា ទៅនឹងការិយាល័យ រាងពងក្រពើ ដែលកំពុងអង្គុយនោះ និង ធៀបទៅនឹងវិមាន Buckingham របស់ចក្រភពអង់គ្លេស…