Author: Dol Pheakdey

  • Trump ប្រាប់ឥណ្ឌា និងប៉ាគីស្ថានបញ្ចប់ការប្រយុទ្ធគ្នាលឿនបំផុត

    Trump ប្រាប់ឥណ្ឌា និងប៉ាគីស្ថានបញ្ចប់ការប្រយុទ្ធគ្នាលឿនបំផុត

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ ដោយសង្ឃឹមថា ការប៉ះទង្គិចគ្នា រវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន នឹងបញ្ចប់ យ៉ាងឆាប់រហ័ស ពោលគឺបន្ទាប់ពីកងកម្លាំង របស់ទីក្រុង New Delhi បានបើកការវាយប្រហារ ហើយទីក្រុង Islamabad បានប្តេជ្ញា សងសឹក។ លោក Trump បាននិយាយ នៅឯសេតវិមានថា «វាជាការអាម៉ាស់មួយ យើងទើបតែបានលឺអំពីដំណឹងនេះ» ពោលគឺ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា ខ្លួនបានវាយប្រហារ “ជំរុំភេរវករ” នៅលើទឹកដីរបស់អ្នកជិតខាង ភាគខាងលិច បន្ទាប់ពីការវាយប្រហារដ៏សាហាវ ទៅលើអ្នកទេសចរ នៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ស្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា។ លោក Trump បានបន្ថែមថា «ខ្ញុំគិតថា មនុស្សបានដឹងថា បើផ្អែកលើអតីតកាល…ពួកគេបានប្រយុទ្ធ អស់រយៈពេលជាច្រើនទសវត្សរ៍ និងជាច្រើនសតវត្ស មកហើយ…ខ្ញុំគ្រាន់តែសង្ឃឹមថា វានឹងបញ្ចប់ យ៉ាងឆាប់រហ័ស»។ ឥណ្ឌា និង…

  • លោក Carney ជួបលើកដំបូងជាមួយលោក Trump ហើយសង្កត់ធ្ងន់ថា កាណាដាមិនសម្រាប់លក់ទេ

    លោក Carney ជួបលើកដំបូងជាមួយលោក Trump ហើយសង្កត់ធ្ងន់ថា កាណាដាមិនសម្រាប់លក់ទេ

    នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានទៅទស្សនកិច្ចនៅសេតវិមាន កាលពីថ្ងៃអង្គារ (០៦ ឧសភា) សម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយលោកប្រធានាធិបតី Donald Trump ហើយបានប្រាប់មេដឹកនាំអាមេរិករូបនេះដោយត្រង់ៗថា ប្រទេសកាណាដា នឹងមិនក្លាយជារបស់សម្រាប់លក់ដូរឡើយ។ លោក Carney ដែលបានឈ្នះឆ្នោតកាលពីថ្ងៃទី២៨ ខែមេសា លើការសន្យាថានឹងរុញច្រានប្រឆាំងពន្ធរបស់សហរដ្ឋអាមេរិក រួមទាំងគំនិតនៃការដាក់បញ្ចូលទឹកដីនោះ ក៏បាននិយាយថា លោកបានស្នើឱ្យលោក Trump បញ្ឈប់ការនិយាយជាសាធារណៈដោយហៅប្រទេសកាណាដា ថាជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកទៀតទៅ ហើយក៏មិនទាន់មានការសម្រេចចិត្តណាមួយធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការដំឡើងពន្ធរវាងអ្នកជិតខាងទាំងពីរនេះទេ។ សរុបមក លោក Carney បានចាត់ទុកកិច្ចប្រជុំនេះថាមានលក្ខណៈស្ថាបនា ហើយបាននិយាយថា ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាយ៉ាងម៉ឺងម៉ាត់លើទំនាក់ទំនងថ្មីមួយ ដែលលោកទទូចថា ចាំបាច់ត្រូវកើតមានដោយសារតែការដំឡើងពន្ធ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺ “ល្អខ្លាំងណាស់” ហើយបញ្ជាក់ថា រូបលោក និងលោក Carney ចុះសម្រុងគ្នា។ ទោះបីជាលោក Carney បានរិះគន់សកម្មភាពរបស់លោក Trump ម្តងហើយម្តងទៀតក៏ដោយ ក៏មេដឹកនាំទាំងពីរបានបង្ហាញពីភាពរកាំរកូសតិចតួចណាស់ក្នុងអំឡុងពេលកកិច្ចប្រជុំនៅការិយាល័យ Oval Office ដោយប្រមុខដឹកនាំទាំងពីរបានសរសើរគ្នាទៅមកនៅចំពោះមុខអ្នកសារព័ត៌មាន មុនពេលជួបពិភាក្សាជាលក្ខណៈឯកជន៕

  • អាជ្ញាធរ៖ កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា តាំងពីសង្គ្រាមចាប់ផ្តើម

    អាជ្ញាធរ៖ កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា តាំងពីសង្គ្រាមចាប់ផ្តើម

    អាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃចន្ទ (០៥ ឧសភា) ថា កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ពោលគឺក្នុងអត្រាដែលមានកុមារម្នាក់ស្លាប់រៀងរាល់ពេល ៤០នាទីម្ដង។ លោក Marwan al-Hams ប្រធានមន្ទីរពេទ្យចល័តជាមួយអាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ទាំងនោះ រួមមានកុមារចំនួន ១៦.២៧៨នាក់ ក្នុងនោះមានទារកចំនួន ៩០៨នាក់ និងទារកទើបនឹងកើត ៣១១នាក់ ដែលបានស្លាប់ក្រោយពេលកើតភ្លាម។ លោកគូសបញ្ជាក់ថា ស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗចាប់តាំងពីអ៊ីស្រាអែល បានបិទច្រកឆ្លងកាត់នៅដើមខែមីនា ដោយរំខានដល់សេវាថែទាំសុខភាពសំខាន់ៗ។ ប្រធានមន្ទីរពេទ្យរូបនេះបញ្ជាក់ថា កុមាររាប់ពាន់នាក់កំពុងរស់នៅក្នុងមណ្ឌលផ្លាស់ទីលំនៅ ដោយមិនមានការផ្គត់ផ្គង់មូលដ្ឋានចាំបាច់ ខណៈដែលស្ត្រីមានផ្ទៃពោះ ប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការទៅកាន់មន្ទីរពេទ្យ។ អ៊ីស្រាអែល បានផ្អាកការចូលទំនិញ និងគ្រឿងផ្គត់ផ្គង់ ទៅក្នុងតំបន់ហ្កាហ្សា តាំងតែពីថ្ងៃទី០២ ខែមីនា មក បន្ទាប់ពីការផុតកំណត់ដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅខែមករា ជាមួយក្រុមហាម៉ាស។ ដំណាក់កាលទីពីរនៅមិនទាន់សម្រេចបាននៅឡើយទេ ដោយសារភាពជាប់គាំងជាច្រើន៕

  • រុស្ស៊ី និង អ៊ុយក្រែនដោះដូរឈ្លើយសឹកជាង ២០០នាក់ទៀត

    រុស្ស៊ី និង អ៊ុយក្រែនដោះដូរឈ្លើយសឹកជាង ២០០នាក់ទៀត

    មូស្គូ ៖ រុស្ស៊ី និង អ៊ុយក្រែនបានប្រកាសរៀងៗខ្លួនពីការដោះដូរក្រុមទាហាន ដែលត្រូវបានចាប់ខ្លួនចំនួន ២០៥នាក់ទៅវិញទៅមក ហើយនេះជាការផ្លាស់ប្តូរឈ្លើយសឹកសង្គ្រាមលើកទី៥ ចាប់តាំងពីដើមឆ្នាំ។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ថ្ងៃនេះ អ៊ុយក្រែនបានទៅយកទាហាន ២០៥នាក់ត្រឡប់មកកាន់មាតុភូមិវិញ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមពួកគេ ក៏រួមបញ្ចូលទាំងកងទ័ពការពារទីក្រុង Mariupol ដែលបានបាត់បង់ នៅពេលចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ នៅក្នុងសមរភូមិដ៏ឃោរឃៅបំផុតមួយនៃសង្រ្គាម។ ចំណែកកងទ័ពរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាលទ្ធផលនៃការចរចានោះ ទាហានរុស្ស៊ី ២០៥នាក់ត្រូវបានបញ្ជូនត្រឡប់មកកាន់មាតុភូមិវិញ ជាថ្នូរនឹងការដោះលែងឈ្លើយសឹក ២០៥នាក់ដូចគ្នា។ រដ្ឋាភិបាលរុស្ស៊ីនិយាយថា ការផ្លាស់ប្តូរឈ្លើយសឹកនេះ មានការសម្របសម្រួលពីប្រទេសអារ៉ាប់រួម ហើយបច្ចុប្បន្ន ទាហានរុស្ស៊ីទាំងនោះ កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ដើម្បីពិនិត្យសុខភាពទូទៅ និងបញ្ហាផ្លូវចិត្ត។ ការដោះដូរអ្នកទោសសង្គ្រាមនេះទៀតសោត កើតឡើងនៅពេលដែលកិច្ចចរចាសម្របសម្រួលដោយរដ្ឋបាលលោក ត្រាំ ជាមួយភាគីទាំងពីរ ដើម្បីបញ្ចប់សង្រ្គាម ហាក់ដូចជាបានជាប់គាំង ខណៈដែលអាមេរិកគំរាមដកខ្លួនចេញឈប់ខ្វល់៕ ប្រភព ៖ AFP

  • ក្រុមហាម៉ាស៖ គ្មានន័យក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាឡើយ ព្រោះសង្រ្គាមស្រេកឃ្លានរបស់អ៊ីស្រាអែល

    ក្រុមហាម៉ាស៖ គ្មានន័យក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាឡើយ ព្រោះសង្រ្គាមស្រេកឃ្លានរបស់អ៊ីស្រាអែល

    ក្រុមហាម៉ាស៖ គ្មានន័យក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាឡើយ ព្រោះសង្រ្គាមស្រេកឃ្លានរបស់អ៊ីស្រាអែល យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមប៉ាឡេស្ទីនឲ្យដឹងថា ក្រុមហាម៉ាស នឹងមិនចូលរួមក្នុងការចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទៀតទេ ដោយមើលឃើញថាគ្មានចំណុចណាមួយត្រូវចរចា ដរាបណាសង្រ្គាមស្រេកឃ្លាន និងសង្រ្គាមសម្លាប់រង្គាលក្រោមដៃអ៊ីស្រាអែល នៅតែបន្តលើតំបន់ហ្កាហ្សាស្ទ្រីប ។ មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Basem Naim បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហគមន៍អន្តរជាតិត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឱ្យបញ្ចប់ឧក្រិដ្ឋកម្មនៃភាពអត់ឃ្លាន ការស្រេកឃ្លាន និងការកាប់សម្លាប់ ក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយថា គ្មានន័យទេក្នុងការចូលរួមកិច្ចពិភាក្សា ឬពិចារណាលើសំណើបទឈប់បាញ់ថ្មី ដរាបណាសង្រ្គាមអត់ឃ្លាន និងសង្រ្គាមសម្លាប់ផ្តាច់ពូជនៅតែបន្តក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ ការអត្ថាធិប្បាយរបស់លោក Naim បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Netanyahu បាននិយាយថា ចំនួនប្រជាជនក្នុងដែនដីហ្កាហ្សា នឹងត្រូវបានផ្លាស់ប្តូរទីតាំងថ្មីចេញពីតំបន់នេះ ក្នុងប្រតិបត្តិការយោធាដែលបានពង្រីកនាពេលខាងមុខដោយកងកម្លាំងអ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថានឹងរួមបញ្ចូលទាំងការដណ្តើមយកតំបន់ហ្កាហ្សាស្រ្ទីបនិងការកាន់កាប់ដែនដីនេះទាំងមូល ។ ស្ទើរតែទាំងអស់នៃអ្នកស្រុក២,៣ លាននាក់ នៅហ្កាហ្សាត្រូវបានភៀសខ្លួនជាច្រើនដងចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើដែនដីប៉ាឡេស្ទីនមួយនេះ កាលពីខែតុលាឆ្នាំ២០២៣៕

  • ក្រសួងកសិកម្ម | បច្ចុប្បន្នពុំមានករណីជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្ដីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែន ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។  ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្ដល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។

    ក្រសួងកសិកម្ម | បច្ចុប្បន្នពុំមានករណីជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្ដីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែន ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្ដល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។

  • [BREAKING NEWS ] ខេត្ត Punjab  របស់ប៉ាគីស្ថាន ប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបិទសាលារៀន ក្រោយការវាយប្រហាររបស់ឥណ្ឌា

    [BREAKING NEWS ] ខេត្ត Punjab របស់ប៉ាគីស្ថាន ប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបិទសាលារៀន ក្រោយការវាយប្រហាររបស់ឥណ្ឌា

    [BREAKING NEWS ] ខេត្ត Punjab របស់ប៉ាគីស្ថាន ប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបិទសាលារៀន ក្រោយការវាយប្រហាររបស់ឥណ្ឌា នាយករដ្ឋមន្ត្រីប្រចាំខេត្តរបស់ខេត្ត Punjab ប្រទេសប៉ាគីស្ថាន លោកស្រី Maryam Nawaz នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ននៅទូទាំងខេត្ត និងបានបញ្ជាឱ្យបិទស្ថាប័នអប់រំទាំងអស់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ឥណ្ឌាជាបន្តបន្ទាប់ ដែលបានកំណត់គោលដៅលើតំបន់ជនស៊ីវិល ដោយរុញឱ្យមានការឆ្លើយតបខាងយោធាភ្លាមៗពីប្រទេសប៉ាគីស្ថាន។

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់ សេវា សាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់ សេវា សាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

    (ភ្នំពេញ)៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ខណៈកំណែទម្រង់តាមវិស័យនីមួយៗ ត្រូវគាំទ្រ និងសម្របសម្រួលជួយដល់កំណែទម្រង់ស្នូលទាំង៥ ដើម្បីធានាថាការកែលម្អស្ថាប័នសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានភាពស៊ីសង្វាក់…

  • [UPDATE] ឥណ្ឌាវាយប្រហារប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ខណៈក្រុងអ៊ីស្លាម៉ាបាតប្ដេជ្ញាសងសឹក ក្រោយការសម្លាប់អ្នកទេសចរនៅកាស្មៀរ

    [UPDATE] ឥណ្ឌាវាយប្រហារប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ខណៈក្រុងអ៊ីស្លាម៉ាបាតប្ដេជ្ញាសងសឹក ក្រោយការសម្លាប់អ្នកទេសចរនៅកាស្មៀរ

    [UPDATE] ឥណ្ឌាវាយប្រហារប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ខណៈក្រុងអ៊ីស្លាម៉ាបាតប្ដេជ្ញាសងសឹក ក្រោយការសម្លាប់អ្នកទេសចរនៅកាស្មៀរ ឥណ្ឌាបានបាញ់មីស៊ីលទៅកាន់ទឹកដីប៉ាគីស្ថាននៅព្រឹកថ្ងៃពុធ ៧ ឧសភាសប្ដាហ៍នេះ ក្នុងការកើនឡើងនៃភាពតានតឹងយ៉ាងខ្លាំងរវាងគូប្រជែងមានអាវុធនុយក្លេអ៊ែរទាំងពីរ ដោយទីក្រុងអ៊ីស្លាម៉ាបាត(Islamabad )បានប្តេជ្ញាសងសឹក។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនប្រាំបួន ដោយហៅថាជាការវាយប្រហារយ៉ាងជាក់លាក់លើជំរំភេរវករ នៅក្នុងតំបន់ កាស្មៀរ (Kashmir) គ្រប់គ្រងដោយប៉ាគីស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីបានស្តីបន្ទោសទីក្រុង Islamabad សម្រាប់ការវាយប្រហារដ៏សាហាវទៅលើផ្នែកគ្រប់គ្រងដោយឥណ្ឌានៃតំបន់ជម្លោះដែលបានសម្លាប់អ្នកទេសច២៦នាក់កាលពីខែមុន។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រាប់សារព័ត៌មាន AFP ថា ជនស៊ីវិលបីនាក់បានរងរបួសក្នុងការវាយប្រហារលើទីតាំងយ៉ាងហោចណាស់ចំនួនប្រាំ។ លោក Asif បាននិយាយថា ពួកលោកបានបញ្ជាក់ពីរបាយការណ៍នៃជនស៊ីវិលបីនាក់ដែលត្រូវបានសម្លាប់ រួមទាំងកុមារម្នាក់។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨ នាក់ ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយនៅលើបណ្ដាញសង្គម X ថាឥណ្ឌាបានបើកការវាយប្រហារដ៏កំសាក លើទីតាំងចំនួនប្រាំនៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថានដោយបន្ថែមថាទីក្រុង Islamabad មានសិទ្ធិគ្រប់បែបយ៉ាងក្នុងការសងសឹកឆ្លើយតបទៅនឹង “ទង្វើនៃសង្រ្គាម” ដែលបង្កឡើងដោយឥណ្ឌា។ លោក Sharif បានបន្ថែមថា…

  • ប្រជាសហគមន៍នេសាទស្រីចឹកការអភិរក្សព្រៃលិចទឹក ថែរក្សា​ត្រីមេពូជ និងមិននេសាទខុសច្បាប់នាំឱ្យត្រីកើនឡើង

    ប្រជាសហគមន៍នេសាទស្រីចឹកការអភិរក្សព្រៃលិចទឹក ថែរក្សា​ត្រីមេពូជ និងមិននេសាទខុសច្បាប់នាំឱ្យត្រីកើនឡើង

    (ពោធិ៍សាត់)៖តាមរយៈការអភិរក្សព្រៃលិចទឹក ការថែរក្សានូវមេត្រី​ពូជ និងពិសេសការមិន នេសាទខុសច្បាប់នោះកំពុងបានជួយឱ្យ​ចំនួន​ត្រីនៅ​សហគមន៍នេសាទស្រីចឹក កាន់តែសម្បូរជាងមុន ហើយ​ទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍ដោយផ្ទាល់របស់ប្រជាសហគមន៍មូលដ្ឋានរបស់ពួកគាត់។ ក្នុងភូមិសាស្រ្តស្ថិតនៅតាមដៃបឹងទន្លេសាប និងក៏ស្ថិតនៅតំបន់ព្រៃ​លិចទឹក​ដែលជាជម្រកត្រីពងបានធ្វើឱ្យសហគមន៍នេសាទស្រីចឹក ក្លាយជាទីកន្លែងសម្រាប់ពលរដ្ឋប្រកបរបរនេសាទត្រីដ៏សំខាន់មួយសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់តាំងពីយូរលង់ណាស់មកហើយ។ សហគមន៍នេសាទស្រីចឹកដែល ស្ថិតនៅសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងប្រាំមួយភូមិ មាន ភូមិកញ្ជរ ភូមិ សំរោង ភូមិពោធិ៍អណ្តែត ភូមិព្រែកត្របែក ភូមិផ្លូវហ្លួង និងភូមិតាម៉ៅ ឃុំ កញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានក្លាយជាទីកន្លែងអភិរក្ស​ត្រី​មេពូជ​ដ៏សម្បូរបែប និង ជាទីជម្រកត្រីដ៏សំខាន់មួយក្នុងទឹកដីខេត្តពោធិ៍សាត់។ លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានបញ្ជាក់​ប្រាប់​ក្នុងអំឡុងពេលចុះទៅបំពេញទស្សនកិច្ច របស់ក្រសួងកសិកម្ម សភាព​អឺរ៉ុបនិងអង្គការ FAOឱ្យដឹងថា៖សហគមន៍របស់លោកមាន​សមាជិក៤៤៨នាក់ មានផ្ទៃដី២៦៩៦ ហិកតា ក្នុងនេះមានកន្លែង​អភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន២០៤៨នាក់ ស្មើនឹង៨៧២គ្រួសារ។ លោកថាការរក្សាបានព្រៃលេចទឹកគឺជាកត្តាដ៏សំខាន់សម្រាប់ជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ក្រៅពីនេះ​កិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទគឺជារឿង​ចាំ​បាច់ដ៏ចម្បងមួយទៀតដែលសហគមន៍តែងយកចិត្តទុកដាក់បំផុត មិនដែលធ្វេសប្រហែលខ្លួនសោះឡើយ។ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែង​ឱ្យដឹងតាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់​បានបទ​ល្មើស​នេសាទឃើញថាចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក…