Author: Dol Pheakdey

  • កូរ៉េខាងជើងធ្វើតេស្តបាញ់អាវុធ ៣ ថ្ងៃ ជាប់ៗគ្នា

    កូរ៉េខាងជើងធ្វើតេស្តបាញ់អាវុធ ៣ ថ្ងៃ ជាប់ៗគ្នា

    ព្យុងយ៉ាង ៖ កូរ៉េខាងជើង បានបាញ់សាកល្បងប្រព័ន្ធសព្វាវុធជាច្រើនគ្រឿង ក្នុងរយៈពេល បី ថ្ងៃ ជាប់ៗគ្នា រួមទាំង ការបាញ់មីស៊ីលផ្លោង និង គ្រាប់បែកចង្កោម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អះអាង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា នេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា អាវុធដែលត្រូវបានសាកល្បង ក៏រួមបញ្ចូលផងដែរ នូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ រយៈចម្ងាយខ្លី ចល័ត។ KCNA បាននិយាយថា ការធ្វើតេស្តនេះ បានធ្វើឡើង នៅថ្ងៃចន្ទ, អង្គារ និង ថ្ងៃពុធ សប្តាហ៍នេះ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ជាប្រចាំ ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធសព្វាវុធ។ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ជាច្រើនគ្រាប់ ២ជុំ កាលពីថ្ងៃពុធ និង គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ កាលពី ២ ថ្ងៃមុន។ ក្រុមអ្នកវិភាគ បាននិយាយថា…

  • មេដឹកនាំអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន ប្រឆាំងនឹងអ៊ីរ៉ង់

    មេដឹកនាំអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន ប្រឆាំងនឹងអ៊ីរ៉ង់

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ៨ មេសា សប្ដាហ៍នេះថា អ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងអ៊ីរ៉ង់ប្រសិនបើចាំបាច់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។ លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា រូបលោកសូមបញ្ជាក់ឲ្យច្បាស់ថា ពួកលោកនៅតែមានគោលបំណងត្រូវបំពេញ ហើយពួកលោកនឹងសម្រេចបាននូវគោលបំណងទាំងនោះ ទាំងតាមរយៈការព្រមព្រៀង ឬតាមរយៈការប្រយុទ្ធគ្នាឡើងវិញ។ ពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅសមរភូមិវិញនៅពេលណាចាំបាច់។ ម្រាមដៃរបស់ពួកលោកនៅតែស្ថិតនៅលើកៃកាំភ្លើង។នេះមិនមែនជាចុងបញ្ចប់នៃយុទ្ធនាការនោះទេ ប៉ុន្តែជាជំហានមួយលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងទាំងអស់របស់អ៊ីស្រាអែល។ លោក Netanyahu ក៏បានវាយបកផងដែរ ទៅលើមេដឹកនាំប្រឆាំងដែលបានស្តីបន្ទោសរូបលោកចំពោះការយល់ព្រមលើបទឈប់បាញ់មុនពេលអ៊ីស្រាអែលសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងសង្គ្រាម។ លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ដូចដែលអ្នកបានដឹងហើយថា កាលពីយប់មិញ បទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមាន ដោយមានការសម្របសម្រួលយ៉ាងពេញលេញជាមួយអ៊ីស្រាអែល។ ឥស្សរជនប្រឆាំងសំខាន់របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់នេះថាជា «គ្រោះមហន្តរាយការទូត» សម្រាប់អ៊ីស្រាអែល ដោយនិយាយថា លោក Netanyahu បានបរាជ័យក្នុងការសម្រេចគោលដៅរបស់ប្រទេសនេះ៕

  • សេតវិមាន ថា ណាតូ បែរខ្នងដាក់ អាមេរិក ៦សប្តាហ៍ចុងក្រោយនេះ

    សេតវិមាន ថា ណាតូ បែរខ្នងដាក់ អាមេរិក ៦សប្តាហ៍ចុងក្រោយនេះ

    វ៉ាស៊ីនតោន៖ អង្គការយោធា ណាតូ បានបែរខ្នងដាក់ អាមេរិក នៅរយៈពេល ៦ សប្តាហ៍ចុងក្រោយ កន្លងមកនេះ។ លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន បានបញ្ជាក់ដូច្នេះ កាលពីថ្ងៃពុធ។ ការប្រកាសនេះ ធ្វើឡើង នៅ២ថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទម្លាយអាថ៌កំបាំង ដ៏មិននឹកស្មានដល់មួយ ទាក់ទិនទៅនឹងគោលបំណងចង់ដកខ្លួនសហរដ្ឋអាមេរិកចេញ ពីអង្គការណាតូ ។ លោក ត្រាំ រិះគន់អង្គការណាតូ យ៉ាងចាស់ដៃ ថា ជា«អង្គការកំសាក» ក្រោយពេលដែលសម្ព័ន្ធយោធាមួយនេះ មិនចង់ជួយសហរដ្ឋអាមេរិក បើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមេសា ថា «វាពិតជាគួរឱ្យសោកស្តាយណាស់ ដែល NATO បែរខ្នងដាក់ប្រជាជនអាមេរិក ក្នុងរយៈពេលប្រាំមួយសប្តាហ៍ ចុងក្រោយនេះ បើទោះបីជា…

  • អ៊ីស្រាអែល ថា ត្រៀមកម្ទេចអ៊ីរ៉ង់ឡើងវិញ ជានិច្ច ទោះ​មានបទឈប់បាញ់

    អ៊ីស្រាអែល ថា ត្រៀមកម្ទេចអ៊ីរ៉ង់ឡើងវិញ ជានិច្ច ទោះ​មានបទឈប់បាញ់

    ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃពុធ ថា ប្រទេសរបស់លោក នៅតែត្រៀមខ្លួន ដើម្បីវាយប្រហារ អ៊ីរ៉ង់ ជាថ្មី ប្រសិនបើជាចាំបាច់ ទៅះបីស្ថិតក្នុងពេលមានបទឈប់បាញ់ ក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍, លោក Netanyahu បាននិយាយថា «អនុញ្ញាតឱ្យខ្ញុំ បង្ហាញច្បាស់ថា យើងនៅតែមានគោលបំណង ដើម្បីបញ្ចប់ មិនថា តាមរយៈកិច្ចព្រមព្រៀង ឬ តាមរយៈការប្រយុទ្ធ ជាថ្មី» ។ ការលើកឡើងនេះ បន្ទាប់ពីឥស្សរជនប្រឆាំងដ៏សំខាន់ របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់ថា ជា «គ្រោះមហន្តរាយការទូត សម្រាប់អ៊ីស្រាអែល» ដោយ លោក និយាយថា លោក Netanyahu បានបរាជ័យ ក្នុងការសម្រេចបាន នូវគោលដៅ របស់ប្រទេសនេះ។ កន្លងមក លោក Netanyahu…

  • ពិភពលោក សាទរបទឈប់បាញ់ ២ សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

    ពិភពលោក សាទរបទឈប់បាញ់ ២ សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

    តេហេរ៉ង់ ៖ បណ្តាមេដឹកនាំពិភពលោក រួមមានទាំងប្រមុខ UN អ៊ីស្រាអែល ជប៉ុន អេហ្ស៊ីប អ៊ីរ៉ាក់ ម៉ាឡេស៊ី អូស្រ្តាលី និងនូវែលសេឡង់ បានប្រកាសអបអរសាទរបទឈប់បាញ់រយៈពេល ១៤ ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាកិច្ចព្រមព្រៀងត្រួសត្រាយផ្លូវទៅរកការបញ្ឈប់សង្គ្រាមនៅជម្ឈិមបូព៌ា ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់នេះ និងបានអំពាវនាវឱ្យភាគីជម្លោះទាំងអស់គោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ។ ប្រមុខ UN រូបនេះ សង្កត់ធ្ងន់ថា ការបញ្ចប់អរិភាព គឺជារឿងចាំបាច់បន្ទាន់ដើម្បីការពារអាយុជីវិតជនស៊ីវិល និងកាត់បន្ថយការរងទុក្ខរបស់មនុស្សជាតិ ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងដំណើរការសម្របសម្រួលឱ្យមានបទឈប់បាញ់ដ៏សំខាន់នេះផងដែរ ។ ចំណែកម៉ាឡេស៊ី, បទឈប់បាញ់នេះ បង្ហាញពីការអភិវឌ្ឍដ៏សំខាន់ និងជាជំហានចាំបាច់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងការស្តារសន្តិភាព និងស្ថិរភាពដែលត្រូវការជាចាំបាច់នៅតំបន់មជ្ឈិមបូព៌ា ។ កិច្ចព្រមព្រៀងនេះ ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនានា គោរព និងអនុវត្តឱ្យបានពេញលេញ នូវលក្ខខណ្ឌទាំងអស់នៃបទឈប់បាញ់ ដើម្បីទប់ស្កាត់ការវិលត្រឡប់ទៅកាន់អរិភាព បញ្ចៀសរាល់សកម្មភាពបង្កហេតុ ឬវិធានការឯកតោភាគីដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពដ៏ផុយស្រួយនៃតំបន់…

  • លោក ត្រាំ ថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យយល់ព្រមលើបទឈប់បាញ់

    លោក ត្រាំ ថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យយល់ព្រមលើបទឈប់បាញ់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយឲ្យដឹងថា ចិន គឺជាអ្នកបន្ទន់ចិត្ត អ៊ីរ៉ង់ ឲ្យព្រមព្រៀង លើបទឈប់បាញ់ រយៈពេល ២ សប្តាហ៍ ។ ថ្លែងប្រាប់ AFP កាលពីថ្ងៃអង្គារ មេដឹកនាំអាមេរិក វ័យ ៧៩ឆ្នាំ រូបនេះ បានបង្ហាញពីការជឿជាក់ ថា ទីក្រុងប៉េកាំង បានបញ្ចុះបញ្ចូល អ៊ីរ៉ង់ ឱ្យវិលចូលតុចរចា ពោល គឺនៅភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសផ្អាក ទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ បើតាមកាសែត The New York Times, ការទម្លាយ របស់លោក ត្រាំ ក៏ស្របនឹងសម្តី របស់មន្ត្រី អ៊ីរ៉ង់ ចំនួន៣នាក់ ដែលប្រាប់ដែរថា ទីក្រុងតេហេរ៉ង់ បានទទួលយក បទឈប់បាញ់ ដែលសម្របសម្រួល…

  • លោក Zelensky ថា ចង់បានបទឈប់បាញ់ ដូច អាមេរិក និងអ៊ីរ៉ង់ ដែរ

    លោក Zelensky ថា ចង់បានបទឈប់បាញ់ ដូច អាមេរិក និងអ៊ីរ៉ង់ ដែរ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និយាយថា ប្រទេសអ៊ុយក្រែនក៏បានចង់បានបទឈប់បាញ់ជាមួយរុស្ស៊ី ដូចសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ។ តាមរយៈសំណេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ, លោក Zelenskiy អះអាងថា អ៊ុយក្រែន បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបដោយស្មោះស ប្រសិនបើទីក្រុងម៉ូស្គូ ឈប់ធ្វើការវាយប្រហារមកលើខ្លួន ។ លោកបញ្ជាក់ថា «អ៊ុយក្រែន តែងតែអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅក្នុងសង្រ្គាម ដែលបង្កឡើងដោយរុស្ស៊ី ហើយយើងគាំទ្របទឈប់បាញ់ នៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលត្រួសត្រាយផ្លូវ សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូត» ។ លោកបន្ថែមថា «ច្បាស់ណាស់ មនុស្សគ្រប់គ្នាជឿជាក់ ថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនត្រឹមត្រូវ សម្រាប់កិច្ចព្រមព្រៀងណាមួយ» ។ ទីក្រុង Kyiv បានអំពាវនាវ ម្តងហើយម្តងទៀត ឱ្យទីក្រុងម៉ូស្គូ យល់ព្រមបទឈប់បាញ់ពេញលេញ នៅក្នុងសង្គ្រាមរយៈពេល ៤ ឆ្នាំ ដើម្បីឱ្យភាគីទាំងពីរអាចចរចារកិច្ចព្រមព្រៀងសន្តិភាព ។ យ៉ាងណា…

  • ប្រមុខសិទ្ធិមនុស្ស UN ថ្កោលទោសលោក Trump ដែលគំរាមបំផ្លាញ “អរិយធម៌ទាំងមូល” របស់អ៊ីរ៉ង់

    ប្រមុខសិទ្ធិមនុស្ស UN ថ្កោលទោសលោក Trump ដែលគំរាមបំផ្លាញ “អរិយធម៌ទាំងមូល” របស់អ៊ីរ៉ង់

    អ.ស.ប ៖ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk នៅថ្ងៃ អង្គារ បានប្រកាសថ្កោលទោសវោហារសាស្ត្រសម្លុតគំរាមបំផ្លិចបំផ្លាញ “អរិយធម៌ទាំងមូល” របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍, ប្រមុខសិទ្ធិមនុស្សយូអិនរូបនេះ បានថ្កោលទោសការគំរាមកំហែងចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់បំផ្លាញ “អរិយធម៌ទាំងមូល” និងកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ ។ លោកថា ការប្រើប្រាស់វោហាសាស្ត្របែបនេះ គឺជារឿង “គួរឱ្យស្អប់ខ្ពើម” ហើយថែមទាំងបានព្រមានធ្ងន់ៗថា ការបោះពាក្យសម្តីសម្លុតគំរាមបែបនេះ គឺស្មើនឹងបទល្មើស “ឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុត” ។ លោក Turk មានវ័យ ៦១ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា នៅក្រោមច្បាប់អន្តរជាតិ ការវាយប្រហារដោយចេតនាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កើតជា “ឧក្រិដ្ឋកម្មសង្គ្រាម” ដូច្នេះលោកសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជួយការពារអាយុជីវិតជនស៊ីវិលទាំងអស់ ។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់លោក Turk ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃ អង្គារ បានគំរាមថា “អរិយធម៌ដ៏អាក្រក់របស់អ៊ីរ៉ង់នឹងស្លាប់នៅយប់នេះ”…

  • សេតវិមាន ថា បទឈប់បាញ់ គឺជាជ័យជម្នះរបស់អាមេរិក

    សេតវិមាន ថា បទឈប់បាញ់ គឺជាជ័យជម្នះរបស់អាមេរិក

    វ៉ាស៊ីនតោន ៖ សេតវិមាន បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជា ‘ជ័យជម្នះ’ សម្រាប់សហរដ្ឋអាមេរិក។ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន កាលពីថ្ងៃអង្គារ បានថ្លែងសរសើរបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយបានហៅថា ជា “ជ័យជំនះ” សម្រាប់សហរដ្ឋអាមេរិក។ លោកស្រី Leavitt បានសរសេរ នៅលើបណ្តាញសង្គម X ថា «នេះគឺជាជ័យជម្នះ សម្រាប់សហរដ្ឋអាមេរិក ដោយប្រធានាធិបតី Trump និង យោធាអាមេរិក ធ្វើរឿង មិនគួរឱ្យជឿ អាចឲ្យកើតឡើងបាន» ។ លោកស្រីបន្តថា «ជោគជ័យនៃយោធារបស់យើង បានបង្កើតឥទ្ធិពលអតិបរមា ដែលអនុញ្ញាតឱ្យប្រធានាធិបតី Trump និងក្រុមចូលរួម នៅក្នុងការចរចាដ៏តឹងតែង ដែលឥឡូវនេះ បានបង្កើតការបើកចំហ សម្រាប់ដំណោះស្រាយការទូត និង សន្តិភាពយូរអង្វែង»។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ នៅក្នុងសារមួយ បង្ហោះ…

  • អ៊ីស្រាអែល ប្រកាសគាំទ្របទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់

    អ៊ីស្រាអែល ប្រកាសគាំទ្របទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់

    ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បាននិយាយ នៅថ្ងៃពុធនេះ ថា ខ្លួនបានគាំទ្រការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្អាកការទម្លាក់គ្រាប់បែក ទៅលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ អះអាងថា បទឈប់បាញ់ មិនរាប់បញ្ចូល ប្រទេសលីបង់។ ទីក្រុងវ៉ាស៊ីនតោន និង ក្រុងតេហេរ៉ង់ បានព្រមព្រៀងបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ កាលពីថ្ងៃអង្គារ នៅត្រឹមតែមួយម៉ោង មុនពេល លោក Trump ប៉ុនប៉ង លុបបំបាត់អ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួននឹងធានាការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព សម្រាប់ចរាចរណ៍ផ្លូវសមុទ្រ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយប្រកាសថា ការផ្អាកនេះ នឹងត្រូវប្រើប្រាស់ សម្រាប់កិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាម។ ការចរចា ត្រូវបានកំណត់ថា នឹងចាប់ផ្តើម នៅថ្ងៃសុក្រ ក្នុងប្រទេសប៉ាគីស្ថាន។ ការិយាល័យ របស់ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយ…