Author: Dol Pheakdey
-

លោក Trump និយាយថា លោកចង់ក្លាយជាសម្តេចប៉ាបថ្មី
បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកចង់ក្លាយជាសម្តេចប៉ាបថ្មី ខណៈដែលព្រះវិហារកាតូលិកកំពុងស្វែងរកប្រមុខសង្ឃសាសនាកាតូលិក ថ្មី ក្រោយពេលដែលសម្តេចប៉ាប Francis បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Politico។ លោក Trump បាននិយាយលេងសើច ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា លោកនឹងក្លាយជា ជម្រើសទី១ ដើម្បីឡើងធ្វើជាអ្នកដឹកនាំបន្ទាប់ នៃព្រះវិហារកាតូលិក។ ភ្លាមៗ ព្រឹទ្ធសមាជិក គណបក្សសាធារណរដ្ឋ ដ៏លេចធ្លោ Lindsey Graham ហាក់ដូចជា បង្ហាញពីការគាំទ្រ ឲ្យលោក Trump ធ្វើជាសម្តេចប៉ាបថ្មី ដោយបាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជាការរំភើប ពេលបានស្តាប់ដំណឹងនេះ។ លោកថា បើទោះបីជា ពិបាកនឹងកើតឡើងមែន ប៉ុន្តែលោកនឹងសុំឱ្យអ្នកស្មោះត្រង់កាតូលិករក្សាចិត្តបើកចំហ អំពីលទ្ធភាពនេះ។ លោកថែមទាំង បានសរសេរទៀតថា « សម្តេចប៉ាប ដែលជាប្រធានាធិបតីអាមេរិកដំបូង មានចំណុច ដែលកើតឡើងច្រើន Trump MMXXVIII!»…
-

រដ្ឋមន្រ្តីព័ត៌មាន ៖ សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនា រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើបង្ហាញពីលទ្ធផល នៃការសិក្សា និងទិដ្ឋភាពពាក់ព័ន្ធនឹងការវិវត្តធំៗ ក្នុងចំណោមវឌ្ឍនភាពវិស័យព័ត៌មាន និងសោតទស្សន៍សំខាន់ៗ ផ្សេងទៀត គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាន នៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មាន បានដឹកនាំ រៀបចំ…
-

ទីប្រឹក្សាលោក Trump ចោទអ៊ុយក្រែនជាប្រទេសពុករលួយបំផុតក្នុងលោក
វ៉ាស៊ីនតោន ៖ ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ ជាមួយទូរទស្សន៍ Fox News ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Waltz ចោទប្រកាន់អ៊ុយក្រែនថា ជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតលើពិភពលោក និង បានអំពាវនាវឱ្យត្រួតពិនិត្យលើជំនួយហិរញ្ញវត្ថុ ដែលអាមេរិកផ្តល់ដល់អ៊ុយក្រែនឱ្យត្រឹមត្រូវ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Waltz បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំហ៊ាននិយាយថា អ៊ុយក្រែនគឺជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតលើពិភពលោក ហើយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែការពារលុយអ្នកបង់ពន្ធជានិច្ច។ ជាមួយគ្នានេះ លោក Waltz ក៏បានស្តីបន្ទោសរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ អំពីវិធីដែលអ៊ុយក្រែនចំណាយជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយសេតវិមាននៅពេលនោះ។ លោក Waltz បានគូសបញ្ជាក់ថា រឿងដំបូង យើងត្រូវតែតាមដានឱ្យបានដិតដល់បំផុតលើរឿងនេះ ប៉ុន្តែរឿងទីពីរ យើងក៏ត្រូវតែស្វែងរកឱកាសបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ ដោយឡែក អគ្គអធិការកិច្ចមន្ទីរបញ្ចកោណ លោក Robert Storch បានរាយការណ៍កាលពីខែវិច្ឆិកាឆ្នាំមុនថា អំពើពុករលួយនៅតែជាឧបសគ្គរបស់អ៊ុយក្រែន ដើម្បីសម្រេចបំណងប្រាថ្នាចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ ជាពិសេសរឿងអាស្រូវនៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន។ យោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចសកលរបស់អាល្លឺម៉ង់ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែនប្រមាណ…
-

កូរ៉េខាងជើងបាញ់សាកល្បងប្រព័ន្ធសព្វាវុធពីនាវាចម្បាំងថ្មីជាលើកដំបូង
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃពុធនេះ បានរាយការណ៍ថា កូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បានបាញ់សាកល្បងប្រព័ន្ធសព្វាវុធលើកដំបូង នៃនាវាចម្បាំងថ្មី Choe Hyon ដែលខ្លួនទើបតែបញ្ចេញនាពេលថ្មីៗ នេះបើតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ។ ការបាញ់សាកល្បងមីស៊ីលបញ្ជាទិស និង មីស៊ីលប្រឆាំងដែនអាកាស រួមទាំងកាំភ្លើងធំជាផ្នែកមួយ នៃការបាញ់សាកល្បងសព្វាវុធ ដែលចូលរួមដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យចាត់វិធានការពន្លឿនការបំពាក់អាវុធនុយក្លេអ៊ែរដល់នាវាកងទ័ពជើងទឹក។ លោក គីម ត្រូវបានដកស្រង់សម្តីថា ដល់ពេលហើយ ដែលកងទ័ពជើងទឹកកូរ៉េខាងជើងត្រូវបង្កើនល្បឿនអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ និងជាប្រយោជន៍ដល់វិស័យការពារជាតិ។ ក្រៅពីការបាញ់សាកល្បងសព្វាវុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏បានបញ្ចេញនាវាចម្បាំងទម្ងន់ ៥.០០០ តោន បំពាក់ដោយអាវុធដ៏មានឥទ្ធិពលបំផុតផងដែរ។ បើតាមប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាវាចម្បាំងនោះ នឹងត្រូវប្រគល់ឱ្យកងទ័ពជើងទឹក ហើយនឹងចូលបម្រើការនៅដើមឆ្នាំ២០២៦។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថា នាវាពិឃាដ Choe…
-

សម្តេចតេជោ ហ៊ុន សែន សម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា-វៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងវៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពូនជ្រុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការធ្វើភាគីឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម កាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរបស់គណបក្សទាំងពីរ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសាជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា…
-

លោក Trump ត្រៀមបំពាក់យន្តហោះចម្បាំងជំនាន់ថ្មីដល់កងទ័ពអាកាស
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារថា មូលដ្ឋានឆ្មាំជាតិជើងអាកាស Selfridge Air នៃរដ្ឋមីឈីហ្គេន នឹងទទួលបានយន្តហោះចម្បាំងដ៏ទំនើប Boeing F-15EX Eagle II ចំនួន ២១គ្រឿង ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន។ លោកប្រធានាធិបតី Trump បានអះអាងថា ឆាប់ៗនេះ យោធាអាមេរិកនឹងកាន់តែរឹងមាំ និង ខ្លាំងក្លាជាងពេលមុនៗ ហើយមូលដ្ឋានទ័ពអាកាស Selfridge Air គឺជាទីតាំងស្នូលពង្រឹងសមត្ថភាពយោធាអាមេរិក។ យន្តហោះចម្បាំងជំនាន់ថ្មីនេះ នឹងធ្វើប្រតិបត្តិការតែនៅក្នុងមូលដ្ឋានឆ្មាំជាតិជើងអាកាសចំនួន ៤កន្លែងប៉ុណ្ណោះ ក្នុងនោះមានមូលដ្ឋាន Portland Air នៃរដ្ឋអូរីអន មូលដ្ឋាន Fresno Air នៃរដ្ឋកាលីហ្វ័រញ៉ា មូលដ្ឋាន New Orleans នៃរដ្ឋល្វីសស្សាណា និងចុងក្រោយ គឺមូលដ្ឋាន Selfridge Air នៃរដ្ឋមីឈីហ្គេន យន្តហោះចម្បាំងនេះ គឺជាការធ្វើទំនើបកម្មនៃត្រកូលយន្តហោះ F-15C Eagle ដែលកងទ័ពអាកាសបានបញ្ចេញកាលពីឆ្នាំ១៩៨៩…
-

ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ADATA Technology Co., Ltd. បង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា ។ នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត, កុំព្យូទ័រ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។ លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤…
-

លីបង់អំពាវនាវឱ្យពិភពលោកដាក់សម្ពាធអ៊ីស្រាអែល
បេរូត ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានអះអាងនៅថ្ងៃអង្គារថា លីបង់ប្តេជ្ញាបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប្រទេសលីបង់ទាំងអស់ ហើយបានអំពាវនាវផ្នែកការទូតឲ្យបញ្ឈប់ទង្វើរំលោភបំពានរបស់អ៊ីស្រាអែល។ លោក Salam និយាយថា លីបង់នឹងស្វែងរកវិធីបញ្ចប់សកម្មភាពរំលោភបំពានរបស់អ៊ីស្រាអែល រួមទាំងទាមទារយកមកវិញនូវទឹកដីរបស់ខ្លួនពីកណ្តាប់ដៃអ៊ីស្រាអែល។ លោក Salam ក៏បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយប្រហារថ្មីៗនេះលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត និងការឈ្លានពានផ្សេងទៀតរបស់អ៊ីស្រាអែល។ បើតាមការអះអាងរបស់មេដឹកនាំលីបង់រូបនេះ យើងកំពុងបន្តទំនាក់ទំនងជាមួយអាមេរិក បារាំង និងបណ្តាប្រទេសអារ៉ាប់ និងអឺរ៉ុបសំខាន់ៗផ្សេងទៀត ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការទូតដាក់សម្ពាធអ៊ីស្រាអែល៕ ប្រភព ៖ AFP
-

អាមេរិកវាយលុកជាង ១.០០០គោលដៅ ក្នុងសង្គ្រាមប្រឆាំងក្រុមហ៊ូទីយេម៉ែន
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៅថ្ងៃអង្គាររាយការណ៍ថា កងកម្លាំងអាមេរិកបានវាយលុកច្រើនជាង ១.០០០ គោលដៅនៅយេម៉ែន ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមយុទ្ធនាការវាយលុកផ្លូវអាកាសជុំចុងក្រោយ ប្រឆាំងក្រុមឧទ្ទាមហ៊ូទីកាលពីពាក់កណ្តាលខែមិនា។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក សៀន ផាណែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីថ្ងៃទី១៥ ខែមិនាមក ទីបញ្ជាការយោធាអាមេរិក ហៅកាត់ យូអេសសេនខម (USCENTCOM) បានវាយលុកជាង ១.០០០ គោលដៅ ព្រមទាំងបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធ និងមេដឹកនាំពួកហ៊ូទី ក៏ដូចជាបន្ថយឥទ្ធិពលក្រុមឧទ្ទាមមួយនេះ។ យុទ្ធនាការវាយលុកផ្លូវអាកាសដែលអង់គ្លេសក៏បានចូលរួមក្នុងឆ្នាំ២០២៤ផងដែរនោះ បានវាយប្រហារទីតាំងអគារជាច្រើនក្នុងរង្វង់ ២៥គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសាណាអា របស់យេម៉ែន នៅពេលយប់ ដែលពួកហ៊ូទីប្រើប្រាស់ផលិតយន្តហោះដ្រូន។ ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហ៊ូទីបានរាយការណ៍ថា អាមេរិកបានវាយប្រហារមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកនៅក្នុងទីក្រុងសាអាដា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨នាក់ ខណៈអ្នកនាំពាក្យអង្គការសហប្រជាជាតិក៏ទទួលស្គាល់រឿងនេះដែរ។ បើតាមកាសែតបារាំង AFP មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា យោធាក៏បាននឹងកំពុងពិនិត្យមើលរបាយការណ៍អំពីជនរងគ្រោះ និងជនស៊ីវិល ដែលបានស្លាប់បណ្តាលមកពីការវាយប្រហាររបស់ខ្លួននៅយេម៉ែនផងដែរ៕ ប្រភព ៖ AFP
-

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមឱ្យមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ២ម៉ឺនរៀលតែប៉ុណ្ណោះ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ននាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ និងតំណាងក្រសួង ស្ថាប័ន ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ និងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិនេះឡើង ដើម្បីឱ្យសិក្ខាកាមជាថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ទទួលបានចំណេះដឹង និងព័ត៌មានពាក់ព័ន្ធ ក៏ដូចជាស្ដង់ដារគំរូ ក្នុងការរៀបចំប្រព័ន្ធដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចាប់ពីដំណាក់កាលមុនប្រឡងប្រជែងរហូតដល់ប្រកាសលទ្ធផល និងចូលរួមអនុវត្តដោយម៉ត់ចត់សម្រាប់ការអនុវត្តប្រព័ន្ធជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជាពិសេសកសាងបាននូវសេចក្តីទុកចិត្ត និងភាពជឿជាក់លើចក្ខុវិស័យដ៏មុតស្រួចលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងពុះពារគ្រប់ឧបសគ្គសព្វបែបយ៉ាង ដើម្បីសម្រេចបាន សុខសន្តិភាព និងភាពរីកចម្រើនសម្បូររុងរឿងតរៀងទៅ។” ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ផ្អែកលើមូលដ្ឋានដែលបានកំណត់ក្នុងវិធានការគន្លឹះទាំង៣ និងជាពិសេសការកែលម្អឱ្យកាន់តែប្រសើរឡើង នូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល…