Author: Dol Pheakdey

  • អាមេរិកព្រមលក់ប្រព័ន្ធការពារមីស៊ីលក្នុងតម្លៃ ២៦០លានដុល្លារឱ្យរ៉ូម៉ានី

    អាមេរិកព្រមលក់ប្រព័ន្ធការពារមីស៊ីលក្នុងតម្លៃ ២៦០លានដុល្លារឱ្យរ៉ូម៉ានី

    វ៉ាស៊ីនតោន ៖ អាមេរិកបើកភ្លើងខៀវលក់ប្រព័ន្ធការពារដែនអាកាស MIM-104 ប៉ាទ្រីយ៉ូត ដល់ប្រទេសរូម៉ានី ក្នុងទំហំទឹកប្រាក់ប្រមាណ ២៦២លានដុល្លារ នេះបើតាមសេចក្តីប្រកាសលើគេហទំព័ររបស់ស្ថានទូតអាមេរិកប្រចាំរូម៉ានីកាលពីថ្ងៃអង្គារ។ ការទិញ-លក់ប្រព័ន្ធការពារដែនអាកាសនេះ ក៏រួមមានទាំងរ៉ាដា AN/MPQ-65 និងស្ថានីយ៍បាញ់បង្ហោះ M903 ចំនួនពីរ ដែលនឹងជំនួសអង្គភាពរ៉ូម៉ានីពីមុន ដែលបានបរិច្ចាគដល់អ៊ុយក្រែនក្នុងខែកញ្ញា ឆ្នាំ២០២៤។ ការទិញ-លក់ប្រព័ន្ធការពារដែនអាកាសនេះទៀតសោត នឹងត្រូវប្រើប្រាស់មូលនិធិតាមរយៈជំនួយពីអង្គការ NATO។ បើតាមមការបញ្ជាក់របស់ស្ថានទូតអាមេរិក ប្រព័ន្ធការពារមីស៊ីលនេះ នឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសរូម៉ានី ទប់ទល់ការគំរាមកំហែងតាមអាកាសនៅក្នុងតំបន់សមុទ្រខ្មៅ៕ ប្រភព ៖ AFP

  • យន្តហោះចម្បាំងអាមេរិកថ្លៃ៦០លានដុល្លារ ធ្លាក់ពីនាវាចូលសមុទ្របាត់

    យន្តហោះចម្បាំងអាមេរិកថ្លៃ៦០លានដុល្លារ ធ្លាក់ពីនាវាចូលសមុទ្របាត់

    បរទេស៖ យន្តហោះចម្បាំងអាមេរិក F/A-18 Super Hornet មួយគ្រឿង តម្លៃ៦០លានដុល្លារ បានរអិលធ្លាក់ចេញពីនាវាផ្ទុកយន្តហោះ ចូលទៅក្នុងសមុទ្របាត់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃអង្គារនេះ។ មន្ត្រីយោធាអាមេរិក បានអះអាងថា យន្តហោះចម្បាំងមួយគ្រឿងនេះ បានធ្លាក់ចេញពីលើនាវាផ្ទុកយន្តហោះ USS Harry S. Truman ក្នុងពេលដែលនាវា បានព្យាយាមគេចចេញ ពីការបាញ់ប្រហារ របស់ពួកឧទ្ទាម Houthi នៅប្រទេសយ៉េមែន។ ជាមួយគ្នានេះ ពួកប្រដាប់អាវុធ Houthi ក៏បានអះអាង កាលពីថ្ងៃចន្ទផងដែរថា ខ្លួនទើបបានបើកការវាយប្រហារ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ទៅលើនាវាផ្ទុកយន្តហោះអាមេរិក ដែលស្ថិតនៅក្នុងសមុទ្រក្រហម។ សេចក្តីថ្លែងការណ៍យោធាអាមេរិក បានឲ្យដឹងថា ការស៊ើបអង្កេត កំពុងដំណើរការ បន្ថែមទៀត។ យ៉ាងណាមិញ ព័ត៌មានលម្អិតពិតប្រាកដ ដែលនាវា Truman ព្យាយាមបត់បែន ដើម្បីបញ្ជៀសពីការវាយប្រហារ មិនត្រូវបានបញ្ចេញ ឲ្យឃើញនោះទេ។ ប៉ុន្តែ នាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោក ដែលណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ ចំនួនពីរ…

  • ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត១០០គ្រួសារ នៅខេត្ត​ព្រះវិហារ បានទទួល​អំណោយសប្បុរសធម៌​ពីកាក​បាទ​ក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត១០០គ្រួសារ នៅខេត្ត​ព្រះវិហារ បានទទួល​អំណោយសប្បុរសធម៌​ពីកាក​បាទ​ក្រហមកម្ពុជា

    ព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី និង​មន្រ្តីក្រុមការងារនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធានទៅ​ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៩៩គ្រួសារនៅឃុំខ្យង ឃុំតស៊ូ ស្រុកជ័យសែន ខេត្ត​ព្រះវិហារ។ អំណោយដែលផ្តល់ជូនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឃីតមួយកញ្ចប់ និងថវិកា មួយ​ចំនួន។ដោយឡែកប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងចំនួន ១១​គ្រួសារ បានទទួលតង់កៅស៊ូមួយបន្ថែមទៀត។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តព្រះវិហារ បាននាំ​ប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹកលឹក និងបានសម្តែង នូវការ​សោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ជីវិត និងការខូច​ខាត​ទ្រព្យសម្បត្តិ រួមទាំងលំនៅឋានរបស់បងប្អូន ដែលបង្ក​ឡើង​ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ។ នៅក្នុងឱកាសនេះដែរឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុម​ការងារចុះពិនិត្យទីតាំងផ្ទាល់ ដល់លំនៅឋានប្រជាពលរដ្ឋ ដែល​រងការខូចខាតធ្ងន់ធ្ងរ នៅក្នុងឃុំខ្យង និងឃុំតស៊ូ។ តាមរយៈ​ការចុះពិនិត្យនេះឯកឧត្តមអភិបាលខេត្ត…

  • ឥណ្ឌាជះលុយជាង ៧ពាន់លានដុល្លារទិញយន្តហោះចម្បាំងបារាំង ២៦គ្រឿង

    ឥណ្ឌាជះលុយជាង ៧ពាន់លានដុល្លារទិញយន្តហោះចម្បាំងបារាំង ២៦គ្រឿង

    ញូវដែលី ៖ ឥណ្ឌាទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ក្នុងតម្លៃខ្ទង់ ៧,៤១ពាន់លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធកងទ័ពជើងទឹកឥណ្ឌា នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងការពារជាតិឥណ្ឌាបានបង្ហើបប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃចន្ទ។ ការទិញ-លក់យន្តហោះចម្បាំងនេះ កើតឡើងនៅពេលដែលឥណ្ឌាព្យាយាមធ្វើទំនើបកម្មយោធា និង កាត់បន្ថយការពឹងផ្អែកលើយោធូបករណ៍រុស្ស៊ី ជាពិសេសជំរុញការផលិតសព្វាវុធក្នុងស្រុក ដើម្បីផ្គត់ផ្គង់កងកម្លាំងដែលដាក់ពង្រាយតាមព្រំដែនមានជម្លោះចំនួនពីរ គឺជាមួយប៉ាគីស្ថាន និងចិន។ នេះជាជំហានថ្មីមួយទៀតបង្ហាញពីការពឹងផ្អែករបស់ឥណ្ឌាដ៏យូរអង្វែងលើសម្ភារៈយោធាបារាំង ក្នុងនោះរួមទាំងយន្តហោះចម្បាំង Mirage 2000 ដែលបានទិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងនាវាមុជទឹកប្រភេទ Scorpene ដែលបញ្ជាទិញក្នុងឆ្នាំ២០០៥។ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានអនុម័តកាលពីដើមខែមេសា ដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ឥណ្ឌា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ កងទ័ពអាកាសឥណ្ឌា បច្ចុប្បន្នកំពុងប្រតិបត្តិការយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ខណៈដែលកងនាវានៃកងទ័ពជើងទឹកឥណ្ឌា ភាគច្រើនមានយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី។ Rafale គឺជាយន្តហោះចម្បាំងផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation។ Rafale ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួនពីរ ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការយន្តហោះខ្លាំង និងមានល្បឿនលឿន។ Rafale អាចហោះបានចម្ងាយ ៣.៧០០គីឡូម៉ែត្រ, ហោះបានកម្ពស់ជាង ១៥គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់…

  • អ៊ីរ៉ង់ប្រាប់មូលហេតុផ្ទុះកំពង់ផែសម្លាប់មនុស្សជិត ៥០នាក់

    អ៊ីរ៉ង់ប្រាប់មូលហេតុផ្ទុះកំពង់ផែសម្លាប់មនុស្សជិត ៥០នាក់

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក Mehrdad Hassanzadeh នៅថ្ងៃចន្ទ បានស្តីបន្ទោសលើការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានករណីផ្ទុះកំពង់ផែដ៏ធំមួយ ផ្តាច់ជីវិតមនុស្ស ៤៦នាក់ និងជាង ១០០នាក់រងរបួស។ ហេតុការណ៍ផ្ទុះនេះកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកំពង់ផែ Shahid Rajaee ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្បែរច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវទឹកមរមាញឹករ៉ាប់រងមួយភាគប្រាំនៃទិន្នផលប្រេងពិភពលោកឆ្លងកាត់។ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ដែលចុះពិនិត្យមើលទីតាំងកើតហេតុផ្ទាល់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នករបួសចំនួន ១២០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។ លោករដ្ឋមន្ត្រីបន្ថែមថា ពិរុទ្ធជនត្រូវបានគេកំណត់អត្តសញ្ញាណ និងកោះហៅ ហើយករណីបំផ្ទុះនេះគឺបណ្តាលមកពីការធ្វេសប្រហែស រួមទាំងការមិនគោរពតាមការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញរូបភាពក្រុមអ្នកពន្លត់អគ្គីភ័យនៅតែពន្លត់អណ្តាតភ្លើងកាលពីថ្ងៃចន្ទ ហើយបានរាយការណ៍ថា ការខូចខាតនឹងត្រូវវាយតម្លៃ បន្ទាប់ពីភ្លើងរលត់ទាំងស្រុង។ ទោះជាយ៉ាងណា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាឱ្យស៊ើបអង្កេតលើឧប្បត្តិហេតុនេះបន្ថែមទៀត៕ ប្រភព ៖ AFP

  • ទីប្រឹក្សាលោក Trump ថា រុស្ស៊ីមិនមែនជាសត្រូវអាមេរិកទេ

    ទីប្រឹក្សាលោក Trump ថា រុស្ស៊ីមិនមែនជាសត្រូវអាមេរិកទេ

    វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានចេញមុខទាត់ចោលការអះអាងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនិយាយថា អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៊ី ក្នុងនាមជនជាតិអាមេរិក។ កន្លងមក ទីក្រុងកៀវបានលើកឡើងថា អ៊ុយក្រែនកំពុងការពារប្រទេសលោកខាងលិចពីការគំរាមកំហែងរបស់រុស្ស៊ី។ ហើយថ្មីៗនេះ លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងជាថ្មីនៅក្នុងបទសម្ភាសន៍មួយ ដែលមានគោលបំណងជំរុញឱ្យអាមេរិកផ្គត់ផ្គង់ជំនួយយោធា ជាជាងដើរតួជាអ្នកសម្របសម្រួលផ្នែកកាទូតថា ជនជាតិអ៊ុយក្រែនកំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់អាមេរិក នោះគឺជនជាតិរុស្ស៊ី។ ជាការឆ្លើយតប ទីប្រឹក្សាសេតវិមានផ្នែករូបិយប័ណ្ណគ្រីបតូ និង AI លោក David Sacks ថ្មីៗនេះច្រានចោលការអះអាងរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ដែលថា អ៊ុយក្រែនកំពុងប្រយុទ្ធនឹងរុស្ស៊ី ក្នុងនាមជនជាតិអាមេរិក ហើយបានប្រកាសក្តែងៗថា រុស្ស៊ីមិនមែនជាសត្រូវរបស់អាមេរិកទេ ដូច្នេះអាមេរិកមិនគួរជួយអ៊ុយក្រែនសម្លាប់រុស្ស៊ីឡើយ។ បើតាមការបញ្ជាក់របស់លោក Sacks វាមិនត្រឹមត្រូវទេដែលគិតថា អ៊ុយក្រែនកំពុងជួយអាមេរិកប្រយុទ្ធជាមួយរុស្ស៊ីនោះ។ លោក Sacks គឺជាអ្នករិះគន់ការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនជាយូរមកហើយ ដោយចាត់ទុករឿងនេះថា វាជាការប៉ុនប៉ងបង្វែលសង្គ្រាមអ៊ុយក្រែនទៅជា “សង្រ្គាមគ្មានទីបញ្ចប់”៕ ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

  • ឡានបុកចូលមណ្ឌលកុមារអាមេរិក ស្លាប់៤នាក់

    ឡានបុកចូលមណ្ឌលកុមារអាមេរិក ស្លាប់៤នាក់

    បរទេស ៖ មនុស្ស៤នាក់បានស្លាប់ រួមមានទាំងកុមារ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុក ចូលទៅក្នុងមណ្ឌលកុមារអាមេរិក ឬ ជំរុំក្រោយសាលា YNOT ស្ថិតនៅក្នុងទីក្រុង Chatham រដ្ឋ Illinois កាលពីថ្ងៃចន្ទ។ ប៉ូលិសបាននិយាយថា អ្នកស្លាប់មានអាយុ ចាប់ពី៤ ដល់ ១៨ឆ្នាំ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបានបន្តថា ពួកគេកំពុងស៊ើបអង្កេត លើឧបទ្វេហេតុនេះ។ អភិបាលរដ្ឋ Illinois លោក JB Pritzker បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ដោយនិយាយថា លោករន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះឧប្បត្តិហេតុនេះ។ លោករៀបរាប់ថា «ឪពុកម្តាយ បាននិយាយ លាកូនៗ របស់ពួកគេ នៅព្រឹកនេះ ដោយមិនដឹងថា វាជាលើកចុងក្រោយទេ។ បេះដូងរបស់ខ្ញុំ គឺធ្ងន់ធ្ងរ សម្រាប់គ្រួសារទាំងនេះ និងទុក្ខសោក ដែលមិនអាចនឹកស្មានដល់ ដែលពួកគេកំពុងជួបប្រទះ.. ជាអ្វីមួយដែលគ្មានឪពុកម្តាយ ត្រូវស៊ូទ្រាំ»។ យ៉ាងណាមិញ អ្នកបង្កហេតុ…

  • Trump ចង់បន្ធូរបន្ថយពន្ធនាំចូលរថយន្តវិញ

    Trump ចង់បន្ធូរបន្ថយពន្ធនាំចូលរថយន្តវិញ

    បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានរាយការណ៍ កាលពីថ្ងៃចន្ទថា ប្រធានាធិបតី Donald Trump បានយល់ព្រមបន្ធូរបន្ថយពន្ធ លើការនាំចូលរថយន្តវិញ បន្ទាប់ពីក្រុមហ៊ុននានាផលិតឡានអាមេរិក ទទួលរងការប៉ះពាល់ ជាច្រើន។ ការផ្លាស់ប្តូរនេះ កើតឡើង នៅមុនពេលការជួបជុំ របស់លោក Trump ដែលគ្រោងធ្វើ នៅយប់ថ្ងៃអង្គារនេះ នៅជិតទីក្រុង Detroit ដើម្បីប្រារព្ធខួប ១០០ថ្ងៃដំបូង របស់លោកប្រធានាធិបតី នៅក្នុងមុខតំណែង។ ការផ្លាស់ប្តូរនេះ មានន័យថា ក្រុមហ៊ុនដែលបង់ពន្ធ២៥ភាគរយ លើការនាំចូលរថយន្ត នឹងមិនបង់ពន្ធថែមផ្សេងទៀត ដូចជា ដែកថែប និងអាលុយមីញ៉ូមនោះទេ នេះបើយោងតាមកាសែត The Wall Street Journal ដែលបានចេញផ្សាយ ជាលើកដំបូង អំពីការផ្លាស់ប្តូរនេះ។ សារព័ត៌មាន The Journal ដោយដកស្រង់ប្រភព មិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋបាលលោក Trump ក៏កំពុងអនុញ្ញាតឱ្យមានការទូទាត់សងមួយចំនួន លើគ្រឿងបន្លាស់រថយន្តបរទេស ដោយគេដឹងថា ជាការយកពន្ធលើគ្រឿងបន្លាស់ឡាន ត្រូវបានគេសន្មត់ថា…

  • ក្រសួងប្រៃសណីយ៍ រកឃើញបេក្ខជន ១០រូប ជាបេក្ខជនជ័យលាភី លទ្ធផលដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

    ក្រសួងប្រៃសណីយ៍ រកឃើញបេក្ខជន ១០រូប ជាបេក្ខជនជ័យលាភី លទ្ធផលដំណាក់កាលទី១ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសិស្សានុសិស្សដែលបានផ្ញើសំបុត្រចូលរួមការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើចូលរួមប្រកួតប្រជែងទាំង ២៥ រាជធានីខេត្តរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនោះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីនឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យ នៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើសយកសំបុត្រជ័យលាភីលេខ១ សម្រាប់បញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកចំនួន១៩២ប្រទេស។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធសន្និសីទវីដេអូហ្សូម (Zoom) ដោយត្រូវបានបែងចែកតាមតារាងពេលវេលាដូចខាងក្រោម៖ ១- កុមារី ឃាង បញ្ញាវត្តី រៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ២- កុមារា តាំង ជីស៊ុន រៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ ៣- កុមារី ប៉ូ មុនីណាតាលី រៀននៅសាលាអន្តរជាតិ…

  • ចិនបដិសេធលោក Xi តេទូរស័ព្ទទៅលោក Trump

    ចិនបដិសេធលោក Xi តេទូរស័ព្ទទៅលោក Trump

    ប៉េកាំង ៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ចេញមុខទាត់ចោលការអះអាងរបស់មេដឹកនាំអាមេរិក លោក Donald Trump ដែលថា ថ្មីៗនេះលោកបានសន្ទនាទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping។ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២២ ខែមេសា ជាមួយទស្សនាវដ្តី TIME និងចុះផ្សាយថ្មីៗនេះ លោកប្រធានាធិបតី ត្រាំ បានអះអាងថា មេដឹកនាំចិន លោក Xi បានទូរស័ព្ទទៅគាត់ បើទោះបីជាទីក្រុងប៉េកាំងបានច្រានចោលក៏ដោយ។ ទោះជាយ៉ាងណា ប្រប្រធានាធិបតីអាមេរិករូបនេះមិនបាននិយាយថា ការនិយាយទូរស័ព្ទនោះ កើតឡើងនៅពេលណា ឬ បញ្ជាក់ពីអ្វីដែលត្រូវបានពិភាក្សានោះទេ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គូ ជាខុន និយាយថា តាមដែលលោកដឹងនោះ គឺមិនមានការនិយាយទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរនាពេលថ្មីៗនេះ ដូចដែលលោកប្រធានាធិបតី ត្រាំ បានលើកឡើងទេ។ លោក Guo បន្ថែម ថា បច្ចុប្បន្នទាំងចិន និង អាមេរិក គ្មានការ ពិគ្រោះ យោបល់ ឬ ការឬការចរចាលើបញ្ហាសង្គ្រាមពន្ធគយរបស់លោក…