Author: Dol Pheakdey

  • ក្រុមហ៊ុនរថយន្ត BYD របស់ចិនចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

    ក្រុមហ៊ុនរថយន្ត BYD របស់ចិនចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិន បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជានាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះហើយ ស្ថិតនៅក្នុង ទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ កម្ពុជានឹងមានលទ្ធភាពដំឡើងរថយន្ត EV ចំនួន ១ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៥នេះ ជាមួយនឹងការបើករោងចក្រដំឡើងរថយន្តអគ្គិសនីចិន BYD ដំបូងបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រដដែលរំពឹងថានឹងដំឡើងរថយន្តចំនួន២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD Hybrid ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី គួរបញ្ជាក់ថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen…

  • សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី ដើម្បីសាងសង់ជម្រក

    សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន ១ម៉ឺនដុល្លារ និងទិញដីឱ្យគ្រួសារក្មេងស្រី ស៊ុន ស្រីតី ដើម្បីសាងសង់ជម្រក

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមគ្រួសាររបស់ចៅស្រី ស៊ុន ស្រីតី (ចៅស្រីតូចលក់ផ្កា) ចូលជួបតាមសន្យា នៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅលើ ផេកហ្វេសប៊ុកផ្លូវការ ថា បន្ទាប់ពីបានសាកសួរ ពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សា របស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះ ដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ សម្ដេចតេជោ បន្តថា គ្រួសារចៅស្រី តី មានសមាជិក ៥នាក់ រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ ៤០ឆ្នាំ…

  • Gaza ស្លាប់ ៥០នាក់ ទៀត ព្រោះស្នាដៃអ៊ីស្រាអែល

    Gaza ស្លាប់ ៥០នាក់ ទៀត ព្រោះស្នាដៃអ៊ីស្រាអែល

    បរទេស ៖ ក្រុមអ្នកជួយសង្គ្រោះ នៅតំបន់ ហ្គាហ្សា (Gaza) បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល បានបន្តសម្លាប់មនុស្ស ៥០នាក់ បន្ថែមទៀត កាលពីថ្ងៃអាទិត្យ។ មន្ត្រីការពារស៊ីវិល លោក Mohammed al-Mughayyir បានប្រាប់ AFP ថា ការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប មានចាប់តាំងពីព្រឹកព្រលឹម។ អ្នកស្លាប់ រួមមានទាំងមនុស្ស ៩នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ទៅលើជនស៊ីវិលមួយក្រុម នៅភាគខាងកើត នៃទីក្រុង Gaza។ មន្ទីរពេទ្យ នៅភាគខាងត្បូង នៃទីក្រុង Khan Yunis បាននិយាយថា ខ្លួនបានទទួលសាកសពមនុស្ស ៧នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ លើផ្ទះមួយកន្លែង។ រីឯ មន្ទីរពេទ្យនៅ al-Awda បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ៤នាក់ និងមនុស្សរងរបួសជាច្រើននាក់ អំឡុងការវាយប្រហារលើហាងកាហ្វេ មួយកន្លែង នៅជិតជំរំ…

  • សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣

    សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣

    សិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ (ភ្នំពេញ)៖ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធម្មការនិងសាសនា» សហការរៀបចំដោយ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…

  • ឥណ្ឌាស្លាប់ម្នាក់រៀងរាល់ ៣ នាទីម្តង ដោយសារគ្រោះចរាចរណ៍

    ឥណ្ឌាស្លាប់ម្នាក់រៀងរាល់ ៣ នាទីម្តង ដោយសារគ្រោះចរាចរណ៍

    ញូវដែលី ៖ ជារៀងរាល់ព្រឹក សារព័ត៌មានឥណ្ឌាតែងតែមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ មានដូចជាឡានក្រុងដឹកអ្នកដំណើរធ្លាក់ចូលទៅក្នុងជ្រលងភ្នំ អ្នកបើកឡានស្រវឹងជោគជាំបុកអ្នកថ្មើរជើង ឡានធុនតូចបុកឡានដឹកទំនិញដែលកំពុងឈប់ និង យានជំនិះកង់ពីរត្រូវឡានធុនធំបុកជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ សោកនាដកម្មកើតឡើងរៀងរាល់ថ្ងៃនេះ បង្ហាញពីវិបត្តិធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា ដែលនៅតែមិនទាន់ស្វែងរកដំណោះស្រាយបាននៅឡើយ។ តួយ៉ាង គិតក្នុងឆ្នាំ ២០២៣ តែមួយប៉ុណ្ណោះ មនុស្សជាង ១៧២.០០០ នាក់បានស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវទូទាំងប្រទេសឥណ្ឌា ពោលគឺជាមធ្យមមានអ្នកស្លាប់ចំនួន ៤៧៤ នាក់ក្នុងមួយថ្ងៃ ឬ ម្នាក់រៀងរាល់បីនាទីម្តង។ ក្នុងចំណោមអ្នកស្លាប់ក្នុងឆ្នាំនោះ មានកុមារ ១០.០០០ នាក់។ បើតាមសេចក្តីរាយការណ៍របស់ BBC គ្រោះថ្នាក់ចរាចរណ៍នៅជិតសាលារៀន និងមហាវិទ្យាល័យមានចំនួនអ្នកស្លាប់ដល់ទៅ ១០.០០០ នាក់ ខណៈដែលអ្នកថ្មើរជើងមានចំនួន ៣៥.០០០ នាក់បានបាត់បង់ជីវិត។ អ្នកជិះយានជំនិះកង់ពីរជាច្រើនទៀតក៏រងរបួសធ្ងន់ធ្ងរផងដែរ។ ហើយការបើកបរលើសល្បឿន គឺជាមូលហេតុធំបំផុតតែមួយគត់នៅពីក្រោយសោកនាដកម្មនេះ។ បន្ថែមលើនេះ កង្វះការប្រុងប្រយ័ត្ន និង សុវត្ថិភាពជាមូលដ្ឋាន ក៏មានជាប់ពាក់ព័ន្ធនឹងករណីស្លាប់ផងដែរ ជាក់ស្តែងមនុស្ស ៥៤.០០០ នាក់បានបាត់បង់ជីវិត ដោយសារការបើកបរមិនពាក់មួកសុវត្ថិភាព និង ១៦.០០០ នាក់ផ្សេងទៀតបើកឡានមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ មូលហេតុចម្បងៗផ្សេងទៀត…

  • បុករះស្លាប់មនុស្ស១១នាក់នៅកាណាដា

    បុករះស្លាប់មនុស្ស១១នាក់នៅកាណាដា

    បរទេស ៖ មនុស្សចំនួន១១នាក់បានស្លាប់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ត្រូវបានគេបើកទៅបុករះ នៅក្នុងប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ។ ប៉ូលីសថា ជនសង្ស័យ ឈ្មោះ Kai-Ji Adam Lo អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ក្រោយពេលបើកឡាន Audi SUV ពណ៌ខ្មៅ ទៅបុករះ នៅឯពិធីជប់លៀង តាមដងផ្លូវមួយកន្លែង របស់ជនជាតិហ្វីលីពីន ស្ថិតនៅក្នុងទីក្រុង Vancouver។ ប៉ូលីស បាននិយាយថា ជនសង្ស័យ បានបង្ហាញខ្លួន នៅក្នុងតុលាការ មុនពេលបញ្ជូន ទៅឃុំឃាំង។ ប៉ូលីសថា គេមានប្រវត្តិ លើបញ្ហាសុខភាពផ្លូវចិត្ត។ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានពិពណ៌នា ឧប្បត្តិហេតុនេះថា ជាការវាយប្រហារគិតទុក ដែលគំរាមកំហែងយ៉ាងខ្លាំង ចំពោះជនជាតិកាណាដា ប៉ុន្តែ ប៉ូលីសបានច្រានចោល ការសង្ស័យថា ពាក់ព័ន្ធនឹងអំពើភេរវកម្ម៕ ប្រភពពី AFP

  • ទីបំផុត កូរ៉េខាងជើងទទួលស្គាល់បញ្ជូនទ័ពជួយច្បាំងរុស្ស៊ី

    ទីបំផុត កូរ៉េខាងជើងទទួលស្គាល់បញ្ជូនទ័ពជួយច្បាំងរុស្ស៊ី

    ព្យុងយ៉ាង ៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ ប្រកាសអះអាងជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការបញ្ជាផ្ទាល់របស់លោកប្រមុខរដ្ឋ គីម ជុងអ៊ុន។ ទីភ្នាក់ ងារ ព័ត៌មាន កណ្តាល កូរ៉េ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានសម្រេចចិត្តដាក់ពង្រាយកងទ័ពជួយច្បាំងរុស្ស៊ី ក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំមុន។ ជាលទ្ធផល កងទ័ពកូរ៉េខាងជើងបានចូលរួមចំណែកយ៉ាងសំខាន់រំដោះទឹកដីរុស្ស៊ី Kursk ដែលកាន់កាប់ដោយអ៊ុយក្រែន ដែលនេះបង្ហាញពីកម្រិត យុទ្ធសាស្ត្រ ខ្ពស់ បំផុត នៃ មិត្ត ភាព សកម្មប្រយុទ្ធ ដ៏ រឹង មាំ រវាង កូរ៉េ ខាង ជើង និង រុស្ស៊ី។ កាសែត KCNA បាន ដក ស្រង់ សម្ដី លោក Kim ថា អ្នក…

  • ឥណ្ឌាធ្វើសមយុទ្ធចំពេលតានតឹងជាមួយប៉ាគីស្ថាន

    ឥណ្ឌាធ្វើសមយុទ្ធចំពេលតានតឹងជាមួយប៉ាគីស្ថាន

    បរទេស ៖ កងទ័ពជើងទឹកឥណ្ឌាបានផ្សព្វផ្សាយវីដេអូ នៃការធ្វើសមយុទ្ធយោធា ចំពេលដែលមានភាពតានតឹង ជាមួយប៉ាគីស្ថាន។ វីដេអូដែលចេញផ្សាយ ដោយកងទ័ពជើងទឹកឥណ្ឌា កាលពីថ្ងៃអាទិត្យ ត្រូវបានគេរាយការណ៍ថា បង្ហាញពីកាំជ្រួច ប្រឆាំងនាវាជាច្រើនគ្រឿង ដែលត្រូវបានបាញ់ចេញ។ កងទ័ពជើងទឹកឥណ្ឌា បានអះអាងថា ខ្លួនបានធ្វើសមយុទ្ធនេះ ដើម្បី ធ្វើឱ្យមានសុពលភាពឡើងវិញ និងបង្ហាញពីការត្រៀមខ្លួនជាស្រេច នៃវេទិកាប្រព័ន្ធនិងនាវិកសម្រាប់ការវាយលុក ដ៏ជាក់លាក់ រយៈចម្ងាយឆ្ងាយ។ ប៉ុន្តែ កងទ័ពឥណ្ឌា មិនបានបញ្ជាក់លម្អិត ពីទីកន្លែងដែលសមយុទ្ធនេះ បានកើតឡើងឡើយ។ កាសែត AFP មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឬ ទីតាំង កាលបរិច្ឆេទ និងខ្លឹមសារនៃរូបភាពទាំងនេះ ដោយឯករាជ្យ បានទេ។ ជម្លោះប្រដាប់អាវុធ រវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានផ្ទុះឡើងវិញ ក្រោយពេល ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ “អំពើភេរវកម្មឆ្លងព្រំដែន” បន្ទាប់ពីខ្មាន់កាំភ្លើង បានធ្វើការវាយប្រហារដ៏អាក្រក់បំផុត លើជនស៊ីវិល នៅតំបន់កាស្មៀរ កាលពីសប្តាហ៍មុន សម្លាប់អ្នកទេសចរ ចំនួន២៦នាក់៕ ប្រភពពី AFP

  • អាមេរិក វាយលុកយេម៉ែន ៨០០ លើក សម្លាប់ក្រុមហ៊ូទីជាង ១០០ នាក់

    អាមេរិក វាយលុកយេម៉ែន ៨០០ លើក សម្លាប់ក្រុមហ៊ូទីជាង ១០០ នាក់

    វ៉ាស៊ីនតោន ៖ យោធាអាមេរិកនៅថ្ងៃអាទិត្យ បានអះអាងវាយលុកជាង ៨០០ គោលដៅនៅយេម៉ែន ចាប់តាំងពីថ្ងទី១៥ ខែមីនា ផ្តាច់ជីវិតក្រុមហ៊ូទីរាប់រយនាក់ រួមទាំងមេដឹកនាំក្រុមឧទ្ទាមនេះ។ ទីបញ្ជាការយោអាមេរិក USCENTCOM និយាយថា ការវាយប្រហារទាំងនោះ បានបំផ្លាញទីតាំងបញ្ជាការ និងគ្រប់គ្រង, ប្រព័ន្ធការពារដែនអាកាស ទីតាំងផលិត និងផ្ទុកអាវុធទំនើបៗរបស់ក្រុមហ៊ូទី។ បើតាមទីបញ្ជាការយោអាមេរិក ប្រតិបត្តិការរបស់យើងបានបន្ថយល្បឿនការវាយប្រហាររបស់ក្រុមហ៊ូទី ក្នុងនោះការបាញ់មីស៊ីលផ្លោងធ្លាក់ចុះ ៦៩ ភាគរយ និង ការវាយប្រហារដោយយន្តហោះដ្រូនថយចុះ ៥៥ ភាគរយ។ យោធាអាមេរិកនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយលុកតាមផ្លូវអាកាសលើក្រុមហ៊ូទី ស្ទើររាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែមីនា នៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា “Rough Rider”។ ប្រតិបត្តិការនោះ ធ្វើឡើងមានគោលបំណងបញ្ឈប់ការគំរាមកំហែងរបស់ពួកហ៊ូទី ចំពោះនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាពិសេសបង្កើនការការពារក្នុងតំបន់ឡើងវិញ៕ ប្រភព ៖ AFP

  • រុស្ស៊ីថា គ្រីមៀ ជាទឹកដីខ្លួន មិនចរចាទៀតទេ

    រុស្ស៊ីថា គ្រីមៀ ជាទឹកដីខ្លួន មិនចរចាទៀតទេ

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា តំបន់គ្រីមៀ មិនត្រូវការចរចាអ្វីទៀតទេ ព្រោះរុស្ស៊ីចាត់ទុកថា ជាទឹកដីរបស់ខ្លួនរួចហើយ។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS News រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា តំបន់គ្រីមៀ (Crimea) មានកិច្ចព្រមព្រៀងរួចរាល់ ហើយមិនត្រូវបានពិភាក្សា នៅក្នុងការចរចា ជាមួយអ៊ុយក្រែនទេ។ លោក Lavrov បានសង្កត់ធ្ងន់ថា «រុស្ស៊ីមិនចរចាលើទឹកដី របស់ខ្លួននោះឡើយ»។ បើតាមកាសែត RT បានចុះផ្សាយដែរថា នៅក្នុងបទសម្ភាសន៍នោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រុស្ស៊ីតែងតែត្រៀមខ្លួន សម្រាប់ការចរចា «ច្បាស់លាស់ និងដោយគោរព»។ រុស្ស៊ីប្តេជ្ញាស្វែងរក “តុល្យភាពផលប្រយោជន៍” ជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ លោក Lavrov បានបន្ថែមថា មិនដូច រដ្ឋាភិបាលក្រុងកៀវ ដែលចោទមកលើរុស្ស៊ីថា មិនចង់បានសន្តិភាពទេ។ អ្នកការទូតកំពូលរូបនេះបានបន្តថា កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ លោកបានស្វាគមន៍ចំពោះផែនការបទឈប់បាញ់ របស់លោក Trump ប៉ុន្តែ…