Author: Dol Pheakdey

  • កូរ៉េខាងជើង បញ្ជាក់ពីការដាក់ពង្រាយទ័ពទៅរុស្ស៊ី ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស”

    កូរ៉េខាងជើង បញ្ជាក់ពីការដាក់ពង្រាយទ័ពទៅរុស្ស៊ី ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស”

    កូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទ (២៨ មេសា) នេះថា ខ្លួនបានបញ្ជូនទ័ពទៅប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ក្រោមបទញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរំដោះទឹកដីរុស្ស៊ី ដែលកាន់កាប់ដោយអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីរបស់បក្សកាន់អំណាចកូរ៉េខាងជើងថា ការបញ្ចប់ដោយជ័យជំនះនៃសមរភូមិរំដោះតំបន់ Kursk របស់រុស្ស៊ី បានបង្ហាញពី “កម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំ” រវាងកូរ៉េខាងជើង និងរុស្ស៊ី។ KCNA បន្តថា ការសម្រេចដាក់ពង្រាយទ័ពនេះស្ថិតក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំមុន ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស” ដ៏ក្លាហាន។ គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន ត្រូវបណ្តេញចេញពីភូមិចុងក្រោយរបស់រុស្ស៊ី ដែលពួកគេដណ្ដើមកាន់កាប់ ប៉ុន្តែទីក្រុងគីវបដិសេធការអះអាងនេះ ហើយនិយាយថា កងទ័ពរបស់ពួកគេនៅតែបន្តប្រតិបត្តិការក្នុងក្រុង Belgorod ដែលជាតំបន់រុស្ស៊ីមួយផ្សេងទៀតនៅជាប់ព្រំដែនអ៊ុយក្រែន។ ជាមួយគ្នានេះ រុស្ស៊ីក៏បានបញ្ជាក់កាលពីថ្ងៃសៅរ៍ជាលើកដំបូងថា ទាហានកូរ៉េខាងជើង បានប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Kursk។ មន្ត្រីអ៊ុយក្រែននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុប ១៤.០០០នាក់ រួមទាំងកងពង្រឹង ៣.០០០នាក់ ដើម្បីជំនួសការខាតបង់របស់ខ្លួន។ ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមយានដ្រូន ទាហានក្រុងព្យុងយ៉ាងបានរងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស៕

  • លោក Trump ជំរុញឱ្យរុស្ស៊ី ឈប់វាយប្រហារ ខណៈលោក Rubio គំរាមបោះបង់កិច្ចប្រឹងប្រែងសន្តិភាព

    លោក Trump ជំរុញឱ្យរុស្ស៊ី ឈប់វាយប្រហារ ខណៈលោក Rubio គំរាមបោះបង់កិច្ចប្រឹងប្រែងសន្តិភាព

    ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (២៧ មេសា) បានជំរុញរុស្ស៊ី ឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈប្រមុខការទូតរបស់អាមេរិក ក៏បានគំរាមជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប្រសិនបើខ្លួនមើលមិនឃើញមានវឌ្ឍនភាពទេនោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋ New Jersey លោក Trump បាននិយាយថា លោកខកចិត្តខ្លាំងដែលរុស្ស៊ី នៅតែបន្តវាយប្រហារអ៊ុយក្រែន ហើយបានលើកឡើងថា កិច្ចពិភាក្សាទល់មុខគ្នារបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅឯបុរីវ៉ាទីកង់ កាលពីថ្ងៃសៅរ៍ បានដំណើរការទៅយ៉ាងល្អ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលលោក Trump អាចនឹងបោះបង់ចោលនូវការប៉ុនប៉ងរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើរុស្ស៊ី និងអ៊ុយក្រែន មិនដំណើរការទៅមុខលើរឿងនេះ។ លោកលើកឡើងថា “អាមេរិកមិនអាចបន្តលះបង់ពេលវេលា និងធនធានសម្រាប់កិច្ចប្រឹងប្រែងនេះបានទេ ប្រសិនបើមិនទទួលបានផ្លែផ្កា”។ គួរឱ្យដឹងថា លោក Trump និងលោក Zelenskiy បានទៅទីក្រុងរ៉ូម សម្រាប់ពិធីបុណ្យព្រះសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស ហើយបានជួបប្រជុំគ្នានៅវិហារ Basilica បុរីវ៉ាទីកង់…

  • [UPDATE] មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យមានការស៊ើបអង្កេត ខណៈអ្នកស្លាប់ពីការផ្ទុះកំពង់ផែ កើនឡើងដល់ ៤០នាក់

    [UPDATE] មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យមានការស៊ើបអង្កេត ខណៈអ្នកស្លាប់ពីការផ្ទុះកំពង់ផែ កើនឡើងដល់ ៤០នាក់

    មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការផ្ទុះនៅកំពង់ផែ Shahid Rajaee ក្នុងទីក្រុង Bandar Abbas ភាគខាងត្បូងកាលពីថ្ងៃសៅរ៍។មានការថ្កោលទោសពីអន្តរជាតិលើការផ្ទុះដែលគេសង្ស័យជាសារធាតុគីមី ខណៈអ៊ីរ៉ង់បានចាប់ផ្ដើមការចរចានុយក្លេអ៊ែរជុំទី៣ជាមួយអាមេរិក។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោកបានហៅឧបទ្ទវហេតុនោះថាជាហេតុការណ៍ដ៏រន្ធត់ ហើយនិយាយថា បានបង្កឱ្យមានទុក្ខសោក និងក្តីបារម្ភយ៉ាងជ្រាលជ្រៅ ដោយជំរុញឱ្យក្រុមអាជ្ញាធរសន្តិសុខ និងតុលាការស៊ើបអង្កេតពេញលេញមួយដើម្បីស្វែងរកការធ្វេសប្រហែស ឬកំហុសដោយចេតនាណាមួយ ហើយបន្តចាត់ការតាមផ្លូវច្បាប់។ សេចក្តីថ្លែងការណ៍បានអានថា មន្រ្តីទាំងអស់ត្រូវតែចាត់ទុកខ្លួនឯងជាអ្នកទទួលខុសត្រូវចំពោះការទប់ស្កាត់ឧបទ្ទវហេតុសោកនាដកម្ម និងការបំផ្លិចបំផ្លាញបែបនេះ ។ យោងតាមក្រុមអាជ្ញាធរឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះដ៏ធំដែលបានកក្រើកទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានកើនឡើងដល់៤០នាក់និងរាប់រយនាក់រងរបួស។ លោក Mohammad Ashouri អភិបាលខេត្ត Hormozgan ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអាទិត្យបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០នាក់បានបាត់បង់ជីវិត និងបណ្ដាលឲ្យមនុស្សប្រមាណ៩០០នាក់ រងរបួស។ លោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់មួយចំនួនដែលទទួលរងការរលាកធ្ងន់ធ្ងរដោយសារតែការផ្ទុះនោះ ។កាលពីព្រឹកថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Hormozgan ដែលនិយាយថាមនុស្សជាង១.០០០នាក់ បានរងរបួសនៅក្នុងការផ្ទុះកាលពីថ្ងៃសៅរ៍ ជាការផ្ទុះដ៏ធំបំផុតមួយរបស់ប្រទេសនេះ ដែលមិនធ្លាប់បានឃើញ៕

  • [UPDATE] អ្នកស្លាប់ឡើងដល់ ១១នាក់ ក្នុងហេតុការណ៍រថយន្តបើកបំបុកហ្វូងមនុស្សនៅក្រុង Vancouver កាណាដា

    [UPDATE] អ្នកស្លាប់ឡើងដល់ ១១នាក់ ក្នុងហេតុការណ៍រថយន្តបើកបំបុកហ្វូងមនុស្សនៅក្រុង Vancouver កាណាដា

    នគរបាលក្រុងបាននិយាយកាលពីថ្ងៃអាទិត្យ (២៧ មេសា) ថា មនុស្សយ៉ាងហោចណាស់ ១១នាក់ ដែលមានអាយុចន្លោះពី ៥ឆ្នាំ ទៅ ៦៥ឆ្នាំ បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅពេលបុរសម្នាក់ដែលមានប្រវត្តិបញ្ហាសុខភាពផ្លូវចិត្ត បានបើករថយន្ត SUV មួយគ្រឿងទៅបំបុកហ្វូងមនុស្សនៅឯពិធីបុណ្យមួយរបស់សហគមន៍ហ្វីលីពីន នៅក្នុងទីក្រុង Vancouver ភាគខាងលិចប្រទេសកាណាដា។ នគរបាលបានចាប់ខ្លួនបុរសវ័យ ៣០ឆ្នាំម្នាក់ ដែលជាអ្នករស់នៅទីក្រុង Vancouver នោះ នៅនឹងកន្លែងកើតហេតុកាលពីល្ងាចថ្ងៃសៅរ៍ ដោយពណ៌នា ជនសង្ស័យរូបនេះថាមាន “ប្រវត្តិសំខាន់ៗ” នៃអន្តរកម្មជាមួយអាជ្ញាធរពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្ត ហើយពុំមានភស្តុតាងនៃអំពើភេរវកម្មក្នុងហេតុការណ៍នេះទេ។ លោក Steve Rai ប្រធាននគរបាលបណ្ដោះអាសន្ននៅទីក្រុង Vancouver បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យថា មនុស្សរាប់សិបនាក់បានរងរបួស ដោយអ្នកខ្លះធ្ងន់ធ្ងរខ្លាំង ហើយព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងក្នុងពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ។ គិតត្រឹមរសៀលថ្ងៃអាទិត្យ លោក Rai និយាយថា លោកមិនជឿថានៅមានការគំរាមកំហែងជាបន្តទៀតចំពោះសហគមន៍នេះទេ។ មន្ត្រីនគរបាលជាង ១០០នាក់ បានចូលរួមនៅក្នុងការស៊ើបអង្កេតនេះ ខណៈក្រុមមន្ត្រីមូលដ្ឋានបានធ្វើការជាមួយអាជ្ញាធរខេត្ត និងសហព័ន្ធដើម្បីផ្តល់ការគាំទ្រ។ សារចូលរួមរំលែកទុក្ខ និងគាំទ្រ បានហូរចូលកាណាដា ពីជុំវិញពិភពលោក៕

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ និងម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ…

  • លោក ពូទីន បញ្ជាឲ្យបញ្ជូនយន្តហោះសង្គ្រោះបន្ទាន់ទៅជួយអ៊ីរ៉ង់ ក្រោយផ្ទុះនៅកំពង់ផែ Bandar Abbas ខណៈអ្នកស្លាប់កើនដល់ ២៨នាក់

    លោក ពូទីន បញ្ជាឲ្យបញ្ជូនយន្តហោះសង្គ្រោះបន្ទាន់ទៅជួយអ៊ីរ៉ង់ ក្រោយផ្ទុះនៅកំពង់ផែ Bandar Abbas ខណៈអ្នកស្លាប់កើនដល់ ២៨នាក់

    (មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយដោះស្រាយស្ថានការណ៍បន្ទាន់ បន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏ធំមួយនៅកំពង់ផែ Bandar Abbas កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់ និងធ្វើឲ្យមនុស្សរាប់រយនាក់រងរបួស។ នេះបើយោងតាមក្រសួងគ្រាអាសន្នរុស្ស៊ី និងវិមានក្រឹមឡាំង ដែលបានចេញផ្សាយដោយទីភ្នាក់ងារ Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា នៅកំពង់ផែ Bandar Abbas ដែលជាកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ទំនងជាបណ្ដាលមកពីការផ្ទុះសារធាតុគីមី។ ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ២៨នាក់ស្លាប់ និងជាង ៧០០នាក់ផ្សេងទៀតរងរបួស។ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងបានស្នើផ្តល់ជំនួយដល់អ៊ីរ៉ង់ ដែលជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ។ ជាការឆ្លើយតបជាក់ស្តែង ក្រសួងគ្រាអាសន្នរុស្ស៊ី កំពុងរៀបចំបញ្ជូនយន្តហោះពន្លត់អគ្គិភ័យឯកទេស Beriev Be-200 និងយន្តហោះដឹកជញ្ជូនធុនធ្ងន់ Ilyushin Il-76 ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះ និងដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយនេះ។ គួរបញ្ជាក់ថា ការឆ្លើយតបរហ័សរបស់រុស្ស៊ីនេះ បានបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងដ៏រឹងមាំរវាងទីក្រុងមូស្គូ និងតេអេរ៉ង់ ក្នុងគ្រាអាសន្ន៕

  • [UPDATE] មានអ្នកស្លាប់ ៩នាក់ ខណៈអ្នកបើកបរត្រូវបានចាប់ខ្លួន ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្

    [UPDATE] មានអ្នកស្លាប់ ៩នាក់ ខណៈអ្នកបើកបរត្រូវបានចាប់ខ្លួន ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្

    នគរបាល បានអះអាងថា យ៉ាងហោចណាស់មានអ្នកស្លាប់ ៩នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ក្នុងទីក្រុង Vancouver រដ្ឋធានីនៃខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវរបស់ជនជាតិហ្វីលីពីន។ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយអត្តសញ្ញាណរបស់ជនបង្កហេតុ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ នគរបាលបញ្ជាក់ថា ពួកគេមានទំនុកចិត្តថា ឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មនោះឡើយ។ គួរឧប្បត្តិហេតុនេះបានកើតឡើងភ្លាមៗ ក្រោយម៉ោង ៨យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៣ ម៉ោងសកល) នៅក្បែរវិថី East 41st Avenue & Fraser Street ពោលគឺមួយថ្ងៃមុនការបោះឆ្នោតរបស់កាណាដា ដែលជាការបោះឆ្នោតសកល។ មនុស្សម្នាបានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យដែលត្រូវគេស្គាល់ឈ្មោះថា Lapu Lapu។ ក្រោយកើតហេតុការណ៍នោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំមានទុក្ខសោកជាខ្លាំងនៅពេលដែលបានឮអំពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ នៅឯពិធីបុណ្យ Lapu Lapu ក្នុងទីក្រុង Vancouver កាលពីល្ងាចមិញនេះ»។…

  • លោក Lee Jae-myung បេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតក្នុងបក្ស

    លោក Lee Jae-myung បេក្ខជននាំមុខសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតក្នុងបក្ស

    គណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ (ទី២៧ ខែមេសា) នេះ បានជ្រើសរើសលោក Lee Jae-myung ដែលជាអតីតប្រធានគណបក្ស ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណត្តិដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា។ លោក Lee បាននិងកំពុងនាំមុខនៅក្នុងការស្ទង់មតិជាច្រើនសប្តាហ៍ ដោយមានគម្លាត ២ខ្ទង់ លើបេក្ខជនមកពីក្រុមអភិរក្សនិយម គឺគណបក្សអំណាចប្រជាជន (PPP) ដែលនឹងតែងតាំងបេក្ខជនរបស់ខ្លួន នៅថ្ងៃទី៣ ខែឧសភា។ លោក Lee បានដឹកនាំបក្ស DP ឲ្យទទួលបានជ័យជម្នះជាមួយនឹងសំឡេងដ៏ច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០២៤ ហើយត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឈ្នះការបោះឆ្នោតបឋម ឬការបោះឆ្នោតក្នុងបក្ស បន្ទាប់ពីរូបលោកមានជ័យជម្នះលើបេក្ខជន ២នាក់ផ្សេងទៀតយ៉ាងងាយស្រួល ដោយទទួលបានការគាំទ្រពីបក្សរបស់លោក នៅក្នុងបោះឆ្នោតបឋមតាមតំបន់។ បរុសវ័យ ៦១ឆ្នាំដែលប្រែក្លាយទៅជាអ្នកនយោបាយពីអាជីពមេធាវី បានចាញ់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចុងក្រោយ ក្នុងឆ្នាំ២០២២ ដែលជាការបរាជ័យ ក្នុងសំឡេងដ៏ស្ដួចស្ដើងបំផុតជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង។ សម្រាប់ការបោះឆ្នោតនោះ ជ័យជម្នះបានធ្លាក់ទៅក្នុងដៃរបស់លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងដោយតុលាការធម្មនុញ្ញ កាលពីដើមខែនេះ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី៕

  • ប្រមុខបក្ស NR ត្រៀមចូលប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ បើលោកស្រី Le Pen ខកខាន

    ប្រមុខបក្ស NR ត្រៀមចូលប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧ បើលោកស្រី Le Pen ខកខាន

    លោក Jordan Bardella បានប្រាប់សារព័ត៌មាន Le Parisien ថា រូបលោកគ្រោងនឹងធ្វើជាបេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សស្តាំនិយមជ្រុល គឺបក្ស National Rally (NR) នៅឆ្នាំ២០២៧ ប្រសិនបើមេដឹកនាំគណបក្ស លោកស្រី Marine Le Pen នៅតែត្រូវបានរារាំងមិនឲ្យឈរឈ្មោះនោះ។ គួរបញ្ជាក់ថា លោកស្រី Le Pen វ័យ ៥៦ឆ្នាំដែលបានឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីចំនួន ៣លើក ហើយជាអ្នកនាំមុខគេ សម្រាប់ការបោះឆ្នោតនោះ ត្រូវបានរារាំងមិនឲ្យស្វែងរកតំណែងសាធារណៈរយៈពេល ៥ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញថា លោកស្រី និងសមាជិកមួយចំនួននៃគណបក្សរបស់លោកស្រី មានទោស នៅក្នុងខែមីនា ពីបទប្រើប្រាស់ថវិកាមិនត្រឹមត្រូវ។ លោកស្រី Le Pen បានបដិសេធមិនបានធ្វើអ្វីខុសឡើយ ហើយបាននិយាយថា លោកស្រីនឹងប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចនេះ ជាអ្វីដែលលោកស្រីបានលើកឡើងថា មានហេតុផលនយោបាយ និងមានគោលបំណងរារាំងការប៉ុនប៉ងប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី។ លោក Bardella ដែលជាប្រមុខគណបក្សវ័យ ២៩ឆ្នាំ និងជាសមាជិកសភាអឺរ៉ុប មិនមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់តុលាការនេះទេ។ នៅមុននេះ លោកបានចៀសវាងមិនផ្ដល់ភាពច្បាស់លាស់ អំពីថា តើលោកនឹងស្វែងរកតំណែងសាធារណៈខ្ពស់បំផុតរបស់ប្រទេស…

  • លោក Trump៖ នាវារបស់អាមេរិក គួរតែបានឆ្លងកាត់ព្រែកជីក Panama និង Suez ដោយមិនបាច់បង់ថ្លៃ

    លោក Trump៖ នាវារបស់អាមេរិក គួរតែបានឆ្លងកាត់ព្រែកជីក Panama និង Suez ដោយមិនបាច់បង់ថ្លៃ

    ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ (ទី២៦ ខែមេសា) បាននិយាយថា នាវាយោធា និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ព្រែកជីក Panama (ប៉ាណាម៉ា) និង Suez (ស៊ុយអេ) ដោយមិនចាំបាច់បង់ថ្លៃនោះឡើយ។ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងថា៖ «ខ្ញុំបានស្នើឲ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ចាត់វិធានការ និងធ្វើឲ្យវាក្លាយជាផ្លូវការយ៉ាងឆាប់រហ័ស ចំពោះបញ្ហានេះ»។ គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ឆ្លងកាត់ផ្នែកដ៏តូចបំផុតនៃជ្រោយ រវាងអាមេរិកខាងជើង និងខាងត្បូង ដែលអាចឲ្យនាវាធ្វើដំណើរបានលឿនជាងមុន រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ ផ្លូវនេះជួយដោះស្រាយប្រហែល ៤០ភាគរយនៃចរាចរណ៍កុងតឺន័ររបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ សហរដ្ឋអាមេរិកបានបញ្ចប់ការសាងសង់ព្រែកជីកនេះនៅដើមសតវត្សរ៍ទី២០ ប៉ុន្តែបានប្រគល់ការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រនេះឲ្យទៅប្រទេសប៉ាណាម៉ាក្នុងឆ្នាំ១៩៩៩។ តែលោក Trump បាននិយាយម្តងហើយម្តងទៀតថា លោកចង់ «យកព្រែកជីកនេះមកវិញ»។ មុនពេលចូលកាន់តំណែងក្នុងខែមករា លោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ឬកម្លាំងយោធា ដើម្បីសម្រេចគោលបំណងគ្រប់គ្រងព្រែកជីកនេះ៕