Author: Dol Pheakdey
-

UN ៖ យោធាមីយ៉ាន់ម៉ាប្រើហិង្សា និងចាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោត
ណៃពិដោ ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រើអំពើហិង្សា និងការបំភិតបំភ័យ បង្ខំឲ្យពលរដ្ឋនាំគ្នាទៅបោះឆ្នោតនាពេលខាងមុខ ខណៈក្រុមប្រឆាំងប្រដាប់អាវុធក៏កំពុងប្រើយុទ្ធសាស្ត្រស្រដៀងគ្នាដែរ សំដៅរារាំងប្រជាជនកុំទៅបោះឆ្នោត ។ នេះបើតាមការលើកឡើងរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ។ របបយោធាមីយ៉ាន់ម៉ានឹងធ្វើជាអ្នកមើលខុសត្រូវការបោះឆ្នោត ដែលចាប់ផ្តើម នៅថ្ងៃអាទិត្យ ដោយចាត់ទុកការបោះឆ្នោតដ៏តឹងរ៉ឹងបំផុតនេះថា ជាការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ ពោលគឺរយៈពេល ៥ឆ្នាំ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតចុងក្រោយ ដែលបណ្តាលឲ្យមានសង្គ្រាមស៊ីវិលរហូតដល់សព្វថ្ងៃ ។ តែទោះបីជាយ៉ាងណា ក្រុមឃ្លាំមើលអន្តរជាតិបានច្រានចោលការបោះឆ្នោតជាដំណាក់កាលរយៈពេលមួយខែរបស់មីយ៉ាន់ម៉ានេះ ហើយចាត់ទុកថា វាគ្រាន់តែការលើកមុខមាត់របបដឹកនាំយោធាឡើងវិញប៉ុណ្ណោះ ។ បើតាមលោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ, អាជ្ញាធរយោធាមីយ៉ាន់ម៉ាត្រូវតែបញ្ឈប់ការប្រើអំពើហិង្សាដ៏សាហាវឃោរឃៅ ដើម្បីបង្ខំឲ្យពលរដ្ឋទៅបោះឆ្នោត និងបញ្ឈប់រាល់ការចាប់ខ្លួនអ្នកដែលមិនពេញចិត្តនឹងរបបដឹកនាំយោធា ។ សូមបញ្ជាក់ថា ការបោះឆ្នោតដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា គ្រោងធ្វើឡើងក្នុងគ្រាដែលអតីតមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី នៅតែជាប់ពន្ធនាគារ ហើយគណបក្សដ៏មានប្រជាប្រិយរបស់លោកស្រីត្រូវបានរំលាយ ក្រោយរបបយោធាបានបញ្ចប់បទពិសោធន៍សាកល្បងអនុវត្តលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍របស់ប្រទេសនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ៕ ប្រភព ៖ CNA
-

Zelensky ថា ក្មេងអាយុ៤ឆ្នាំ បានស្លាប់ព្រោះដ្រូនរុស្ស៊ី
កៀវ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky និយាយថា ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់បានស្លាប់ អំឡុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី នៅក្នុងតំបន់ Zhytomyr។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ទៅលើអគារលំនៅដ្ឋានមួយកន្លែង បានសម្លាប់កុមារអាយុ ៤ ឆ្នាំ នៅក្នុងតំបន់ Zhytomyr ភាគកណ្តាលរបស់ប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និង បង្កឱ្យមានការដាច់ចរន្តអគ្គិសនី ក្នុងគ្រាដែលមានអាកាសធាតុត្រជាក់។ លោកបានអះអាង កាលពីថ្ងៃអង្គារថា «ជាការវាយប្រហារ នៅមុនបុណ្យណូអែល ដែលមានការជួបជុំគ្រួសារ ហើយនៅចំកណ្តាលការចរចា ដែលមានបំណងបញ្ចប់សង្រ្គាមនេះ»។ អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្សបីនាក់បានរងរបួស ក្នុងនោះ មានកុមារពីរនាក់ ប៉ុន្តែ កុមារម្នាក់ ក្រោយមក បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ លោក Volodymyr Zelensky បានអះអាងថា ក៏មានការស្លាប់មនុស្ស នៅក្នុងតំបន់ នៃទីក្រុង Kyiv…
-

ការនាំចេញបន្លែ ផ្លែឈើវៀតណាមទៅថៃ ធ្លាក់ចុះ ៦០%
ហាណូយ ៖ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ទៅកាន់ប្រទេសថៃ បានធ្លាក់ចុះ ៦០% ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress។ ប្រភពបានចុះផ្សាយ កាលពីថ្ងៃចន្ទថា តម្លៃនាំចេញ ទៅថៃ មានត្រឹម ១០៥លានដុល្លារ ប៉ុន្តែ បន្លែ ផ្លែឈើវៀណាម នាំទៅប្រទេសផ្សេងៗ សុទ្ធតែមានកំណើនល្អ។ លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម បាននិយាយថា មានមូលហេតុជាច្រើន នៅពីក្រោយការធ្លាក់ចុះនេះ ក្នុងនោះ ក៏មានគោលនយោបាយរឹតបន្តឹងព្រំដែនរបស់ប្រទេសថៃ ចំពេលមានជម្លោះ នាពេលថ្មីៗនេះ ជាមួយកម្ពុជា ដែលបានរំខានដល់ការដឹកជញ្ជូន។ សម្រាប់មូលហេតុមួយទៀត លោកអះអាងថា ប្រទេសថៃ ធ្លាប់នាំចូលទុរេនក្លាសេពីវៀតណាម ដើម្បីនាំចេញវិញ ទៅកាន់ប្រទេសចិន ប៉ុន្តែ លែងមានទៀតហើយ ចាប់តាំងពីវៀតណាម បានទទួលការអនុញ្ញាតឲ្យនាំចេញផលិតផលនេះ ដោយផ្ទាល់ ទៅកាន់ប្រទេសចិន។ ការធ្លាក់ចុះនេះ បានអូសទាញប្រទេសថៃ ចុះមកនៅលេខរៀងទី៩…
-

ជប៉ុន នឹងបើកដំណើរការរោងចក្រនុយក្លេអ៊ែរធំបំផុតលើលោកឡើងវិញ ក្រោយបិទអស់ ១៥ ឆ្នាំ
តូក្យូ ៖ ប្រទេសជប៉ុននឹងបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបង្អស់លើពិភពលោកឡើងវិញ ក្រោយបិទអស់រយៈពេលជិត ១៥ ឆ្នាំ ដោយសារតែគ្រោះមហន្តរាយ Fukushima ។ បើតាមសារព័ត៌មាន Al Jazeera, រោងចក្រថាមពលនុយក្លេអ៊ែរដែលគ្រោងនឹងបើកឡើងវិញនេះមានឈ្មោះ Kashiwazaki-Kariwa មានទីតាំងនៅចម្ងាយប្រមាណ ២២០ គីឡូម៉ែត្រ ពីភាគពាយព្យទីក្រុងតូក្យូ ។ វាស្ថិតក្នុងចំណោមរ៉េអាក់ទ័រនុយក្លេអ៊ែរសរុបចំនួន ៥៤ ដែលត្រូវបានបិទ ក្រោយកើតមានការរញ្ជួយផែនដី និងរលកយក្សស៊ូណាមិនៅឆ្នាំ ២០១១ ដែលបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiich ។ ផែនការបើកដំណើរការឡើងវិញនេះកើតមានឡើង ក្រោយសភារបស់ខេត្ត Niigata បានអនុម័តការបោះឆ្នោតផ្ដល់ទំនុកចិត្ត ទៅលើលោកអភិបាលខេត្ត Hideyo Hanazumi ដែលបានគាំទ្រឲ្យបើករោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សមួយនេះឡើងវិញកាលពីខែមុន ។ ចាប់តាំងពីពេលនោះមក ជប៉ុនបានដំណើរការឡើងវិញ រ៉េអាក់ទ័រចំនួន ១៤ ក្នុងចំណោម ៣៣ ដែលនៅអាចធ្វើប្រតិបត្តិការបាន ស្របពេលដែលទីក្រុងតូក្យូព្យាយាមកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ។ ជាមួយគ្នានេះ លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi ដែលបានឡើងកាន់តំណែងកាលពី២ខែមុន ក៏បានគាំទ្រកិច្ចប្រឹងប្រែងដំណើរការថាមពលនុយក្លេអ៊ែរឡើងវិញផងដែរ ដើម្បីពង្រឹងសន្តិសុខថាមពល និងទប់ទល់ជាមួយតម្លៃនៃការនាំចូលឥន្ធនៈហ្វូស៊ីល…
-

ថៃ ប្រកាសមិនខ្វល់នឹងសម្តីលោក ត្រាំ ដែលអះអាងថា ថៃ បំពានលើ កម្ពុជា មុន
បាងកក ៖ប្រទេសថៃបានប្រកាសមិនខ្វល់នឹងពាក្យសម្ដីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលអះអាងថា ប្រទេសថៃជាអ្នកបំពានមកលើកម្ពុជាមុននៅក្នុងជម្លោះតាមព្រំដែន ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Kaohoon International នៅថ្ងៃអង្គារ ។ ប្រភពរៀបរាប់ថា ខណៈអាស៊ានគ្រោងនឹងបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញនោះ ស្រាប់តែ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បែរជាចោទប្រកាន់ប្រទេសថៃថា ជាអ្នកផ្តួចផ្តើមឲ្យមានអរិភាពទៅលើកម្ពុជាមុនទៅវិញ ។ លោក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃចន្ទថា ប្រទេសថៃជាអ្នកអុជបញ្ឆេះសង្គ្រាមម្ដងទៀតជាមួយកម្ពុជា ។ លោកថា ថៃជាអ្នកចាប់ផ្ដើមសង្គ្រាមមកលើកម្ពុជាមុន ។ ឆ្លើយតបនឹងរឿងនេះ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ថៃមិនព្រួយបារម្ភនោះទេ ជុំវិញការចោទប្រកាន់នេះ ដោយអះអាងថា សកម្មភាពរបស់ថៃ គ្រាន់តែធ្វើដើម្បីការពារអធិបតេយ្យភាព របស់ប្រទេសតែប៉ុណ្ណោះ ។ លោក Anutin បញ្ជាក់ថា នេះជាបញ្ហាដែលត្រូវដោះស្រាយឲ្យបានពេញលេញរវាងថៃ និងកម្ពុជា ។ ជាមួយគ្នានេះ…
-

អាមេរិក ចោទ ចិន សំងំដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីបជាង ១០០ គ្រាប់ ក្នុងមូលដ្ឋានមីស៊ីលក្រោមដី
វ៉ាស៊ីនតោន ៖ អាមេរិកបានចង្អុលមុខចិនចំៗ ថាបានដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ច្រើនជាង ១០០គ្រាប់ នៅឯមូលដ្ឋានមីស៊ីលក្រោមដីចំនួន ៣ទីតាំង និងថា ទីក្រុងប៉េកាំងគ្មានចេតនាបើកកិច្ចចរចាលើការគ្រប់គ្រងអាវុធនោះទេ ។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ។ ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងនៅក្នុងសេចក្ដីព្រាងរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក ដែលបានគូសបញ្ជាក់ពីការកើនឡើងមហិច្ឆតាយោធារបស់ប្រទេសចិន ។ យោងតាមរបាយការណ៍នេះ ចិនទំនងជាបានដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីប ដំណើរការដោយឥន្ធនៈរឹង DF-31 ICBM ជាង ១០០គ្រាប់ នៅតាមមូលដ្ឋានមីស៊ីលក្រោមដី ស្ថិតនៅតំបន់ព្រំដែនរបស់ចិនជាប់ម៉ុងហ្គោលី ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចាត់ទុករបាយការណ៍ ស្ដីពីការអភិវឌ្ឍយោធារបស់ចិន ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ថាជាការលាបពណ៌ ដែលមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះចិន និងមានចេតនាបំភ័ន្តសហគមន៍អន្តរជាតិ ។ ផ្អែកតាមស្ថាប័ន Bulletin of the Atomic Scientists កាសែតរ៉យទ័ររាយការណ៍ថា ចិនកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងស្ដុកសព្វាវុធរបស់ខ្លួន លឿនជាងប្រទេសមហាអំណាចប្រដាប់ដោយអាវុធនុយក្លេអ៊ែរដទៃទៀត ។ ជាក់ស្តែង យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ហៅកាត់ (SIPRI), អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល…
-

លោក ត្រាំ ថា នាវាចម្បាំងអាមេរិកថ្មី ដាក់ឈ្មោះលោក
វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីនាវាចម្បាំងអាមេរិកប្រភេទថ្មី ដែលនឹងត្រូវដាក់ឈ្មោះរបស់លោក។ លោកប្រធានាធិបតីបានប្រាប់អ្នកកាសែត នៅឯគេហដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទថា «កប៉ាល់លំដាប់ Trump ឬ Trump-class នឹងក្លាយជានាវាចម្បាំងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលមិនធ្លាប់មាន»។ លោក Trump បាននិយាយថា «យើងស្រមៃថា កប៉ាល់ទាំងនេះនឹងក្លាយជានាវាចម្បាំងដំបូងគេបង្អស់ នៃថ្នាក់ថ្មី ដែលនឹងត្រូវបានផលិត នៅឆ្នាំខាងមុខ» លោកបានកត់សម្គាល់ពីគោលដៅចុងក្រោយ នៃ នាវាចម្បាំងថ្មី ចន្លោះ ពី ២០ ទៅ ២៥ គ្រឿង។ លើកចុងក្រោយ ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់នាវាចម្បាំង ក្នុងការប្រយុទ្ធ គឺនៅឆ្នាំ១៩៩១ កំឡុងសង្គ្រាមឈូងសមុទ្រលើកទី១ ប្រឆាំងនឹងអ៊ីរ៉ាក់ នេះបើតាមសារព័ត៌មាន Nbc News។ សារព័ត៌មាននេះ បានស្រង់សម្តីរបស់មេបញ្ជាការទ័ពជើងទឹកអាមេរិក លោក Phelan ដែលបញ្ជាក់ថា…
-

ថៃ ថា កិច្ចព្រមព្រៀងសន្តិភាពពីមុន ធ្វើទាំងប្រញាប់ដើម្បីលោកត្រាំឆាប់បានស៊ីញ៉េ
គូឡាឡាំពួ ៖ រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា កាលពីមុន ត្រូវបានធ្វើទាំងប្រញាប់ប្រញាល់ ដើម្បីឲ្យលោក ដូណាល់ ត្រាំ ឆាប់បានចុះហត្ថលេខា។ ថ្លែងពីម៉ាឡេស៊ី កាលពីថ្ងៃចន្ទ, រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយថា កិច្ចព្រមព្រៀង ដែលបែកបាក់ជាមួយកម្ពុជា នាពេលនេះ ត្រូវបានក្រុងវ៉ាស៊ីនតោន ប្រញាប់ប្រញាល់ធ្វើឲ្យបានមុនពិធីចុះហត្ថលេខា ដែលគ្រប់គ្រងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ប្រមុខការទូតថៃ រូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជានិងថៃ។ និយាយអំពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ ក្នុងខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានលើកឡើងថា «ខ្ញុំបានកត់សម្គាល់ឃើញថា ពេលខ្លះ យើងប្រញាប់ប្រញាល់ធ្វើសេចក្តីប្រកាសរួម…ដោយសារតែសហរដ្ឋអាមេរិក ចង់ឱ្យសេចក្តីប្រកាស ដែលបានចុះហត្ថលេខា ទាន់ពេលវេលា នឹងដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Trump»។ បើតាមកាសែត AFP, កម្ពុជាបាននិយាយថា ប្រទេសថៃបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាស…
-
![[BREAKING NEWS] ប្រធានាធិបតីអាមេរិក Doland Trump និយាយថា ថៃកំពុងបញ្ឆេះសង្គ្រាមជាមួយកម្ពុជាម្ដងទៀត](http://165.232.167.198/wp-content/uploads/2025/12/photo_2025-12-23_10-22-29.jpg)
[BREAKING NEWS] ប្រធានាធិបតីអាមេរិក Doland Trump និយាយថា ថៃកំពុងបញ្ឆេះសង្គ្រាមជាមួយកម្ពុជាម្ដងទៀត
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅគេហដ្ឋានប្រធានាធិបតី Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក Trump បានសំដៅម្តងទៀតទៅលើជម្លោះថៃ-កម្ពុជា ថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមទាំងប្រាំបីដែលរូបលោកបានបញ្ឈប់នៅជុំវិញពិភពលោក ដោយបានបន្ថែមថា ប្រទេសថៃកំពុងចាប់ផ្តើមបង្កើតរឿងនេះឡើង។ ពួកគេបានចាប់ផ្ដើមសង្គ្រាមជាមួយកម្ពុជា ពួកគេបានបញ្ឆេះសង្គ្រាមនេះម្ដងទៀត ។យើងបានរុញឲ្យវាស្ថិតក្នុងស្ថានភាពមួយល្អហើយ។
-
