Author: Dol Pheakdey
-

គម្រោងផលិតយន្តហោះដើរដោយអ៊ីដ្រូសែនដំបូងបំផុតលើលោករបស់ Airbus ត្រូវប្រកាសផ្អាក
ប៉ារីស ៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus មានផែនការពន្យារពេលអភិវឌ្ឍលើគម្រោងផលិតយន្តហោះដើរដោយថាមពលអ៊ីដ្រូសែនរបស់ខ្លួន បន្ទាប់ពីបានចំណាយលុយអស់ជិត ២ ពាន់លានដុល្លារ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal។ ផ្អែកតាមសារព័ត៌មាន RT Airbus ធ្លាប់បានប្រកាសនៅឆ្នាំ ២០២០ ថា ក្រុមហ៊ុនយក្សអឺរ៉ុបមួយនេះ មានបំណងដាក់ឱ្យដំណើរការយន្តហោះគ្មានការបំភាយឧស្ម័ន ឬយន្តហោះដើរដោយថាមពលអ៊ីដ្រូសែននៅឆ្នាំ ២០៣៥ ដោយហៅផែនការប្រកបដោយមហិច្ឆតានេះថា ជារបកគំហើញដ៏មានសក្តានុពលសម្រាប់វិស័យអាកាសចរណ៍ពិភពលោក។ ទោះជាយ៉ាងណា មនុស្សដែលដឹងពីបញ្ហានេះបានប្រាប់កាសែត Wall Street Journal ថា Airbus បានវិនិយោគជាង ១.៧ ពាន់លានដុល្លារលើគម្រោងដ៏មានសក្តានុពលនេះ ប៉ុន្តែក្រុមហ៊ុនបានប្រកាសកាលពីឆ្នាំមុនថា ឧបសគ្គបច្ចេកទេស និង បញ្ហាសេដ្ឋកិច្ចក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីដ្រូសែន បានរារាំង Airbus មិនឱ្យសម្រេចបានតាមគោលដៅរបស់ខ្លួន។ ហើយកាលពីដើមខែកុម្ភៈ Airbus ក៏បានជូនដំណឹងដល់បុគ្គលិកផងដែរថា ថវិការបស់គម្រោងនេះនឹងត្រូវកាត់បន្ថយ ហើយពេលវេលាកំណត់របស់វាក៏ត្រូវពន្យារពេល ចំណែកកាលបរិច្ឆេតថ្មីក៏មិនត្រូវបានជូនដំណឹងទេ។ ទន្ទឹមគ្នា ក្រុមហ៊ុនថាមពលធំៗនៅអឺរ៉ុបមួយចំនួនក៏កំពុងគិតឡើងវិញ ចំពេលមានការចំណាយខ្ពស់ និង ពិបាកក្នុងការផ្លាស់ប្តូរឆ្ងាយពីថាមពលឥន្ធនៈហ្វូស៊ីល នេះបើយោងតាមទស្សនាវដ្តីឧស្សាហកម្មឈានមុខគេ Windpower Monthly។…
-

សិស្សមីយ៉ាន់ម៉ា៦ម៉ឺននាក់ប្រឡងបាក់ឌុបឡើងវិញ ក្រោយក្រដាសកិច្ចការត្រូវបានបំផ្លាញ អំឡុងរញ្ជួយដី
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃអង្គារនេះថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅប្រទេសមីយ៉ាន់ម៉ា ជាង៦០,០០០នាក់ ត្រូវតែប្រឡងឡើងវិញ ក្រោយពេលដែលក្រដាសកិច្ចការរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ អំឡុងគ្រោះរញ្ជួយដី សម្លាប់មនុស្សជាង៣,៧០០នាក់។ ក្រដាសចម្លើយ របស់បេក្ខជន ចំនួន៦២,៩៥៤នាក់ មកពីតំបន់ភាគខាងជើង ដែលត្រូវបានរក្សាទុក ក្នុងអគារសកលវិទ្យាល័យ Mandalay ត្រូវបានភ្លើងឆេះអស់ខ្ទេចខ្ទី ដែលបណ្តាលមកពីការរញ្ជួយដី ៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានអះអាងថា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ម្ដងទៀត សម្រាប់ពួកគេ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា។ បើតាមប្រភព ឱ្យដឹងដែរថា សិស្សប្រហែល១៣ម៉ឺននាក់ បានចុះឈ្មោះប្រឡងបាក់ឌុប កាលពីឆ្នាំមុន។ អង្គការ យូនីសេហ្វ បានប៉ាន់ប្រមាណថា កុមារមីយ៉ាន់ម៉ា ចំនួន២,៧ លាននាក់ កំពុងរស់នៅក្នុងតំបន់ ដែលរងការវាយប្រហារដោយរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការវិភាគ របស់ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ NASA៕ ប្រភពពី AFP
-

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា ផ្តល់ផលប្រយោជន៍ច្រើន លើទំនាក់ទំនងប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន មកកាន់កម្ពុជានាពេលថ្មីៗនេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើនទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់ ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា អ្វីដែលកម្ពុជា ត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត។ សម្តេចប្រធានព្រឺទ្ធសភា បានបញ្ជាក់ថា ព្រែកជីកនេះ បើទោះបីជា មាន ឬគ្មានមិត្តចិន ក៏កម្ពុជា ត្រូវតែធ្វើឱ្យបានដែរ ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់កម្ពុជា មិត្តចិន បានប្រកាសនៅក្នុងការផ្តល់ជំនួយ ក៏ដូចជា ឱ្យក្រុមហ៊ុនមកចូលរួម…
-

លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនជានិច្ច សម្រាប់ការចរចាបញ្ចប់សង្គ្រាម
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រូបលោកបើកចិត្តជានិច្ច ចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់សង្គ្រាមជាង ៣ ឆ្នាំកន្លងមកនេះ។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានទូរទស្សន៍រដ្ឋថាថា យើងតែងតែនិយាយថា យើងមានអាកប្បកិរិយាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមសន្តិភាពទាំងអស់។ ហើយយើងសង្ឃឹមថា អ្នកតំណាងអ៊ុយក្រែននឹងមានអារម្មណ៍ដូចគ្នា។ ទោះជាយ៉ាងណា លោកប្រធាធិបតី ពូទីន ក៏ព្រមានផងដែរថា រុស្ស៊ីនឹងនៅតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រោះកងទ័ពអ៊ុយក្រែន និងបរទេសបានប្រើទីតាំងទាំងនេះ ជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។ ចំណែកអ៊ុយក្រែននឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីជួបជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សារកវិធីបញ្ចប់សង្រ្គាមដែលអូសបន្លាយជាងបីឆ្នាំ។ បើទោះបីជាមានការបង្ហាញជំហរបើកចំហខ្លះៗក៏ដោយ ក៏គេមិនទាន់ឃើញមានសញ្ញាជាក់ស្តែងណាមួយ នៃការឈានទៅរកកិច្ចចរចាសន្តិភាពប្រកបដោយផ្លែផ្ការវាងរុស្ស៊ី និងអ៊ុយក្រែននៅឡើយទេ៕ ប្រភព ៖ AFP
-

សមាជិកសភាឲ្យTrumpនាំអ្នកនិរទេសខុសទៅអាមេរិកវិញ
បរទេស ៖ ក្រុមសមាជិកសភាអាមេរិក បានធ្វើដំណើរទៅប្រទេស El Salvador ដើម្បីជំរុញឱ្យមានការដោះលែង ជនចំណាកស្រុក ដែលត្រូវបាននិរទេស ច្រលំ ក្រោមបញ្ជាលោកប្រធានាធិបតីអាមេរិក Donald Trump។ គណៈប្រតិភូសភា នៃ គណបក្សប្រជាធិបតេយ្យ បានធ្វើទស្សនកិច្ច ទៅទីនោះ ក្នុងការជំរុញថ្មីមួយ ដើម្បីធានាបាននូវការដោះលែង អ្នករស់នៅសហរដ្ឋអាមេរិក ដែលត្រូវបាននិរទេសខុសម្នាក់ នៅចំកណ្តាល នៃជម្លោះនយោបាយ ដែលកំពុងកើនឡើង។ លោក Kilmar Abrego Garcia ត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេស El Salvador ហើយនៅតែជាប់ពន្ធនាគារ បើទោះបីជាតុលាការកំពូល របស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump សម្រួលដល់ការវិលត្រឡប់ ទៅកាន់សហរដ្ឋអាមេរិកវិញ ក៏ដោយ។ ស្ត្រី សមាជិកសភា Yassamin Ansari បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយមន្ត្រីស្ថានទូតអាមេរិកថា «គ្មានហេតុផលសម្រាប់ខ្ញុំ ក្នុងការជឿថា រដ្ឋបាល Trump កំពុងធ្វើអ្វីទាំងអស់ ដើម្បីជួយសម្រួលដល់ការវិលត្រឡប់មកមាតុប្រទេសវិញ ដោយសុវត្ថិភាព…
-

ខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជិត ៦ម៉ឺនបណ្ណ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ពិធីចែកបណ្ណកម្មសិទ្ធនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់…
-

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West ជួបពិភាក្សាគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ- អន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West បានពិភាក្សាគ្នាផងដែរអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ ។ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្មដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចូលកម្ពុជា…
-

លោក ត្រាំ គាំទ្ររដ្ឋមន្រ្តីការពារជាតិរឿងលេចធ្លាយផែនការសង្គ្រាម
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានចេញមុខបង្ហាញការគាំទ្រដល់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ផេត ហេកសេត ដែលកំពុងផុងខ្លួននឹងរឿងអាស្រូវធ្វើឱ្យបែកធ្លាយផែនការសង្គ្រាមអាមេរិកនៅយេម៉ែន នៅក្នុងគ្រុបឆាតនៃកម្មវិធីផ្ញើសារ Signal។ លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ថា លោក ហេកសេត កំពុងធ្វើការងារដ៏អស្ចារ្យ ដោយលោកថែមទាំងបានចាត់ទុកសេចក្តីរាយការណ៍ដែលចោទលោក ហេកសេត ធ្វើឱ្យបែកធ្លាយផែនការសង្គ្រាមជាលើកទី២ថា ជា “ព័ត៌មានក្លែងក្លាយ”។ ប្រមុខការពារជាតិអាមេរិក លោក ហេកសេត បានថ្លែងការពារខ្លួនប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រព័ន្ធផ្សព្វផ្សាយបានយកប្រភពអនាមិកពីអតីតមន្ត្រី ដែលមិនសប្បាយចិត្ត ហើយបន្ទាប់មក ពួកគេព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះលោក។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់នេះទេ។ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក ហេកសេត បានចែករំលែកព័ត៌មានលម្អិត នៃប្រតិបត្តិការយោធានៅប្រទេសយេម៉ែន ក្នុងការជជែកជាក្រុម ដែលរួមបញ្ចូលទាំងប្រពន្ធ និងបងប្រុសរបស់លោកផងដែរ៕ ប្រភព ៖ AFP
-

Boeing 737 MAX ដែលក្រុមហ៊ុនចិនបញ្ជាទិញត្រូវបញ្ជូនទៅអាមេរិកវិញ ដោយសារសង្គ្រាមពន្ធគយ
បរទេស៖ យន្តហោះ Boeing 737 MAX ដែលត្រូវបានប៉ុនប៉ងដឹកជញ្ជូន ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airlines ប្រើប្រាស់តាមការបញ្ជាទិញ ត្រូវបានបញ្ជាឲ្យហោះត្រលប់ ទៅអាមេរិកវិញ ហើយត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមរងគ្រោះ ពីសង្គ្រាមពន្ធ ផ្តើមចេញពីលោក Trump នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN ថ្មីៗនេះ។ យោងតាមសាក្សី ដែលជាភ្នាក់ងាររបស់ Reuters បានឱ្យដឹងថា យន្តហោះ 737 MAX បានប៉ុងប៉ងចុះចត នៅប្រជុំកោះ Zhoushan នៃខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន កាលពីថ្ងៃសៅរ៍ ប៉ុន្តែ បានហោះត្រលប់ក្រោយវិញ នៅកន្លែងផលិតយន្តហោះ Boeing ស្ថិតក្នុងទីក្រុង Seattle នៅល្ងាចថ្ងៃដដែល។ យន្តហោះមួយគ្រឿងនេះ បានឈប់ចាក់សាំង នៅកោះ Guam និង Hawaii ដើម្បីអាចធ្វើដំណើរត្រឡប់វិញ ក្នុងចម្ងាយផ្លូវ ៨,០០០គីឡូម៉ែត្រ។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលដែលអាមេរិកនិងចិនបានតំឡើងពន្ធលើទំនិញទៅវិញទៅមក បន្តបន្ទាប់។…
-

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ចំនួន៣
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចាំបាច់ ដូចខាងក្រោម៖ ១-ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥ ។ ២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៥ ។ ៣-ផ្សេងៗ…។ ក្រោយពីពិនិត្យពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:១៥ នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាលើកទី៣ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយ គឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥ ៕ ដោយ ៖ វណ្ណលុក