Author: Dol Pheakdey

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់

    (ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២៥ ។ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជា អស់រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួម មាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ ក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ ។ លោក Kevin Whitcraft បានឱ្យដឹងផងដែរថា…

  • ចម្ការផ្កាស្បៃរឿងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅតែទាក់ទាញ​បេះដូងអ្នក​ស្រឡាញ់រូបថត

    ចម្ការផ្កាស្បៃរឿងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅតែទាក់ទាញ​បេះដូងអ្នក​ស្រឡាញ់រូបថត

    កំពង់ចាម៖ទោះជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ និងកន្លងផុត​ទៅជាច្រើនថ្ងៃហើយក្តី តែចម្ការផ្កាស្បៃ​រឿងដែលស្ថិតនៅក្បែរស្ពានគីហ្សូណា ជាស្ពានឆ្លងទន្លេមេគង្គដ៏ធំប្រចាំខេត្តកំពង់ចាមនៅទាក់ទាញប្រជា​ពលរដ្ឋ​ក្នុងខេត្ត អ្នក​ទេសចរ​ជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់មិនអាចរំលងហួស ដោយមិនឈប់ផ្តិតយកទិដ្ឋភាពចម្ការបុប្ផាដ៏ធំល្វឹង​ល្វើយ​នេះ​ឡើយ។ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បី​បង្កើតលំហទេសចរណ៍រូបភាព និងពិសេស​ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ រដ្ឋបាលខេត្តបានរៀបចំសួនចម្ការ​ផ្កាស្បៃរឿងចំនួន ៥ម៉ឺន​ដើម​លើផ្ទៃដីជាង​មួយហិកតានៃសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។សួននេះស្ថិត​នៅមិនឆ្ងាយពីស្ពានគីហ្សូណា ។អ្នកធ្វើដំណើរ​ឆ្លង​កាត់​ស្ពានប្រវែងជាងមួយ​គីឡូម៉ែត្រនេះ នឹងអាចមើលឃើញទិដ្ឋភាពចម្ការផ្កា ដែលប្រៀបបាននឹង​កម្រាលព្រំពណ៌​លឿង​ស្រស់ ជាប់ដងទន្លេមេគង្គ។ជាមួយនឹងបច្ចេកទេសដាំដុះ ផ្កាស្បៃរឿង ក៏បានលូតលាស់ និងបញ្ចេញផ្កាចំពេល​ចូលឆ្នាំថ្មីតែម្តង។ ក្រោមជំនោរខ្យល់រំភើយៗ ដោយនាំមកជាមួយនូវក្លិនប្រហើរនៃផ្កាស្បៃរឿងផង បានទាក់ទាញអារម្មណ៍​អ្នកស្រឡាញ់​ធម្មជាតិ ពិសេសអ្នកថតរូបភាព ឱ្យឈប់ផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយនេះដោយមិនខកខាន។ ទោះជាចម្ការផ្កាជាប់ច្រាំងទន្លេមិនអាចរក្សាបានពេញមួយឆ្នាំដោយសារកម្ពស់ទឹកទន្លេក្តី តែរាល់រដូវទឹកសម្រកសួន​បុប្ផា​មួយនេះតែងតែបង្ហាញវត្តមានជានិច្ច។ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបាន​ឱ្យរដ្ឋបាល​ក្រុងរៀបចំសួនផ្កាស្បៃរឿងនេះឡើង ដើម្បីបង្កើតបរិស្ថានល្អ បង្កើនសោភណភាព និងដើម្បី​ ទាក់ទាញភ្ញៀវទេសចរ​ជាតិអន្តរជាតិឱ្យនឹកឃើញខេត្តកំពង់ចាមជានិច្ច៕ អត្ថបទនិងរូបភាព៖លី ពៅ

  • ចិនផលិតបានគ្រាប់បែកអ៊ីដ្រូសែនខ្លាំងជាង TNT ដល់ទៅ ១៥ ដង

    ចិនផលិតបានគ្រាប់បែកអ៊ីដ្រូសែនខ្លាំងជាង TNT ដល់ទៅ ១៥ ដង

    ប៉េកាំង ៖ ជារបកគំឃើញថ្មីមួយរបស់ពិភពលោក ក្រុមអ្នកស្រាវជ្រាវចិនផលិតបាន និង ធ្វើតេស្តទទួលជោគជ័យនូវគ្រាប់បែកអ៊ីដ្រូសែនមិនមែននុយក្លេអ៊ែរ ដែលបង្កើតបានជាដុំភ្លើងដ៏ធំ និង មានប្រសិទ្ធភាពខ្ពស់ជាងការផ្ទុះគ្រាប់បែកបែបប្រពៃណីឆ្ងាយណាស់ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត South China Morning Post។ របាយការណ៍បានឱ្យដឹងថា អ្នកជំនាញមួយក្រុមមកពីវិទ្យាស្ថានស្រាវជ្រាវ Shipbuilding Corporation របស់រដ្ឋចិន (CSSC) 705 ដែលជាតួអង្គសំខាន់អភិវឌ្ឍប្រព័ន្ធអាវុធក្រោមទឹក បានបង្កើតគ្រាប់បែកទម្ងន់ ២ គីឡូក្រាម ដែលផ្សំឡើងពីម៉ាញ៉េស្យូមអ៊ីដ្រាត (magnesium hydride) ដោយមានសារធាតុផ្ទុះធម្មតាបម្រើជាកាតាលីករ។ ក្នុងកំលុងការធ្វើតេស្ត គ្រាប់បែកនេះ ត្រូវបានគេរាយការណ៍ថា បានបង្កើតដុំភ្លើងដ៏ធំមានសីតុណ្ហភាពលើសពី ១.០០០ អង្សាសេ ដែលមានរយៈពេលជាង ២វិនាទី ខ្លាំងជាង ១៥ដង បើធៀបនឹងការបំផ្ទុះគ្រាប់បែក TNT។ កាសែត South China Morning Post បានដកស្រង់សម្តីលោក Wang Xuefeng ជាអ្នកវិទ្យាសាស្ត្រនៅ CSSC ថា សមត្ថភាពពិសេសរបស់គ្រាប់បែកនេះ គឺវាអាចបំផ្លាញគោលដៅនៅទូទាំងតំបន់ដ៏ធំយ៉ាងងាយស្រួល ជាពិសេសការកម្ទេចរចនាសម្ព័ន្ធការពារ…

  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យមន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងគុណភាពបច្ចេកទេសព្យាបាលជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យមន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងគុណភាពបច្ចេកទេសព្យាបាលជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្ត កម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដោយមានការសហការ និងគាំទ្រពីធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ដែលក្នុងនោះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ដោយអនុវត្តតាមនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម ដើម្បីពង្រីកការផ្តល់សេវាជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ការថ្លែងបែបនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ។ ដែលសិក្ខាសាលានេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំ កម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍ ក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី លើកឡើងថា ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ…

  • រដ្ឋមន្ត្រីការពារជាតិអាមេរិក រងការចោទថា ប្រាប់ប្រពន្ធពីផែនការយោធា

    រដ្ឋមន្ត្រីការពារជាតិអាមេរិក រងការចោទថា ប្រាប់ប្រពន្ធពីផែនការយោធា

    បរទេស ៖ ប្រធានមន្ទីរបញ្ចកោណអាមេរិក លោក Pete Hegseth បានច្រានចោល របាយការណ៍ដែលថា លោកបានចែករំលែកព័ត៌មានយោធាដ៏រសើប ទៅដល់ភរិយារបស់ខ្លួន។ កាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា លោក Hegseth បានចែករំលែកព័ត៌មានលម្អិត នៃប្រតិបត្តិការយោធា នៅប្រទេសយេម៉ែន ក្នុងការជជែកជាក្រុម ដែលរួមបញ្ចូលទាំងប្រពន្ធ និងបងប្រុសរបស់លោក។ ប៉ុន្តែ លោក Hegseth បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «ប្រព័ន្ធផ្សព្វផ្សាយ បានយកប្រភពអនាមិក ពីអតីតមន្ត្រី ដែលមិនសប្បាយចិត្ត ហើយបន្ទាប់មក ពួកគេព្យាយាមបំផ្លាញ កេរ្តិ៍ឈ្មោះ»។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់នេះទេ។ វិទ្យុសាធារណៈជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរាយការណ៍ថា សេតវិមានបានចាប់ផ្តើមដំណើរការ ស្វែងរករដ្ឋមន្ត្រីការពារជាតិថ្មី ដោយដកស្រង់សម្តី របស់មន្ត្រីអាមេរិកម្នាក់។ ប៉ុន្តែ លេខាធិការសារព័ត៌មានប្រចាំសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធដោយនិយាយថា ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ យ៉ាងណាមិញ…

  • លោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជាក្នុងសប្ដាហ៍នេះ

    លោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជាក្នុងសប្ដាហ៍នេះ

    លោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជាក្នុងសប្ដាហ៍នេះ ភ្នំពេញ៖លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​នៅ​ព្រះរាជាណា​ចក្រ​​កម្ពុជា​​រយៈ​ពេលពីរថ្ងៃពីថ្ងៃពុធទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហើយក៏​នឹងមានការ​ចុះ​ហត្ថលេខា​លើ​ឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។ទស្សនកិច្ចរបស់លោក​ជំទាវនាយក​រដ្ឋមន្រ្តីថៃក្នុងសប្ដាហ៍នេះ ស្របពេល​​ប្រទេសទាំងពីរ​ប្រារព្ធខួបទី៧៥នៃទំនាក់​ទំនង​ការទូត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបាន​ឱ្យដឹងថាតបតាមការអញ្ជើញ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា លោក​ជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា​ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។ ក្នុងឱកាសនេះលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជ​សវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកជំទាវ​នាយករដ្ឋ​មន្ត្រីនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ប្រភពដដែលគូសរំលេចថា…

  • ប្រមុខសង្ឃសាសនាកាតូលិក សម្តេចប៉ាប Francis យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

    ប្រមុខសង្ឃសាសនាកាតូលិក សម្តេចប៉ាប Francis យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា

    ប្រមុខសង្ឃសាសនាកាតូលិក សម្តេចប៉ាប Francis យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា បរទេស ៖ នៅថ្ងៃចន្ទនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) ដែលជាប្រមុខសង្ឃសាសនាកាតូលិក បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា នេះបើតាម សេចក្តីថ្លែងការណ៍ របស់បុរី វ៉ាទីកង់។ យាងចូលទិវង្គតរបស់ សម្តេចប៉ាប ដែលមានជំងឺរលាកសួត បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទ្រង់បានរីករាយ ជាមួយហ្វូងមនុស្ស នៅអំឡុងបុណ្យ អ៊ីស្ទើរ កាលពីថ្ងៃអាទិត្យ ជាមួយនឹងការបង្ហាញព្រះកាយ នៅលើយ៉រ នៅឯ Saint Peter’s Basilica។ ទ្រង់បានចំណាយពេល ៣៨ថ្ងៃ នៅក្នុងមន្ទីរពេទ្យ មុនពេលយាងចាកចេញ កាលពីថ្ងៃទី ២៣ ខែមីនា៕ ប្រភពពី AFP

  • ប្រជាជនអ៊ុយក្រែនមិនជឿថា ត្រាំអាចបញ្ចប់សង្គ្រាម

    ប្រជាជនអ៊ុយក្រែនមិនជឿថា ត្រាំអាចបញ្ចប់សង្គ្រាម

    ប្រជាជនអ៊ុយក្រែនមិនជឿថា ត្រាំអាចបញ្ចប់សង្គ្រាម បរទេស ៖ ប្រជាជនអ៊ុយក្រែនមិនជឿថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបញ្ចប់សង្គ្រាមបានទេ ហើយបានបង្ហាញការការងឿងឆ្ងល់ ចំពោះការសន្យារបស់លោក ត្រាំ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ កាន់តំណែងបានរយៈពេល១០០ថ្ងៃហើយ។ អ្នកស្រុក រស់នៅទីក្រុង Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន បានបង្ហាញពីការគ្មានជំនឿបែបនេះ ក្រោយប៉ុន្មានថ្ងៃ មានការវាយប្រហារដោយកាំជ្រួចរបស់រុស្សី នៅទីក្រុង Sumy សម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៦នាក់ រួមទាំងកុមារ ២នាក់ និងជាង១០០នាក់ផ្សេងទៀត រងរបួស។ ទាហានអ៊ុយក្រែន ឈ្មោះ Oleksandr បាននិយាយថា លោកតែងតែមានគំនិត “អវិជ្ជមាន” ចំពោះ Trump ។ បុរស វ័យ២២ ឆ្នាំរូបនេះ បានប្រាប់ AFP ថា «គាត់មិនមែន ជាអ្នកនយោបាយទេ គាត់ជាអ្នកអួតបង្ហាញ»។ នាង Alisa អាយុ២០ឆ្នាំ បាននិយាយថា «អ្វីគ្រប់យ៉ាង នឹងល្អ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន

    កំពត)៖ កម្ពុជា ប្រកាន់ជំហរអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ។ ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការលើកឡើងកាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារ ចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ ដោយថា៖ ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ។ ហើយបើសួរថាកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ ។ សម្ដេចធិបតី បានបន្តថា គ្មាននរណាមកភ្ជង់យើង…

  • អេស្តូនីព្រមានថា រុស្ស៊ីនឹងឈ្លានពានប្រទេសបាល់ទិកប៉ុន្មានឆ្នាំទៀត

    អេស្តូនីព្រមានថា រុស្ស៊ីនឹងឈ្លានពានប្រទេសបាល់ទិកប៉ុន្មានឆ្នាំទៀត

    តាលិន ៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គាស់ ធីសាកណា ព្រមានថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសបាល់ទិកក្នុងពេលប៉ុន្មានឆ្នាំទៀតនេះ ប៉ុន្តែអង្គការណាតូនៅតែមានពេលវេលាច្រើន ក្នុងការត្រៀមខ្លួន។ លោក ធីសាកណា បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយកាសែត ហ្វ្រង់២៤ នាពេលថ្មីៗនេះថា យើងមានពេលពីរបីឆ្នាំទៀត ដើម្បីរៀបចំទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងត្រៀមខ្លួនទុកជាមុននៅតាមព្រំដែនរបស់ប្លុក។ លោក ធីសាកណា បានគូសបញ្ជាក់ថា លោកធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិអេស្តូនីក្នុងឆ្នាំ ២០១៦-២០១៧ ដូច្នេះលោកយល់ឃើញថា ទាំងណាតូ និងសហភាពអឺរ៉ុប គួរតែត្រៀមកងទ័ពប្រមាណ ១២០.០០០ នាក់ ឱ្យរួចរាល់ក្នុងរយៈពេល ៤៨ម៉ោង នៅតាមព្រំដែនជាប់រុស្ស៊ី។ ប្រមុខការទូតអេស្តូនីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើលោកប្រធានាធិបតី ពូទីន ចង់សាកល្បងណាតូ នោះលោកគិតថា ការចំណាយសម្រាប់គាត់នឹងខ្ពស់ណាស់ ស្របពេលប្លុកបាល់ទិកកំពុងបង្កើនកងទ័ព និងការចំណាយលើវិស័យយោធា ហើយណាតូក៏ទើបដាក់បញ្ចូលហ្វាំងឡង់ និងស៊ុយអែតជាសមាជិកផ្លូវរការនៅឆ្នាំ២០២៣-២០២៤។ ទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ី លោក ពូទីន បានច្រានចោលការអះអាងបែបនេះម្តងហើយម្តងទៀត ដែលថា រុស្ស៊ីមានផែនការឈ្លានពានសមាជិកណាតូ៕ ប្រភព ៖ RT