Author: Dol Pheakdey
-

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យមន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ ពង្រឹងគុណភាពបច្ចេកទេសព្យាបាលជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្ត កម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដោយមានការសហការ និងគាំទ្រពីធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ដែលក្នុងនោះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ដោយអនុវត្តតាមនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម ដើម្បីពង្រីកការផ្តល់សេវាជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ការថ្លែងបែបនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ ក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ។ ដែលសិក្ខាសាលានេះក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំ កម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍ ក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី លើកឡើងថា ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ…
-

រដ្ឋមន្ត្រីការពារជាតិអាមេរិក រងការចោទថា ប្រាប់ប្រពន្ធពីផែនការយោធា
បរទេស ៖ ប្រធានមន្ទីរបញ្ចកោណអាមេរិក លោក Pete Hegseth បានច្រានចោល របាយការណ៍ដែលថា លោកបានចែករំលែកព័ត៌មានយោធាដ៏រសើប ទៅដល់ភរិយារបស់ខ្លួន។ កាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា លោក Hegseth បានចែករំលែកព័ត៌មានលម្អិត នៃប្រតិបត្តិការយោធា នៅប្រទេសយេម៉ែន ក្នុងការជជែកជាក្រុម ដែលរួមបញ្ចូលទាំងប្រពន្ធ និងបងប្រុសរបស់លោក។ ប៉ុន្តែ លោក Hegseth បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «ប្រព័ន្ធផ្សព្វផ្សាយ បានយកប្រភពអនាមិក ពីអតីតមន្ត្រី ដែលមិនសប្បាយចិត្ត ហើយបន្ទាប់មក ពួកគេព្យាយាមបំផ្លាញ កេរ្តិ៍ឈ្មោះ»។ ទោះយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចោទប្រកាន់នេះទេ។ វិទ្យុសាធារណៈជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរាយការណ៍ថា សេតវិមានបានចាប់ផ្តើមដំណើរការ ស្វែងរករដ្ឋមន្ត្រីការពារជាតិថ្មី ដោយដកស្រង់សម្តី របស់មន្ត្រីអាមេរិកម្នាក់។ ប៉ុន្តែ លេខាធិការសារព័ត៌មានប្រចាំសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធដោយនិយាយថា ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ យ៉ាងណាមិញ…
-

លោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងសប្ដាហ៍នេះ
លោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងសប្ដាហ៍នេះ ភ្នំពេញ៖លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃពុធទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ហើយក៏នឹងមានការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។ទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តីថៃក្នុងសប្ដាហ៍នេះ ស្របពេលប្រទេសទាំងពីរប្រារព្ធខួបទី៧៥នៃទំនាក់ទំនងការទូត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថាតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា។ ក្នុងឱកាសនេះលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកជំទាវនាយករដ្ឋមន្ត្រីនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ប្រភពដដែលគូសរំលេចថា…
-

ប្រមុខសង្ឃសាសនាកាតូលិក សម្តេចប៉ាប Francis យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា
ប្រមុខសង្ឃសាសនាកាតូលិក សម្តេចប៉ាប Francis យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា បរទេស ៖ នៅថ្ងៃចន្ទនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) ដែលជាប្រមុខសង្ឃសាសនាកាតូលិក បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា នេះបើតាម សេចក្តីថ្លែងការណ៍ របស់បុរី វ៉ាទីកង់។ យាងចូលទិវង្គតរបស់ សម្តេចប៉ាប ដែលមានជំងឺរលាកសួត បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទ្រង់បានរីករាយ ជាមួយហ្វូងមនុស្ស នៅអំឡុងបុណ្យ អ៊ីស្ទើរ កាលពីថ្ងៃអាទិត្យ ជាមួយនឹងការបង្ហាញព្រះកាយ នៅលើយ៉រ នៅឯ Saint Peter’s Basilica។ ទ្រង់បានចំណាយពេល ៣៨ថ្ងៃ នៅក្នុងមន្ទីរពេទ្យ មុនពេលយាងចាកចេញ កាលពីថ្ងៃទី ២៣ ខែមីនា៕ ប្រភពពី AFP
-

ប្រជាជនអ៊ុយក្រែនមិនជឿថា ត្រាំអាចបញ្ចប់សង្គ្រាម
ប្រជាជនអ៊ុយក្រែនមិនជឿថា ត្រាំអាចបញ្ចប់សង្គ្រាម បរទេស ៖ ប្រជាជនអ៊ុយក្រែនមិនជឿថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបញ្ចប់សង្គ្រាមបានទេ ហើយបានបង្ហាញការការងឿងឆ្ងល់ ចំពោះការសន្យារបស់លោក ត្រាំ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ កាន់តំណែងបានរយៈពេល១០០ថ្ងៃហើយ។ អ្នកស្រុក រស់នៅទីក្រុង Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន បានបង្ហាញពីការគ្មានជំនឿបែបនេះ ក្រោយប៉ុន្មានថ្ងៃ មានការវាយប្រហារដោយកាំជ្រួចរបស់រុស្សី នៅទីក្រុង Sumy សម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៦នាក់ រួមទាំងកុមារ ២នាក់ និងជាង១០០នាក់ផ្សេងទៀត រងរបួស។ ទាហានអ៊ុយក្រែន ឈ្មោះ Oleksandr បាននិយាយថា លោកតែងតែមានគំនិត “អវិជ្ជមាន” ចំពោះ Trump ។ បុរស វ័យ២២ ឆ្នាំរូបនេះ បានប្រាប់ AFP ថា «គាត់មិនមែន ជាអ្នកនយោបាយទេ គាត់ជាអ្នកអួតបង្ហាញ»។ នាង Alisa អាយុ២០ឆ្នាំ បាននិយាយថា «អ្វីគ្រប់យ៉ាង នឹងល្អ…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន
កំពត)៖ កម្ពុជា ប្រកាន់ជំហរអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ គឺកម្ពុជា រាប់ប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ។ ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងការលើកឡើងកាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង នៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ថា មេដឹកនាំចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសារ ចិនកំពុងមានបញ្ហារឿងភារស៊ីពន្ធដារជាមួយសហរដ្ឋអាមេរិក ហើយចោទថាកម្ពុជាកំពុងតែយកស្ពៃទៅវិញ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការហួសចិត្តចំពោះការលើកឡើងនេះ ដោយថា៖ ខ្ញុំឆ្ងល់ថាម៉េចបានគេមិនចូលចិត្តស្ពៃ? គេថាយកអាមេរិកយកសាច់គោ យកចិនយកស្ពៃ..ខ្ញុំឃើញមានអ្នកគាំទ្រទាំងសងខាង អ្នកខ្លះថាសាច់គោឆ្ងាញ់ តែជាតិខ្លាញ់សុទ្ធ ប្រយ័ត្នលើសខ្លាញ់.. ស្ពៃជាបន្លែសុខភាពល្អរស់យូរ។ ហើយបើសួរថាកម្ពុជារើសអ្វី ស្ពៃ ឬ(សាច់)? គឺយើងរើសទាំងពីរ ។ សម្ដេចធិបតី បានបន្តថា គ្មាននរណាមកភ្ជង់យើង…
-

អេស្តូនីព្រមានថា រុស្ស៊ីនឹងឈ្លានពានប្រទេសបាល់ទិកប៉ុន្មានឆ្នាំទៀត
តាលិន ៖ រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គាស់ ធីសាកណា ព្រមានថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសបាល់ទិកក្នុងពេលប៉ុន្មានឆ្នាំទៀតនេះ ប៉ុន្តែអង្គការណាតូនៅតែមានពេលវេលាច្រើន ក្នុងការត្រៀមខ្លួន។ លោក ធីសាកណា បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយកាសែត ហ្វ្រង់២៤ នាពេលថ្មីៗនេះថា យើងមានពេលពីរបីឆ្នាំទៀត ដើម្បីរៀបចំទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងត្រៀមខ្លួនទុកជាមុននៅតាមព្រំដែនរបស់ប្លុក។ លោក ធីសាកណា បានគូសបញ្ជាក់ថា លោកធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការពារជាតិអេស្តូនីក្នុងឆ្នាំ ២០១៦-២០១៧ ដូច្នេះលោកយល់ឃើញថា ទាំងណាតូ និងសហភាពអឺរ៉ុប គួរតែត្រៀមកងទ័ពប្រមាណ ១២០.០០០ នាក់ ឱ្យរួចរាល់ក្នុងរយៈពេល ៤៨ម៉ោង នៅតាមព្រំដែនជាប់រុស្ស៊ី។ ប្រមុខការទូតអេស្តូនីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើលោកប្រធានាធិបតី ពូទីន ចង់សាកល្បងណាតូ នោះលោកគិតថា ការចំណាយសម្រាប់គាត់នឹងខ្ពស់ណាស់ ស្របពេលប្លុកបាល់ទិកកំពុងបង្កើនកងទ័ព និងការចំណាយលើវិស័យយោធា ហើយណាតូក៏ទើបដាក់បញ្ចូលហ្វាំងឡង់ និងស៊ុយអែតជាសមាជិកផ្លូវរការនៅឆ្នាំ២០២៣-២០២៤។ ទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ី លោក ពូទីន បានច្រានចោលការអះអាងបែបនេះម្តងហើយម្តងទៀត ដែលថា រុស្ស៊ីមានផែនការឈ្លានពានសមាជិកណាតូ៕ ប្រភព ៖ RT
-

សម្ដេចធិបតី៖ កម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ ហើយក៏គ្មានអ្នកណាដែលអាចមកសម្រេចចិត្តជំនួសកម្ពុជាបានឡើយ។ ការបញ្ជាក់របស់សម្តេចធិបតីនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនគ្មានអ្នកណាមកដាក់សម្ពាធបានទេ ខ្ញុំសុំបញ្ជាក់ គ្មាន គោគ្មានស្ពៃនោះទេ គឺយើងយកទាំងអស់ ដើម្បីខ្លួនយើងបានរឹងមាំ យើងរស់បានយូរជីវិតជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែសម្បូរសប្បាយ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរច្បាស់លាស់”។ សម្តេចធិបតីបានបញ្ជាក់ទៀតថា កម្ពុជាអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ នឹងមិនចូលប្រទេសណាប្រឆាំងប្រទេសណានោះទេ យើងមិនទាំងអស់គ្នា។ ប្រទេសខ្លះអ្នកនយោបាយខ្លះមិនទាន់បានឡើងកាន់អំណាចផងជ្រើសរើសយកមួយរួចទៅហើយ ទម្រាំតែកាន់អំណាចទៀតទៅជាស្អី។ សម្តេចធិបតីបានបន្តថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម…
-

រុស្ស៊ី និង អ៊ុយក្រែនចោទគ្នារឿងរំលោភបទឈប់បាញ់បុណ្យ Easter
កៀវ ៖ រុស្ស៊ី និង អ៊ុយក្រែន នៅថ្ងៃអាទិត្យ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់បុណ្យ Easter ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ មេដឹកនាំអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី និយាយថា កងកម្លាំងរុស្ស៊ីកំពុងបន្តការបាញ់ផ្លោង និង ការវាយលុករបស់ពួកគេនៅតាមខ្សែបន្ទាត់ជួរមុខ បើទោះបីជាលោក ពូទីន បានប្រកាសបទឈប់បាញ់ក៏ដោយ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានវាយបកលើការប៉ុនប៉ងវាយប្រហារដោយអ៊ុយក្រែន និងបានចោទប្រកាន់ទីក្រុងកៀវថា បានវាយលុកដោយយន្តហោះដ្រូន និងគ្រាប់ផ្លោងរាប់រយគ្រាប់ ដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិតនៅតំបន់ Donetsk។ បទឈប់បាញ់រយៈពេល ៣០ ម៉ោង ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីប្រារព្ធពិធីបុណ្យសាសនា អាចជាការផ្អាកប្រយុទ្ធដ៏សំខាន់បំផុត នៅក្នុងភ្លើងសង្គ្រាមរយៈពេលជាង ៣ ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន៕ ប្រភព ៖ AFP
-

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពប្រឆាំងសង្គ្រាមពន្ធលោក Trump
វ៉ាស៊ីនតោន ៖ បុគ្គលជាង ៩៧៦ នាក់ រួមទាំងអ្នកសេដ្ឋកិច្ចកំពូលៗរបស់ពិភពលោក និង អ្នកឈ្នះពានរង្វាន់ណូបែល James Heckman និង Vernon Smith បានចុះហត្ថលេខាលើលិខិតមួយប្រឆាំងនឹងគោលនយោបាយពន្ធរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ។ នៅក្នុងលិខិតនេះ អ្នកចុះហត្ថលេខារិះគន់ធ្ងន់ៗលើគោលនយោបាយដាក់ពន្ធទៅវិញទៅមករបស់លោកប្រធានាធិបតី ត្រាំ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស និងតំបន់ជាង ១៨០ ជុំវិញពិភពលោក។ បើតាមលិខិតដដែល អត្រាដាក់ពន្ធទៅវិញទៅមករបស់ប្រធានាធិបតី ត្រាំ បានគណនាដោយប្រើរូបមន្តខុស និង គ្មានមូលដ្ឋានការពិតផ្នែកសេដ្ឋកិច្ច។ ហើយជាលទ្ធផលនោះ គោលនយោបាយពន្ធគយរបស់លោក ត្រាំ បានបង្កព្យុះភ្លៀងដល់ទីផ្សារភាគហ៊ុនសកល ក៏ដូចជាពន្ធសងសឹក និងវិធានការឆ្លើយតបផ្សេងទៀតពីប្រទេសនានា។ ជាមួយគ្នានេះ អ្នកតវ៉ាបានជំរុញឱ្យបញ្ចប់គោលនយោបាយមិនស៊ីសង្វាក់គ្នា និងធ្វើឱ្យខាតបង់ពាណិជ្ជកម្មរបស់លោក ត្រាំ ភ្លាមៗ។ សូមរម្លឹកថា នៅថ្ងៃទី២ ខែមេសា លោក ត្រាំ បានប្រកាសពីពន្ធគយប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់អាមេរិក ដោយហៅវាថា ជាថ្ងៃ “ថ្ងៃរំដោះអាមេរិក”។ ប៉ុន្តែមួយសប្តាហ៍ក្រោយមក លោកបានបញ្ជាឱ្យផ្អាករយៈពេល ៩០ថ្ងៃលើពន្ធខ្ពស់បំផុត តែបន្តរក្សាអត្រាមូលដ្ឋាន ១០…