Author: Dol Pheakdey
-

កុងហ្គោបន្ថយចំនួនអ្នកស្លាប់ត្រឹម ៣៣ នាក់ ក្រោយហេតុការណ៍ឆេះ និង លិចទូក
គីនហ្សាសា ៖ មន្រ្តីកុងហ្គោបានប្រាប់កាសែត AFP បន្ទាប់ពីហេតុការណ៍ឆេះ និងក្រឡាប់លិចទូកមួយគ្រឿងថា ចំនួនអ្នកស្លាប់ពិតប្រាកដក្នុងសោកនាដកម្មនេះ មានត្រឹមតែ ៣៣ នាក់ប៉ុណ្ណោះ មិនដូចសេចក្តីរាយការណ៍ពីមុន ដែលថា មានរាប់រយនាក់ទេ។ អភិបាលក្រុង អឹបានដាកា លោក វីយ៉េស បាឡូ និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៣ នាក់ ក្នុងនោះសាកសពមនុស្ស ២៩ នាក់បានបញ្ចុះរួចរាល់ហើយ និង ៤ នាក់ទៀតកំពុងតម្កល់នៅទីបញ្ចុះសពនៅឡើយ។ លោកអភិបាលក្រុងបន្ថែមថា ចំណែកមនុស្សចំនួន ១៩៥ នាក់បានរួចផុតជីវិតពីសេចក្តីស្លាប់ រួមជាមួយជនរងគ្រោះរលាកភ្លើងចំនួន ២២ នាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ វ៉ាន់ហ្គាតា។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន នៅលើដងទន្លេកុងហ្គោ។ ទូកឈើផ្ទុកអ្នកដំណើរប្រហែល ៤០០ នាក់នោះ ត្រូវភ្លើងឆេះនៅជិតទីក្រុង អឹមបានដាកា ក្រោយចាកចេញពីកំពង់ផែ ម៉ាតាន់គូម៊ូ ទៅកាន់តំបន់ បូឡូមបា ក្នុងខេត្ត អ៊ីក្វាធ័រ។ ប្រភពបានឱ្យដឹងថា ឧប្បត្តិហេតុនេះបង្កឡើងពីអ្នកចម្អិនអាហារនៅលើទូក ហើយអ្នកដំណើរជាច្រើននាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់បន្ទាប់ពីលោតចូលទឹក៕…
-

ធនាគារ ព្រីនស៍ ប្រារព្វខួបលើកទី10 របស់ខ្លួនជាមួយការរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu
ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី10 ធនាគារ ព្រីនស៍ នឹងរៀបចំសិក្ខាសាលាផ្តាច់មុខស្តីពី ហុងស៊ុយ ដែលដឹកនាំដោយលោកគ្រូ Lee Xu មកពីប្រទេសម៉ាឡេស៊ី។ នៅក្នុងការបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ធនាគារ ព្រីនស៍នឹងរៀបចំការជួបជុំតែមួយគត់ សម្រាប់អតិថិជនសេវាធនាគារអាទិភាព ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2025 នៅសណ្ឋាគារ សាន់&ម៉ូន។ លោកគ្រូ Lee Xu ជាអ្នកឯកទេសហុងស៊ុយដ៏ល្បីល្បាញជុំវិញពិភពលោក ជាមួយបទពិសោធន៍ជាងពីរទសវត្សមកហើយ លោកនឹងអញ្ជើញមកចែករំលែកចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់ថាមពលខាងក្នុង ដើម្បីលើករាសី ភាពរុងរឿង បង្កើនផលិតភាព និងភាពជោគជ័យរបស់ខ្លួន។ ជាមួយនឹងជំនាញក្នុងការបញ្ចូលយុទ្ធសាស្រ្តសហសម័យទៅក្នុងហុងស៊ុយ វគ្គមួយនេះនឹងបង្ហាញអ្នកអំពីបច្ចេកទេសជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាពទាំងក្នុងជីវិតរស់នៅ និងក្នុងអាជីពការងារ ដែលជាជ្រុងសំខាន់មួយសម្រាប់ពិភពលោកដ៏ជឿនលឿននាពេលបច្ចុប្បន្ន។ លើសពីសិក្ខាសាលា ព្រឹត្តិការណ៍នេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុច្រើនជាងមុន ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅដែរ។ អ្នកចូលរួមនឹងទទួលបានឱកាសក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយបុគ្គលសំខាន់ៗ និងរីករាយជាមួយអត្ថប្រយោជន៍ពិសេសៗ ដែលផ្តល់ជូនពីសំណាក់ដៃគូរបស់ធនាគារ ព្រីនស៍ រួមមាន ក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ អូអេស៊ីស ថេក មន្ទីរសម្រាកព្យាបាល ស៊ីង-ស្ពេសឺលីស មេឌីខល សេនធ័រ និងសណ្ឋាគារ…
-

អ៊ីស្រាអែលវាយប្រហារច្រលំ ស្លាប់ពេទ្យ១៥នាក់
បរទេស ៖ យោធាអ៊ីស្រាអែលបានសារភាពថា ខ្លួនបានវាយប្រហារច្រលំមនុស្ស បណ្តាលឲ្យស្លាប់មន្ត្រីពេទ្យ នៅតំបន់ហ្គាហ្សា ចំនួន១៥នាក់។ របាយការណ៍បញ្ជាក់ថា កំហុសឆ្គងនេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ហើយមេបញ្ជាការ ដែលបញ្ជាការវាយប្រហារ នឹងត្រូវបណ្តេញចេញ។ សេចក្តីសង្ខេបនៃការស៊ើបអង្កេតបាននិយាយថា «ការពិនិត្យបានរកឃើញ ការបរាជ័យផ្នែកវិជ្ជាជីវៈមួយចំនួន បំពានលើការបញ្ជា និងការខកខាន ក្នុងការរាយការណ៍ពេញលេញ អំពីឧប្បត្តិហេតុនេះ»។ ឧត្តមសេនីយទោ Yoav Har-Even ដែលដឹកនាំការស៊ើបអង្កេត បានទទួលស្គាល់ថា ទាហានបានប្រព្រឹត្តកំហុស ដោយអះអាងថា «យើងអាចនិយាយបានថា វាជាកំហុស។ យើងមិនគិតថាវាជាកំហុសប្រចាំថ្ងៃ នោះទេ»។ គួររម្លឹកថា ក្រុមគ្រូពេទ្យ និងបុគ្គលិកសង្គ្រោះផ្សេងទៀត ត្រូវបានសម្លាប់ នៅពេលឆ្លើយតបទៅនឹងការហៅទូរស័ព្ទ ដែលមានទុក្ខព្រួយ នៅជិតទីក្រុង Rafah ភាគខាងត្បូងនៃ តំបន់ Gaza កាលពីខែមីនា ដែលជាថ្ងៃ នៃការវាយលុកជាថ្មី របស់អ៊ីស្រាអែល នៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភពពី AFP
-

កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺសមិទ្ធផលថ្មីបន្ថែមទៀតរបស់ជាតិ បង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា
(កំពត)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ ដែលបង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា ។ កំពង់ផែនេះ លេចចេញជារូបរាងឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យទេសចរណ៍កម្ពុជា ។ តាមរយៈសមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ…
-

អាមេរិកវាយប្រហារពីលើអាកាសនៅប្រទេសយ៉េមែន ស្លាប់១២នាក់
បរទេស៖ ក្រុម Huthi នៅប្រទេសយេម៉ែន និយាយថា ការវាយប្រហាររបស់អាមេរិកទៅលើទីក្រុង Sanaa នៃប្រទេសយ៉េមែន បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន១២នាក់។ ក្រសួងសុខាភិបាល របស់ពួកឧទ្ទាមហ៊ូធី បាននិយាយ នៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសថ្មី របស់សហរដ្ឋអាមេរិក ទៅលើរដ្ឋធានីសាណា របស់យេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរបួស ៣០នាក់។ ទីភ្នាក់ងារសារព័ត៌មានរបស់ពួកហ៊ូធី Saba បានដកស្រង់ប្រភពពីក្រសួង ដោយអះអាងថា «អ្នកស្លាប់ និងរបួស កើតមានបណ្តាលមកពីការវាយប្រហារពេញមួយយប់ បង្កឡើងដោយពួកសត្រូវ អាមេរិក នៅលើទីផ្សារ និងតំបន់លំនៅដ្ឋានមួយ នៅក្នុងស្រុក Farwa នៃទីក្រុង Sanaa»។ ប្រភពពី Saba បាននិយាយទៀតថា ការវាយឆ្មក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានកើតមាន កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងខេត្ត Marib ភាគកណ្តាល, Hodeida នៅភាគខាងលិច និងបន្ទាយ Huthi ស្ថិតក្នុងទីក្រុង Saada នាភាគខាងជើង។…
-

Trump ជឿថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន មានក្នុងសប្តាហ៍នេះ
បរទេស៖ លោក Trump ប្រធានាធិបតីអាមេរិកបានថ្លែងថា លោកមានការសង្ឃឹមជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន នឹងបង្កើតឲ្យមាន «កិច្ចព្រមព្រៀង» នៅក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន “ក្នុងសប្តាហ៍នេះ” ដោយសន្យាថា នឹងមានអាជីវកម្មធំជាមួយសហរដ្ឋអាមេរិក សម្រាប់អ្នកប្រយុទ្ធ ទាំងពីរ ប្រសិនបើបទឈប់បាញ់ត្រូវបានចុះហត្ថលេខា។ លោក Trump បានអះអាងបែបនេះ ក្នុងពេលបង្ហោះនៅលើបណ្តាញសង្គម Truth Social ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីវឌ្ឍនភាពណាមួយ នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតី នៅក្នុងខែមករា នោះទេ។ ការលើកឡើងនេះ បានកើតឡើង ក្រោយពេលដែល លោក Donald Trump ទើបបានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងលែងខ្វល់ខ្វាយពីកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ប្រសិនភាគីទាំងពីរ មិនចង់បញ្ចប់ ឲ្យបានឆាប់រហ័សទេនោះ៕ ប្រភពពី AFP
-

ពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តកក់ ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖ សមិទ្ធិផលនានានៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធឆ្លងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ ។ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ ថា សមិទ្ធផលនានា នៅក្នុងវត្តគិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ, កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារជាទឹកប្រាក់សប្បុរសជន, បន្ទប់ទឹកមានមួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ, ស្រះទឹកមុខព្រះវិហារមានទទឹង ២០ម៉ែត្រ បណ្តោយ…
-

វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធទិវាភាសាចិនអន្តរជាតិ របស់ អង្គការសហប្រជាជាតិ ឆ្នាំ២០២៥
(បាត់ដំបង)៖ ភាសា គឺជាគន្លឹះ ដើម្បីបើកទ្វារទៅកាន់អរិយធម៌ហើយវប្បធម៌គឺជានិទាឃរដូវដ៏ស្រស់បំព្រងនេះគឺជាការលើកឡើងរបស់លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីចិន ក្នុងឱកាសវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធទិវាភាសាចិនអន្តរជាតិរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ភាសាចិនភ្ជាប់ភ្នំ ភ្ជាប់សមុទ្រ និងការចែករំលែកវប្បធម៌”។ពិធីនេះធ្វើឡើង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហនាយកវិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៃភាគីចិន ។ ថ្លែងក្នុងពិធីនេះ លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង សហនាយកវិទ្យាស្ថានខុងជឺ នៃភាគីចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន នៃ ក្រសួងអប់រំ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន និងដៃគូទាំងអស់ដែលបានគាំទ្រ នូវ ព្រឹត្តិការណ៍នេះ ។ លោកសាស្រ្តាចារ្យ អ៊ី…
-

រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។ នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគម PATA ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តមរដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ…
-

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ
ខេត្តកំពត ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកនេះអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ ។ កំពង់ផែនេះអាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល ។ អ្នកជំនាញជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក…